Chủ nhật, 18-10-26 08:39:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បុណ្យ Vu Lan

បុណ្យ Vu Lan ជាពិធីសម្រាប់រំលឹក និងតបស្នងគុណ

Báo Cà Mau បុណ្យ Vu Lan តាំងពីយូរណាស់មកហើយបានក្លាយជាពិធីបុណ្យវប្បធម៌ខាងព្រះពុទ្ធសាសនា និងជនជាតិ ដែលត្រូវបានចាត់តាំងក្នុងអំឡុងខែ៧ (ចន្ទគតិ) ជារៀងរាល់ឆ្នាំ សម្រាប់តបស្នងគុណឪពុកម្តាយ និងរំលឹកនឹកគុណបុព្វការីជនទាំងឡាយគ្រប់ជំនាន់ផងដែរ។

ថ្ងៃ ៣០ ខែសីហា (ត្រូវនឹងថ្ងៃ៨ ខែ៧ ចន្ទគតិ)​ បានប្រព្រឹត្តិឡើងនៅវត្ត Phật Tổ សង្កាត់ An Xuyên បានចាត់តាំងពីធីបុណ្យ Vu Lan សម្រាប់តបស្នងគុណនាពុទ្ធស័ករាជ ២៥៦៩។

មាមីងពុទ្ធបរិស័ទនាំគ្នាសូត្រ​ធម៌ថ្វាយព្រះដោយក្តីគោរពក្នុងឱកាសបុណ្យ Vu Lan។

ក្នុងពិធីបុណ្យដែលប្រកបដោយបរិយាកាសយ៉ាងឱឡារឹក ពុទ្ធបរិស័ទទាំងឡាយបានចូលរួមស្តាប់ព្រះធម៌ទេសនាអំពីអត្ថន័យនៃបុណ្យ Vu Lan ព្រមទាំងបំពាក់ផ្កាកុលាបលើអាវទៀតផង និងរួមគ្នាសូត្រធម៌ គោរពបូជាព្រះ ដើម្បីឧទ្ទិសបួងសួងទៅដល់ដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនដែលបានស្លាប់បាត់បង់ជីវិតបានទៅកាន់សុគតិភព ប្រជាជនបានសុខសន្តិភាព និងមានអាយុយឺនយូរសម្រាប់ជាម្លប់ដល់កូនចៅ។

នាឱកាសនេះដែរ តំណាងគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តរួមជាមួយបណ្តាស្ថាប័ន អង្គភាពមានជាច្រើនអំណោយសម្រាប់ក្នុងការបុណ្យវុឡាងផងដែរ។ ក្នុងរូបថត៖ លោក Bùi Minh Hải អនុប្រធានគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្តប្រគេនអំណោយព្រះសង្ឃ)។

ពិធីបំពាក់ផ្កាកុលាបជូនពុទ្ធបរិស័ទ។

ពិធីបំពាក់ផ្កាកុលាបក្នុងថ្ងៃបុណ្យ Vu Lan ត្រូវបានប្រារព្ធចាត់តាំងក្នុងរយៈពេលមួយថ្ងៃ ដោយព័ណ៌ក្រហមសម្រាប់ឱ្យអ្នកដែលនៅមានឪពុកម្តាយ និងផ្កាកុលាបព័ណ៌សសម្រាប់អ្នកដែលបាត់បង់ឪពុកម្តាយ ប្រកបដោយអត្ថន័យខ្លឹមសារសម្រាប់កូនចៅទាំងឡាយតបស្នងគុណឪពុកម្តាយដែលបានផ្តល់កំណើតឱ្យខ្លួន ព្រមទាំងចិញ្ចឹមទូន្មានតាំងពីតូចរហូតដល់ធំដឹងក្តី។ រាល់សកម្មភាពដែលប្រកបដោយអត្ថន័យនេះ បានសម្តែងនូវការគោរពដឹកគុណរបស់កូនចៅមានចំពោះឪពុកម្តាយទៀតផង៕

Quỳnh Anh

អត្ថន័យ “បាយបិណ្ឌ” ក្នុងរដូវបុណ្យសែនដូនតា

ក្នុងរដូវបុណ្យសែនដូនតាដ៏ពិសិដ្ឋ ពិធីបោះបាយបិណ្ឌ ដែលអូសបន្លាយរយៈពេល ១៥ ថ្ងៃនៅតាមវត្តអារាម Khmer បានបង្កប់យ៉ាងជ្រាលជ្រៅនូវស្មារតីមេត្តាធម៌នៃព្រះពុទ្ធសាសនាថេរវាទ និងកម្រងសីលធម៌ប្រពៃណីដ៏ល្អផូរផង់របស់ជនជាតិ Khmer។

