Thứ ba, 13-10-26 01:58:52
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

របាំគោះត្រឡោក

ជាចង្វាក់នៃដួងប្រលឹង Khmer Nam Bộ

Báo Cà Mau នៅក្នុងលំហដែលប្រកបដោយជីវជាតិនៃតំបន់ Nam Bộ ជាកន្លែងសម្បូរដើមដូងដែលបានផ្តល់ម្លប់យ៉ាងត្រជាក់នៅតាមប្រឡាយ ប្រជាជន Khmer បានបង្កើតគំនិតច្នៃជារបាំត្រឡោកដូង។ របាំត្រឡោក មិនត្រឹមជាការសម្តែងសិល្បៈប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបនៃការខិតខំប្រឹងប្រែងច្នៃប្រតិដ្ឋ និងស្មារតីសហគមន៍របស់បងប្អូនប្រជាកសិករ Khmer ដែលតែងខិតខំព្យាយាមពលកម្មផលិតទៀតផង។

របាំគោះត្រឡោក សព្វថ្ងៃកំពុងត្រូវបានប្អូនៗសិស្សសាលាអន្តេវាសិក Cà Mau បន្តអភិរក្សយ៉ាងសកម្ម។

ត្រឡោកដូង ដែលត្រូវបានគេគិតថាប្រើដើម្បីដងទឹក ឬសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ល។ តែផ្ទុយទៅវិញត្រូវបានប្រជាជន Khmer “ដាស់ប្រលឹង” ទៅជាឧបករណ៍ភ្លេង។ ជាមួយស្នាដៃដ៏ប៉ិនប្រសព្វ និងការច្នៃប្រតិដ្ឋ ត្រឡោកដូងបានប៉ះទង្កិចគ្នាទៅវិញទៅមកលាន់ឮសូរ “គ្រោកៗ” ដើម្បីបង្កើតបានជាសូរសព្ទបែបលក្ខណៈស្រុកស្រែ ប៉ុន្តែរីករាយមានការរីកសាយភាយលាយឡំជាមួយចង្វាក់ស្គរឆៃយុំា និងសម្លេងស្រឡៃដែលបង្កើតបានជាបរិយាកាសយ៉ាងអ៊ូអរទៀត ផង។

របាំ​គោះត្រឡោក​ច្រើនបានឃើញនៅក្នុងពិធីបុណ្យប្រពៃណី ដូចជា៖ បុណ្យចូលឆ្នាំថ្មី អកអំបុក ភ្ជុំបិណ្ឌ សែនដូនតា ឬក៏ក្នុងបណ្តាកម្មវិធីដោះដូរវប្បធម៌រវាងបណ្តាជនជាតិជាបងប្អូន។ល។​ យុវជន​យុវនារី Khmer ​ស្លៀកពាក់​សំលៀកបំពាក់ប្រពៃណី​ដោយស្នាមញញឹមយ៉ាងស្រស់ស្អាត ហើយនាំគ្នារាំជាជួរៗ ឬក៏ជាក្រុម ធ្វើចលនាយ៉ាងស្រទន់ ប៉ុន្តែមានភាពម៉ឺងម៉ាត់ សម្លេងត្រឡោកប៉ះគ្នាដូចក្លាយជាចង្វាក់ហាក់បីដូចជារដូវស្រូវទុំ តំណក់ទឹកហូរ និងជីវិតពោរពេញដោយសុខសន្តិភាព។

របាំគោះត្រឡោក​មិនត្រឹនមជាឈុតសម្តែងខាងវិស័យសិល្បៈប្រជាប្រិយប៉ុណ្ណោះទេ ថែមទាំងជានិមិត្តសញ្ញានៃការខិតខំព្យាយាម ច្នៃប្រតិដ្ឋ និងស្មារតីផ្សារភ្ជាប់រវាងសហគមន៍ Khmer Nam Bộ ទៀតផង។

