Thứ tư, 26-8-26 19:55:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្ត Khmer: ស្នាមគំនូសនៃបដិវត្តន៍នៅកណ្តាលភូមិស្រុក

Báo Cà Mau ស្ថិតនៅកណ្តាវាលស្រែខ្ទឹមក្រហមដ៏ធំល្វឹងល្វើយ និងអមដោយម្លប់ដើមឈើបុរាណដ៏ត្រជាក់ វត្ត Khmer មិនត្រឹមតែជាមជ្ឈមណ្ឌលនៃសកម្មភាពសាសនា ជាកន្លែងសម្រាប់អភិក្សអត្តសញ្ញាណវប្បធម៌ជាតិប៉ុណ្ណោះទេ ថែមទាំងជាប្រភពដើមនៃការចលនាបដិវត្តន៍ក្នុងអំឡុងពេលនៃការតស៊ូប្រឆាំងពួកសត្រូវឈ្លានពានទឹកដីទៀតផង។ ក្នុងចំណោមវត្តមួយក្នុដ៏ឆ្នើមជាងគេនោះគឺវត្ត សិរីក្រសាំង (Cà Săng) កសាងនូវឆ្នាំ ១៥៧៦ ដែលមានទីតាំងស្ថិតនៅសង្កាត់ Vĩnh Châu ទីក្រុង Cần Thơ។

វត្តសិរីក្រសាំង (Cà Săng) ជាបេតិកភណ្ឌប្រវត្តសាស្ត្រ វប្បធម៌ថ្នាក់ខេត្ត។

វត្តសិរីក្រសាំង (Cà Săng) មានទំហំផ្ទៃដីប្រមាណជាង ៨៩៤ ម៉ែត្រការ៉េ ជាមួយនឹងស្ថាបត្យកម្មដ៏ចម្លែក ៗជាច្រើនដូចជា៖ ព្រះវិហារ សាលារៀន សមណកុដិ និងឧបដ្ឋានសាលា។ល។ ឆ្លងកាត់ជាច្រើនសម័យកាល វត្តក៏មានភាពទ្រុឌទ្រោមយ៉ាងខ្លាំង។ ឆ្នាំ២០០៥ វត្តក៏បានចាប់ផ្តើមកសាងព្រះវិហារថ្មីដោយមានប្រវែង ៣៦,៨ ម៉ែត្រ ទទឹង ២៤,៣ ម៉ែត្រ និងកម្ពស់ ២៥ ម៉ែត្រ ដោយចំណាយទឹកប្រាក់សរុបជាង ៧ ពាន់លានដុង។ រចនាសម្ព័ន្ធនៃព្រះវិហារនេះដោយមានកំពូល ៥ យ៉ាងខ្ពស់សន្លឹម គយគន់ហាក់បីដូចជាប្រាសាទអង្គរវត្ត បង្កើតឱ្យមានការចាប់អារម្មណ៍ជាខ្លាំងចំពោះភ្ញៀវទេសចរមកពីគ្រប់ទិសទីនៅពេលបានមកទស្សនាវត្ត។

ចេតិយតម្កល់អធិដ្ឋាតុរបស់អតីតព្រះឧបជ្ឈាយ៍ដែលមានស្នាព្រះហស្ថក្នុងការស្ថាបនាវត្តអារាម។

យោងតាមការរៀបរាប់របស់ព្រះសង្ឃ និងព្រឹទ្ធាចារ្យក្នុងភូមិ ក្នុងអំឡុងពេលសង្គ្រាមទាំង ២ លើក តស៊ូប្រឆាំងបារាំង (Pháp) និងអាមេរិក (Mỹ) វត្តសិរីក្រសាំង (cà Săng) គឺជាកន្លែងសម្រាប់បណ្តុះបណ្តាលសកម្មជនបដិវត្តន៍ ប្រមូលផ្តុំប្រជាពុទ្ធបរិស័ទឱ្យចូលរួមតស៊ូ និងរួមចំណែកជាច្រើនដល់បុព្វហេតុរំដោះជនជាតិ និងឯករាជ្យទឹកដី។

ក្រោមដំបូលវត្តដ៏អស្ចារ្យ កិច្ចប្រជុំសម្ងាត់បានធ្វើឡើង និងការតស៊ូរបស់ប្រជាជន Khmer ជាច្រើនក៏ត្រូវបានចាប់ផ្តើម។ ទន្ទឹមនិងនោះ ដើម្បីជំនួយកម្លាំងដល់កងទ័ពយើង ព្រះសង្ឃ និងគ្រូអាចារ្យបានប្រមូលផ្តុំពុទ្ធបរិស័ទដោយសម្ងាត់ រួមមានទាំងការផ្តល់ស្បៀងអាហារ ឱសថព្យាបាលជំងឺ និងផ្តល់ជម្រកដល់ទាហានរងរបួសជាដើម។ ទោះបីជាត្រូវពួកខ្មាំងឃ្លាំមើល និងបំភិតបំភ័យយ៉ាងណាក៏ដោយ អ្នកទាំងឡាយនៅតែស្មោះត្រង់នឹងស្មារតីឆ្ពិះទៅ "ព្រះពុទ្ធសាសនារួមដំណើរការជាមួយប្រទេសជាតិ" ដោយប្រើប្រាស់សេចក្តីមេត្តាករុណាជាកម្លាំងដើម្បីការពារមាតុភូមិ។

ភាពអស្ចារ្យនៃព្រះពុទ្ធបដិមាករនៅខាងមុខទីធ្លាវត្តសិរីក្រសាំង (Cà Săng)។

បន្ទាប់ពីប្រទេសជាតិទទួលបានឯករាជ្យទាំងស្រុង វត្តសិរីក្រសាំង (Cà Săng) ក៏បានចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកដើម្បីបុព្វហេតុនៃការកសាងប្រទេសជាតិ។ ការរួមចំណែករបស់វត្តត្រូវបានបក្ស និងរដ្ឋទទួលស្គាល់ ព្រមទាំងនាយករដ្ឋមន្ត្រីប្រគល់ប័ណ្ណសរសើរដែលមានស្នាដៃ ក្នុងការចលនាកសាង និងពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ រួមចំណែកដល់បុព្វហេតុកសាងសង្គមនិយម និងការពារប្រទេសជាតិ​ មាតុភូមិ។

ជាពិសេសក្នុងបរិវេណវត្តសិរីក្រសាំង (Cà Săng) ថែមទាំងមានសាលាបឋមសិក្សាមួយខ្នងផងដែរ បង្កលក្ខណៈងាយស្រួលសម្រាប់ប្អូនៗសិក្សារៀនសូត្រនៅភូមិភាគ។

ប្រការដែលគួរឱ្យមោទនភាពថែមទៀតនោះគឺកាលពីឆ្នាំ ២០០៤ វត្តយសិរីក្រសាំង (Cà Săng) ថែមទាំងបានគណៈកម្មាធិការប្រជាជនខេត្ត Sóc Trăng (ចាស់) បច្ចុប្បន្នជាទីក្រុង Cần Thơ សម្រេចចិត្តទទួលស្គាល់ជាបេតិកភណ្ឌប្រវត្តិសាស្ត្រ វប្បធម៌ថ្នាក់ខេត្តផងដែរ៕

Chanh Đa

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។