Thứ ba, 13-10-26 01:58:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

សម្លៀកបំពាក់ Khmer ជា “ព្រលឹង” ជនជាតិ កណ្តាលដែនដីសណ្តរខ្យល់និងក្តៅ

Báo Cà Mau ប្រសិនបើវប្បធម៌តំបន់ដីសណ្តរគឺវឡុង ជាផ្ទាំងគំនូរចម្រុះពណ៌ គឺសម្លៀកបំពាក់ប្រពៃណីរបស់ជនរួមជាតិ Khmer ជាពណ៌ដ៏ឆើតឆាយ និងសម្បូរបែបដោយអត្តសញ្ញាណ។ មិនត្រឹមតែសម្រាប់បិទបាំងរាងកាយប៉ុណ្ណោះទេ រាល់ផ្ទាំងសំពត់អាវ កន្សែង ថែមទាំងបង្កប់នូវទស្សនៈរស់នៅ សោភ័ណភាព និងភាពប៉ិនប្រសប់របស់ជនជាតិមួយដែលបានចាក់គ្រឹះយ៉ាងរឹងមាំនៅលើតំបន់ដីសណ្ដរ។

ពណ៌ឆើតឆាយរបស់នារី Khmer ជាមួយសំលៀកបំពាកប្រពៃណី។

ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ សម្លៀកបំពាក់របស់ជនជាតិ Khmer មានភាពសាមញ្ញ សមស្របជាមួយធម្មជាតិ។ រូបភាពបុរសរឹងមាំលែងខ្លួនទទេ ស្លៀកសារុងយ៉ាងស្វាហាប់ ចំណែកនារីស្រស់សោភាជាមួយអាវកឈរ ស្លៀកសារុង បានក្លាយជានិមិត្តរូបរបស់ Khmer Nam Bộ ផងដែរ។ ផ្សារភ្ជាប់ជាមួយពួកគេ គឺក្រមា ដែលមានពណ៌ខ្មៅ-ស ឬ ក្រហម-ស ឆ្លាស់គ្នាសម្រាប់បាំងកំដៅថ្ងៃ និងបាំងភ្លៀងនៅតាមវាលស្រែផង និងធ្វើជាអង្រឹងសម្រាប់បំពេកូនផង និងជាវត្ថុអនុស្សាវរីយ៍នៃសេចក្ដីស្នេហាដ៏សាមញ្ញរបស់គូស្នេហ៍ទៀតផង។ នោះគឺជាសម្រស់នៃភាពងាយស្រួលប្រើប្រាស់ រួមផ្សំយ៉ាងសមស្របជាមួយធម្មជាតិដ៏ធំទូលាយ។

សម្រស់ដ៏ទាក់ទាញរបស់នារី Khmer ក្នុងសម្លៀកបំពាក់ទៅវត្ត។

ប៉ុន្តែ ពេលឈានចូលរដូវបុណ្យទានម្តងៗ ដូចជា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណី ឬថ្ងៃអាពាហ៍ពិពាហ៍មង្គល សម្លៀកបំពាក់ Khmer បែរជាប្រែខ្លួនខ្លាំងក្លា ពីការសាមញ្ញធម្មតា មកជាភាពស្រស់ឆើតឆាយ ល្អប្រណិតទៅវិញ។ នេះជាពេលដែលសិល្បៈតម្បាញ និងការស្អិតស្អាងគ្រឿងអលង្ការរបស់ជនជាតិ Khmer បានបង្ហាញយ៉ាងពេញលេញ។

ក្នុងថ្ងៃបុណ្យ នារី Khmer តែងខ្លួនដោយសំពត់ ត្បាញពីសូត្រ មានក្បាច់ក្បូរយ៉ាងផ្ចិតផ្ចង់។ ស្បៃ ដ៏ទន់ល្មើយ ពាក់ឆៀងស្មាម្ខាង ក្លាយជាចំណុចលេចធ្លោ រំលេចសម្រស់ដ៏ទន់ភ្លន់។ រួមផ្សំជាមួយគ្រឿងអលង្ការព៌ណមាសប្រពៃណី នារី Khmer ស្រស់ស្អាតដូចទេពធីតាអប្សរា ឈានជើងចេញពីផ្ទាំងចម្លាក់បុរាណ។ បុរសក៏មិនចាញ់ភាពថ្លៃថ្នូរដែរ ដោយស្លៀកបំពាក់អាវកត្រង់ និងសំពត់ចងក្បិន បានបង្ហាញពីភាពអង់អាច និងរឹងមាំរបស់ខ្លួន។

សម្លៀកបំពាក់បុរសអាវកឈរ សំពត់ចងក្បិន និងនារីស្លៀកសំពត់ពាក់ស្បៃក្នុងថ្ងៃអាពាហ៍ពិពាហ៍។

តម្លៃពិសេសនៃសម្លៀកបំពាក់ Khmer Nam Bộ ស្ថិតនៅត្រង់ “ភាពរស់រវើក”។ មិនស្ថិតនៅស្ងៀមក្នុងសារមន្ទីរទេ តែមានវត្តមាននៅក្នុងរាល់ចង្វាក់ដង្ហើមនៃភូមិស្រុកនីមួយៗ ទោះបីសង្គមមានការផ្លាស់ប្តូរយ៉ាងណាក្តី សម្លៀកបំពាក់ប្រពៃណីនៅតែជា “អត្តសញ្ញាណ” ដ៏ពិសិដ្ឋ ដែលបានជនជាតិ Khmer ថែរក្សា និងបន្តដល់កូនចៅពីជំនាន់មួយទៅជំនាន់មួយផងដែរ៕

Đờ Ni - Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។