Chủ nhật, 18-10-26 08:40:01
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទេសភាពវត្តពុតធ្លេចាស់ (Hoà Bình Cũ)

Báo Cà Mau វត្តសិរីពោធិមង្គល ពុតធ្លេចាស់ (Hoà Bình Cũ) មានទីតាំងស្ថិតនៅទីរួមស្រុក A1 ឃុំ Hoà Bình ខេត្ត Cà Mau ជាវត្ត Khmer បុរាណមួយដែលត្រូវបានផ្តើមកសាងក្នុងឆ្នាំ ១៥៥៦។ នេះក៏ជាវត្តដែលមានសគុណលើបដិវត្តន៍ផងដែរ។ ថ្វីត្បិតតែបានឆ្លងកាត់ជាច្រើនសម័យកាលនៃប្រវត្តិសាស្ត្រក៏ដោយ វត្តពុតធ្លេចាស់នូវតែរក្សាបានតម្លៃផ្នែកខាងស្ថាបត្យកម្មបែបប្រពៃណីបុរាណ ព្រមទាំងក្លាយជាកន្លែកទេសចរណ៍ជំនឿសានសាដ៏សំខាន់ផងដែរសម្រាប់សហគម Khmer នៅភូមិភាគ។

ស្ថាបត្យកម្មខ្លោងទ្វារវត្តសិរីពោធិមង្គល ពុតធ្លេចាស់ (Hoà Bình Cũ)។

បរិយាកាសដ៏វិសុទ្ធនៃវត្តពុតធ្លេចាស់ (Hoà Bình Cũ)។

នៅកណ្តាលទីធ្លាវត្តពុតធ្លេចាស់ (Hoà Bình Cũ) ថែមទាំងមានស្រះចិញ្ចឹមត្រី និងសត្វព្រាបជាច្រើនក្បាលទៀតផង។

ភាពអស្ចារ្យនៃបណ្តារូបសំណាកព្រះពុទ្ធបដិមាករក្នុងបរិវេណវត្តពុតធ្លេចាស់ (Hoà Bình Cũ)

វត្តសិរីពោធិមង្គល ពុតធ្លេចាស់ (Hoà Bình) ល្បីឈ្មោះខាងស្ថាបត្យកម្មប្រពៃណី Khmer ដ៏វិសេសវិសាល ប្រកបដោយលក្ខណៈវប្បធម៌នៃព្រះពុទ្ធសាសនាថេរវាទ។ វត្តពុតធ្លេចាស់ (Hoà Bình) មានផ្ទៃដីធំទូលាយ និងមានសំណង់ដ៏អស្ចារ្យជាច្រើន ដូចជា៖ ខ្លោងទ្វារ ព្រះវិហារ ចេតិយសម្រាប់តម្កល់ព្រះសារីរិកធាតុ និងឧបដ្ឋានសាលាជាដើម។ ដែលត្រូវបានកសាង និងរចនាបទយ៉ាងល្អប្រណិត រួមបញ្ចូលរវាងស្ថាបត្យកម្មតាមបែបបុរាណ និងសម័យ បង្កើតបាននូវចំណុចដ៏សំខាន់សម្រាប់ផ្នែកខាងជំនឿផ្លូវចិត្ត និងសោភណភាពសម្រាប់វត្ត។ ពិសេស ក្នុងបរិវេណវត្តថែមទាំងមានដើមពោធិបុរាណដែលមានអាយុកាល ៣០០ ឆ្នាំទៀតផង។

ឧបដ្ឋានសាលា។

រូបសំណាកព្រះពុទ្ធទ្រង់ត្រាស់ដឹងនៅស្រះឈូកនៃបរិវេណវត្ត។

ចេតិយតម្កល់ព្រះសារីរិកធាតុ។

វត្តសិរីពោិមង្គល ពុទធ្លេចាស់ (Hoà Bình Cũ) មិនត្រឹមជាកន្លែងសម្រាប់សកម្មភាពខាងជំនឿសាសនារបស់ពុទ្ធបរិស័ទ Khmer នៅភូមិភាគប៉ុណ្ណោះទេ ថែមទាំងជាកន្លែងទេសចរណ៍ដ៏ល្បីឈ្មោះសម្រាប់ភ្ញៀវទេសចរណ៍ជិតឆ្ងាយមកសិក្សាស្វែងយល់ពីវប្បធម៌ និងជំនឿរបស់បងប្អូនខ្មែរណាមបូនិយាយរួម Cà Mau និយាយដោយឡែក។ ជាមួយបរិយាកាសដ៏វិសុទ្ធ ស្ថាបត្យកម្មវិសេសវិសាល រួមទាំងដំណើរការណៃប្រវត្តិសាស្ត្រដ៏យូរឡុងផងនោះ វត្តសិរីពោធិមង្គល ពុតធ្លេចាស់ គឺជាកន្លែងណាត់សម្រាប់ខាងជំនឿផ្លូវចិត្តដែលមិនអាចមើលរំលងបាននៃតំបន់ដែនដីចុងជ្រោងបង្អស់របស់ប្រទេសជាតិ៕

Chanh Đa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។