Chủ nhật, 18-10-26 08:40:05
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្ត Khmer ដែលមានព្រះពុទ្ធបដិមាករច្រើនជាងគេនៅ Bạc Liêu

Báo Cà Mau នោះគឺវត្ត ប្រជុំមានជ័យសិរីរតនារាម Hộ Phòng Mới មានទីតាំងស្ថិតនៅផ្លូវជាតិលេខ១ អនុសង្កាត់លេខ១ សង្កាត់ Hộ Phòng ទីរួមខេត្ត Giá Rai ក្រុង Bạc Liêu។

ភាពអស្ចារ្យនៃខ្លោងទ្វារវត្តប្រជុំមានជ័យសិរីរតនារាម ហោផុងថ្មី

វត្តប្រជុំមានជ័យសិរីរតនារាម ហោផុងថ្មី (Hộ Phòng Mới) ជាវត្ត Khmer ដែលមានព្រះពុទ្ធបដិមាករច្រើនបំផុតនៅ Bạc Liêu ដោយមានជាង១០០អង្គ។

ទិដ្ឋភាពនៃពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តហោផុងថ្មី (Hộ Phòng Mới) កាលពីថ្ងៃ៩កើត​ ខែមាឃកន្លងហើយ។​

មូលហេតុ​ដែល​ហៅ​ថាវត្ត​ ហោផុងថ្មី (Hộ Phòng Mới) គឺនៅភូមិភាគនេះមានវត្ត Khmer ២ដែលជួនឈ្មោះតែមួយ ដូច្នេះហើយដើម្បីងាយស្រួលក្នុងការបែងចែកទើបអ្នកភូមិនិយមហៅថា វត្តថ្មី ពីព្រោះមានវត្តហោផុងចាស់ (Hộ Phòng Cũ) មួយទៀត។ វត្តហោផុងថ្មី ថ្វីត្បិតតែទើបបានបង្កើតជាង៥០ឆ្នាំ ទីធ្លារវត្តក៏តូចចង្អៀត តែអាស្រ័យវត្តមានទីតាំងស្ថិតនៅដងផ្លូវជាតិ ទើបមានពុទ្ធបរិស័ទយ៉ាងច្រើនកុះ ករដឹងស្គាល់។ ជាពិសេស​ក្នុងបរិវេណវត្តមាន​ព្រះពុទ្ធ​បដិមា​ធំតូចទាំងអស់ប្រមាណជាង១០០អង្គ បង្កើតបាននូវ​សោភ័ណភាពដ៍អស្ចារ្យក្រៃលែង។ នេះ​ក៏​ជា​ចំណុច​លេចធ្លោសរបស់វត្តផងដែរ។

ភាពលេចធ្លោរបស់វត្តហោផុងថ្មី (Hộ Phòng Mới) គឺមានព្រះពុទ្ធបដិមាករយ៉ាងច្រើនកុះករ។

យោងតាមព្រះតេជគុណ Thạch Đô ជាព្រះពហុសូត្រវត្តប្រជុំមានជ័យសិរីរបនារាម ហោផុងថ្មី (Hộ Phòng Mới) ៖ ថ្វីត្បិតតែទើបបានកសាងមិនយូរប៉ុន្មាន តែគិតមកទល់សព្វថ្ងៃ វត្តហោផុងថ្មី (Hộ Phòng Mới) បានឆ្លងកាត់ចៅអធិការ៨ជំនាន់ដែរហើយ ចៅអធិការអង្គណាក៏បានរួមចំណែកកសាងវត្តផងដែរ។ ដូច្នេះហើយ​អាត្មារួមទាំងព្រះសង្ឃគ្រប់អង្គក៏ខិតខំយកព្រទះទ័យទុកដាក់កសាងវត្តអារាម ឱ្យកាន់តែមានភាពស្រស់ស្អាត។ បណ្តាសមិទ្ធផលនានានៅក្នុងវត្តរួមមានដូចជា៖ ខ្លោងទ្វារ របង និងព្រះពុទ្ធបដិមាករធំតូចចំនួន ១២០អង្គ សរុបថវិកាកសាងអស់ជាង១ពាន់លានដុង។ ឆ្លើយតបតម្រូវការសកម្មភាពវប្បធម៌ជំនឿសាសនារបស់មាមីងពុទ្ធបរិស័ទនៅភូមិភាគនិយាយរួម និងពុទ្ធបរិស័ទជិតឆ្ងាយនិយាយដោយឡែក”។

ទិដ្ឋភាពនៃពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលនានានៅវត្តហោផុងថ្មីកាលពីថ្ងៃ៩កើត ខែមាឃកន្លងហើយ។

បណ្តាបដិមាករទាំងឡាយថ្វីត្បិតតែមានទ្រង់ទ្រាយខុសប្លែកពីគ្នា តែត្រូវបានរៀបចំចាត់ចែងយ៉ាងមានសណ្តាបធ្នាប់ គួរជាទីជ្រះថ្លាសម្រាប់ពុទ្ធបរិស័ទជិតឆ្ងាយអញ្ជើញមកទស្សនា គោរពបូជា។​ ក្នុង​ចំណោម​ព្រះពុទ្ធបដិមាករទាំងនោះ ដែលលេចធ្លោជាងគេគឺ ព្រះបដិ មាករ ទ្រង់បរិនិព្វាន ធ្វើវិបស្សនាកម្មដ្ឋានគង់លើផ្កាឈូក ប្រោសត្វ ទ្រង់គង់ក្បែរស្រះមុជ្ជលិន គ្របដណ្តប់ដោយសត្វពស់នាគរាជ....៕

 

Chanh Đa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។