Thứ ba, 13-10-26 01:59:02
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

វត្តជ្រុងខ្មែរ (Rạch Giồng) ៖ សម្ពោធដាក់ឱ្យប្រើសប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា

Báo Cà Mau ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៥ វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ស្រុក Thới Bình ប្រារព្ធចាត់តាំងពិធីបុណ្យសម្ពោធឆ្លងសមិទ្ធផលមួយចំនួន មានដូចជា៖ កុដិ សាលារៀន និងរោងភត្ត ដើម្បីឆ្លើយតបតម្រូវការសកម្មភាពសាសនាសម្រាប់ព្រះសង្ឃ និងពុទ្ធបរិស័ទនៅភូមិភាគ។

ពិធីកាត់ខ្សែបូសម្ពោធឆ្លង។

ទិដ្ឋភាពនៃពីធីបុណ្យ។​

និមន្តចូលរួមមានព្រះឧបជ្ឈាយ៍ Thạch Hà ប្រធានសង្ឃាភិបាលនៃសមាគមពុទ្ធសាសនា Việt Nam ខេត្ត។ ព្រះឧបជ្ឈាយ៍ Hữu Hinh ប្រធានសង្ឃាភិបាលនៃមាគមពុទ្ធសាសនា Việt Nam ខេត្ត ប្រធានសមាគមសង្ឃខេត្ត Bạc Liêu ព្រមទាំងព្រះតេជគុណតំណាងឱ្យនា នាវត្តទាំងក្នុងនិងក្រៅខេត្តនិមន្តចូលរួម។

ពុទ្ធបរិស័ទចូលរួមបំពេញកុសល។

ចំណែកខាងថ្នាក់ដឹកនាំរដ្ឋវិញ មានការអញ្ជើញចូលរួមរបស់លោកស្រី Quách Kiều Mai អនុប្រធានគណៈជនជាតិខេត្ត រួមជាមួយថ្នាក់ដឹកនាំគ្រប់បណ្តាថ្នាក់ភូមិភាគ និងប្រជាពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រើនកុះករផងដែរ។

ពិធីទទួលបដិសណ្ធារកិច្ចចំពោះព្រះថេរានុថេរៈជិតឆ្ងាយ។

កម្មវិធីសិល្បៈបម្រើពិធីកាត់ខ្សែបូសម្ពោធឆ្លង។

បណ្តាសមិទ្ធផលដែលបានពោលដូចខាងលើ ត្រូវបានកសាងតាមក្បូរក្បាច់រចនានៃស្ថាបត្យកម្ម Khmer Nam Bộ រួមមានព័ណ៌សម្បុរយ៉ាងស្រស់ស្អាតប្រកបដោយលក្ខណៈវប្បធម៌ជនជាតិ។ សរុបទឹកប្រាក់អស់ជាង៣ពាន់លានដុង ដោយការចូលរួមជំនួយឧបត្ថម្ភ និងការរួមវិភាគទានរបស់សប្បុរជនជិតឆ្ងាយ។

លោកស្រី ក្វាច់គីវម៉ាយ ប្រគេនអំណោយប្រសិទ្ធពរក្នុងឱការបុណ្យសម្ពោធឆ្លង។

បណ្តាសមិទ្ធផលទាំងនេះ ជាមោទនភាពដ៏ធំធេងសម្រាប់ព្រះសង្ឃវរត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) និយាយដោយឡែក និងមាមីងពុទ្ធបរិស័ទចំណុះវត្តជ្រុងខ្មែរ (Rạch Giồng) និយាយដោយឡែក មានទីតាំងសម្រាប់សកម្មភាពជំនឿសាសនា រួមចំណែកអភិរក្ស និងពង្រីកអត្តសញ្ញាវប្បធម៌ជនជាតិ។ ជាពិសេសនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី Khmer ឆ្នាំ២០២៥នាពេលឆាប់ៗខាងមុខនេះ៕

 

Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។