Chủ nhật, 18-10-26 08:40:01
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អស្ចារ្យនៃស្ថាបត្យកម្មវត្ត Vĩnh Hưng

Báo Cà Mau ទីក្រុង Cần Thơ ជាក្រុងមួយដែលភ្ជាប់ជាមួយប្រវត្តិសាស្ត្រ និងអត្តសញ្ញាវប្បធម៌ដ៏យូរឡុងណាស់មកហើយ។ នេះក៏ជាតំបន់ទីតាំងដែលសម្បូរដោយសំណង់ខាងសាសនានៃវត្តអារាមរបស់បណ្តាជនជាតិជាបងប្អូន Kinh - Khmer - Hoa ដ៏ល្បីរន្ទឺ មានដូចជា៖ វត្តស្រឡូង (Chén Kiểu) វត្តសំរោង វត្តលោកយាយ Thiên Hậu និងវត្ត Đất Sét រាល់វត្តនីមួយៗតែងមានលក្ខណៈស្ថាបត្យកម្មដ៏ពិសេសផ្ទាល់ខ្លួន និងមានអាយុកាលរាប់រយឆ្នាំទៀតផង ទាក់ទាញភ្ញៀវទេសចរណ៍ជិតឆ្ងាយមកគោរពបូជា និងសិក្សាស្រាវជ្រាវ ក្នុងនោះមានវត្ត Vĩnh Hưng ផងដែរ។

ភាពអស្ចារនៃស្ថាបត្យកម្មខ្លោងទ្វារវត្ត Vĩnh Hưng។

វត្ត Vĩnh Hưng ជាវត្តខាងឧត្តរនិកាយ ត្រូវបានផ្តើមកសាងកាលពីឆ្នាំស្ថិ ១៩១២ មានទីតាំងស្ថិតនៅច្រកលេខ ១១០ វិថី Trần Hưng Đạo សង្កាត់ Phú Lợi ទីក្រុង Cần Thơ ដោយមានទំហំផ្ទៃដីប្រមាណជិត ៧.០០០ម៉ែត្រការេ។ ពិសេស រាល់សំណង់ទាំងឡាយរបស់វត្តនេះសុទ្ធតែត្រូវបានសាងឡើងដោយថ្មសុទ្ធដែលយោងតាមស្ថាបត្យកម្មជប៉ុន។ បណ្តាផ្ទាំងថ្មទាំងអស់ត្រូវបាននាំចូលមកពីតំបន់ភូមិភាគកណ្តាល ហើយត្រូវបានរចនាបទដោយជាងដែលមានស្នាដៃជំនាញនិងបទពិសោធខ្ពស់។ សម្រាប់ខាងថវិកាឧបត្ថម្ភវិញ គឺអាស្រ័យគ្រួសារឧបាសិកា Đinh Thị Đinh ធាអ្នកផ្តួចផ្តើមសាងឡើង ដោយមានបំណងចង់មានទីតាំងសម្រាប់ជាសក្ការៈបូជា និងបន្តផ្សព្វផ្សាយព្រះពុទ្ធសាសនា។  វត្តនេះដែរក៏បានក្លាយជាទីកន្លែងទេសចរណ៍សម្រាប់ផ្នែកខាងមនោវិញ្ញាណដ៏ល្បីឈ្មោះមិនចាញ់វត្តដទៃទៀតនោះទេ។

បរិយាកាសគួរឱ្យជ្រះថ្លាខាងក្នុងព្រះវិហារវត្ត Vĩnh Hưng។

អាស្រ័យជញ្ជាំងវត្តត្រូវបានរចនាបទដោយផ្ទាំងថ្ម ជណ្តើរថ្ម និងរាល់ការតុបតែងទាំងឡាយសុទ្ធសឹងតែធ្វើពីថ្មផងនោះ ក៏ញាុំងឱ្យវត្តកាន់តែមានលក្ខណៈពិសេសដោយឡែក បង្កើតបានជាទ្រង់ទ្រាយខាងស្ថាបត្យកម្មគួរឱ្យចាប់អារម្មណ៍។

ស្ថាបត្យកម្មរបស់វត្តរួមមានថូចជា៖ ខ្លោងទ្វារ ព្រះវិហារ កុដិសម្រាប់គោរពបូជាគ្រូដើម និងចេតិយជាដើម។ ចំណែកបរិវេណវត្តវិញមានដើមឈើលម្អជាច្រើន សម្រាប់់បង្កើនបរិយាកាសធម្មជាតិគួរជាទីមនោរម្យទៀតផង។

នៅខាងមុខទីធ្លារព្រះវិហារ គឺជារូបចម្លាក់ព្រះសង្ឃថាំងចេង។

នៅខាងមុខព្រះវិហារ មានរចនារូបចម្លាក់សត្វតោសពីក្បាលយ៉ាងធំដែលធ្វើពីថ្មសុទ្ធទៀតផង។ ចំណែកនៅលើសង្ខាងជញ្ជាំង មានចម្លាក់ក្បូរក្បាច់រចនាដ៏ល្អប្រណិត ហាក់បីដូចជាកំពុងឈរត្រៀមទទួលស្វាគមន៍ភ្ញៀវមកទស្សនា និងគោរពបូជា។

ជាប់ខាងមុខខ្លោងទ្វារព្រះវិហារថែមទាំងមានរូបចម្លាក់ទេវតាមុខខៀវដ៏មានរឹទ្ធានុភាពឈរការពារអារាមដ្ឋានទៀតផង។

វត្ត Vĩnh Hưng មិនត្រឹមសម្បូរផ្នែងខាងស្ថាបត្យកម្មដ៏អស្ចារ្យដែលត្រូវបានរចនាបទដោយថ្មសុទ្ធនោះទេ ថែមទាំងមានតួនាទីយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរណ៍ជិតឆ្ងាយអញ្ជើញមកទស្សនា និងគោរពបូជា។ មិនតែប៉ុណ្ណោះ សព្វថ្ងៃវត្តនេះថែមទាំងទាក់ទាញយុវជនជាច្រើនមកទស្សនាកម្សាន្ត​ និងថតរូបទុកជាអនុស្សាវរីយ៍ទៀតផង៕

Chanh Đa

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។