Chủ nhật, 18-10-26 08:40:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តសិរីវង្សា

ជាមណ្ឌលវប្បធម៌ជំនឿសាសនារបស់ជនរួមជាតិ Khmer

Báo Cà Mau ត្រូវបានផ្តើមកសាងក្នុងឆ្នាំ ១៩៥២ វត្តសិរីវង្សា ពុធធ្លេថ្មី (Hoà Bình Mới) ស្ថិតនៅឃុំ Hoà Bình មិនត្រឹមជាសំណង់នៃស្ថាបត្យកម្មព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmerដ៏ស្រស់បំព្រង និងចម្រុះដោយ ពណ៌ប៉ុណ្ណោះទេ ថែមទាំងត្រូវបានចាត់ទុកថាជា “បេះដូង” នៃវប្បធម៌ជំនឿ ដែលតែងផ្សារភ្ជាប់រវាង សហគមន៍របស់បងប្អូនជនរួមជាតិ Khmer ទាំងឡាយនៅទីនេះទៀតផង រួមចំណែកធ្វើឱ្យកាន់តែសម្បូរបែបថែមទៀតខាងលក្ខណៈវប្បធម៌ប្រពៃណីរួមរបស់ខេត្ត្ត Cà Mau។

ស្ថាបត្យកម្មនៃខ្វោងទ្វារវត្តសិរីវង្សា ពុធធ្លេថ្មី (Hoà Bình Mới)។

ផ្តើមពីដំបូងឈានចូលអារាមដ្ឋាន យើង​នឹងមានការ​ចាប់​អារម្មណ៍​ភ្លាមមួយរំពេច​ដោយ​ស្ថាបត្យកម្ម​ដ៏​វិសេស​វិសាល ដែល​ជា​សញ្ញា​សម្គាល់​នៃ​វប្បធម៌​ Khmerផងទាំងពួង។ ព្រះវិហារដ៏ធំស្កឹមស្កៃដែលបានកសាងនៅលើខឿនខ្ពស់ និងត្រូវបានតុបតែងលម្អរចនាបទផ្នែកខាងចម្លាក់ដ៏អស្ចារ្យ មានទាំងបណ្តាផ្ទាំងគំនូរជាច្រើនដែលរៀបរាប់ពីប្រពុទ្ធរបស់ព្រះសម្មាសម្ពុទ្ធបរម្យគ្រូនៃយើងចាប់តាំងពីប្រសូត្ររហូតដល់យាងចូលព្រះមហានិព្វាន បង្កើតបានទស្សនីភាពជាលំហដ៏ឧឡារិក ស្ងប់ស្ងៀម​និងប្រកបដោយលក្ខណៈផ្នែកខាងសិល្បៈយ៉ាងអស្ចារ្យទៀតផង។

ភាពអស្ចារ្យនៃព្រះវិហារ និងបណ្តាចេតិយនៅវត្តសិរីវង្សា ពុធធ្លេថ្មី (Hoà Bình Mới)។

មិនត្រឹមជាកន្លែងសម្រាប់គោរពបូជា និងសិក្សាធម៌អាថ៌វិន័យ ព្រមទាំងអក្សរសាស្ត្រជាតិរបស់ព្រះសង្ឃ និងពុទ្ធបរិស័ទប៉ុណ្ណោះទេ វត្តសិរីវង្សា (Hoà Bình Mới) ថែមទាំងជាមជ្ឈមណ្ឌលនៃសកម្មភាពវប្បធម៌សហគមន៍ទៀតផង។ ហើយវត្តនេះក៏ជាកន្លែងសម្រាប់ប្ររព្ធចាត់តាំងរាល់ពិធីបុណ្យទានប្រពៃណីសំខាន់ៗរបស់ជនរួមជាតិខ្មែរ មានដូចជា៖ បុណ្យចូលឆ្នាំថ្មី ភ្ជុំុបិណ្ឌ សែនដូនតា បុណ្យអកអំបុក សំពះព្រះខែ។ល។ ក្នុងឱកាសទាំងនេះដែរ មាមីងប្រជាពុទ្ធបរិស័ទ Khmer ទាំង គ្រប់ទិសទីបានអញ្ជើញមកជួបជុំគ្នានៅវត្ត ដើម្បីចូលរួមធ្វើចាត់តាំងលេងល្បែងកម្សាន្តសប្បាយ។ អាស្រ័យហេតុនេះ ផ្តើមពីនោះក៏ពង្រឹងសាមគ្គីភាពរវាងបងប្អូនក្នុងភូមិផងរបងជាមួយ។

ពុទ្ធបរិស័ទនាំគ្នាចូលជួយការងារវត្ត។

នេះក៏ជាកន្លែងសម្រាប់អភិរក្ស និងទូន្មានផ្នែកខាងសិល្បៈបុរាណ រួមចំណែកបន្តថែរក្សា និងពង្រីកសិល្បៈប្រពៃណី Khmer ព្រមទាំងពង្រឹងស្មារតីស្នេហាវប្បធម៌សម្រាប់បងប្អូនប្រជាជន។

សួនឧទ្យាននៃព្រះពុទ្ធបដិមាករវត្តសិរីវង្សា ពុធធ្លេថ្មី​ (Hoà Bình Mới)។

ជាមួយគុណតម្លៃដ៏អស្ចារ្យនៃស្ថាបត្យកម្ម និងវប្បធម៌ជំនឿ វត្តសិរីវង្សា ពុធធ្លេថ្មី​ (Hoà Bình Mới) គឺជាទីតាំងទេសចរណ៍ជំនឿផ្លូវចិត្តដែលមិនអាចខ្វះបានសម្រាប់ប្រជាជន Khmer Cà Mau និងភ្ញៀវអ្នកដំណើរជិតឆ្ងាយដែលមានបំណងចងើសិក្សាស្វែងយល់ពីជីវភាពរស់នៅរបស់សហគមន៍ខ្មែរនៅតំបន់ចុងជ្រោយបំផុតរបស់ប្រទេស៕

Thia Ni - Chanh Đa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។