Thứ tư, 26-8-26 03:09:43
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កិន្នរ - សម្រស់ និងក្តីប្រាថ្នាឆ្ពោះទៅរកអំពើល្អរបស់នារី Khmer

Báo Cà Mau ក្នុងលំហដ៏ស្ងប់ស្ងាត់នៃវត្តអារាមខ្មែរនាតំបន់ដីចុងជ្រោយបង្អស់ រវាងសម្លេងសូត្រធម៌យ៉ាងរណ្តំ រូបសំណាកកិន្នរបានលេចត្រដែតឡើងជានិមិត្តរូបនៃភាពល្អឯក។ តាមរយៈរូបភាពនោះ យើងអាចមើលឃើញថា សម្រស់របស់នារីខ្មែរមិនត្រឹមតែស្ថិតនៅលើរូបរាងប៉ុណ្ណោះទេ ថែមទាំងបានចិញ្ចឹមបីបាច់ចេញពីជីវិតដែលប្រកបដោយធម៌សប្បុរសទៀតផង។

រូបសំណាកកិន្នរ ដែលជាលក្ខណៈពិសេសនៃស្ថាបត្យកម្ម Khmer ក្នុងសំណង់សក្ការៈ ជាពិសេសគឺព្រះវិហារ។

ក្រោមសម្យាបវត្ត Khmer យើងងាយបានជួបប្រទះឃើញនៅរូបសំណាកកិន្នរក្នុងកាយវិការលើកដៃទាំងពីទ្រដំបូលព្រះវិហារ ដោយដងខ្លួនជាស្រីក្រមុំ និងស្លាបក្ងោកដ៏ស្រស់សោភា។ ក្នុងពុទ្ធសាសនាទក្ខិណានិកាយ កិន្នរមិនត្រឹមជាគ្រឿងលម្អសម្រាប់ផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជាអ្នករស់នៅភ្នំហិមពាន្តក្នុងរឿងព្រេង ដែលតំណាងឱ្យចិត្តស្មោះត្រង់ ទេពកោសល្យខាងវិស័យសិល្បៈ និងភាពខ្ពង់ខ្ពស់ផុតចាកកិលេសតណ្ហា។ លើសពីនេះទៅទៀត រូបភាពកិន្នរក៏ផ្សារភ្ជាប់ជាមួយទស្សនវិជ្ជាកម្មផលផងដែរ ភាពស្រស់ស្អាត និងភាពទន់ភ្លន់របស់កិន្នរ គឺជាផលផ្អែមល្ហែមនៃអំពើល្អ សុចរិតធម៌ពីជាតិមុន។

ក្នុងជំនឿប្រជាប្រិយ និងគោលធម៌ព្រះពុទ្ធសាសនា កិន្នរបានរំលឹកដល់ទស្សនវិជ្ជា "ចិត្តបង្កើតរូប"។ នារីដែលមានរូបសម្រស់ស្រស់ត្រកាល បញ្ញាភ្លឺស្វាង និងគុណធម៌ខ្ពង់ខ្ពស់ក្នុងជាតិនេះ បានគេចាត់ទុកថាជាលទ្ធផលនៃការសន្សំកុសល និងការរក្សាសីលធម៌ជាច្រើនជាតិមកហើយផងដែរ។

តាំងពីកុមារភាព នារី Khmer បានយកលំនាំតាមរូបភាពកិន្នរជាបទដ្ឋាននៃភាពល្អឥតខ្ចោះ។ ពួកគេបានទូន្មានខ្លួនឯងថា សម្រស់ដ៏ថ្លៃថ្នូរមិនត្រឹមតែស្ថិតនៅលើផ្ទៃមុខប៉ុណ្ណោះទេ ថែមទាំងមានចិត្តចេះចែករំលែក ឧស្សាហ៍ធ្វើបុណ្យទាន និងសម្តីផ្អែមល្ហែមទៀតផង។ ហេតុដូច្នេះហើយ ការប្រគេនចង្ហាន់ដល់ព្រះសង្ឃ បំពេញកងការជាកុសលនៅតាមវត្តអារាម ឬការដឹងគុណចំពោះមាតាបិតា មិនត្រឹមតែជាតួនាទីប៉ុណ្ណោះទេ ថែមទាំងជាវិធីដែលបាន​សាបព្រោះគ្រាប់ពូជនៃកុសលោលបុណ្យសម្រាប់ថ្ងៃអនាគតផងដែរ។

