Thứ năm, 27-8-26 08:50:35
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

តភ្ជាប់សហគមន៍ជនជាតិ Hoa ដើម្បីអនុវត្តការងារសុខមាលភាពសង្គម

Báo Cà Mau ដោយមិនអាចកាត់ផ្តាច់ចេញពីផែនមហាសាមគ្គីទូទាំងជនជាតិបាន សហគមន៍ជនជាតិ Hoa មានការរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍភូមិភាគលើវិស័យជាច្រើន ជាក់ស្តែងដូចជា៖ ចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ កសាងជីវភាពវប្បធម៌ ការពារសន្តិសុខសណ្តាប់ធ្នាប់ កសាងជនបទថ្មី។ល។ ក្រៅពីនោះ ពួកគាត់ថែមទាំង ជាកម្លាំងស្នូលដ៏ពិសេសសម្រាប់ខាងសកម្មភាពសុខមាលភាពសង្គមលើភូមិសាស្ត្រទៀតផង។

តំណាងគណៈកម្មការគ្រប់គ្រងទីសក្ការបូជា Quan Thánh Đế Quân និងសប្បុរសជនទាំងឡាយ ជូនអំណោយដល់បងប្អូនប្រជាជនដែលមានជីវភាពជួបលំបាក។

លោក Danh Sơn ប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិឃុំ Hồng Dân បានឱ្យដឹង៖ “ឃុំ Hồng Dân មានជនជាតិភាគតិចជិត ១០ ពាន់នាក់ស្មើនឹងប្រហែល ១៨% នៃចំនួនប្រជាជនទូទាំងឃុំ។ បងប្អូនជនរួមជាតិបានចូលរួមយ៉ាងសកម្មក្នុងចលនាប្រឡងប្រណាំងស្នេហាជាតិ ហើយបានចូលរួមចំណែកកាន់តែច្រើនឡើងក្នុងបុព្វហេតុនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រក្សា និងពង្រីកអត្តសញ្ញាណវប្បធម៌របស់ជាតិ។ ជាក់ស្តែងគឺគណៈកម្មការគ្រប់គ្រងទីសក្ការបូជា Quan Thánh Đế Quân ភូមិ Nội Ô បានស្ងើចសរសើរដោយរួមចំណែកជាច្រើនក្នុងកិច្ចការសន្តិសុខសង្គម និងសាមគ្គីសហគមន៍ រួមដៃគ្នាកសាងមាតុភូមិឱ្យកាន់តែមានការអភិវឌ្ឍប្រសើរឡើង”។

ច្រើនឆ្នាំកន្លងមក ទីសក្ការបូជា Quan Thánh Đế Quân​ គឺជាកន្លែងចាត់តាំងសកម្មភាពជំនឿសហគមន៍ផង និងជាស្ពានសម្រាប់សម្របសម្រួលការចលនាសហគមន៍ជនជាតិ Hoa និងសប្បុរសជននានាផងដែរសម្រាប់ជួយឧបត្ថម្កដល់អ្បកក្រីក្រ និងប្រជាជនដែលមានស្ថានភាពលំបាកលើភូមិសាស្ត្រ។ តាមរយៈនោះ ក៏បានចលនាអំណោយចំនួន ២.៥០០ ចំ ណែក ចាត់តាំងការសួរសុខទុក្ខ លើកទឹកចិត្ត និងឧបត្ថម្ភទាន់ពេលវេលាចំពោះករណីឈឺថ្កាត់បាន ១៥ ករណី ដោយទឹកប្រាក់សរុបជាង ៥០០ លានដុង។

ដោយក្តីអាណិតអាសូរចំពោះស្ថានភាពដ៏លំបាកនៃជីវភាពដ៏កម្សត់ ជាពិសេសករណីកើតមានជំងឺធ្ងន់ធ្ងរ រហូតដល់ទីបញ្ចប់នៃជីវិតគ្មានក្តារម្ឈូស និងកន្លែងបញ្ចុះសព គណៈកម្មការគ្រប់គ្រងទីសក្ការបូជា Quan Thánh Đế Quân ក៏បានចលនាសប្បុរសឱ្យរួមដៃ​គ្នាផ្តល់ក្តារម្ឈូសចំនួន ១៥ គ្រឿង និងដីសម្រាប់បញ្ចុះសព ៥ កន្លែងផងដែរ។

រួមដំណើរជាមួយសកម្មភាពសប្បុរសធម៌នេះគឺលោក Trần Thanh Sơn ម្ចាស់សិប្បកម្មក្តារម្ឈូស Ba Mậu ឃុំ Hồng Dân ។ លោក Sơn បានចែករំលែកថា៖ “ពេលបានឃើញស្ថានភាពក្រីក្រទាំងនោះ ខ្ញុំមិនអាចទប់ចិត្តបាន។ ក្នុងលទ្ធភាពរបស់ខ្លួន ខ្ញុំចង់ធ្វើអ្វីៗគ្រប់យ៉ាងសម្រាប់អ្នកដែលបានចែកឋាន ពេលដែលបញ្ជូនពួកគាត់ទៅកាន់ទីកន្លែងចុងក្រោយនៃឆាកជីវិត”។

