Thứ ba, 13-10-26 01:58:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បណ្តុះបណ្តាលប្រភពធនធាននៃការអភិរក្សវប្បធម៌ Khmer

Báo Cà Mau ជាប្រភពធនធានដ៏មានភាពទាក់ទាញសម្រាប់ការអភិវឌ្ឍទេសចរណ៍នៅ Cà Mau អត្តសញ្ញាណវប្បធម៌ដ៏សម្បូរបែប និងពិសេសរបស់ជនរួមជាតិ Khmer កំពុងបាន "ត្រួសត្រាយ" ជាបណ្តើរៗ តាមរយៈការជួយឧបត្ថម្ភរបស់រដ្ឋ រួមនឹងការប្តេជ្ញាចិត្តរួមកម្លាំងរបស់សហគមន៍ជនជាតិខ្មែរ។ ទន្ទឹមនឹងគោលដៅអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អប្រសើរ ខេត្តកំពុងបោះជំហានអភិវឌ្ឍន៍កម្មវិធីទេសចរណ៍ផ្តោតលើការសម្តែងសិល្បៈ Khmer ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនា និងស្វែងយល់ជាក់ស្តែង។

សិក្ខាកាមវគ្គបំប៉នចំណេះដឹងវប្បធម៌ទេសចរណ៍ និងសិល្បៈ Khmer អនុវត្តជាក់ស្តែងនូវបំណិនឧទ្ទេសនាមនៅវត្តគម្ភីរសាគរ ព្រែកជ្រៅ (Xiêm Cán) នៅសង្កាត់ Hiệp Thành។

ឆ្នាំកន្លងទៅ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ បានរៀបចំជាលើកដំបូងនូវវគ្គបំប៉នចំណេះដឹងវប្បធម៌ទេសចរណ៍ បង្ហាត់បង្រៀនសិល្បៈបុរាណ Khmer ដើម្បីជំរុញការអនុវត្តគម្រោងទី ៦ “អភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់បណ្តាជនជាតិភាគតិច ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍”។ ថ្នាក់រៀនបានទាក់ទាញសិក្ខាកាមរាប់សិបនាក់ដែលជាមន្ត្រីរដ្ឋការទទួលបន្ទុកខាងវិស័យវប្បធម៌ - សង្គម នៃ ឃុំ សង្កាត់ រួមទាំងសិល្បករមានវ័យ និងយុវជនជាច្រើននាក់ចូលរួម។

ចំពោះកម្មាភិបាលវប្បធម៌ - សង្គម វគ្គបំប៉នបានជួយបំពាក់បន្ថែមនូវចំណេះដឹងថ្មីៗជាច្រើន លើកកម្ពស់សមត្ថភាពធ្វើសេនាធិការជូនគណបក្ស រដ្ឋអំណាច ក្នុងការកសាង និងអនុវត្តគម្រោង ផែនការអភិវឌ្ឍន៍ទេសចរណ៍នៅមូលដ្ឋានដែលមានជនរួមជាតិ Khmer រស់នៅកុះករ។ ទន្ទឹមនឹងនោះ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពការងារឃោសនា ចលនាជនរួមជាតិ Khmer ថែរក្សា និងពង្រីកបណ្តាតម្លៃវប្បធម៌ពិសេសដូចជា ម្ហូបអាហារ បុណ្យទាន ល្បែងប្រជាប្រិយ ដើម្បីទាក់ទាញភ្ញៀវទេសចរ។

