Thứ ba, 13-10-26 01:58:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទីបង្អែកខាងវប្បធម៌ និងស្មារតីរបស់ជនរួមជាតិ Khmer

Báo Cà Mau ព្រះពុទ្ធអសាសនាថេរវាទ Khmer រួមចំណែកកសាងតម្លៃវប្បធម៌ដ៏ល្អផូរផង់ក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ Khmer នៅ Cà Mau។

គណៈកម្មាធិការបក្ស និងរដ្ឋអំណាចភូមិភាគគ្រប់បណ្តាថ្នាក់តែងយកចិត្តទុកដាក់ បង្កលក្ខណៈងាយស្រួលសម្រាប់ព្រះសង្ឃ និងមាមីងពុទ្ធបរិស័ទចាត់តាំងសកម្មភាពជំនឿសាសនាបានល្អត្រឹមត្រូវតាមច្បាប់ ទន្ទឹមនិងនោះក៏តែងអញ្ជើញទៅសួរសុខទុក្ខ និងជូនអំណោយនាឱកាសបុណ្យទានប្រពៃណីរបស់បងប្អូនជនរួមជាតិ Khmer ផងដែរ។

សម្រាប់បងប្អូនជនរួមជាតិ Khmer វត្តអារាម និងព្រះសង្ឃទាំងឡាយមានតួនាទីសំខាន់ខ្លាំងណាស់ក្នុងជីវភាពរស់នៅផ្នែកខាងវប្បធម៌ ជំនឿ និងសាសនា។ បណ្តាវត្ត Khmer ទាំងឡាយគឺជាទីតាំងសម្រាប់សកម្មភាពសាសនា វប្បធម៌សហគមន៍របស់ភូមិស្រុក ក៏ជាទីកន្លែងសម្រាប់អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer ផងដែរ។

រដូវវិស្សមកាលជារៀងរាល់ឆ្នាំ នៅតាមបណ្តាភូមិភាគដែលមានជនរួមជាតិ Khmer រស់នៅច្រើនតែងចាត់តាំងបើកថ្នាក់បង្រៀនអក្សរ Khmer ជូនកូនក្មួយ ជនរួមជាតិនៅតាមបណ្តាវត្ត សាលាទានឬក៏តាមសាលារៀន និងគេហដ្ឋានរបស់មាមីងបងប្អូនផ្ទាល់។ កូនក្មួយរបស់ពួកគាត់បានរៀនអក្សរ ក៏ដូចជាបានចូលរួមធ្វើវិបស្សនា ដើម្បីក្លាយជាមនុស្សមានផលប្រយោជន៍ក្នុងសង្គម។

សម្រាប់បងប្អូនជនរួមជាតិ Khmer វត្តអារាម និងព្រះសង្ឃគឺមានតួនាទិសំខាន់ខ្លាំងណាស់ក្នុងជីវភាពវប្បធម៌ ជំនឿ និងសាសនា។

ទន្ទឹមនិងនោះ បណ្តាវត្តទាំងឡាយថែមទាំងជាកន្លែងរក្សា និងបង្រៀនខាងភ្លេងប្រពៃណីរបស់ Khmer ទៀតផង។ ដែលលេចធ្លោជាងគេនោះគឺ វង់ភ្លេងស្គរធំ ដែលជាប្រភេទសិល្បៈដែលមានវត្តមានលើមាតុភូមិ Cà Mau រយៈកាលជាង១០០ឆ្នាំមកហើយ។ វង់ភ្លេងស្គរធំ បច្ចុប្បន្នតែងបានបងប្អូនជនរួមជាតិ Khmer បន្តអភិរក្ស។ នៅវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ និងវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc​។ ក្រៅពីនោះ នៅវត្តជ្រុងខ្មែរ (Rạch Giồng) ថែមទាំងមានបើកថ្នាក់បង្រៀនភ្លេងពិណពាទ្យជូនប្អូនយុវវ័យ និងសិស្សសាលាទៀតផង។

