Chủ nhật, 18-10-26 08:40:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្ត Khmer: “សារមន្ទីររស់” នៅកណ្តាលភូមិស្រុក

Báo Cà Mau សម្រាប់តំបន់ភោគផលដូចជាខេត្ត Cà Mau បណ្តាវត្ត Khmer ទាំងឡាយ មិនត្រឹមតែជាសំណង់សាសនាដ៏សក្តិសិទ្ធប៉ុណ្ណោះទេ ថែមទាំងជា "សារមន្ទីររស់" ដ៏វិសេសវិសាល និងជាកន្លែងអភិរក្ស និងពង្រីកនូវព្រលឹងនៃអត្តសញ្ញាណវប្បធម៌សម្រាប់បញ្ញវន្តគ្រាប់ជំនាន់ទៀតផង។

វត្ត Khmer គឺជាបេះដូងវប្បធម៌នៃភូមិស្រុកនីមួយៗ។ តាំងពីព្រះវិហារដ៏ស្កឹមស្កៃ រហូតដល់ឧបដ្ឋានសាលាយ៉ាងស្អាតស្អំសុទ្ធសឹងជាវណ្ណកម្មសិល្បៈប្រមូលផ្តុំផ្នែកខាងស្ថាបត្យកម្មទៀតផង។

មិនដូចសារមន្ទីរដ៏ស្ងប់ស្ងាត់ដែលមានវត្ថុបុរាណតាំងក្នុងទូកញ្ចក់នោះទេ វត្ត Khmer គឺជាបេះដូងវប្បធម៌នៃភូមិស្រុកនីមួយៗ។ រាល់សំណង់ទាំងអស់ តាំងពីព្រះវិហារដ៏ស្កឹមស្កៃ ឧបដ្ឋានសាលាដ៏ស្អាតស្អំរហូតដល់ចេតិយបុរាណ។ល។ គឺសុទ្ធតែជាវណ្ណកម្មផ្នែកខាងសិល្បៈ និងរចនាបថនៃស្ថាបត្យកម្មចម្លាក់ ព្រមទាំងវិចិត្រសិល្បៈដ៏ល្អឯកដែលតែងបានថែរក្សាពីមួយជំនាន់ទៅមួយជំនាន់។

កន្លែងបណ្តុះភាសា និងសីលធម៌

ប្រសិនបើស្ថាបត្យកម្មជាផ្នែកមួយនៃ “រូបរាង” ដែលមើលឃើញនោះគឺភាសា និងអក្សរសាស្ត្រគឺជាផ្នែកនៃ “ព្រលឹង” ដ៏រស់រវើកសម្រាប់ផ្នែកខាងសារមន្ទីរដ៏ពិសេស។

បណ្តាថ្នាក់រៀនបែបនេះ មិនត្រឹមបង្រៀនខាងអក្សរសាស្ត្រប៉ុណ្ណោះទេ​ថែមទាំងបានបង្រៀនប្អូនៗខាងសីលធម៌ និងភាពកត្តញ្ញូ ព្រមទាំងការសាមគ្គី និងការរស់នៅយ៉ាងមានរបៀបរៀបរយទៀតផង។

ចំពោះជនរួមជាតិ Khmer វត្តអារាមគឺជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌សហគមន៍។ ដូច្នេះហើយទើបរាល់សកម្មភាពវប្បធម៌របស់ជនជាតិ Khmer សុទ្ធតែត្រូវបានប្រព្រឹត្តឡើងនៅក្នុងវត្ត។

គិតគូរពីបញ្ហានេះ ព្រះឧបជ្ឈាយ៍ Tăng Sa Vong ចៅអធិការវត្ត បុប្ផារាម ខ្វែងបបែលខាងជើង (Cái Giá Chót) ឃុំ Hưng Hội តែងមានព្រះទ័យគិតថា៖ "ក្រៅពីការគិតគូរកសាងវត្តអារាម ប្រសិនបើយើងជួយកូនចៅខ្មែរឱ្យរៀនសូត្រចេះដឹង ក្លាយជាមនុស្សមានប្រយោជន៍ក៏ជាកិត្តិយសសម្រាប់ជនជាតិយើងផងដែរ"។ គំនិតនេះបានបង្ហាញជាក់ច្បាស់ពីចក្ខុវិស័យដ៏ជ្រាលជ្រៅសម្រាប់ខាងការអភិរក្សវប្បធម៌ផ្តើមពីឫសគល់ ហើយវាក៏ជាការវិនិយោគសម្រាប់អនាគតរបស់កូន Khmer គ្រប់េះជំនាន់ផងដែរ។

មជ្ឈមណ្ឌលនៃជីវភាពវប្បធម៌សហគមន៍

វត្តអារាមមិនត្រឹមតែរក្សាទុកនូវស្លាកស្នាមនៃអតីតកាលប៉ុណ្ណោះទេ ថែមទាំងជាកន្លែងដែលបច្ចុប្បន្នកាលប្រព្រឹត្តទៅយ៉ាងរស់រវើកទៀតផង។ រាល់សកម្មភាពសហគមន៍ តាំងពីពិធីបុណ្យប្រពៃណី តន្ត្រីបុរាណជាតិរហូតដល់ការជួបជុំរបស់ប្រជាជនសុទ្ធតែត្រូវបានប្រារព្ធឡើងនៅក្នុងវត្ត។ អាស្រ័យបរិយាកាសនេះហើយដែលបង្កើតជាខ្សែសង្វាក់សូន្យ រូបសម្រាប់តភ្ជាប់រវាងមនុស្សគ្រប់គ្នាក្នុងភូមិស្រុក។

បច្ចុប្បន្ន វត្ត Khmer ជាច្រើនលើភូមិសាស្ត្រខេត្តបាននិងកំពុងបានរួមចំណែកក្នុងការអភិរក្ស និងពង្រីកផ្សាយខាងប្រភេទភ្លេងពិណពាទ្យយ៉ាងមានប្រសិទ្ធភាព។

ផ្តើមពីស្ថាបត្យកម្ម ភាសា រហូតដល់ពិធីបុណ្យទានផ្សេងៗ វត្តអារាម Khmer គឺជា “សារមន្ទីររស់” ដែលបងប្អូនប្រជាជនគ្រប់រូបរូបសុទ្ធសឹងជា “ពិធីករ” ហើយរាល់កិច្ចប្រជុំជីវភាពគឺជា “វត្ថុតាំងពិពណ៌”  ដ៏រស់រវើក។ អាស្រ័យ “សារមន្ទីរ” ដ៏ពិសេសនេះហើយ ទើបអត្តសញ្ញាណវប្បធម៌ដ៏វិសេសវិសាលរបស់ជនរួមជាតិ Khmer នៅខេត្ត Cà Mau និយាយដោយឡែក  និងទូទាំងប្រទេសនិយាយរួម តែងត្រូវបានអភិរក្ស រួមចំណែកធ្វើឱ្យសម្បូរបែបថែមទៀតផ្នែកខាងវប្បធម៌ចម្រុះរបស់ជនជាតិទាំង ៥៤ ជាបងប្អូន៕

Đờ Ni - Danh Điệp

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។