Thứ năm, 15-10-26 07:05:38
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ផ្លាស់ប្តូរអាជីព ដើម្បីលើកកម្ពស់ជីវភាពជូនបងប្អូននារី Khmer

Báo Cà Mau ឃុំ Nguyễn Việt Khai ស្រុក Phú Tân ជាឃុំមួយដែលជាប់មាត់សមុទ្រ សេដ្ឋកិច្ចរបស់បងប្អូនប្រជាជនជាទូទៅ ភាគច្រើនពឹងលើរបរខាងនេសាទសមុទ្រ។ កាលពីមុន ជីវភាពរស់នៅរបស់មាមីងបងប្អូនមានការជួបលំបាកខ្លាំង តែចាប់តាំងពីបានអនុវត្តច្បាប់ជលផល និងបណ្តាគោលនយោបាយជំរុញទឹកចិត្តឱ្យមានការផ្លាស់ប្តូរទម្រង់នៃការរស់នៅ ជីវភាពបងប្អូនប្រជាជន ជាពិសេសបងប្អូននារីជនជាតិភាគតិចទាំងឡាយនៅទីនេះក៏មានការផ្លាស់ប្តូរយ៉ាងសកម្មផងដែរ។

អ្នកស្រី Đào Thị Thanh An​ ប្រធានសមាគមសហព័ន្ធនារីឃុំ Nguyễn Việt Khai ឱ្យដឹង៖ ទូទាំងឃុំមានគ្រួសារជនជាតិភាគតិចទាំងអស់ចំនួន១៥៨គ្រួសារ ភាគច្រើនជាជន ជាតិ Khmer ។ បងប្អូននារីជនជាតិភាគតិចគ្រប់រូបកាលពីមុន ភាគច្រើនប្រកបរបរខាងនេសាទសមុទ្រ និងរុករកក្នុងតំបន់ហាមឃាត់។ តែដោយមានការឧបត្ថម្ភរបស់រដ្ឋ បងប្អូននារីក៏បានផ្លាស់ប្តូរអាជីពជាបណ្តើរៗ ដោយចូលរួមបណ្តាទម្រង់កែលម្អជីវភាពថ្មី ដូចជាការលក់ដូរកំប៊ិចកំប៉ុកតម្បាញមង និង ប៉ះ ដេរមងជាដើម។

ចាប់តាំងពីបានផ្លាស់ប្តូរមុខរបរ បងប្អូននារីភូមិ Gò Công រួមគ្នាតម្បាញ និងប៉ះដេរមង ជីវភាពក៏បានលំនឹងជាងមុន។

ប៉ុន្មានឆ្នាំថ្មីៗនេះរួមជាមួយការឧបត្ថម្ភរបស់បណ្តាអង្គការចាត់តាំងផ្សេងៗមានដូចជាអង្គការចាត់តាំងអន្តរាជាតិស្តីពី ការអភិរក្សសម្បត្តិធនធានធម្មជាតិ (WWF) និងធនាគារគោលនយោបាយសង្គម ព្រមទាំងបណ្តាថ្នាក់បណ្តុះបណ្តាលវិជ្ជាជីវៈក៏ត្រូវបាន បើកទូលាយនៅក្នុងឃុំផងដែរ។ តួយ៉ាងដូចជាថ្នាក់ត្បាញមង ប៉ះដេរមងដោយមានការចូលរួមរបស់បងប្អូននារីប្រមាណ៣០នាក់។ ដោយសារតែថ្នាក់បណ្តុះបណ្តាល នេះហើយទើបមានបងប្អូននារីជាច្រើនរូបមានការងារធ្វើ លំនឹងខាងប្រាក់ចំណូលរួមចំណែកស្តារជីវភាពគ្រួសារ។

បងស្រី Đàon Thị Xa នៅភូមិ Gò Công ដែលជាសិក្ខាកាមម្នាកើក្នុងចំណោមសិក្ខាកាមទាំងឡាយរបស់ថ្នាក់ប៉ះដេរមង ឱ្យដឹង៖ "ពីមុនខ្ញុំធ្វើការងារជាកម្មករស៊ីឈ្នួល ប្រាក់ចំណូលក៏មិននឹងនរ។ តែចាប់ពីបានរៀនរបរប៉ះដេរមងនិងអាចធ្វើបានដោយខ្លួន ឯង ប្រាក់ចំណូលក៏បានលំនឹងជាងមុនណាស់ដែររាល់ថ្ងៃអាចរកបានប្រាក់ចំណូលចាប់ ពី១០០-៣០០ពាន់ដុង យោងទៅតាមការងារ និងពេលវេលាសម្រាប់ធ្វើ។

ដើម្បីជំនួយបងប្អូននារីបន្ត និងពង្រីករបរនេះ សមាគមសហព័ន្ធនារីឃុំកុះពុងជំរុញការបង្កើតក្លឹបសហករណ៍ត្បាញមងនិងប៉ះដេរមង។ ក្លឹបសហការណ៍នេះ នឹងបង្កលក្ខណៈសម្រាប់បងប្អូននារីមានការងារធ្វើនៅផ្ទះរបស់ខ្លួនហើយអាចរក បានប្រាក់ចំណូលផល និងអាចមើលថែគ្រួសារផងដែរ អ្នកស្រី Đào Thị Thanh An មានប្រសាសន៍បែបនេះ។

