Thứ ba, 13-10-26 01:59:02
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បំផុសសក្តានុពលបុណ្យកំសាន្តរបស់ជនរួមជាតិ Khmer នៅ Cà Mau

Báo Cà Mau បុណ្យកំសាន្ត ជាពិធីបុណ្យប្រពៃណីដ៏ឆ្នើមរបស់ជនរួមជាតិ Khmer Nam Bộ និយាយរួម Cà Mau និយាយដោយឡែកប្រកបដោយតម្លៃខាងជំនឿ និងស្មារតីសាមគ្គីសហគមន៍។ ពិធីបុណ្យនេះតែងបានចាត់តាំងបន្ទាប់ពីបុណ្យចូលឆ្នាំថ្មី ដោយសង្ឃឹមថារដូវដំណាំនិងទទួលបានភោគផលល្អ។

ទិដ្ឋភាពសិក្ខាសាលា។

មិនអឹកធឹកដូចជាបុណ្យចូលឆ្នាំថ្មីឬក៏អកអំបុកនោះទេ បុណ្យកំសាន្តរបស់ជនរួមជាតិ Khmer ជាធិពីបុណ្យប្រចាំតំបន់ភូមិស្រុក បុណ្យនេះដែរក៏មិនបានកំណត់ថ្ងៃចាត់តាំងដូចជាបុណ្យធំៗនោះដែរ តែបង្ហាញច្បាស់ពីការរួមបញ្ចូលរវាងពុទ្ធសាសនាទក្ខិណានិកាយ Khmer និងជំនឿថ្វាយអ្នកតាផងដែរ។

ដូចជាបណ្តាបុណ្យប្រជាប្រិយដទៃទៀត ជាមួយការឥទ្ធពលនៃជីវភាពរស់នៅតាមបែបសម័យទំនើប​ និងដំណើរការទីផ្សារស៊ីវិល័យ ពិធីបុណ្យកំសាន្តកំពុងប្រឈមមុខនឹងការសាបរលាបផងដែរ។

ពិធីបុណ្យកំសាន្តរបស់ជនរួមជាតិ Khmer នៅ Cà Mau។

ដើម្បីអភិរក្ស និងពង្រីកតម្លៃនៃពិធីបុណ្យកំសាន្តនេះ សាកលវិទ្យាល័យវប្បធម៌ទីក្រុង Hồ Chí Minh  ទើបបានសហការជាមួយក្រុមសិល្បៈ Khmer ខេត្ត Cà Mau ចាត់តាំងសិក្ខាសាលាក្រោមប្រធានបទ “អភិរក្សា និងពង្រីកពិធីបុណ្យកំសាន្តរបស់ជនរួមជាតិ Khmer ខេត្ត Cà Mau” ឆ្នាំ២០២៥។ សិក្ខាសាលាបានលើកឡើងយ៉ាងច្បាស់ពីតម្លៃវប្បធម៌ ជំនឿ រួមទាំងបណ្តាដំណោះស្រាយក្នុងការអភិរក្ស និងពង្រីកចីរភាព។

ផ្តោតលើបញ្ហានោះក៏មានយ៉ាងច្រើនមតិដែលបានលើកឡើងនៅសិក្ខាសាលាថា បុណ្យកំសាន្ត មានសក្តានុពលអាចក្លាយជាផលិតផលទេសចរណ៍មនុស្សធម៌ សមស្របជាមួយទិសដៅ “ទេសចរណ៍ព្យាលបាលរោគ” កំពុងឡើងតំណែង។

គណៈអធិបតីសិក្ខាសាលា។

ថ្វីត្បិតតែដូច្នេះ ការទាញយកទេសចរណ៍គួរមានការយកចិត្តទុកដាក់ជៀសវាងពីការ​ “សម្តែងតាមលើឆាក” ស្តីពីបេតិកភណ្ឌ ឬក៏ធ្វើឱ្យប៉ះពាល់ខាងបរិយាកាសដ៏ឧត្តុង្គឧត្តមរបស់សហគមន៍ទៀតផង។

សិក្ខាសាលាសង្ឃឹមថានឹងបើកទិសដៅថ្មី ដើម្បីធ្វើឱ្យពិធីបុណ្យកំសាន្តរបស់ជនរួមជាតិ Khmer ទទួលបានការអភិរក្សខាងតម្លៃផ្នែកខាងជំនឿប្រពៃណីផង និងរួមចំណែកលើកកម្ពស់ជីវភាពសេដ្ឋកិច្ចសម្រាប់ជនរួមជាតិ Khmer នៅតំបន់ចុងជ្រោយបង្អស់របស់ប្រទេសជាតិទៀតដែរ៕

Đờ Ni - Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។