ព្រះតេជគុណ Hữu Nhiều ចៅអធិការវត្តជ្រុងខ្មែរ (Rạch Giồng) ឱ្យដឹង៖ ព្រះសង្ឃទាំងឡាយតែងសង្ឃឹមថា  ប្អូនៗកូនក្មួយទាំងឡាយមិនត្រឹមបានរៀនអក្សរប៉ុណ្ណោះទេ ថែមទាំងបានរៀនពីវប្បធម៌របស់ដូនតាបន្សល់ទុកទៀតផង។ ប្រភេទសិល្បៈវង់ភ្លេងស្គរធំនេះ គួរត្រូវបានអភិរក្ស ដើម្បីមិនទុកឱ្យមានការសាបរលាបទៅតាមសម័យកាល។ ពីព្រោះថា យើងខ្ញុំតែងខិតខំខ្នះខ្នែងបើកថ្នាក់ដើម្បីបង្ហាត់បង្រៀនជូនជំនាន់ក្រោយៗឱ្យចូលរួមអភិរក្ស និងពង្រីកបន្តទៀត។

សម្រាប់ព្រះសង្ឃគ្រប់អង្គ មិនត្រឹមជាអ្នកបួសរៀនប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាស្ពានតភ្ជាប់រវាងបក្ស និងរដ្ឋជាមួយបងប្អូនជនរួមជាតិទៀតផងចំពោះការផ្សព្វផ្សាយអំពីគោលនយោបាយបក្ស និងក្រឹត្យច្បាប់របស់រដ្ឋ ដើម្បីបងប្អូនជនរួមជាតិបានយល់ និងអនុវត្តតាម។ ផ្តើមពីនោះ ជំរុញទឹកចិត្តបងប្អូន Khmer ឱ្យខិតខំឈានឡើងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច កសាងលក្ខណៈរស់នៅប្រកបដោយភាពសុខសាន្ត និងសុភមង្គល។

តួយ៉ាងដូចជាគ្រួសារបង Huỳnh Thạch នៅភូមិលេខ៧ ឃុំ Nguyễn Phích ពីមុនជាគ្រួសារក្រ តែសព្វថ្ងៃមានលក្ខណៈឈានឡើងជីវភាពធូរធាផងដែរ។ បង​ឱ្យដឹង៖ បងស្តាប់បង្គាប់ដំបូន្មានដ៏ល្អៗ រួមជាមួយការដាស់តឿនស្មារតីរបស់ព្រះសង្ឃទាំងក្នុងពេលទេសនា ក៏ដូចជាពេលដែលបាននិមន្តមកដល់ផ្ទះ តែងទទួលបានការយកចិត្តទុកដាក់ ព្រមទាំងការជំនួយឧបត្ថម្ភរបស់បក្ស និងរដ្ឋអំណាចភូមិភាគ ផ្តើមពីនោះក៏មានប្រភពកម្លាំងក្នុងការឈានឡើងផងដែរ។

ព្រះសង្ឃទាំងឡាយតែងយកព្រះទ័យទុកដាក់​ និងរួមបញ្ចូលការផ្សព្វផ្សាយគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់របស់រដ្ឋជូនបងប្អូនជនរួមជាតិ Khmer ក្នុងឱកាសបុណ្យទានឬក៏ក្នុងការរស់នៅប្រចាំថ្ងៃផងដែរ។

បង Thạch មានប្រសាសន៍៖ គ្រួសារខ្ញុំគ្មានដីផលិត ដូច្នេះហើយទើបដើរស៊ីឈ្នួលដើម្បីរកប្រាក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។ ស្តាប់តាមដំបូន្មានរបស់ព្រះសង្ឃ និងការចលនារបស់រដ្ឋអំណាចភូមិភាគជំនួយឧបត្ថម្ភដើមទុន និងបច្ចេកទេសក្នុងការផលិត គ្រួសារខ្ញុំជួលដីបាន២ហិកតាសម្រាប់ចិញ្ចឹមបង្គា និងចិញ្ចឹមមាន់ ទា ជ្រូក។ សព្វថ្ងៃគ្រួសារខ្ញុំក៏បានរួចចាកក្រ ព្រមទាំងសង់បានផ្ទះមួយខ្នងដោយសរុបតម្លៃទឹកប្រាក់ជាង១០០លានដុង ជីវភាពក៏បានលំនឹងល្អផងដែរ៕

 

Lam Khánh

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។