Thứ tư, 26-8-26 03:09:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តពុទ្ធសាសនា Khmer ផ្សារភ្ជាប់រដ្ឋអំណាចភូមិភាគជាមួយប្រជាជន

Báo Cà Mau រួមជាមួយអង្គការសាសនាដទៃទៀត ព្រះពុទ្ធសាសនាថេរវាទ Khmer នៅ Cà Mau តែងអនុវត្តល្អរាល់បណ្តាគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋ រួមចំណែកយ៉ាងសកម្មក្នុងការចលនាប្រឡងប្រណាំងស្នេហាជាតិ រស់នៅល្អជាតិ ល្អសាសនា និងចូលរួមកិច្ចការងារសន្តិសុខសង្គម។ល។ រួមចំណែកកសាងផែនមហាសមាគ្គីទូទាំងជនជាតិទៀតផង។

បណ្តាវត្ត Khmer ទាំងឡាយមានតួនាទីសំខាន់ខ្លាំងណាស់ សុទ្ធសឹងជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចភូមិភាគ និងប្រជាជនទៀតផង។

ខេត្ត Cà Mau បច្ចុប្បន្ន​មាន​វត្ត​ព្រះពុទ្ធ​សាសនា​ថេរវាទ​ Khmer ​ចំនួន ២៨ វត្ត និង​ ១៧ សាលាទាន។ វត្ត​ទាំងឡាយ​តែង​សកម្មក្នុងការ​ឃោសនាផ្សព្វផ្សាយ​ដល់ព្រះសង្ឃ​ និង​ពុទ្ធបរិស័ទគ្រប់រូប​ដើម្បី​អនុវត្តល្អ​គោលនយោបាយ​និង​គោលការណ៍​ណែនាំ​របស់​បក្ស​ និង​រដ្ឋ។ កន្លែងទាំងនេះមានតួនាទីយ៉ាងសំខាន់ខ្លាំងណាស់ ជាស្ពានតភ្ជាប់រវាងរដ្ឋអំណាចភូមិភាគ និងប្រជាជនផងដែរ។

ព្រះឧបជ្ឈាយ៍ Thạch Hà សមាជិកក្រុមប្រឹក្សាភិបាល ប្រធានគណៈសង្ឃាភិបាលសមាគមពុទ្ធសាសនា Việt Nam ខេត្ត មានថេរដីការថា៖ “ព្រះពុទ្ធសាសនាថេរវាទ Khmer ជាអង្គការព្រះពុទ្ធសាសនាដែលស្ថិតក្នុងការឯកភាពនៃសមាគមព្រះពុទ្ធសាសនា Việt Nam ។ បានរួមដំណើរការជាមួយជនជាតិ រួមចំណែកកសាងប្រទេសជាតិប្រកបដោយសុខសន្តិភាព។ យោងតាមជំនឿព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer​ ព្រះសង្ឃរួមជាមួយពុទ្ធបរិស័ទតែងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយគ្នា។ វត្ត Khmer ទាំងឡាយមិនត្រឹមតែជាកន្លែងសម្រាប់ចាត់តាំងរាល់បណ្តាពិធីកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងជាកន្លែងសម្រាប់បង្រៀនអក្សរ និងទូន្មានមនុស្សទាំងពួងឱ្យប្រព្រឹត្តល្អទៀតផង”។

ព្រះសង្ឃទាំងឡាយតែងពង្រីកនូវតួនាទីក្នុងការផ្សព្វផ្សាយ និងចលនាបងប្អូនប្រជាជន។

ប៉ុន្មានឆ្នាំកន្លង សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត បានសហការជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការនានា អនុវត្តល្អការងារផ្សព្វផ្សាយ និងគៀងគរព្រះសង្ឃ គណៈកម្មការ គ្រូអាចារ្យវត្ត ព្រមទាំងប្រជាពុទ្ធបរិស័ទទាំងឡាយអនុវត្តល្អគោលនយោបាយបក្ស​និងក្រឹត្យច្បាប់រដ្ឋ ជាពិសេសបណ្តាគោលនយោបាយទាក់ទងជាមួយជនជាតិ និងសាសនា។​

