Thứ ba, 13-10-26 01:58:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រក្សាភ្លើងវប្បធម៌ Khmer ដើម្បីលំនឹងនៃខ្សែជីវិតទំនើប

Báo Cà Mau ការរក្សាខ្សែជីវិតនៃសម័យទំនើបដែលកំពុងជ្រាបពេញពាសនៅតាមភូមិស្រុកនៃតំបន់ជនបទ បងប្អូនជនរួមជាតិ Khmer នៅ Cà Mau នៅតែរក្សា និងបន្តការអភិរក្សតម្លៃវប្បធម៌ដែលដូនតាបបានន្សល់ទុក។ ដូចជាប្រភពនៃសរសៃដែលហូរមិនចេះចប់ អត្តសញ្ញាណ Khmer នៅតែហូរចូលយ៉ាងស្ងៀមស្ងាត់ក្នុងជីវិតបច្ចុប្បន្ន ស្ងប់ស្ងាត់ អត្ថន័យជ្រាលជ្រៅ សាមញ្ញ តែបង្កប់ដោយមោទនភាពជាតិ។

លោក Thạch Văn Tấn ស្វែងយល់បញ្ជីរាយនាមសិប្បករដែលអាចបង្ហាត់បង្រៀនខាងសិល្បៈយូករក្នុងជនរួមជាតិ។

ត្រឡប់មកភូមិ Vĩnh Lộc ឃុំ Phước Long ងាយនឹងបានឃើញនៅរូបភាពយុវជនកូន Khmer ជាមួយការខិតខំហ្វឹកហាត់កីឡាទូក.ងដើម្បីត្រៀមឱ្យការប្រណាំងក្នុងពិធីបុណ្យ។ នេះជាពិធីបុណ្យដ៏វិសេសវិសាល ពោរពេញដោយពណ៌សម្បុរនៃប្រពៃណីរបស់តំបន់ភូមិភាគ។ សម្រាប់បងប្អូនជនរួមជាតិ Khmer ទូក.ងមិនត្រឹមតែជាកីឡាប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃប្រភពកម្លាំង ជំនឿ និងការសាមគ្គីក្នុងសហគមន៍ទៀតផង។

ជាច្រើនឆ្នាំមកនេះ លោក Nguyễn Hồng Khánh លេខាបក្សភូមិ Vĩnh Lộc ជាកូន Khmer ដែលមានចិត្តមួយរូបបានរួមចំណែកដោយស្ងៀមស្ងាត់ និងខិតខំប្រឹងប្រែងជាមួយបងប្អូនប្រជាជន ព្រះសង្ឃ ដើម្បីបន្តរក្សាប្រពៃណីខាងកីឡាប្រណាំងទូក.ង។

លោក Nguyễn Hồng Khánh ​បានឱ្យដឹងអំពីក្តីបំណងប្រាថ្នាក្នុងការបន្តចលនាប្រពៃណីក្រុមកីឡាទូក.ងពីព្រោះនេះជាប្រភេទកីឡាប្រពៃណីដែលខ្លួនស្រឡាញ់ពេញចិត្ត។

“ខ្ញុំធ្វើពីព្រោះមានចំណាប់អារម្មណ៍ និងការស្រឡាញ់ជាតិ។ ទូក.ង មិនត្រឹមជាប្រភេទទូកធម្មតាប៉ុណ្ណោះទេ ថែមទាំងជាព្រលឹង និងមោទនភាពរបស់ Khmer យើងខ្ញុំទៀតផង” លោក Khánh បានចែករំលែកដូច្នេះ។ កែវភ្នែកពេញដោយភាពរីករាយរាល់រដូវប្រណាំងទូក.ងម្តងៗ។ អាស្រ័យការផ្សារភ្ជាប់ និងការឯកភាពគ្នាផងនោះ ក្រុមទូក.ងខ្វែងដង្ហិត (Đìa Muồng) ក្រៅពីបានចូលរួមក្នុងពិធីបុណ្យធំៗរបស់ខេត្ត ក៏តំណាងឱ្យខេត្ត Cà Mau ដើម្បីចូលរួមប្រណាំងថ្នាក់តំបន់ នាំមកនូវមោទនភាពសម្រេាប់តំបន់ចុងជ្រោយបង្អស់របស់ប្រទេស។

ក៏ជាអ្នកធ្ងន់ចិត្តលើវការថែរក្សាអត្តសញ្ញាណជាតិ លោក Thạch Văn Tấn ប្រធានការិយាល័យគណៈកម្មាធិការបក្សឃុំ Khánh Bình តែងតែយកចិត្តទុកដាក់ខិតខំថែរក្សាសិល្បៈយូកេ។ សម្រាប់លោក យូកេ មិនត្រឹមតែជាសិល្បៈសម្តែងប៉ុណ្ណោះទេ ថែមទាំងជាសំឡេងនៃដួងព្រលឹង Khmer ទៀតផង - សាមញ្ញ និងប្រកបដោយអត្ថន័យជ្រាលជ្រៅ។

