Chủ nhật, 18-10-26 08:39:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដាស់ភ្ងោកសក្តានុពលទេសចរណ៍ដែលផ្តើមពីបណ្តាវត្តអារាម Khmer

Báo Cà Mau ខេត្ត Cà Mau ជាតំបន់ដីចុងបញ្ចប់នៃមាតុភូមិ មិនត្រឹមតែបានគេដឹងស្គាល់មានប្រព័ន្ធធម្មជាតិព្រៃកោងកាង និងព្រែកទន្លេប៉ុណ្ណោះទេ ថែមទាំងជាកន្លែងរក្សាទុកនូវបេតិកភណ្ឌវប្បធម៌វិញ្ញាណនិយមដ៏ពិសេស តាមរយៈវត្ត Khmer បុរាណចំនួន ២៨ វត្តទៀតផង។ សំណង់ទាំងនេះគឺជាភស្តុតាងរស់រវើកនៃប្រវត្តិសាស្រ្តនៃការកកើត និងអភិវឌ្ឍន៍របស់សហគមន៍ Khmer នៅទីនេះ ដោយមានសក្តានុពលទេសចរណ៍ដ៏ធំធេង ប៉ុន្តែមិនទាន់បានរុករកឱ្យសក្តិសមនៅឡើយ។

វត្តគឺជាកន្លែងប្រារព្ធពិធីបុណ្យទានប្រពៃណីរបស់ជនរួមជាតិ Khmer ។ (ក្នុងរូបថត៖ ជនរួមជាតិ Khmerនៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ អំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Khmer ឆ្នាំ២០២៥)។

វត្តជាច្រើនមានអាយុកាលរាប់រយឆ្នាំ លេចធ្លោដោយស្ថាបត្យកម្មប្រពៃណីវិសេសវិសាលស្កឹមស្កៃ និងចម្រុះពណ៌។ អាចរៀបរាប់សំណង់ឆ្នើមដូចជា៖ វត្តមុនីវង្សាបុប្ផារាម (សង្កាត់ An Xuyên ) វត្តព្រែកជ្រៅ (Xiêm Cán) សង្កាត់ Hiệp Thành វត្តឃោសិតារាម (Chùa Đầu) ឃុំ Hưng Hội វត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ…។

ស្ថាបត្យកម្មវត្តទាំងនេះ ចាប់ចំណាប់អារម្មណ៍ខ្លាំងដោយដំបូលបំពាក់ដោយរូបចម្លាក់យ៉ាងអស្ចារ្យ សម្តែងពីការទំនាក់ទំនងវប្បធម៌ដ៏ពិសេសលើតំបន់ដែនដីភាគខាងត្បូង។

ជនរួមជាតិ Khmerតែងគិតគូរដល់ការកសាងវត្តអារាមក្នុងភូមិភាគខ្លួន​ដើម្បីមានការអភិវឌ្ឍក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរជិតឆ្ងាយ។

ពេលដើរចូលក្នុងបរិវេណវត្ត ភ្ញៀវទេសចរនឹងចាប់អារម្មណ៍ភ្លាមពីបរិយាកាស ស្ងប់ស្ងៀម សុខសាន្តផ្ទុយពីភាពអ៊ូរអរនៅខាងក្រៅ។

មិនត្រឹមតែជាកន្លែងសក្ការបូជាប៉ុណ្ណោះទេ វត្ត Khmer ថែមទាំងមានតួនាទីជាមជ្ឈមណ្ឌលវប្បធម៌ និងអប់រំរបស់សហគមន៍ទៀតផង។ ទីនេះជាកន្លែងប្រារព្ធពិធីបុណ្យប្រពៃណីសំខាន់ៗដូចជា៖ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ Khmer អកអំបុក និង សែនដូនតា។ល។ ដោយទាក់ទាញពុទ្ធបរិស័ទ និងភ្ញៀវទេសចរជាច្រើន បង្កើតបានជាវប្បធម៌ដ៏ពិសេស។

ពេលថ្មីៗនេះ វត្ត Khmer ជាច្រើននៅខេត្ត Cà Mau បានជួសជុល និងកសាងថ្មីជាច្រើនសំណង់ស្ថាបត្យកម្មដើម្បីបង្កើតចំណាប់អារម្មណ៍ដល់ភ្ញៀវទេសចរជិតឆ្ងាយ។  (ក្នុងរូបថត៖ វត្តឃោសិតារាម (Chùa Đầu) ឃុំ Hưng Hội កំពុងកសាងឧបដ្ឋានសាលា)។

ប៉ុន្តែ សក្តានុពលទេសចរណ៍វិញ្ញាណនិយមរបស់វត្តទាំងនេះនៅតែមិនទាន់បានរុករកមានប្រសិទ្ធភាពនៅឡើយ។ ភ្ញៀវទេសចរជាច្រើនមកដល់ Cà Mau នៅតឬប្រមូលផ្តុំសំខាន់ទៅលើគោលដៅទសចរណ៍ធម្មជាតិតែមិនបានដឹងពីសម្រស់ស្រស់ត្រកាល របស់សំណង់ស្ថាបត្យកម្មទាំងនេះ។ ដើម្បី "ដាស់ឱ្យភ្ញាក់" នូវសក្តានុពលនេះគប្បីមានកិច្ចសហការស្អិតល្មួតរវាងរដ្ឋអំណាច វិស័យទេសចរណ៍ និងសហគមន៍។ ដំណោះស្រាយបានស្នើរួមមាន៖ ការជំរុញផ្សព្វផ្សាយរូបភាពរបស់វត្ត ការអភិវឌ្ឍដំណើរទេសចរណ៍វប្បធម៌វិញ្ញាណនិយមដោយឡែកគួបផ្សំជាមួយការសាកល្បងម្ហូបអាហារ និងជីវភាពរបស់ជនរួមជាតិ Khmer។ ទន្ទឹមនឹងនោះ ការវិនិយោគបង្កើនភាពមូលដ្ឋានសម្ភារៈ និងយកចិត្តូកដាក់អភិរក្សគ្រប់តម្លៃវប្បធម៌ស្ថាបត្យកម្មដោយវិធីស្ថេរភាពគឺជាស្នូល។

វត្តគម្ពីរសាគរ ព្រែកជ្រៅ (Xiêm Cán) ជាមណ្ឌលទេសចរណ៍ខាងជំនឿផ្លូវចិត្តដ៏ល្បីឈ្មោះរបស់ខេត្តផងដែរ។

ការអភិវឌ្ឍទេសចរណ៍នៅតាមវត្តខ្មែរ មិនត្រឹមតែរួមចំណែកជំរុញសេដ្ឋកិច្ចភូមិភាគប៉ុណ្ណោះទេ ថែមទាំងជួយអភិរក្សនិងរីកសាយតម្លៃវប្បធម៌ពិសេស របស់ជនជាតិ Khmer លើតំបន់ទឹកដី Cà Mau ទៀតផង៕

Đờ Ni - Danh Điệp

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។