ព្រះឧបជ្ឈាយ៍ Thạch Hà បានបន្តទៀតថា៖ “ព្រះសង្ឃមិនត្រឹមតែមានឥទ្ធិពលចំពោះការរស់នៅនិងស្មារតីប៉ុណ្ណោះទេ ថែមទាំងលើវិស័យផ្សេងៗទៀតផង ដូចជា៖ សេដ្ឋកិច្ច នយោបាយ វប្បធម៌។ល។ ព្រះសង្ឃមានតួនាទីជាស្ពានតភ្ជាប់យ៉ាងលំនឹង និងពោរពេយទំនុកចិត្តសម្រាបប្រជាពុទ្ធបរិស័ទ Khmer និយាយរួម និងគោលនយោបាយច្បាប់របស់បក្ស និងរដ្ឋនិយាយដោយឡែក។ ផ្តោតលើបញ្ហានោះ ពួកគាត់ថែមទាំងបានរួមចំណែកក្នុងការបង្កើនទំនុកចិត្ត និងស្មារតីស្នេហាជាតិ ជាស្នូលសម្រាប់រួមចំណែកកសាងស្មារិភសាមគ្គីទូទាំងជនជាតិទៀតផង”។

សព្វថ្ងៃនេះ ព្រះសង្ឃ Khmer តែងពង្រីកនូវតួនាទីជាស្ពានតភ្ជាប់សម្រាប់អនុវត្តនិងបង្ហាញណែនាំរបស់រដ្ឋអំណាចភូមិភាគ បណ្តាអង្គការចាត់តាំងនយោបាយ-សង្គមដើម្បីភូមិស្រុក គ្រួសារ និងសង្គម។

ព្រះតេជគុណ Danh Son ចៅអធិការវត្ត Đầu Nai ឃុំ Tân Lộc  ថ្លែងអំណរគុណនៃការយកចិត្តទុកដាក់របស់បណ្តាថ្នាក់ដឹកនាំខេត្ត។

ព្រះតេជគុណ Danh Son ព្រះចៅអធិការវត្ត ឃុំ Đầu Nai មានសង្ឃដីកា៖ “វត្តរួមជាមួយគណៈកម្មការ គ្រូអាចារ្យ និងព្រះសង្ឃទាំងឡាយតែងពង្រីកល្អនូវតួនាទីរបស់ខ្លួនជាមួយរដ្ឋអំណាចភូមិភាគ និងអ្នកមានកិត្យានុភាពដើម្បីផ្សព្វផ្សាយ ចលនា ដាស់តឿនអ្នករាល់គ្នាដើម្បីអនុវត្តតាមការកំណត់របស់រដ្ឋ មិនប្រព្រឹត្តល្មើសច្បាស់ ចូលរួមបង្ការ និងប្រយុទ្ធប្រឆាំងគ្រោះសង្គម ត្រៀមស្មារតិប្រុងប្រយ័ត្នជានិច្ចលើការញុះញុងរបស់ពួកខ្មាំងសត្រូវ សកម្មសិក្សារៀនសូត្រ លើកកម្ពស់ប្រជាបញ្ញា ព្រមទាំងអនុវត្តបច្ចេកវិទ្យាចូលក្នុងការផលិត និងរស់នៅ។ ផ្តើមពីនោះ រួមចំណែកជាមួយរដ្ឋអំណាចភូមិភាគចាត់តាំងផ្សព្វផ្សាយយ៉ាងមានប្រសិទ្ថភាពនូវរាល់បណ្តាគោលនយោបាយនៃការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់បក្ស ជំរុញខ្លាំងខ្លាការអភិវឌ្ឍវិស័យសេដ្ឋកិច្ច-សង្គមលើទឹកដីស្រុកកំណើតរបស់ខ្លួន”។

ដោយគោលលំនាំ “ព្រះពុទ្ធសាសនា ជាតិ និងសង្គមនិយម” ព្រះសង្ឃ Khmer តែងលើកតម្កើងស្មារតី សាមគ្គីជាតិ ប្រកបដោយភាពច្នៃប្រតិដ្ឋ អនុវត្តទស្សនៈវិជ្ជា និងបទវិន័យរបស់ព្រះពុទ្ធសាសនាសម្រាប់ក្នុងការរស់នៅ និងស្របតាមគោលនយោបាយច្បាប់ រួមចំណែកអនុវត្តគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ និងសន្តិសុខសណ្តាប់ធ្នាប់នៅភូមិភាគ៕

Quỳnh Anh

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។