Chủ nhật, 18-10-26 08:39:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ជនរួមជាតិ Hoa សាមគ្គីអនុវត្តល្អការេងារសុខមាលភាព

Báo Cà Mau សហគមន៍ជនជាតិ Hoa នៅឃុំ Quách Phẩm ស្រុក Đầm Dơi បានពង្រីកល្អនូវស្មារតីជួយគ្នាទៅវិញទៅមកក្នុងការប្រកបសេដ្ឋកិច្ច រួមចំណែកលំនឹងការងារសុខមាលភាព អភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

ឃុំ Quách Phẩm បច្ចុប្បន្នមានគ្រួសារជនជាតិភាគតិចចំនួន១១៧គ្រួសារ ក្នុងនោះមានគ្រួសារជនជាតិ Hoa ចំនួន៣៩គ្រួសារផងដែរ ពួកគេភាគច្រើនប្រកបអាជីវកម្ម និងមានសេដ្ឋកិច្ចលំនឹងល្អ។ ផ្តោតលើស្មារតីឧបត្ថម្ភ ស្រឡាញ់ និងជួយគ្នាទៅវិញទៅមក ព្រមទាំងជំនួយអ្នកដែលជួបលំបាកពិសេសដើម្បីមានលក្ខណៈឈានឡើងក្នុងសង្គម។

សហគមន៍ជនជាតិ Hoa នៅឃុំ Quách Phẩm តែងយកចិត្តទុកដាក់យ៉ាងសកម្មចំពោះលក្ខណៈវប្បធម៌ និងការកសាងវត្តអារាម។ វិហារ Bà Thiên Hậu នៅទីនេះត្រូវបានសាងសង់យ៉ាងទូលំទូលាយដោយបងប្អូនជនជាតិ Hoa រួមរួមចំណែកកសាង។

លោក Lâm Quốc Kan អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Hoa ឃុំ Quách Phẩm ឱ្យដឹង៖ “ចំណុចសំខាន់ក៏ជាប្រការមួយដែលគួរឱ្យកត់ សម្គាល់របស់បងប្អូនជនរួមជាតិ Hoa គឺការសាមគ្គី ជួយគ្នាទៅវិញទៅមកក្នុងសហគមន៍ ទោះបីជាមានគ្នាមិនច្រើន គ្មានអ្នកណាបញ្ជាអ្នកណា តែបណ្តាអ្នកដែលមានលក្ខណៈសេដ្ឋកិច្ចធូរធារជាង នឹងជួយទំនុកបម្រុងអ្នកដែលជួបលំបាកពិសេសជាងខ្លួន ដើម្បីផ្តល់ឱ កាសឱ្យពួកគេមានលក្ខណៈរកស៊ី ឈានឡើងផ្គត់ផ្គង់ជីវភាពគ្រួសារ”។

មិនត្រឹមជួយឧបត្ថម្ភជនជាតិរបស់ខ្លួនប៉ុណ្ណោះទេ សមាគមជនជាតិ Hoa នៅ Quách Phẩm ថែមទាំងអស់ពីចិត្តជួយឧបត្ថម្ភគ្រួសារជួបលំបាកលើភូមិសាស្ត្រ រួមចំណែកកសាងសាលារៀន ស្ពាន។ល។ បណ្តាអ្នកមានប្រជាប្រិយតែងបំផុសចលនាមាមីងបងប្អូនឱ្យស្ម័គ្រចិត្តចូលរួមចំណែកដើម្បីជូនអំណោយសម្រាប់អ្នកក្រ ដែលត្រូវបានចាត់តាំងនៅវិហារ Bà Thiên Hậu ជារៀងរាល់ឆ្នាំមានប្រមាណ៤,៥តោនសម្រាប់ផ្តល់ជូនមាមីង​ប្អូននៅតាមបណ្តាឃុំជិតខាង។

