Chủ nhật, 18-10-26 08:40:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លក្ខណៈបុរាណនៃវត្តចម្ការត្រើយត្បូង (Láng Cát)

Báo Cà Mau វត្តរតនារង្សី ចម្ការត្រើយត្បូង (Láng Cát) មានទីតាំងស្ថិតនៅសង្កាត់ Rạch Giá ខេត្ត An Giang ជាវត្ត Khmer បុរាណផងដែរសម្រាប់ខេត្ត An Giang។ វត្តត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌប្តវត្តិសាស្ត្រថ្នាក់ជាតិតាមសេចក្តីកំណត់លេខ ៩២១-QĐ/BT ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤។

ស្ថាបត្យកម្ម និងការតុបតែងរចនាវត្តរតនរង្សី ចម្ការត្រើយត្បូង (Láng Cát) ហាក់បីដូចជាអង្គរវត្ត។

វត្តរតនរង្សី ចម្ការត្រើយត្បូង (Láng Cát) ត្រូវបានកសាង និងរចនាបទតាមលក្ខណៈនៃស្ថាបត្យកម្មដ៏ពិសេសរបស់ជនរួមជាតិ Khmer។ នេះក៏ជាទីតាំងទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេសផងដែរដែលបានអញ្ជើញមកទស្សនានិងគោរពបូជា។ ជាមួយលក្ខណៈដ៏ពិសេសរបស់វត្ត ភ្ញៀវទេសចរណ៍ថែមទាំងបានទស្សនាផ្នែកខាងសិល្បៈប្រពៃណី Khmer ព្រមទាំងសិក្សាស្វែងយល់ពីប្រវត្តិវត្តទៀតផង។ ចំណុចដ៏ពិសេសរបស់វត្តគឺព្រះវិហារដែលត្រូវបានសាងឡើងយ៉ាងល្អប្រណិត រួមទាំងមានតម្កាល់ព្រះសារីរិកធាតុដែលព្រះឧបជ្ឈាយ៍ Hộ Tông និមន្តយកមកពីប្រទេស Ấn Độ កាលពីឆ្នាំ ១៩៥៧។

ព្រះសង្ឃវត្តរតនរង្សី ចម្ការត្រើយត្បូង (Láng Cát) ថែមទាំងចូលរួមដាំផ្កាសម្រាប់តុបតែងលម្អវត្តទៀតផង។

រាល់កិច្ចការងារជាប្រចាំរបស់ព្រះសង្ឃនៅវត្តរតនរង្សី ចម្ការត្រើយត្បូង (Láng Cát។

យោងតាមសង្ឃដីការរបស់ព្រះតេជគុណជំនាន់មុនៗ វត្តរត្នរង្សី ចម្ការត្រើយត្បូងត្រូវបានផ្តើមកសាងតាំងពីសតវត្ស៍ទី XV រួមមានបណ្តាស្ថានបត្យកម្មដ៏វិសេសវិសាលរបស់ Khmer ផងដែរ។ វត្តរតនរង្សី ចម្ការត្បើយត្បូង (Láng Cát) ពីដើមឡើងមាននាមជាច្រើន ដូចជា៖ អង្គរជុំ អង្គរជុំវង្សាជាដើម។ បន្ទាប់មក វត្តត្រូវបានផ្លាស់នាមទៅជារតនរង្សី ចម្ការត្រើយត្បូង (Láng Cát) ជាវត្តដែលមានផ្ទៃដីយ៉ាងធំទូលាយនៅភូមិភាគខាងត្បូងនៃក្រុង Rạch Giá ចាស់។ កាលពីខែឧសភា ឆ្នាំ២០០៩ វត្តរតនរង្សី​ចម្ការត្រើយត្បូងត្រូវបានផ្តើមសម្ពោធឆ្លងព្រះវិហារ។ ដល់ឆ្នាំ១៩៩៧ គណៈកម្មការ និងប្រជាពុទ្ធបរិស័ទបាននាំគ្នាចលនាសទ្ធាទឹកចិត្តដើម្បីចូលរួមជាវិភាគទានទឹកប្រាក់កសាង រហូតដល់ឆ្នាំ២០០៣ វត្តក៏បានកសាងសម្រេចជាស្ថាពរ។ អាស្រ័យគ្រួសារអ្នកចម្រៀង Thuỷ Tiên បានបររិច្ចាគដីសម្រាប់កសាងវត្ត។

មកទស្សនាវត្តរតនរង្សី ចម្ការត្រើយត្បូង (Láng Cát) ភ្ញៀវទេសចរណ៍ទាំងឡាយនឹងបានសិក្សាស្វែងយល់ពីលក្ខណៈនៃស្ថាបត្យកម្មបុរាណ Khmer។

ភាពអស្ចារ្យនៃព្រះវិហារវត្តរតនរង្សី ចម្ការត្រើយត្បូង (Láng Cát)។

 បងប្អូនប្រជាពុទ្ធបរិស័ទចូលរួមធ្វើកិច្ចការងារវត្ត។

ក្នុងអំឡុងជាង៥សតវត្ស៍កន្លងមក វត្តក៏ត្រូវបានអតីតចៅអធិការជាច្រើនជំនាន់ផ្តើមជួសជុល និងកសាងថ្មី ព្រមទាំងគិតគូរដល់ជីវភាពរស់នៅរបស់មាមីងពុទ្ធបរិស័ទ Khmer ក្នុងសហគមន៍។ ជាមួយប្រវត្តិសាស្ត្រដ៏យូរអង្វែរនេះ វត្តរតនរង្សី ចម្ការត្រើយត្បូវ (Láng Cát) ក៏បានផ្សារភ្ជាប់ជាមួយសម័យសង្គ្រាមទាំងពីលើក ប្រឆាំងអាណានិគមបារាំង និង ចក្រពតអាមេរិកដ៏អង់អាចក្លាហាន ព្រមទាំងបានក្លាយជាមូលដ្ឋាននៃវត្តិសាស្ត្រ ប្រមូលផ្តុំអ្នកស្នេហាជាតិតស៊ូប្រឆាំងជាមួយពួកសត្រូវឈ្លានពានទឹកដី៕

Nhật Minh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។