Thứ tư, 26-8-26 03:09:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ស្លាធម៌ លក្ខណៈសក្ការៈក្នុងវប្បធម៌ Khmer

Báo Cà Mau ក្នុងឱកាសពិធីបុណ្យទាន អាពាពិពាហ៍ ឬពិធីសាសនារបស់បងប្អូន Khmer Nam Bộ តែង មានប៉មផ្កាដ៏ស្រស់ត្រកាល ដែលបានកែច្នៃយ៉ាងផ្ចិតផ្ចង់អំពីដើមចេក និងផ្កា ដោយដាក់តាំងយ៉ាងសមរម្យនៅលើអាសនៈ។ នោះគឺ “ស្លាធម៌” - ជាគ្រឿងសក្ការៈបូជាដ៏សំខាន់បំផុត ដែលបានចាត់ទុកថាជា "ព្រលឹង" ក្នុងជីវភាពជំនឿរបស់ជនរួមជាតិ Khmer ។

ស្លាធម៌បានតុបតែងយ៉ាងស្រស់ស្អាត ក្នុងពិធីសាសនារបស់ជនជាតិ Khmer។

តាមភាសា Khmer "ស្លា" មានន័យថា ដើមស្លា (ឬផ្លែស្លា) "ធម៌" មានន័យថា ប៉ម ឬចេតិយ (បានយល់ថាជារតនចេតិយ) ។ យល់ដោយសាមញ្ញ ស្លាធម៌ គឺជា "ដើមផ្កាធ្វើបុណ្យ" ។ មិនត្រឹមតែជាគ្រឿងសក្ការៈបូជាប៉ុណ្ណោះទេ ចំពោះជនជាតិ Khmer ស្លាធម៌ថែមទាំងជាតំណាងឱ្យភ្នំព្រះសុមេរុ ជាស្នូលនៃចក្រវាឡ ជាទីកន្លែងគង់នៅរបស់ពួកទេវតា តាមទស្សនៈពុទ្ធសាសនា និងព្រាហ្មណ៍សាសនាបុរាណ ។

ស្លាធម៌ គឺជាគ្រឿងសក្ការៈដែលមិនអាចខ្វះបាន ក្នុងពិធីបុណ្យភាគច្រើនរបស់ជនជាតិ Khmer ជាពិសេសក្នុងពិធីសែនដូនតា ។

ដើម្បីបង្កើតបានជាស្លាធម៌មួយ សិល្បករជ្រើសរើសដើមចេកស្អាត យកមកធ្វើជាដង តំណាងឱ្យភាពរឹងមាំនៃព្រះធរណី។ នៅជុំវិញបានដោតបន្ថែមនូវមែកផ្កា ស្លឹកម្លូក្មួយ ផ្លែស្លា និងដោតបន្ថែមទៀន ធូប។ល។សព្វថ្ងៃនេះ ស្លាធម៌បានតុបតែងបន្ថែមនូវប្រភេទផ្កាដ៏ស្រស់ឆើតឆាយ ដូចជាផ្កាស្បៃរឿង ផ្កាបញ្ចសីលា ដើម្បីបង្កើនបន្ថែមនូវសោភ័ណភាព ។

ផ្នែកតុបតែងនីមួយៗនៅលើស្លាធម៌ សុទ្ធតែបង្ហាញពីសទ្ធាជ្រះថ្លាសម្រាប់គោរពបូជាចំពោះព្រះរតនត្រ័យ ។

ផ្នែកនីមួយៗនៅលើស្លាធម៌ សុទ្ធតែផ្ញើនូវសទ្ធាជ្រះថ្លា បូជាចំពោះព្រះរតនត្រ័យ (ព្រះពុទ្ធ - ព្រះធម៌ - ព្រះសង្ឃ) ដូនតា និងទេវតាថែរក្សា ។ ជនជាតិ Khmer ជឿជាក់ថា ស្លាធម៌ គឺជាស្ពានតភ្ជាប់រវាងឋានមនុស្ស និងឋានទេវតា ។ នៅពេលដែលសរសៃធូបនៅលើកំពូលស្លាធម៌ត្រូវបានអុជ នោះគឺជាពេលដែលលំហ និងពេលវេលាដ៏សក្ការៈនៃពិធីបុណ្យបានចាប់ផ្តើម។ រាល់ពាក្យបួងសួងអំពីសេចក្តីសុខសាន្ត ភោគផលសម្បូណ៌ហូរហៀរ ឬសុភមង្គលគូស្រករ សុទ្ធតែបានផ្ញើទៅកាន់ឋានលើ ដើម្បីធ្វើសាក្សី និងតាមជួយថែរក្សា ។

ស្លាធម៌បានដាក់តាំងយ៉ាងស្រស់ឆើតឆាយ ក្នុងពិធីមង្គលការរបស់ជនជាតិ Khmer។

ទោះបីនៅក្នុងពិធីបុណ្យណាមួយរបស់ជនជាតិ Khmer វត្តមានរបស់ស្លាធម៌ ក៏ជាភស្តុតាងសម្រាប់កតញ្ញុតាធម៌ និងជំនឿសាសនាដ៏ជ្រាលជ្រៅ ។ ការយល់ដឹងអំពីស្លាធម៌ ជួយយើងឱ្យកាន់តែ ឱ្យតម្លៃ នូវសម្រស់វប្បធម៌ ទាំងសាមញ្ញ ជិតស្និទ្ធនឹងធម្មជាតិ ទាំងផ្ទុកនូវទស្សនវិជ្ជាជីវិតដ៏ល្អប្រសើររបស់បងប្អូនជនជាតិ Khmer។

Đờ Ni - Danh Điệp

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។