បងប្អូនជនរួមជាតិ Khmer តែងខិតខំរក្សាទំនៀមទម្លាប់យកចង្ហាន់ទៅប្រគេនព្រះសង្ឃដើម្បីដារឧទ្ទិសមគ្គផលជូនដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជន។

ពេលបានឮថា ខេត្ត Cà Mau មានគម្រោងការអភិរក្ស និងពង្រីកតម្លៃខាងសិល្បៈយូកេក្នុងឆ្នាំ ២០២៦ លោកក៏មានក្តីរំភើបគិតថា៖ “ក្នុងនាមជាកូន Khmer ខ្ញុំពិតជាសប្បាយចិត្តណាស់ ហើយសង្ឃឹមថា យូកេ នឹងទទួលបានការយកចិត្តទុកដាក់ អភិរក្ស សម្រាប់ឱ្យក្មេងៗជំនាន់ក្រោយបានស្នងបន្ត ដើម្បីសូរសព្ទសម្លេងស្គរ និងចម្រៀងនៅតែដក់ជាប់ក្នុងបេះដូងរបស់បងប្អូនប្រជាជនយើងជានិច្ច”។

សម្រាប់ប្រជាជន Khmer វប្បធម៌មិនត្រឹមតែមានវត្តមាននៅក្នុងពិធីបុណ្យទានប៉ុណ្ណោះទេ ថែមទាំងមាននៅក្នុងជីវភាពរស់នៅ និងសីលធម៌ដែលចាក់ឫសយ៉ាងជ្រៅនៅតាមគ្រប់បណ្តាគ្រួសារនីមួយៗផងដែរ។ រៀងរាល់ថ្ងៃបុណ្យធំៗ មនុស្សម្នានាំគ្នាទៅវត្ត ដើម្បីប្រគេនចង្ហាន់ អុជធូប រំលឹកដល់គុណបុព្វការីជន ដែលជាពិធីសាមញ្ញៗ ប៉ុន្តែពោរពេញដោយការគោរពស្រឡាញ់ និងភាពស្និទស្នាលរវាងគ្នានឹងគ្នាទៀតផង។

 “ពិធីបុណ្យប្រគេនចង្ហាន់ បុណ្យកំសាន្ត បង្សុកូលមិនត្រឹមបងបង្ហាញពីភាពកតញ្ញូតាធម៌ប៉ុណ្ណោះទេ ថែមទាំងជាការរំលឹកដាស់តឿនដល់មនុស្សគ្រប់រូបអំពីព្រភពរបស់ជនជាតិរទៀតផង”។ អ្នកមីង Thạch Thị Hương អនុប្រធានការិយាល័យវប្បធម៌ឃុំ Khánh Bình បានចែករំលែកដូច្នេះ។

បរិយាកាសត្រៀមរៀបចំទូក.ងនៅវត្តខ្វែងដង្ហិត (Đìa Muồng) ឃុំ Phước Long។

ការរក្សាចង្វាក់ថ្មីនៃជីវិត នៅខណៈពេលដែលទីផ្សាររូបនីយកម្ម និងបច្ចេកវិជ្ជាកំពុងមានការផ្លាស់ប្តូរ ប្រជាជន Khmer នៅ Cà Mau តែងជម្រើពីរបៀបថែរក្សាព្រលឹងជាតិដោយក្តីស្រឡាញ់យ៉ាងអស់ពីចិត្តសម្រាប់ខាងវប្បធម៌ប្រពៃណី។ ផ្តើមពីដំបូលនៃវត្តអារាមដ៏ស្រស់ស្អាតក្រោមកំដៅព្រះអាទិត្យ សូរសម្លេងយូកេលាន់ឮរំបងពេញភូមិស្រុករួមទាំងស្នូរកញ្ចែនៃការហ្វឹកហាត់របស់ក្រុមកីឡាទូ.ងដែលពេញដោយក្តីសង្ឃឹមឈានឡើង។

ដោយសារតែការខិតខំប្រឹងប្រែងដោយស្ងៀមស្ងាត់ទាំងនេះហើយ ដែលវប្បធម៌ Khmer មិនត្រឹមតែត្រូវបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងបានភាពរីករាលដាលយ៉ាងខ្លាំង រួមចំណែកក្នុងការតុបតែងលម្អទស្សនីយភាពខាងវប្បធម៌ចម្រុះពណ៌នៃទឹកដី Cà Mau ផងដែរ៕

Nguyễn Đào - Hoàng Vũ

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។