ពិសេស ចំពោះសិក្ខាកាមជាសិស្សានុសិស្ស សមាជិកក្រុមសិល្បៈនៃបណ្តាវត្ត Khmer វគ្គបំប៉នមិនត្រឹមតែជួយអភិវឌ្ឍន៍ទេពកោសល្យសិល្បៈប៉ុណ្ណោះទេ ថែមទាំងដាស់ស្មារតីថែរក្សា ពង្រីកតម្លៃសិល្បៈប្រពៃណីទៀតផង។ ក្រោយពីបានបំពាក់ចំណេះដឹងវប្បធម៌ ទេសចរណ៍ រួមនឹងបំណិនប្រាស្រ័យទាក់ទង ឧទ្ទេសនាមនៅគោលដៅទេសចរណ៍ និងការសម្តែងសិល្បៈ ប្អូនៗជាច្រើននឹងមានទំនុកចិត្តក្នុងការផ្សារភ្ជាប់យូរអង្វែងជាមួយសកម្មភាពផ្សព្វផ្សាយវប្បធម៌ជនជាតិ។

ប្អូន Thạch Kim Chanh Đa នៅឃុំ Hưng Hội បានសម្តែងអារម្មណ៍ថា៖ “បច្ចុប្បន្ន ប្អូនជាសមាជិកក្រុមសិល្បៈវត្តខ្វែងបបែលកណ្តាល។ ប្អូនចូលរួមវគ្គបំប៉នដោយបំណងចង់រៀនបន្ថែមរបាំថ្មីៗ ដើម្បីលើកកម្ពស់បច្ចេកទេសសម្តែង។ ក្រៅពីនេះ ប្អូននៅទាំងបានបំពាក់ចំណេះដឹងអំពីធនធាន ភាពខ្លាំងខាងទេសចរណ៍របស់កាម៉ាវ និងបំណិនឧទ្ទេសនាមនៅគោលដៅទេសចរណ៍។ ថ្ងៃក្រោយ ប្អូនមានបំណងចង់ក្លាយជាអ្នកឧទ្ទេសនាម ឬសិល្បករសម្តែងសិល្បៈ ដើម្បីរួមចំណែកផ្សព្វផ្សាយអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer ទៅកាន់មនុស្សជាច្រើន”។

សម្តែងឡើងវិញនូវពិធីបុណ្យប្រពៃណីរបស់ជនរួមជាតិ Khmer ជាផលិតផលដែលកំពុងត្រូវបានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍រៀបរៀងសម្តែងបន្ទាប់ពីវគ្គបំប៉ន។

តាមប្រសាសន៍លោក Lý Vỹ Triệu Dương នាយករងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ ក្នុងបរិបទអភិវឌ្ឍន៍ទេសចរណ៍ប្រកបដោយចីរភាព វប្បធម៌និយាយរួម ក្នុងនោះមានវប្បធម៌អរូបីរបស់ជនរួមជាតិ Khmer គឺជាប្រភពកម្លាំងដ៏មានតម្លៃ បង្កើតបានជាអត្តសញ្ញាណដោយឡែកសម្រាប់គោលដៅទេសចរណ៍។ តម្លៃសិល្បៈប្រពៃណីទាំងឡាយរបស់ជនរួមជាតិ Khmer ប្រសិនបើបានអភិរក្ស និងផ្សព្វផ្សាយត្រឹមត្រូវ នឹងរួមចំណែកបង្កើតបានជាផលិតផលទេសចរណ៍ដ៏ពិសេសទៀតផង។

ផ្តើមពីប្រភពធនធានមនុស្សដែលបានបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវតាមរយៈវគ្គបំប៉ននានា នាពេលខាងមុខ មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ នឹងសិក្សាកសាងកម្មវិធីទេសចរណ៍សម្តែងសិល្បៈនៅតាមបណ្តាវត្តខ្មែរ ផ្សារភ្ជាប់នឹងការពង្រឹងការតភ្ជាប់ សហប្រតិបត្តិការជាមួយបណ្តាក្រុមហ៊ុនទេសចរណ៍ ដើម្បីផ្សព្វផ្សាយរូបភាពទេសចរណ៍ Cà Mau ឱ្យកាន់តែទាក់ទាញ និងសម្បូរបែបពណ៌សម្បុរថែមទៀត៕

Hữu Thọ

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។