Thứ ba, 13-10-26 01:58:50
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បុណ្យកំសាន្តរបស់ជនរួមជាតិ Khmer

Báo Cà Mau បុណ្យកំសាន្ត ដែលគេតែងនិយមឬហៅថាបុណ្យកំសាន្តស្រុក បុណ្យនេះត្រូវបានប្រព្រឹត្តិឡើងបន្ទាប់ក្រោយ បុណ្យចូលឆ្នាំថ្មី ប្រហែលជាក្នុងអំឡុងចុងខែចែត្រ ឈានចូលដើមខែវិសាខ។ ទោះបីមិនមែនជាបុណ្យធំប្រចាំឆ្នាំក៏ដោយ តែបុណ្យកំសាន្តរបស់បងប្អូនជនរួមជាតិ Khmer ក៏មានតាំងពីយូលង់ណាស់មកហើយដែរ បុណ្យនេះក៏បានក្លាយជាលក្ខណៈវប្បធម៌ជំនឿផ្លូវចិត្តដ៏ល្អផូរផង់ដែលត្រូវបានបងប្អូន Khmer នាំគ្នាអភិរក្សរហូតមកទល់សព្វថ្ងៃ។

ពុទ្ធបរិស័ទចូលរួមពិធីបុណ្យកំសាន្ត។

លោក Hữu The អនុប្រធានគណៈកម្មការវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ភូមិលេខ៧ ឃុំ Tân Lộc ស្រុក Thới Bình ឱ្យដឹង៖ ការចាត់តាំងបុណ្យកំសាន្តជារៀងរាល់ឆ្នាំរបស់បងប្អូនជនរួមជាតិ Khmer គឺដើម្បីបួងសួងប្រាថ្នាក្តីសុខ សាច់ញាតិគ្រួសារជួបតែសំណាងល្អគ្រប់ប្រការ រកស៊ីមានបាន រដូវកំណើនផល នេះជាពិធីបុណ្យជំនឿប្រជាប្រិយដែលមិនអាចខ្វាះបានក្នុងជីវភាពរស់នៅរបស់បងប្អូនជនរួមជាតិ​ Khmer​ ដើម្បីសម្តែងនូវទំនុកចិត្តរបស់មនុស្សជាមួយធម្ម ជាតិ និងសហគមផង ព្រមទាំងការតភ្ជាប់ ប្រមូលផ្តុំបងប្អូនប្រជាជនក្នុងភូមិស្រុកផង។

ក្រុមសិល្បៈ Khmer ខេត្តចូលរួមសម្តែងដោះដូរជាមួយមាមីងក្នុងភូមិ។

បុណ្យកំសាន្តស្រុក ធម្មតាត្រូវបានប្រារព្ធឡើងក្នុងរយៈពេល២ថ្ងៃ រួមមានដូចជានិមន្តព្រះសង្ឃទ្រង់បាត្រតាមគ្រួសារនីមួយៗដើម្បីឧទ្ទិសមគ្គផល និងបួងសួងប្រាថ្នាក្តីសុខកើតមានដល់សង្គមគ្រួសារជួបតែសំណាងល្អគ្រប់ប្រការ។ មានទាំងពិធីប្រកាសអញ្ជើញពពួកទេវតា និមន្តព្រះសង្ឃសម្តែងព្រះបរឹត្ត ដើម្បីឧទ្ទិសថ្វាយអារក្សអ្នកតាដែលជួយថែរក្សាការពារស្រុកភូមិ ព្រមទាំងមានប្រារព្ធពិធីហៅប្រលឹងស្រូវជាដើម។

លោក Lâm Thu អ្នកមានប្រជាប្រិយក្នុងជនរួមជាតិ Khmer ភូមិលេខ៧ Tân Lộc ស្រុក Thới Bình បានចែករំលែកថា៖ ដើម្បីត្រៀមយ៉ាងល្អឱ្យថ្ងៃបុណ្យកំសាន្តស្រុក មុនថ្ងៃចូលបុណ្យ គណៈចាត់តាំងក៏បានរៀបចំប្រជុំ​ជាមុនសិន រួចហើយផ្តល់ដំណឹងឱ្យមាមីងបងប្អូនក្នុងភូមិបានដឹងថ្ងៃចូលបុណ្យនិងទីតាំងប្រារព្ធចាត់តាំង។ ចំណែកចាស់ព្រឹទ្ធាចារ្យវិញ រួមគ្នាគិតគូខាងការរៀបតុបតែងទីសក្ការៈព្រះ និងអាសនៈ សម្រាប់ព្រះសង្ឃ មានទាំងកន្លែងសម្រាប់ចាត់តាំងកម្មវិធីតូរតន្រ្តី និងល្បែងប្រជាប្រិយ ព្រមទាំងទៀនធូបភ្ញីផ្កា ស្លាម្លូជាដើម។

ពិធីប្រណាំងទូកញុំាងឱ្យថ្ងៃបុណ្យកាន់តែមានភាពឱឡារឹកថែមទៀត។

ក្រៅពីនោះ ក្នុងឱកាសបុណ្យកំសាន្ត ថែមទាំងមានអងញ្ជើញក្រុមសិល្បៈ Khmer ខេត្តដើម្បីចូលរួមសម្តែងកំដរនិងដោះដូរជាមួយមាមីងបងប្អូននៅភូមិស្រុកទៀតផង ដើម្បញុំាងឱ្យថ្ងៃបុណ្យកាន់តែមានភាពឱឡារឹកថែមទៀត រួមទាំងចាត់តាំងលេងល្បែងប្រជាប្រិយ Khmer ជាដើម។ ប៉ុន្មានឆ្នាំថ្មីនេះ ពិធីបុណ្យកំ​សាន្តរបស់បងប្អូនជនរួមជាតិ Khmer ក៏ត្រូវបានកាត់ចោលខ្លះៗនូវបណ្តាពិធីកិច្ចស្មុគស្មាញ និងបង់ខាតមួយចំនួន ប៉ុន្តែនូវរក្សាបានលក្ខណៈប្រពៃណី Khmer ជានិច្ច៕

 

Lâm Đươl

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។