Chủ nhật, 18-10-26 08:40:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ពិធីចូលព្រះវស្សា - លក្ខណៈវប្បធម៌ដ៏ល្អអស្ចារ្យរបស់ជនរួមជាតិ Khmer

Báo Cà Mau ក្នុងដំណើរការរស់នៅតាមបែបទំនើបស៊ីវិល័យដែលកំពុងមានការផ្លាស់ប្តូរជារៀងរាល់ថ្ងៃ បងប្អូនជនរួមជាតិ Khmer Nam Bộ និយាយរួម នៅ Cà Mau និយាយដោយឡែក តែងរក្សា និងអភិរក្សតម្លៃវប្បធម៌ប្រពៃណីប្រកបដោយអត្តសញ្ញាណជាតិ។ ក្នុងចំណោមពិធីដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា គឺពិធីចូលព្រះវស្សា ឬហៅថាពិធីកាន់ព្រះវស្សាដែលតែងតែប្រារព្ធឡើងនៅរដូវវស្សាជារៀងរាល់ឆ្នាំ។

គ្រួសារអ្នកមីង Thạch Thị Nguyệt នៅភូម Đay Tà Ni ឃុំ Hưng Hội ត្រៀមរៀបចំគ្រឿងសក្ការៈសម្រាប់ដង្ហែចូលវត្ត។

ក្បួនដង្ហែទៀនព្រះវស្សាយ៉ាងឱឡារឹកនៅតាមតំបន់ភូមិស្រុក។

កាលពីរសៀលថ្ងៃ១៥កើត ខែអាសាឍ មាមីងប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយបានប្រមូលផ្តុំមកវត្តបុប្ផារាម វត្តខ្វែងបបែលចាស់ (Cái Giá Chót) ស្ថិតនៅឃុំ Hưng Hội ដើម្បីចូលរួមអនុមោទនាបុណ្យចូលព្រះវស្សា។ ដើម្បីប្រារព្ធចាត់តាំងពីធីបុណ្យនេះ មាមីងពុទ្ធបរិស័ទបានត្រៀមនូវគ្រឿងសក្ការៈ​ផ្សេងៗ មានទៀន ធូប ភ្ញីផ្កាជាដើម ជាពិសេសទៀនព្រះវស្សាដែលជាវត្ថុមិនអាចខ្វះបាន។ ប្រជាពុទ្ធបរិស័ទ Khmer តែងមានជំនឿថា ភ្លើងទៀនជាសញ្ញានៃពន្លឺបញ្ញា អាចជួយរំសាយភាពងងឹត បំបាត់គ្រោះមហន្តរាយគ្រប់សព្វបែបយ៉ាង នាំមកនូវសេចក្តីសុខក្នុងការរស់នៅទៀតផង។

ព្រះសង្ឃវត្តបុប្ផារាម ខ្វែងបបែលចាស់ (Cái Giá Chót) ទូងស្គរទទួលក្បួនដង្ហែទៀនព្រះវស្សាចូលមកកាន់អារមដ្ឋាន។

ពិធីចូលព្រះវស្សាតែងប្រារព្ធក្នុងរយៈពេល២ថ្ងៃ។ ថ្ងៃទី១ គឺថ្ងៃ១៥កើត ខែអាសាឍ ប្រព្រឹត្តិឡើងនាពេលរសៀល។ ពុទ្ធបរិស័ទនាំយកនូវគ្រឿងសក្ការៈផ្សេងៗចូលវត្តដើម្បីនិមន្តព្រះសង្ឃសម្តែងព្រះបរឹត្ត។​ ចំណែកថ្ងៃទី២ គឺថ្ងៃទី១រោច ខែអាសាឍ មាមីងពុទ្ធបរិស័ទនាំគ្នាយកចង្ហាន់ អង្ករ ភេសជ្ជៈ និងគ្រឿងសក្ការៈសម្រាប់ថ្វាយព្រះ រួមទាំងបច្ច័យ៤ផងដែរដើម្បីថ្វាយប្រគេនព្រះភិក្ខុសង្ឃគង់ចំាព្រះវស្សា និងដើម្បីឧទ្ទិសមគ្គផលជូនបុព្វការីជន ក៏ដូចជាបួងសួងប្រាថ្នាកក្តីសុខសម្រាប់បងប្អូនប្រជាជនទាំងឡាយក្នុងភូមិស្រុក។

គ្រួសារអ្នកមីង Thạch Thị Nguyệt នៅភូមិ Đay Tà Ni ដង្ហែទៀនវស្សាចូលវត្ត។

ពិធីចូលព្រះវស្សាតែងផ្សារភ្ជាប់ជាមួយលក្ខណៈវប្បធម៌ប្រជាប្រិយរបស់ជនរួមជាតិ Khmert។

ពិធីចូលព្រះវស្សាមានរយៈពេល ៣ខែ រហូតដល់ថ្អៃពេញបូណ៌មីអាសុជ្ស គ្រប់វត្តទាំងឡាយនឹងធ្វើពិធីចេញព្រះវស្សា។ ក្នុងរដូវកាន់ព្រះវស្សារយៈពេល ៣ខែ ក្រៅពីអុជបំភ្លឺទៀន វត្ត Khmer ទាំងឡាយថែ​មទាំងមានវាយស្គរមួយថ្ងៃ២លើក គឺពេលព្រឹកព្រហាម និងពេលរសៀល ដើម្បីទុកជាសញ្ញាសម្រាប់មាមីងពុទ្ធបរិស័ទក្នុងភូមិស្រុកម្ចាស់ការក្នុងការពលកម្មផលិតប្រចាំថ្ងៃ។

ប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករចូលរួមដង្ហែប្រទក្សិណទៀនព្រះវស្សា ៣ ជុំព្រះវិហារ។

ពិធីចូលព្រះវស្សាមិនត្រឹមជាពិធីកិច្ចនិយមសាសនាតាមបែបប្រពៃណីប៉ុណ្ណោះទេ ថែមទាំងជាលក្ខណៈវប្បធម៌ដ៏ល្អផូរផង់ រួមចំណែកផ្សារភ្ជាប់រវាងសហគមន៍ សម្តែងនូវការគោរពចំពោះព្រះពុទ្ធសាសនា និងរក្សានូវតម្លៃវប្បធម៌ដ៏វិសេសវិសាលរបស់បងប្អូនជនរួមជាតិ Khmer ទូទាំងតំបន់ចុងជ្រោយបង្អស់របស់ប្រទេសទៀតផង៕

 

Hoàng Lam - Hữu Thọ

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។