របាំគោះត្រឡោក​ មិនត្រឹមតែជារបាំសម្រាប់សម្តែងប៉ុណ្ណោះទេ ថែមទាំងជាការរួបរួមផ្សារភ្ជាប់រវាងមនុស្សទៀតផង។ គ្មានគម្លាតរវាងអ្នករាំ និងអ្នកទស្សនានោះទេ មនុស្សគ្រប់គ្នាអាចចូលរួមរាំបាន ដោយដៃនឹងដៃប៉ះគ្នា សើចសប្បាយរីករាយដោយស្មារតី “សហគមន៍គឺជាប្រភពកម្លាំង” នៃវប្បធម៌ Khmer Nam Bộ។

បច្ចុប្បន្ន​ របាំគោះត្រឡោកមិនត្រឹមតែមាននៅក្នុងពិធីបុណ្យភូមិប៉ុណ្ណោះទេ ថែមទាំងត្រូវបានលើកយកមកសម្តែងលើឆាកអាជីពទៀតផង។ ដោយបង្ហាញខ្លួននៅក្នុងពិធីបុណ្យសិល្បៈប្រជាប្រិយ កម្មវិធីទេសចរណ៍វប្បធម៌។ល។ ជាពិសេស នៅតាមបណ្តាសាលាជនជាតិអន្តេវាសិក ប្អូនៗទទួលបានការបង្ហាត់បង្រៀនជាមូលដ្ឋាន និងរៀនអំពីរបៀបស្រឡាញ់ប្រពៃណីដើម្បីរាល់ពេលដែលតន្ត្រីបានប្រគំឡើង ធ្លាសាលាទាំងមូលហាក់ដូចជាមានភាពអ៊ូអរ និងរស់រវើករបស់ស្រុកភូមិ។

របាំងគោះត្រឡោក ចាំបាច់ត្រូវមានកាយវិការទន់ភ្លន់ជាដាច់ខាត។

ប្អូន Phan Bảo Trâm ជាសិស្សថ្នាក់ទី១១ ៤ នៃវិទ្យាល័យជនជាតិអន្តេវាសិក Cà Mau បានចែករំលែកថា៖ “ការចូលរួមរាំរបាំគោះត្រឡោក ប្អូនមានអារម្មណ៍រំ ភើបណាស់ និងមានមោទនភាពយ៉ាងខ្លាំង។ ដំបូងឡើយ ប្អូនមានការព្រួយបារម្ភបន្តិចដែរ ពីព្រោះប្អូនខ្លាចរាំខុសចង្វាក់ ប៉ុន្តែពេលដែលប្អូនបានរាំលើឆាកជាមួយមិត្តភក្តិ ប្អូនមានអារម្មណ៍ថាភាពសប្បាយរីករាយកាន់តែកើនឡើងជាលំដាប់។ របាំគោះត្រឡោក​ មិនត្រឹមតែជារបាំធម្មតាប៉ុណ្ណោះទេ ថែមទាំងជាមធ្យោបាយមួយសម្រាប់ប្អូនបនយល់កាន់តែច្បាស់អំពីលក្ខណៈវប្បធម៌ Khmer ។ តាំងពីកាយវិការ សូរសព្ទលាន់ឮ “គ្រោកៗ” ស្តាប់ទៅដូចជាចង្វាក់បេះដូងរបស់មាតុភូមិ របស់ប្រជាជនដែលខិតខំពញយាយាមធ្វើការពលកម្ម សាមញ្ញ ប៉ុន្តែមានអារម្មណ៍រំជួលចិត្តជាខ្លាំង”។

របាំគោះត្រឡោក មិនពិបាករាំ និងប្រកបដោយភាពសាមញ្ញ តែបង្គាប់នូវស្មារតីសប្បាយរីករាយ រាក់ទាក់ និងពេញដោយក្តីស្រឡាញ់របស់បងប្អូន Khmer Nam Bộ ៕

Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។