Chủ nhật, 18-10-26 08:40:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ព្រះសហគមន៍កាតូលិក Hoà Thành៖ អនុវត្ត “៧ល្អជាតិ ៣ល្អសាសនា”

Báo Cà Mau ព្រះសហគមន៍កាតូលិក (ឃុំ Hoà Thành ក្រុង Cà Mau) ទើបនឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី១៨០ឆ្នាំនៃការបង្កើត។ នេះគឺ២៤ព្រះសហគមន៍មួយក្នុងចំណោម២៤សហគមន៍ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់នៃការបង្កបង្កើតនៅ Cà Mau។

ព្រះសហគមន៍កាតូលិក Hoà Thành បច្ចុប្បន្នមានព្រះប្រជាសាសនិកប្រមាណ៣.៨០០នាក់ ដោយមានប្រហែលជា៩២០គ្រួសារជាអ្នកកាន់សាសនា។ ដោយបាវចនាថា “គោរពព្រះ ស្រឡាញ់ជាតិ រស់នៅល្អជាតិ ល្អសាសនា” ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាកាតូលិកទាំង ឡាយលើភូមិសាស្ត្រឃុំ Hoà Thành តែងជំរុញការអនុវត្តយ៉ាងល្អចំពោះការប្រឡងប្រណាំងស្នេហាជាតិ “ទូទាំងប្រជាជនសាមគ្គីកសាងជន បទថ្មី ក្រុងស៊ីវិល័យ រស់នៅល្អជាតិ ល្អសាសនា” ដោយគណៈកម្មាធិការសាមគ្គីកាតូលិក Việt Nam បំផុសចលនា។ 

គ្រួសារលោកស្រី Lê Kim Hường ប្រធានមណ្ឌលលេខ៤ នៃព្រះសហគមន៍កាតូលិក Hoà Thành តុបតែងលម្អសម្រាប់ទទួលអំណរថ្ងៃបុណ្យណូអែល។

បណ្តាខ្លឹមសារនៃ “៧ល្អជាតិ ៣ល្អសាសនា” គឺ៖ អភិវឌ្ឍន៍សេដ្ឋកិច្ចល្អ របៀបរស់នៅល្អ សណ្តាប់ធ្នាប់សង្គមល្អ អប់រំនិងសុខាភិបាលបានល្អ ការពារបរិស្ថានល្អ កាតព្វកិច្ចល្អ ល្អទាំងក្នុងសាសនា ទាំងការរស់នៅ ល្អទាំងក្នុងស្មារតីនៃការស្រឡាញ់រាប់អាន ល្អទាំងរបៀបរស់នៅក្នុងសាសនា។ បណ្តាខ្លឹមសារទាំងនេះស្របស្របតាមគំនិត និងសេចក្តីប្រាថ្នា ព្រមទាំងសមត្ថភាពរបស់គ្រឹស្តបរិស័ទ។ ដូច្នេះហើយទើបបានស៊ីជម្រៅក្នុងយ៉ាងឆាប់រហ័សក្នុងការរស់នៅ ព្រមទាំងផ្តល់មកនូវប្រសិទ្ធភាពជាក់ស្តែងទៀតផង រួមចំណេកអនុវត្តជោគជ័យរាល់បណ្តាទិសដៅខាងវិស័យសេដ្ឋកិច្ច-សង្គមរបស់ភូមិភាគ។

លោកស្រី Anna Trịnh Hồng Lâu ប្រធានមណ្ឌលលេខ១ អនុប្រធានសមាគមន៍ជំរុញការសិក្សានៃប្រជាកាតូលិក Hoà Thành បានឱ្យដឹង៖

ប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាកាតូលិកគ្រប់រូបតែងអនុវត្តល្អចំពោះសកម្មភាពនៃការថែទាំ និងអភិវឌ្ឍន៍ខាងវិស័យសិក្សាអប់រំ និងជំនួយឧបត្ថម្ភសិស្សក្រីក្រ ដើម្បីឱ្យមានការរីកសាយភាយក្នុងប្រពៃណីជំរុញការសិក្សា និងបញ្ញា។ លើសពីនោះ ព្រះសហគមន៍កាតូលិកតែជំនួយឧបត្ថម្ភសាងសង់ផ្ទះមហាសាមគ្គី ចូលរួមកម្មវិធីនៃការកាត់បន្ថយក្រ សង់ផ្ទះមេត្តាធម៌ ជំនួយបងប្អូនប្រជាកាតូលិកមានលំនៅឋានសមរម្យ និងមានលក្ខណៈដើម្បីចូលរួមបណ្តាប្រពៃណីប្រឡងប្រណាំងស្នេហាជាតិនៅភូមិភាគផងដែរ។