ទន្ទឹមជាមួការឧបត្ថម្ភរៀនរបរ ធនាគារគោលនយោបាយសង្គមក៏បានផ្សព្វផ្សាយយ៉ាងច្រើនគោលនយោបាយផ្នែកខាង ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រួសារ។ បងស្រី គីមម៉ន ជាជនជាតិ Khmer ​នៅភូមិ Gò Công បានខ្ចីបុលប្រាក់ធនាគារគោលនយោបាយសង្គមចំនួន៣០លានដុង ដើម្បីសាងសង់ជង្រុកជ្រូក។ បងស្រីមានប្រសាសន៍៖ ប្រាក់ដែលបុលបាន ខ្ញុំយកទៅវិនិយោគចិញ្ចឹមជ្រូក ហើយក៏លក់បានជ្រូកមួយហ្វូងដំបូងបង្អស់ផងដែរ ឥឡូវកំពុងត្រៀមចិញ្ចឹមបន្ត។ អាស្រ័យដូច្នេះហើយ ទោះបជីវភាពគ្រួសារខ្ញុំបានលំនឹងល្អជាងមុន។

ក្រៅពីនេះ គោលនយោបាយធានារ៉ាប់រងសុខាភិបាលក៏មានតួនាទីយ៉ាងសំខាន់ណាស់ដែរក្នុងការស្តារជីវភាពរស់នៅរបស់ បងប្អូនប្រជាជនជាពិសេសគ្រួសារជួបការលំបាក។ អ្នកមីង Lê Thị Mỹ អាយុ៦៣ឆ្នាំ នៅ ភូមិ Gò Công ជាអ្នកអាស្រ័យ ផលគោលនយោបាយខាងធានារ៉ាប់រងសុខាភិបាល។ អ្នកមីងមានប្រសាសន៍៖ "ដោយសារមានប័ណ្ណធានារ៉ាប់រងខាងសុខាភិបាល ទើបខ្ញុំអាចទៅពិនិត្យព្យាបាលជំងឺប្រចាំខែដោយមិនខ្វល់ខ្លាចបង់ប្រាក់។ ប្រសិនបើគ្មានប័ណ្ណធានារ៉ាប់រងសុខាភិបាលទេនោះ ជីវភាពរបស់ខ្ញុំនឹងជួបលាមពាក់វេទនាខ្លាំងណាស់"។

អ្នកមីង ​Hồ Thị Mỹ (ឆ្វេង) សព្វថ្ងៃលែងប្រកបរបរដាក់លូតាមព្រែកដូចមុនទៀតហើយ ដោសារអ្នកមីងបានឧបត្ថម្ភរៀនរបរតម្បាញមង និងប៉ះដេរមង។

លោក Lý Minh Trí ប្រធានភូមិ Gò Công ឲ្យដឹង៖ ទូទាំងភូមិមានទាំងអស់ ៤៣៣គ្រួសារ ក្នុងនោះក៏មាន៥៦គ្រួសារជាជនជាតិភាគតិច ពីមុនភាគច្រើនរស់ពឹង លើរបរខាងនេសាទតាមឆ្នេរសមុទ្រដែលជាតំបន់ហាមឃាត់។ ចាប់តាំងពីអនុ វត្តសេច ក្តីណែនាំលេខ១៧ CT/TU ចុះកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤របស់គណៈអចិន្ត្រៃយ៍បក្សខេត្តស្តីពីពង្រឹងការដឹកនាំ និងចង្អុលការណែនាំរបស់គណៈកម្មាធិការបក្ស និង រដ្ឋអំណាចភូមិភាគចំពោះការរុករកប្រភពជលផដែលមាន ទ្រង់ ទ្រាយបំផ្លិចបំ ផ្លាញធនធានជលផលលើភូមិសាស្ត្រខេត្ត មាមីងបងប្អូនបានចូលរួមរៀនរបរសម្រាប់ផ្លាស់ប្តូរអាជីពផ្តើមពីនោះជីវភាពរបស់មាមីងបងប្អូនក៏បានលំនឹងប្រសើរជាងមុនច្រើន។ សព្វថ្ងៃ ទូទាំងភូមិនៅមាន១០គ្រួសារក្រីក្រ និង ១៨ គ្រួសារក្បែរបន្ទាត់ក្រផង ដែរ។

ការខិតខំប្រឹងប្រែងរបស់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចំពោះការផ្លាស់ប្តូរអាជីពរៀន របររួមជាមួយបណ្តាគោលនយោបាយឧបត្ថម្ភ ផ្តល់ប័ណ្ណធានារ៉ាប់រងសុខាភិបាល ក៏ បានរួមចំណែកក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់បងប្អូនប្រជាជននិយាយរួមនិងបងប្អូននារីជនជាតិភាគតិចនិយាយដោយឡែកនៅឃុំង្វៀងវៀតខាយ។ នេះគឺជាភស្តុតាងសម្រាប់ប្រសិទ្ធ ភាពនៃកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិ ភាគតិចជួយបងប្អូនជនរួមជាតិមិនត្រឹមតែបង្កើនប្រាក់ចំ ណូលប៉ុណ្ណោះទេ ថែមទាំងមានឱកាសក្នុងការអភិវឌ្ឍជីវភាពរស់នៅប្រកបដោយនិរន្តរភាពនាពេលអនាគតទៀតផង៕

 

Phúc Duy

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។