Thứ ba, 13-10-26 01:59:02
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ភាពល្អឯកនៃរបរច្នៃមកុដនិងរបាំងមុខ Khmer Nam Bộ

Báo Cà Mau របរច្នៃមកុដ និងរបាំងមុខក្នុងសហគម Khmer មានតាំងពីមុរាណមកម៉្លេះ។ ទោះបីជាមិនមានភាពសម្បូរដូចកាលសម័យដើម ប៉ុន្តែក៏មានគ្រួសារមួយចំនួនបានបន្តអភិរក្សរបរប្រពៃណីនេះជានិច្ច។

បណ្តារបាំងមុខយក្សបន្ទាប់ពីបានចាក់ពុម្ពរួច។

សម្រាប់របរច្នៃមកុដនិងរបាំងមុខ ដែលលំបាកជាងគេគឺការគូរមុខនិងលាបថ្នាំព័ណ៌យ៉ាងណាឱ្យមានការសមស្របជាមួយតួអង្គ។

នៅមូលដ្ឋានផលិតផលិតមកុដនិងរាំងមុខដែលមានទ្រង់ទ្រាយធំនៅភូមិ Chợ ឃុំ Hiếu Tự ​ស្រុក Tiểu Cần ខេត្ត Trà Vinh គឺបងស្រី Kim Na Ny ជាជនជាតិ Khmer មានអាយុ៣៣ឆ្នាំ ជាអ្នកឆ្លងកាត់រយៈកាលជាង១០ឆ្នាំជាមួយមុខរបរ បងស្រីឱ្យដឹង៖ ការច្នៃមកុដនិងរបាំងមុខគឺជាចំណង់ចំណូលចិត្តរបស់ខ្ញុំតាំងពីនៅក្មេង។ កាល​នោះ ខ្ញុំ​ធ្លាប់​ធ្វើដោយវត្ថុធម្មតាសម្រាប់​លេងកម្សាន្តសប្បាយជាមួយមិត្តភក្តិ។ តែដោយក្តីស្រឡាញ់ខាងវិស័យវប្បធម៌ Khmer ផងនោះ ខ្ញុំបានស្រាវជ្រាវនិងស្វែងយល់មិនឈប់ឈរដើម្បីអាចធ្វើបានយ៉ាងល្អស្អាត និងស្ទាត់ជំនាញ។ សន្សឹមៗក្រោយមក ខ្ញុំក៏ទទួល​បាន​ជោគជ័យ ហើយ​បន្ទាប់ពីមានគ្រួសារ ខ្ញុំ​ក៏​សម្រេច​ចិត្ត​ផ្សារភ្ជាប់ជាមួយមុខរបរនេះរហូតមក។ ដំបូង​ឡើយ ខ្ញុំ​ធ្វើ​វា​ដោយ​ដៃ​ និងមានចំនួនតិចដែរ ធ្វើបណ្តើរ រៀនបទពិសោធបណ្តើរ។ ខណៈពេលដែលយល់បានពីតម្រូវការប្រើប្រាស់របស់ភ្ញៀវអតិថិជនមួយថ្ងៃកាន់តែច្រើនឡើង ប្តីប្រពន្ធខ្ញុំក៏ពង្រីកមូលដ្ឋានផលិត វិនិយោគម៉ាស៊ីនស្លជ័រ និងពុម្ពចាក់ដើម្បីបង្កើនគុណភាពផលិតផល។ សម្រាប់ខ្ញុំផ្ទាល់ ទន្ទឹមជាមួយការរកប្រាក់ចំណូល របរនេះក៏បានរួមចំណែកក្នុងការអភិរក្សអត្តសញ្ញាណរបស់ជាតិខ្លួនផងដែរ”។

របាំយក្ស ជាលក្ខណៈវប្បធម៌ដ៏ល្អឯករបស់ជនរួមជាតិ Khmer Nam Bộ ក្នុងនោះ សិប្បករដែលមានស្នាដៃដូចបងស្រី Kim Na Ny ក៏បានរួមចំណែកយ៉ាងធំផងដែរ។