ដំណឹងល្អបានល្បីសុះសាយ ឥឡូវនេះ ទីសក្ការបូជា Quan Thánh Đế Quân មិនត្រឹមតែជាកន្លែងសកម្មភាពជំនឿរបស់សហគមន៍ជនជាតិ Hoa ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាទីតាំងសម្រាប់បង្កើនភាពជិតស្និទ្ធ ផ្សារភ្ជាប់ជាមួយគ្រប់បណ្តាជនជាតិដែលរស់នៅក្នុងភូមិភាគ។ ជាបទីង្អែកខាងស្មារតីទៀតផង គណៈកម្មការគ្រប់គ្រងទីសក្ការបូជា Quan Thánh Đế Quân ក៏ជាសមូហភាពដែលឈានមុខគេក្នុងសកម្មភាពសប្បុរសធម៌ និងមនុស្សធម៌ក្នុនៅភូមិសាស្ត្រផងដែរ។​

ដោយស្មារតី “រស់នៅល្អផ្លូវធម៌ បវរផ្លូវលោក” គណៈកម្មការគ្រប់គ្រងទីសក្ការបូជាបានរៀបចំសកម្មភាពជាក់ស្តែងជាច្រើនដូចជា៖ កៀរគរជំនួយឧបត្ថម្ភការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ជូនអំណោយគ្រួសារក្រីក្រ ឧបត្ថម្ភសិស្សមានស្ថានភាពជួបលំបាក រួមវិភាគទានថវិកាកសាងផ្ទះមេត្តាធម៌ ជួយឧបត្ថម្ភមនុស្សចាស់ជរាគ្មានទីពឹងពាក់ អ្នកជំងឺរ៉ាំរៃ។ល។ រៀងរាល់ពេលបុណ្យចូលឆ្នាំថ្មីប្រពៃណី Việt Nam និងថ្ងៃ ១៥ កើត ខែ ៧ តាមចន្ទគតិ ទីសក្ការបូជតែងមានរៀបចំការជូនអំណោយផ្សេងៗ មានដូចជាអង្ករជាដើមដល់អ្នកក្រីក្រ រួមចំណែកផ្សព្វផ្សាយស្មារតីជួយគ្នាទៅវិញទៅមកក្នុងសហគមន៍។

គណៈកម្មការគ្រប់គ្រងទីសក្ការបូជា Quan Thánh Đế Quân ជាសមូហភាពឈានមុខ ក្នុងសកម្មភាពសុខមាលភាពសង្គមលើភូមិសាស្ត្រ។

លោក Viên Quang Tỷ ប្រធានគណៈកម្មការគ្រប់គ្រងទីសក្ការបូជា Quan Thánh Đế Quân បានចែករំលែកថា៖ “តាមរយៈសកម្មភាពរបស់គណៈកម្មការគ្រប់គ្រង និងសប្បុរសជនទាំងឡាយមួយថ្ងៃកាន់តែមានអ្នកក្រច្រើនឡើងបានស្វែងរកជំនួយពីយើងខ្ញុំ។ យើងខ្ញុំតែងត្រៀមខ្លួនជានិច្ចក្នុងការចែករំលែក និងរួមដំណើរជាមួយបងប្អូន ដើម្បីជួយសម្រាលទុក្ខលំបាកក្នុងជីវិត”។

តាមរយៈឱកាសជួបសំណេះសំនាលប្រជាជន គណៈកម្មការគ្រប់គ្រង - ជាអ្នកមានកិត្យានុភាពនៅភូមិភាគគួបផ្សំការផ្សព្វផ្សាយ អំពីគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ ការចលនាប្រឡងប្រណាំងរបស់ភូមិសាស្រ្តសម្រាប់បងប្អូនប្រជាជន។

ដោយសកម្មភាពមានអត្ថន័យជាច្រើន រយៈពេលច្រើនឆ្នាំរហូតមក គណៈកម្មការគ្រប់គ្រងត្រូវបានគណៈកម្មាធិការប្រជាជន និងគណៈកម្មាធិការរណសិរ្សមាតុភូមិភាគជូនប័ណ្ណសរសើរចំពោះការចូលរួមចំណែកដ៏លេចធ្លោក្នុងកិច្ចការសុខុមាលភាពសង្គម។ មិនត្រឹមតែសម្តែងពីភារកិច្ចសហគមន៍ជនជាតិ Hoa ប៉ុណ្ណោះទេ សកម្មភាពទាំងនេះក៏បានរួមចំណែកដល់ការផ្សារភ្ជាប់សហគមន៍ជនជាតិជាបងប្អូនជន ពង្រឹងផែនមហាសាមគ្គីជាតិទៀតផង៕

Thanh Hải

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។