Thứ ba, 13-10-26 01:59:02
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រហុក

ជា "ព្រលឹង" នៃម្ហូប Khmer Nam Bộ

Báo Cà Mau ប្រសិនបើមានឱកាសបានធ្វើដំណើរទៅកាន់តំបន់ដីសណ្តរមេគង្គ អ្នកត្រូវតែសាកល្បងញាំប្រហុក ដែលជាគ្រឿងទេសដ៏ល្បីឈ្មោះដែលត្រូវបានចាត់ទុកថាជា "ព្រលឹង" នៃម្ហូប Khmer ផងដែរ។

បណ្តាប្រភេទត្រីទឹកសាបគឺជាសារធាតុដ៏ប្រចាំសម្រាប់ធ្វើប្រហុក។

អ្នកប្រហែលជាមិនចូលចិត្តក្លិនរបស់វាតាំងគ្រាដំបូង ប៉ុន្តែនៅពេលដែលអ្នកបានភ្លក់វា អ្នកនឹងចាប់អារម្មណ៍យ៉ាងខ្លាំង។ ប្រហុកត្រូវបានផលិតចេញពីត្រីទឹកសាបស្រស់ៗដូចជាត្រីផ្ទុក ត្រីក្រាញ់។ល។ ដែលមានរស់ជាតិឆ្ងាញើពិសារ។ តាមរយៈដៃដ៏ប៉ិនប្រសប់របស់អ្នកស្រុក ត្រីត្រូវបានសម្អាត រួចយកទៅហាលឱ្យស្ងួតរយៈពេលមួយថ្ងៃ ហើយបន្ទាប់មកត្រូវបានយកទៅប្រឡាក់អំបិល និងអង្ករតាមសមាមាត្រត្រីមួយផ្នែក អង្ករពាក់កណ្តាលផ្នែក និងអំបិលមួយផ្នែកផងដែរ។

ប្រហុក ជាមុខម្ហូបដ៏ពិសេសរបស់ជនរួមជាតិ Khmer Nam Bộ។

ប្រហុក ជា “ព្រលឹង” សម្រាប់អ្នកចង្ក្រាន Khmer គ្រប់រូប។

ដំណើរការផ្អាប់ត្រីដើម្បីក្លាយជាប្រហុក​មាន​រយៈពេលចាប់ពី ៤-៦ ខែ នឹង​ផលិត​បាន​ទឹកត្រី​ដែល​បាន​ផលិត​រួច​ជា​ស្រេច​ជាមួយ​នឹង​ពណ៌​ក្រហម​ឆ្អៅ​ដ៏​ទាក់ទាញ និង​មាន​សភាព​ក្រាស់ និង​ស្អិត។ នៅពេល​ញាំ បន្ថែម​ពីលើ​រសជាតិ​ប្រៃ​នៃ​អំបិល និង​រសជាតិ​ផ្អែម​ឈ្ងុយឆ្ងាញ់​របស់សាច់​ត្រីផងនោះ អ្នកក៏អាច​មាន​អារម្មណ៍​ថា​មាន​ក្លិន​ក្រអូប​ស្រាលៗ​របស់​អង្ករ​នៅ​ជាប់​លើ​អណ្តាត​របស់​អ្នក​ជាក់ជាមិនខាន។

ប្រហុក ជាមុខម្ហូបប្រជាប្រិយ តែបង្កប់ដោយភាពទាក់ទាញយ៉ាងខ្លាំងផងដែរ។

ប្រហុកអាច​បរិភោគ​ឆៅ ឬ​ចម្អិនធ្វើជា​ទឹកជ្រលក់​សម្រាប់​បន្លែក៏បាន ​ជាពិសេស​នៅពេល​ច្នៃជាមុខ​ម្ហូបដ៏មានរស់ជាតិឆ្ងុយឆ្ងាញ់ប្រចាំតំបន់ណាមបូ ​ដូចជា៖ ទឹកសម្លនំបញ្ចុក ព្រមទាំងទឹកសម្លផ្សេងៗទៀតដែលមានបង់ប្រហុកដ៏ឆ្ងុយឆ្ងាញ់។​

គួរសាកល្បង​ជាមួយទឹកសម្លនំបញ្ចុកដែលមានរសជាតិប្រហុក អ្នកនឹង​យល់​ថា​ហេតុអ្វី​បាន​ជា​ម្ហូប​សាមញ្ញ​នេះ​តែងមានភាពទាក់ទាញ​យ៉ាង​ខ្លាំង៕

Danh Phạm Anh Tuấn

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។