​កាលពីមុននេះ ដើម្បីបង្កើតបានមកុដនិងរបាំងមុខប្រពៃណី សិប្បករ Khmer ទាំងឡាយត្រូវចំណាយពេលវាលាច្រើនក្នុងការស្វែងរកវត្ថុធាតុសម្រាប់ផលិត។ ម្យ៉ាងទៀត ពួកគេធ្វើជាបណ្តោះអាសន្នទុកសម្រាប់បម្រើក្នុងបណ្តាពិធីបុណ្យទានធំៗតែប៉ុណ្ណោះ មិនអាចប្រើការ រយៈកាលយូរអង្វែងបាន ដោយខ្វះគុណភាព។

មកុដនិងរបាំងមុខដែលយើងធ្លាប់បានជួបប្រទះនៅក្នុងពីធីបុណ្យទានប្រពៃណី Khmer ក៏មានការរួមចំណែកយ៉ាងធំរបស់បងស្រី Kim Na Ny  ផងដែរ។

“មូលដ្ឋានយើងខ្ញុំភាគច្រើនផលិតតាមការកាម៉ង់របស់ភ្ញៀវអតិថិជន មធ្យមប្រហែល៣ខែទើបសម្រេចបាន១០មកុដនិងរបាំងមុខ ដោយមានបុគ្គលិកជំនួយការត្រឹម៤នាក់ប៉ុណ្ណោះ ក្នុងនោះពិបាកជាងគេគឺគូមុខ លាបថ្នាំព័ណ៌ត្រូវចំណាយរយៈពេលយូរ។ ​បណ្តាមកុដនិងរបាំងមុខរបស់ខ្ញុំជាពិសេសគឺមុខអាមាត្យ យក្ស ស្វាហនុមាន និងគ្រុឌ។ល។ ក្នុងនោះ របាំងមុខយក្ស និងស្វាហនុមាន លក់បានច្រើនជាងគេ។ ដោយតម្លៃត្រឹមពី៨០-២០០ពាន់ដុង/ក្បាល (សម្រាប់របាំងមុខតូច) និងចាប់ពី២០០រហូតដល់១លានដុង (សម្រាប់របាំងមុខខ្នាតធំ)” បងស្រី Na Ny បានឱ្យដឹងបន្ថែមដូច្នេះ។

អាស្រ័យស្នាដៃដ៏បុិនប្រសព្វរបស់សិប្បករ Khmer និយាយរួម ក្នុងនោះមានបងស្រី Kim Na Ny ក៏បានបង្កើតយ៉ាងច្រើនមកុដនិងរបាំងមុខដ៏ល្អអស្ចារ្យ រួមចំណែកក្នុងការអភិរក្សនិងពង្រីកលក្ខណៈវប្បធម៌ជាតិ។

ក៏យោងតាមប្រសាសន៍របស់បងស្រី Na Ny ផងដែរ ប្រការដែលពីបាកជាងគេក្នុងច្នៃមកុដនិងរបាំងមុខ គឺរបៀបគូរនិងលាបថ្នាំព័ណ៌ សប្បករនីមួយៗត្រូវ​មានគោល​គំនិតនិងខាង​វិស័យសិល្បៈ​ខ្ពស់ អាច​បែងចែក​តួអង្គ​នីមួយៗ​បាន។ ប្រសិនបើ​តួយក្ស ជាតួឆេវឆាវ គឺយើងត្រូវគូរមុខបែបណាឱ្យមានភាពកាចសាហាវ សមស្របតាមតួអង្គនោះ។ ដូច្នេះហើយ សម្រាប់អ្នកមកុដិនិងរបាំងមុខតាមលក្ខណៈ Khmer មិនត្រឹមមានស្នាដៃដ៏បុិនប្រសព្វបុណ្ណោះទេ ត្រូវមានការយល់ដឹងច្បាស់លាស់ខាងវិស័យសិល្បៈវប្បវប្បធម៌សម្តែងរបស់ជនជាតិខ្លួន។ ផ្តើមពីនោះ នឹងរួមចំណែកបង្កើតនូវលក្ខណៈវប្បធម៌ដ៏វិសេសវិសាលរបស់ Khmer ទៀតផង៕

 

Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។