នារី Khmer ជាមួយសំលៀកបំពាក់ហាក់បីដូចទេពកិន្នរីក្នុងការសម្តែងសិល្បៈប្រពៃណី។

បច្ចុប្បន្ន រូបភាពកិន្នរមានអត្ថន័យថ្មីមួយបែបទៀត។ "ស្លាបទាំងគូ" ទាំងនោះមិនត្រឹមតែជានិមិត្តរូបនៃរឿងព្រេងនិទានប៉ុណ្ណោះទេ ថែមទាំងតំណាងឱ្យក្តីប្រាថ្នានៃសេរីភាព និងបញ្ញារបស់នារីខ្មែរសម័យថ្មីទំនើបផងដែរ។ នៅ Cà Mau "សម្រស់នាងកិន្នរ" ក្នុងជីវិតពិតកំពុងតែបញ្ចេញពន្លឺ៖ បណ្តានារីទាំងឡាយគ្រប់រូបគឺជាអាជីវករខ្មែរដែលតែងខិតខំខ្នះខ្នែង ឬក៏ជាអ្នកម្តាយ និងបងស្រីដែលកំពុងថែរក្សាអក្សរសាស្ត្រ និងរបាំប្រពៃណី។ សម្រស់ពួកគេ មិនត្រឹមតែស្ថិតនៅលើសំពត់សារុង ស្បៃដ៏ឆើតឆាយក្នុងថ្ងៃបុណ្យទានប៉ុណ្ណោះទេ គឺស្អាតទាំងចិត្តសប្បុរស ភាពអត់ធ្មត់ជម្នះការលំបាក និងក្តីប្រាថ្នាចង់រីកចម្រើនទៀតផង។

សម្រស់របស់នារី Khmer នៅ Cà Mau ប្រៀបដូចជារូបសំណាកកិន្នរ៖ ស្ថិតស្ថេរតាមពេលវេលា ព្រោះបានចិញ្ចឹមបីបាច់ដោយសីលធម៌ និងចិត្តមេត្តា។ ដោយសង្ឃឹមថា "សម្រស់បុប្ផា Khmer" នៃតំបន់ទឹកដីចុងជ្រោយបង្អស់ តែងក្សាបាននូវចិត្តជាកុសល ដើម្បីឱ្យរាល់ជំហានឈានឆ្ពោះទៅមុខ សុទ្ធតែមានភាពទន់ភ្លន់ និងរុងរឿងដូចជាកិន្នរក្នុងរឿងព្រេង បន្តរួមចំណែកធ្វើឱ្យគ្រួសារ និងសង្គមកាន់តែមានភាពរីកស្រស់បំព្រងថែមទៀត៕

Đờ Ni - Danh Điệp

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។

បង្កើនទំនុកចិត្តសម្រាប់ជនរួមជាតិ Khmer

ចាប់ពីវត្តមុនីវង្សា បុប្ផារាម ដែលមានទីតាំងស្ថិតនៅភូមិលេខ ១០ សង្កាត់ An Xuyên ការផ្លាស់ប្តូរនៃជីវភាពរស់នៅរបស់បងប្អូន Khmer គឺជាក់ស្តែងជាប្រចាំថ្ងៃ។ ជុំវិញបរិវេណវត្តនេះ មានគ្រួសារប្រមាណជិត ១០០ គ្រួសារ ដែលភាគច្រើនសុទ្ធសឹងជាអ្នកប្រកបរបររកប្រាក់ចិញ្ចឹមជីវិតតាមរយៈការជួញដូរខ្នាតតូច ធ្វើការស៊ីឈ្នួលដោយកម្លាំងពលកម្ម និងអាជីវកម្មគ្រួសារ។ ប្រសិនបើពីមុនមានគ្រួសារក្រីក្រជាង ១០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រប្រហែល ២០ គ្រួសារ សព្វថ្ងៃនេះលែងមានគ្រួសារក្រីក្រ ឬប្រកៀកបន្ទាត់ក្រទៀតនោះទេ ហើយជីវភាពរស់នៅក៏មានភាពប្រសើរជាងមុនផងដែរ។

រដូវចូលព្រះវស្សា

ជាពិធីបុណ្យដ៏សំខាន់មួយក្នុងព្រះពុទ្ធសាសនា Khmer បុណ្យចូលព្រះវស្សា តែងបានប្រព្រឹត្តិឡើងនូវថ្ងៃ ១៥ កើត ខែទុតិយាសាឍជារៀងរាល់ឆ្នាំ នេះជាថ្ងៃកំណត់សម្រាប់ព្រះសង្ឃចូលកាន់ព្រះវស្សាក្នុងរយៈកាល ៣ ខែសម្រាប់សិក្សារៀនសូត្រ។

ទស្សនៈរស់នៅក្នុងក្បាច់រាហ៊ូ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាមព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer រាល់វណ្ណកម្មចម្លាក់មិនត្រឹមតែតុបតែងដើម្បីបង្កើតសម្រស់លំអខាងក្រៅប៉ុណ្ណោះទេ ថែមទាំងបង្កប់នូវតម្លៃវប្បធម៌ទៀតផង។ លេចធ្លោហើយផ្ទុកនូវនិមិត្តសញ្ញានៃឫទ្ធិអំណាចខ្លាំងគឺក្បាច់រាហ៊ូ ដែលលាក់ទុកនូវព្រេងនិទានព្រមទាំងទស្សនៈរស់នៅដ៏ជ្រាលជ្រៅរបស់ជនជាតិ Khmer។

