Thứ năm, 27-8-26 08:50:37
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្ត Khmer រក្សាស្លាកស្នាមបដិវត្តន៍

Báo Cà Mau មកដល់ភូមិអណ្តូងចេក (Đìa Chuối) ឃុំ Vĩnh Mỹ សាកសួររកវត្តអណ្ដូងចេកគ្រប់គ្នាសុទ្ធតែស្គាល់។ វត្តមិនត្រឹមតែជាទីសក្ការៈបូជាខាងវិញ្ញាណប៉ុណ្ណោះទេ ថែមទាំងជាទីកន្លែងចិញ្ចឹមលាក់បំពួនកម្មាភិបាលបដិវត្តន៍ ក្នុងសម័យតស៊ូទាំង ២ លើក ប្រឆាំងបរទេសឈ្លានពានរបស់ជនជាតិទៀតផង។ កណ្តាលបរិយាកាសដ៏ស្ងប់ស្ងាត់ វត្តលេចចេញរូបរាងយ៉ាងស្ងៀមស្ងាត់ រក្សាទុកនូវអនុស្សាវរីយ៍ដ៏អង់អាចក្លាហាន តាមរយៈសរសៃឈើ និងក្បឿងដំបូលដែលដុះសរាយពេលវេលា។

ព្រះវិហារវត្តអណ្ដូងចេក (Đìa Chuối)។

វត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer នេះ បានឆ្លងកាត់ជាង ១ សតវត្សរ៍នៃការកសាងនិងអភិវឌ្ឍន៍ (កសាងតាំងពីឆ្នាំ ១៩០៣) ដោយមានព្រះចៅអធិការ ១៥ ជំនាន់។ ក្នុងសម័យតស៊ូទាំង ២ លើក ប្រឆាំងបារាំង (Pháp) និងអាមេរិក (Mỹ) ព្រះចៅអធិការវត្តគ្រប់ជំនាន់តែងមានចិត្តស្មោះស្ម័គ្រដើរតាមបក្ស តាមលោកប្រធាន Hồ Chí Minh និងគាំទ្របដិវត្តន៍ទាំងសម្ភារៈនិងស្មារតី។ ក្នុងនោះ ឆ្នើមបំផុតគឺអតីតឧបជ្ឈាយ៍ Tăng Neang (ជាព្រះចៅអធិការពីឆ្នាំ ១៩១៦-១៩៧៦)។

ប្រជាជននៅទីនេះនៅតែនិយាយតៗគ្នា នូវពាក្យសម្តីដ៏មុះម៉ាត់របស់ឧបជ្ឈាយ៍ Tăng Neang នៅចំពោះមុខចុងកាំភ្លើងរបស់ពួកសត្រូវថា៖ “បើចង់សម្លាប់អាត្មា ទុកឱ្យអាត្មាបានឡើងលើព្រះវិហារថ្វាយបង្គំព្រះជាមុនសិន ចាំពួកលោកសម្លាប់ចុះ។ តែអាត្មាដាច់ខាតមិនទៅណាទេ អាត្មា និងវត្តនេះ មួយតឹកកមិនឆ្ងាយមួយលីក៏មិនចាកចេញ”។ គឺស្មារតីដ៏អង់អាចនោះហើយ បានប្រែក្លាយវត្តនេះទៅជា "បន្ទាយដែក"។

រូបសំណាកអតីតឧបជ្ឈាយ៍ Tăng Neang ដែលបានតម្កល់បូជានៅឧបដ្ឋានសាលាបុរាណក្នុងវត្តអណ្ដូងចេក (Đìa Chuối)។

ក្នុងបណ្តាឆ្នាំនៃសង្គ្រាមដ៏សាហាវឃោរឃៅ សូម្បីតែដើមឈើនៅក្នុងវត្តក៏បានចូលរួមធ្វើបដិវត្តន៍ដែរ។ នៅឆ្នាំ ១៩៤៨ វត្តបានបរិច្ចាគដើមឈើធំៗចំនួន ៥ ដើម ដើម្បីធ្វើទូកដឹកជញ្ជូន និងធ្វើដងកាំភ្លើងជូន Việt Minh។ លេនសម្ងាត់នៅក្រោម  បល្ល័ង្កព្រះ ឬនៅលើពិដានព្រះវិហារ និងសាលា បានការពារយ៉ាងសុវត្ថិភាពដល់កម្មាភិបាលស្នូលជាច្រើនរបស់ខេត្ត Bạc Liêu (ចាស់)។

ឆ្នាំ ២០១២ វត្តអណ្ដូងចេក មានកិត្តិយសបានទទួលស្គាល់ជា កេរដំណែលប្រវត្តិសាស្ត្រថ្នាក់ខេត្ត។ កិត្តិនាមនេះជាការតបស្នងសគុណដ៏សក្តិសម ចំពោះការរួមចំណែករបស់វត្ត និងការលះបង់ របស់បុព្វបុរសជំនាន់មុន។

បរិវេណវត្តអណ្ដូងចេក (Đìa Chuối)។

សព្វថ្ងៃនេះ ឈរនៅក្រោមដំបូលឧបដ្ឋានសាលា ប៉ះដៃលើស្លាកស្នាមនៃពេលវេលា ជំនាន់យុវវ័យមិនត្រឹមតែបានទស្សនាសម្រស់ស្ថាបត្យកម្ម Khmer ប៉ុណ្ណោះទេ ថែមទាំងមានអារម្មណ៍ដឹងនូវភាពកក់ក្តៅនៃទឹកចិត្តស្នេហាជាតិទៀតផង។ ឧបដ្ឋានសាលានោះឈរយ៉ាងស្ងៀមស្ងាត់នៅទីនោះ និទានរឿងអំពីសាមគ្គីភាពជនជាតិ ដាស់តឿនកូនចៅអំពីសម័យកាលគ្រាប់រំសេវដ៏លំបាក ដើម្បីដណ្តើមឯករាជ្យ សេរីភាពសម្រាប់ថ្ងៃនេះ៕

Đờ Ni - Danh Điệp

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។