Thứ ba, 13-10-26 01:58:36
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សហគមន៍ជនជាតិ Hoa ប្រារព្ធពីធីថ្វាយព្រះអាទីទេព

Báo Cà Mau តាមទំនៀមទម្លាប់ជារៀងរាល់ឆ្នាំ នៅព្រឹកថ្ងៃ៩ ខែ១២ (ចន្ទគតិ)ត្រូវនឹងថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ នៅវិហារ Bà Thiên Hậu (សង្កាត់២ ក្រុង Cà Mau) គណៈកម្មការនៃវិហារនេះ រួមទាំងអ្នកតំណាងសមាគម និងចាស់ព្រឹទ្ធាចារ្យក៏បានរួមគ្នាប្រារព្ធពិធីរំលឹកគុណដល់ព្រះអាទីទេព។

គ្រឿង​ដង្វាយសម្រាប់ព្រះអាទីទេព រួមមាន៖ ទាស្ងោរ មាន់ស្ងោរ ជ្រូកខ្វៃ បង្គាស្ងោរ និងយីហឺជាដើម។

ក្រៅ​ពី​អាហារ​ប្រៃ គណៈកម្មការថែមទាំងបានរៀបចំអាហារបួស​សម្រាប់ជាដង្វាយទៀតផង។

 ស្ពកផ្លែឈើត្រៀមសម្រាប់ជាដង្វាយដែលប្រកបដោយអត្ថន័យខ្លឹមសារ និង​ពេញដោយ​បរិបូរណ៍ ។

ជ្រូក​ស​គឺជា​គ្រឿង​បូជា​ដែល​មិន​អាច​ខ្វះ​បាន ដោយ​អាស្រ័យ​លើ​​ថវិកា​ដែលបងប្អូនក្នុងសហគមចូលរួមវិភាគទាន គណៈកម្មការនៃវិហារក៏បានទិញជ្រូកសសម្រាប់ថ្វាងជូន​ព្រះ​នាង​ម្ចាស់ ។

 ក្នុងពិធីនេះដែរ មាមីងបងប្អូនគ្រប់ទីសទីក្នុងខេត្តថែមទាំងបាននាំមកនូវគ្រឿងដង្វាយផ្សេងៗសម្រាប់ថ្វាយជូន ក្នុងនោះ ជ្រូកខ្វៃជាគ្រឿងដង្វាយមិនអាចខ្វះបានសម្រាប់ក្នុងពីធី។

 ក្នុង​ឱកាស​នេះដែរ ភ្ញៀវ​ទេសចរ​ជាច្រើនដែលមក​ពី​គ្រប់​ទិសទីបានចូលរួមអុជធូបនៅវិហារ​ផង​ដែរ ។

ទៅវិហារដើម្បីបួងសួងសុំសេចក្តីសុខ សន្តិភាព គឺជាលក្ខណៈវប្បធម៌ និងជំនឿដ៏យូរអង្វែងមកហើយ មិនត្រឹមតែសម្រាប់សហគមន៍ជនជាតិ Hoa ប៉ុណ្ណោះទេ គឺអ្នកផងទាំងពួងក៏ងាចចូលរួមបួងសួងសូមក្តីសុខក្នុងឱកាសឆ្នាំថ្មីរៀងៗខ្លួនបានដែរ។

គណៈកម្មការនៃវិហារ និងអ្នកតំណាងបណ្តាសមាគម រួមទាំងចាស់ព្រឹទ្ធាចារ្យ បានរួមគ្នាប្រារព្ធពិធីកិច្ចបូជាដល់ព្រះអាទីទេព។

 

នេះជាពិធីដែលមានមកតាំងពីយូរឡុងណាស់មកហើយក្នុងសហគមជនជាតិ Hoa នៅ Cà Mau ។ ដោយមានអត្ថន័យសម្រាប់ការរំលឹកនឹកគុណព្រះអាទីទេព និងបុព្វការីជនដែលតែងជួយថែរក្សាពួកគេរស់នៅបានសុខសន្តិភាព រកស៊ីបានផលល្អប្រសើរ ព្រមទាំងសង្ឃឹម ថាក្នុងឱកាសឆ្នាំថ្មី នឹងពោរពេញដោយភាពសុខក្សេមក្សាន្ត មានកម្លាំងពលំ រកស៊ីមានបាន រួមចំណែកកសាងប្រទេសជាតិឱ្យកាន់តែសម្បូររុងរឿងតរៀងទៅ៕

 

អនុវត្តដោយ៖ Quỳnh Anh

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។