Chủ nhật, 18-10-26 08:39:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តាវត្ត Khmer ដ៏ត្រចះត្រចង់

Báo Cà Mau ក្រៅពីស្ថាបត្យកម្មប្រពៃណី និងក្បូរក្បាច់រចនាបទដ៏ប្រណិត វត្ត Khmer ទាំងឡាយថែមទាំងត្រូវបានតុបតែងលម្អដោយពណ៌សម្បុរយ៉ាងត្រចះត្រចង់ បង្កើតបានទៅជាបរិយាកាសដ៏ភ្លឺចិញ្ចាច ទាក់ទាញអារម្មណ៍នៃភ្ញៀវទេសចរទាំងឡាយមកចូលរួមទស្សនា និងគោរពបូជា។

វត្តសិរីសុខុមសង្គមមានជ័យ ស្រឡូង (ស្រុក Mỹ Xuyên ខេត្ត Sóc Trăng) ភាពលេខធ្លោរបស់វត្តនេះគឺព័ណ៌សម្បុរដែលផ្សាភ្ជាប់ជាមួយបំណែកនៃអម្បែងដីឥដ្ឋកអស់រយៈកាលរាប់រយពនា់ឆ្នាំមកហើយ។

ធ្វើដំណើរតាមបណ្តាខេត្ត ក្រុងមួយចំនួននៃវាលរាបទន្លេគីវឡុង មានវត្ត Khmer ជាច្រើនត្រូវបានតុបតែងលម្អរំលេចដោយព័ណ៌យ៉ាងចុះសម្រុងគ្នា។ អាស្រ័យធាតុពិតនេះហើយ ក៏បានបង្កើននូវភាពអស្ចារ្យ ក៏ប៉ុន្តែមិនបានធ្វើឱ្យបាត់បង់ភាពដើមនោះទេ។

ព្រះវិហារវត្តសំរោង ស្ថិតនៅ (សង្កាត់៥ ក្រុង Sóc Trăng ខេត្ត Sóc Trăng) តែងមានភាពឧឡារិកដោយភ្ញៀវទេសចរណ៍ជិតឆ្ងាយទាំងឡាយអញ្ជើ្មកទស្សនា និងគោរពបូជា។

 នៅវត្តបទុមវង្សា សំរោង ថែមទាំងមានសក្យមុនីចេតិយដ៏ស្រស់ស្អាតទៀតផង។

ក្រៅពីព័ណ៍ទាំងពីរតាមបែបប្រពៃណី ដែលយើងនិយមបានឃើញក្នុងលក្ខណៈនៃស្ថាបត្យកម្មរបស់ Khmer នៅតាមនានាវត្ត រួមមានដូចជាព័ណ៌វត្ត Khmer៖ ពណ៌លឿង និងក្រហម បណ្តាវត្ត Khmer នាពេលបច្ចុប្បន្ននេះ ក៏ត្រូវាបនតុបតែងលម្អយ៉ាងច្រើនព័ណ៌ផងដែរ​៖ ព័ណ៌ផ្កាឈូក បៃតង ឬក៏ចេតិយដែលមានលាបព័ណ៌ប្រាក់ជាដើម បង្កើតបានទស្សនីយភាព និងការលេចធ្លោយសម្រាប់វត្តនីមួយៗផងដែរ។

វត្តក្រាំងក្រូច (Hàng Còng) ស្ថិតនៅស្រុក Tri Tôn ខេត្ត An Giang ប្រកបដោយព័ណ៌ផ្កាឈូកយ៉ាងស្រស់ស្អាត។

វត្តជុំប្រាសាទ ( Rạch Cui) ប្រកបដោយព័ណ៌ក្រហមចម្រុះនិងព័ណ៌លឿង ដែលាមនទីតាំងស្ថិតនៅឃុំ Khánh Bình Đông ស្រុក Trần Văn Thời ខេត្ត Cà Mau។

ទោះបីជាព័ណ៌បែបណាក៏ដោយ វត្ត Khmer នូវតែរក្សាភាពដើម ដែលពោរពេញដោយវណ្ណកម្មសិល្បៈដែលផ្តើមពីទេពកោសល្យផ្នែកខាងវិចិត្រសិល្បៈរបស់ Khmer ជាកន្លែងសម្រាប់អភិរក្សនូវតម្លៃវប្បធម៌ប្រពៃណីសម្រាប់គ្រប់ជំនាន់៕

 

Hữu Nghĩa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។