ព្រះម៉ែធរណី ទេពធីតាការពារ

ក្នុងជីវិតជំនឿខាងវិញ្ញាណ ពុទ្ធសាសនិកជន Khmer គោរពយ៉ាងពិសេសខ្លាំងចំពោះព្រះម៉ែធរណី។ នៅតាមវត្តអារាម រូបសំណាកព្រះនាងបានឆ្លាក់នៅទីតាំងដ៏ឧត្តម ជាពិសេសគឺនៅក្នុងផ្ទាំងគំនូរពណ៌នាអំពីព្រះពុទ្ធទ្រង់ផ្ចាញ់មារ បង្កប់នូវទស្សនវិជ្ជាដ៏ជ្រាលជ្រៅអំពីកម្មផល និងការការពារពីព្រះម៉ែធរណី។

បិណ្ឌបាត្រ - ស្ពានមេត្រីឆ្ពោះទៅសុចរិត

តាំងពីបានត្រាស់ដឹងជាសព្វញ្ញូពុទ្ធ ព្រះអង្គបានជ្រើសរើសផ្លូវបិណ្ឌបាត្រជាផ្នែកមួយដែលមិនអាចខ្វះបានក្នុងរបៀបរស់នៅជាបព្វជិត។ អស់រយៈពេល ៤៥ វស្សាក្នុងការផ្សព្វផ្សាយព្រះធម៌ និងសង្គ្រោះសត្វលោក ព្រះអង្គមិនដែលសម្រាកមួយថ្ងៃឡើយ ដោយខិតខំនិមន្តបិណ្ឌបាត្ររហូតដល់ថ្ងៃបរិនិព្វាន។ រូបភាពនៃបាត្រដ៏សាមញ្ញនៅក្នុងព្រះហស្ត បានក្លាយជានិមិត្តរូបដ៏ខ្ពង់ខ្ពស់ ដែលជាភស្តុតាងបញ្ជាក់ពីជីវិតដ៏បរិសុទ្ធ និងស្មារតីបម្រើដោយមិននឿយហត់របស់ព្រះសម្មាសម្ពុទ្ធ។

សុំអាយុ បួងសួងក្តីសុខក្សេមក្សាន្ត

ក្នុងជីវភាពខាងស្មារតីដ៏សម្បូរបែបនៃជនរួមជាតិ Khmer នៅវាលរាបទន្លេគឺវឡុង ក្រៅពីពិធីបុណ្យធំៗដូចជា៖ បុណ្យចូលឆ្នាំថ្មី ឬបុណ្យអកអំបុក។ល។ ពិធីសាសនា ក្នុងគ្រួសារក៏មានតួនាទីពិសេសមួយ ក្នុងនោះមាន “ពិធីសុំអាយុ”។

ចំណុចសំខាន់ផ្នែកស្ថាបត្យកម្មវត្តក្របីឃ្លៀច (Cao Dân)

វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) មានទីតាំងស្ថិតនៅឃុំ Tân Lộc មិនត្រឹមជាមជ្ឈមណ្ឌលសម្រាប់សកម្មភាពវប្បធម៌ និងសាសនារបស់បងប្អូនប្រជាពុទ្ធបរិស័ទ Khmer ប៉ុណ្ណោះទេ ថែមទាំងជាសមិទ្ធផលខាងសិល្បៈដ៏ពិសេសមួយដែលបង្ហាញពីស្ថាបត្យកម្មដ៏ប្លែកភ្នែកនៃព្រះពុទ្ធសាសនាថេរវាទ Khmer ផងដែរ។

រូបគំនូរព្រះពុទ្ធលើជញ្ជាំងព្រះវិហារ Khmer

ក្នុងសិល្បៈសូនរូបសម្រាប់វត្ត Khmer Nam Bộ រូបគំនូរព្រះសម្មាសម្ពុទ្ធដែលបានគូរនៅតាមជញ្ជាំងនៃព្រះវិហារ គឺជាខ្លឹមសារដ៏លេចធ្លោ និងមានតម្លៃខ្លាំងណាស់។ មិនត្រឹមជាទម្រង់សម្រាប់ឱ្យការតុបតែងលម្អខាងក្នុងព្រះវិហារប៉ុណ្ណោះទេ បណ្តាផ្ទាំងគំនូរទាំងឡាយថែមទាំងជាបានជាដំណើររឿងរ៉ាវដ៏មិនអាចកាត់ថ្លៃបានសម្រាប់អ្នកកាន់ព្រះពុទ្ធសាសនាគ្រប់រូប ទាំងនេះបានឆ្លុះបញ្ចាំងពីជីវិតខាងវិញ្ញាណ គំនិតមនុស្សធម៌ និងជំនាញសិល្បៈដ៏ពិសេសរបស់ជនរួមជាតិ Khmer។

ភាពឱឡារិកនៃពិធីស្រង់ព្រះ

នៅក្នុងបរិយាកាសដ៏ពិសិដ្ឋ និងរីករាយនៃថ្ងៃបុណ្យវិសាខបូជា ព្រះពុទ្ធសរាជ ២៥៧០ មានពិធីមួយដែលនៅតាមវត្តណាក្តីក៏មិនអាចខ្វះបាន និងត្រូវបានមនុស្សគ្រប់រូបចាត់ទុកជាថ្ងៃដ៏សំខាន់ ព្រមទាំងទន្ទឹងរង់ចាំជានិច្ច នោះគឺពិធីស្រង់ព្រះ។