 លោកស្រី Lê Kim Hường ប្រធានមណ្ឌលលេខ៤ នៃប្រជាកាតូលិក Hoà Thành បានចែករំលែកថា៖ “ព្រះសហគមន៍កាតូលិកមានទាំងអស់១២មណ្ឌ ដោយមានចំនួនប្រជាជន៩២០នាក់។ ដោយឡែកមណ្ឌលលេខ៤វិញ យើងខ្ញុំបានគ្រប់គ្រងទាំងអស់ចំនួន៦៧គ្រួសារ ក្នុងនោះមានប្រជាកាតូលិកចំនួន៤៧២នាក់។​ រៀងរាល់សប្តាហ៍ ក្នុងម៉ោងសម្តែងធម៌ លោកឪតែងស្នើឱ្យមានការចលនាមាមីងបងប្អូនប្រជាកាតូលិកទាំងឡាយផ្តោតលើស្មារតីជួយគ្នាទៅវិញទៅ មក ព្រមទាំងរួមថវិកាសម្រាប់ជួយអ្នកក្រីក្រ។ ផ្តើមពីប្រភពនៃការចលនាសប្បុរសជនក្នុងនិងក្រៅខេតសមហគមន៍ ជារៀងរាល់ខែ ព្រះសហគមន៍កាតូលិកហ្វាថាញ់ចតែងបានចាត់តាំងជូនអំណោយជាអង្ករប្រមាណ១២០ចំណែកសម្រាប់គ្រួសារក្រីក្រក្នុងនិងក្រៅសាសនា ដើម្បីជួយចែករំលែកទុក្ខលំបាកជាមួយមាមីងបងប្អូន”។

ព្រះសហគមន៍កាតូលិក Hoà Thành តែងបានអនុវត្តល្អកាយកចិត្តទុកដាក់ និងអភិវឌ្ឍន៍វិស័យសិក្សាអប់រំ និងជំនួយឧបត្ថម្ភសិស្សក្រីក្រក្នុងការសិក្សារៀនសូត្រ ដើម្បីបង្កើតការរីកសាយភាយក្នុងព្រពៃណីនៃការជំរុញសិក្សា និងបញ្ញា។

លោកឪពុក  Phaolô Nguyễn Văn Linh ប្រធានគណៈកម្មាធិការសាមគ្គីកាតូលិកខេត្ត Cà Mau ឲ្យដឹង៖ បច្ចុប្បន្ន ទូទាំងខេត្ត Cà Mau មាន២៤ព្រះសហគមន៍កាតូលិក ដោយមានប្រជាសានិកជាង៣២ពាន់នាក់ និងបព្វជិត៧០អង្គ។ ប្រពៃណីទូទាំងប្រជាជនសាមគ្គីកសាងជនបទថ្មីនិងក្រុងស៊ីវិល័យ រស់នៅល្អជាតិ ល្អសាសនា កសាងព្រះសហគមន៍កាតូលិក ជឿនលឿន គ្រួសារគំរូ។ល។ ត្រូវបានព្រះសហគមន៍កាតូលិក Hoà Thành ក៏ដូចជាសាសនិកកាតូលិកដទៃទៀតក្នុងខេត្តយកចិត្តទុកដាក់ ងនុវត្តល្អ។ ជាពិសេសនាឱកាសបុណ្យណូអែល រួមទាំងពិធីបុណ្យទានផ្សេងៗក្នុងសាសនា ព្រះសហគមន៍កាតូលិកតែងយកចិត្តទុកដាក់អនុវត្តរាល់សកម្មភាពដូចជា៖ ជូនអំណោយ អង្ករ គ្រឿងសម្ភារៈប្រើប្រាស់ផ្សេងៗ ព្រមទាំងចលនាកងរទេះ ឧបត្ថម្ភសង់ផ្ទះមេត្តាធម៌ ស្វានម៉ាស៊ីនទឹក។ល។ ជំនួយប្រជាកាតូលិកដែលជួបលំបាក ដើម្បីឈានឡើងក្នុងជីវភាពរស់នៅ៕

 

Loan Phương

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។