Thứ ba, 13-10-26 01:58:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ទំនៀមបួសរៀនរបស់ជនជាតិ Khmer

Báo Cà Mau ចំពោះបងប្អូនជនជាតិ Khmer Nam Bộ វត្តអារាមមិនត្រឹមតែជាទីកន្លែងសក្ការបូជាខាងសាសនាប៉ុណ្ណោះទេ ថែមទាំងជា "សាលារៀន" ដ៏ធំបំផុតនៃជីវិតមនុស្សទៀតផង។ តាមទំនៀមទម្លាប់ កូនប្រុសដល់ពេលពេញវ័យ និងមានសមត្ថភាពគ្រប់គ្រាន់ខាងផ្លូវច្បាប់ នឹងផ្អាកការងារផ្លូវលោកជាបណ្តោះអាសន្ន ដើម្បីចូលវត្តបួសរៀន។ នេះត្រូវបានចាត់ទុកថាជាខ្នាតសម្រាប់វាស់ស្តង់ដារនៃបុរសម្នាក់ដែល "ពេញលក្ខណៈ"។

ពិធីបំបួស។

ខុសពីគំនិតថាជាការគេចវេះពីពិភពលោក ការបួសរយៈពេលខ្លី គឺជាដំណាក់កាលត្រៀមលក្ខណៈសម្បត្តិដើម្បីឈានចូលជីវិត។ ជីវិតមិនមែនចេះតែរាបស្មើទេ តែតែងតែលាក់កំបាំងនូវរលកខ្យល់ និងការប្រែប្រួល។ ហេតុដូច្នេះហើយ បរិយាកាសនៃការបួសរៀនជាមួយនឹងវិន័យដ៏តឹងរ៉ឹង គឺជាកន្លែងបណ្តុះបណ្តាលដ៏ល្អបំផុត។ នៅទីនេះ ព្រះសង្ឃវ័យក្មេងត្រូវបានបណ្តុះបណ្តាលនូវភាពអត់ធ្មត់ និងសមត្ថភាព ត្រៀមស្មារតីរឹងមាំដើម្បីប្រឈមមុខនឹងរាល់ឧបសគ្គនៃជីវិតគ្រហស្ថនៅពេលក្រោយ។ ក្នុងអំឡុងពេលគ្រងស្បង់ចីវរ ភារកិច្ចរបស់អ្នកបួសត្រូវបានកំណត់យ៉ាងច្បាស់តាមរយៈកត្តាស្នូលចំនួន ៣ ដែលបង្កើតបានជាតម្លៃមនុស្សធម៌ដ៏ជ្រាលជ្រៅនៃទំនៀមទម្លាប់នេះ។

ពិធីបង្វិលពពិល ឬហៅថាពិធីព័ន្ធនាគ។

ទីមួយ គឺកតញ្ញូតាធម៌៖ ទីអារាមដ៏ស្ងប់ស្ងាត់ជួយឱ្យកូនប្រុសធ្វើចិត្តឱ្យស្ងប់ ដើម្បីទទួលអារម្មណ៍ជ្រាលជ្រៅនូវភាពទុក្ខលំបាករបស់ឪពុកម្តាយ ក្នុងគុណបំណាច់បង្កើតនិងចិញ្ចឹមបីបាច់។ ទាល់តែយល់ច្បាស់ពីការលំបាកនោះ ទើបកូនប្រុសអាចដឹងពីកាតព្វកិច្ច និងចេះសងគុណបានពេញលេញនៅថ្ងៃក្រោយ។

ទីពីរ គឺការបន្តវេន៖ អ្នកបួសត្រូវខិតខំសិក្សាចំណេះដឹងព្រះពុទ្ធសាសនាទក្ខិណានិកាយKhmer និងវប្បធម៌ប្រពៃណីរបស់ជនជាតិ Khmer។ ពួកគាត់ដើរតួនាទីជាអ្នកបន្តវេន ថែរក្សា "ព្រលឹង" របស់ដូនតា ដើម្បីផ្ទេរនូវប្រភពវប្បធម៌នោះទៅឱ្យជំនាន់ក្រោយ ធានាថាអត្តសញ្ញាណជាតិមិនបាត់បង់ឡើយ។

ធីដង្ហែនាគចូលវត្ត

ទីបី គឺភារកិច្ចជាពលរដ្ឋ៖ គោលបំណងចុងក្រោយនៃការបួសរៀន មិនត្រឹមតែដើម្បីហ្វឹកហាត់ខ្លួនក្នុងវត្តប៉ុណ្ណោះទេ តែដើម្បីពេលសឹកទៅវិញ ពួកគាត់នឹងក្លាយជាពលរដ្ឋល្អ។ អ្នកដែលបានឆ្លងកាត់ការបួសរៀន ត្រូវបានរំពឹងថានឹងរស់នៅជាគំរូ គោរពច្បាប់ រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍភូមិស្រុក ជនជាតិ និងប្រទេសជាតិ។

អាស្រ័យដោយតម្លៃអប់រំជាក់ស្តែងទាំងនោះ ទំនៀមបួសរៀននៅតែបានជនជាតិ Khmer ថែរក្សាទុកដូចជាសម្បត្តិវប្បធម៌ដ៏មានតម្លៃ កណ្តាលចរន្តសម័យទំនើបសព្វថ្ងៃ។

Đờ Ni - Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។