លោក Lâm Nhất Cường អាយុ៧៧ឆ្នាំ ជាគ្រួសារប្រកបរបរលក់ដូរកំប៊ិចកំប៉ុកនៅឃុំ បានឱ្យដឹង៖ គ្រួសារខ្ញុំរស់នៅទីនេះអស់ជាច្រើនជំនាន់ណាស់មកហើយ។ តាំងពីរបរធ្វើស្រែ យើងខ្ញុំក៏បានបង្វែមកជួញដូរវិញ។ ក្នុងសម័យសង្គ្រាមប្រឆាំងអាមេរិក គ្រួសារខ្ញុំរួមជាមួយ បងប្អូនប្រជាជនដទៃទៀតនៅទីនេះបានរួមកម្លាំងជួយលាក់បង្គាប់ និងចិញ្ចឹមកម្មាភិបាលកងទ័ពរហូតដល់ថ្ងៃរំដោះ។ រាល់គ្រួសារចិននិយាយដោយឡែក និងជនរួមជាតិចិននៅ Quách Phẩm និយាយរួម សុទ្ធតែស្រុះចិត្តគ្នាអនុវត្តល្អវិធានការគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋ។ យើងខ្ញុំតែងចលនាដាស់តឿនរំលឹកគ្នាជានិច្ចខាងការងាររកស៊ី ពង្រីកសេដ្ឋកិច្ចគ្រួសារ។ នោះក៏ជាការរួមចំណែកដ៏តូចមួយសម្រាប់ក្នុងការកសាងសង្គមស៊ីវិល័យ ជឿនលឿន និងសម្បូររុងរឿង”។

នៅផ្សារ Quách Phẩm បងប្អូន Hoa ក៏បានជួយគ្នាកសាងផ្លូវ ដើម្បីរក្សាតំបន់ផ្សារឱ្យធំទូលាយស្អាត។

ទន្ទឹមនិងនោះ តភ្ជាប់ការទំនាក់ទំនងសាមគ្គីរវាងជនជាតិ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ និងគោលការណ៍ណែនាំរបស់បក្ស និងរដ្ឋ បណ្តាអ្នកមានប្រជាប្រិយក្នុងសហគមន៍ជនជាតិ Hoa ថែមទាំងសកម្មចលនាសប្បុរសជនឱ្យយកចិត្តទុកដាក់ ជំនួយឧបត្ថម្ភជារៀងរាល់ឆ្នាំចំពោះការសាងសង់ផ្ទះមេត្តាធម៌សម្រាប់គ្រួសារទាំងឡាយដែលមានជីវភាពជួបលំបាកលើភូមិសាស្ត្រខេត្ត។ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Quách Phẩm លោក Bùi Quang Thám ឱ្យដឹង៖ ស្មារតីរបស់បងប្អូនជនជាតិ Hoa ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់។ ពួកគាត់កាន់តែយល់យ៉ាងស៊ីជម្រៅគ្នា និងជឿជាក់លើគោលការណ៍ណែនាំ និងគោលនយោបាយផ្លាស់ថ្មីរបស់បក្ស និងរដ្ឋរយើង។ បងប្អូនប្រជាជនតែងខិតខំប្រឹងប្រែងឈានឡើងដោយខ្លួនឯង ព្រមទាំងព្យាយាមពលកម្មផលិត ជួញដូរ។ ផ្តោតលើ ការអភិវឌ្ឍន៍សេដ្ឋ កិច្ច។ ប្រការដែលគួរឱ្យគួរកត់សម្គាល់ទៀតនោះគឺការជំនួយគ្នាទៅវិញទៅមករបស់បងប្អូនជនរួមជាតិ Hoa រវាងបណ្តាជន ជាតិជាបងប្អូនដែលរស់នៅលើភូមិសាស្ត្រ រួមចំណែកពង្រឹង និងពង្រីកផែនមហាសាមគ្គីទូទាំងជនជាតិ រក្សាការពារសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅភូមិភាគ៕

 

Lam Khánh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។