ប្រតិបត្តិពិធីកិច្ចសាសនា ផ្សារភ្ជាប់សហគមន៍

នៅតាមបណ្តាវត្តអារាមព្រះពុទ្ធសាសនាថេរវាទ ប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយតែងអញ្ជើញទៅវត្តដើម្បីបំពេញកិច្ចសាសនាជាប្រចាំ ៤ លើកក្នុងមួយខែ រួមមានថ្ងៃ៖ ៨ កើត, ១៥ កើត (ពេញបូណ៌មី), ៨ រោច និងថ្ងៃដាច់ខែតាមចន្ទគតិ។

បេតិកភណ្ឌសាស្ត្រាស្លឹករឹត

សាស្ត្រាស្លឹករឹត គឺជាបេតិកភណ្ឌឯកសារដ៏វិសេសវិសាល ដែលរក្សាទុកនូវវប្បធម៌របស់ជនរួមជាតិ Khmer។

អត្ថន័យនៃការរួមបញ្ចូលគ្នារវាងសត្វមករ និងនាគ

ក្នុងសិល្បៈស្ថាបត្យកម្មវត្តអារាម Khmer Nam Bộ បណ្តារូបសត្វដ៏ពិសិដ្ឋ និងក្បូរក្បាច់រចនាចម្លាក់ តុបតែង បានបង្កប់នូវតម្លៃវប្បធម៌ ជំនឿសាសនាយ៉ាងជ្រាលជ្រៅរបស់ជនរួមជាតិ Khmer។ ក្នុងនោះ តាមបណ្តោយកន្ត្រាក់ជណ្តើរ ដំបូលកោង ឬជើងសសរ ភាគច្រើនតែងតែតុបតែងរូបសត្វមករ រួមផ្សំជាមួយពស់នាគរាជជាប្រចាំ។

លក្ខណៈវប្បធម៌ពេញដោយក្តីករុណា

សម្រាប់ប្រជាជន Khmer គ្រប់ទិដ្ឋភាពនៃជីវិតសហគមន៍ ចាប់ពីពិធីកិច្ចសាសនាដ៏ឧឡារិករហូតដល់សកម្មភាពជាប្រចាំថ្ងៃ គឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយវត្តអារាម។ ទំនាក់ទំនងដ៏ជ្រាលជ្រៅនេះបានបង្កឱ្យមានវប្បធម៌ប្រពៃណីនៃសេចក្តីករុណាយ៉ាងជ្រាលជ្រៅ៖ "ការធ្វើទាន" (ការធ្វើវេនចង្ហាន់ប្រគេនព្រះសង្ឃតាមវត្តអារាម)។

ទីតាំងបុរាណនៅកណ្តាលទីក្រុង

ដោយមានទីតាំងស្ថិតនៅតាមបណ្តោយប្រឡាយ Bạc Liêu - Cà Mau នៃភូមិសាស្ត្រសង្កាត់ Bạc Liêu វត្តបុរាណ Phước Đức (ឬហៅថាវត្ត Bang) ជាបេតិកភណ្ឌផ្នែលខាងស្ថាបត្យកម្មបុរាណ និងសិល្បៈដ៏យូរអង្វែងរបស់សហគមន៍ Hoa ដ៏ស្រស់ស្អាត និងអស្ចារ្យខ្លាំងណាស់។

សាយភាយនៃស្មារតីកត្តញ្ញូ និងក្ដីស្រឡាញ់

ក្នុងបរិយាកាសដ៏ស្ងប់ស្ងាត់នៃខែ ៧ តាមច័ន្ទគតិ វត្តអារាមខាងឧត្តរនិកាយទូទាំងខេត្ត Cà Mau បានរៀបចំពិធីបុណ្យ Vu Lan យ៉ាងឱឡារិកដើម្បីជាការតបស្នគុណរបស់កូនចៅចំពោះឪពុកម្តាយ។ ផ្តើមពីពិធីកិច្ចនៃព្រះពុទ្ធសាសនា បុណ្យ Vu Lan បានក្លាយជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាត ដោយរំលឹកដល់មនុស្សគ្រប់គ្នាឱ្យសម្តែងអំពីកត្តញ្ញូរបស់ខ្លួនចំពោះកូនបុព្វការីជន មានមាតាបិតាជាដើម។

កន្លែងអភិរក្សប្រភពចំណេះដឹង និងវប្បធម៌ Khmer

ក្នុងបរិវេណវត្តព្រះពុទ្ធសាសនាទក្ខិណានិកាយ Khmer ក្រៅពីព្រះវិហារដ៏ជាទីខ្ពង់ខ្ពស់ក្រៃលែង មានស្ថាបត្យកម្មមួយទៀតដែលមានផ្ទៃដីទំហំតូច ប៉ុន្តែមានលក្ខណៈពិសេស នោះគឺហោត្រ័យ ឬហៅថា បណ្ណាល័យ។ នរះមិនត្រឹមជាទីកន្លែងសម្រាប់តម្កល់គម្ពីរព្រះវិន័យ ធម៌ប៉ុណ្ណោះទេ បណ្ណាល័យតម្កល់គម្ពីរបានចាត់ទុកជា “ព្រលឹង” សម្រាប់រក្សាប្រភពចំណេះដឹង ស្មារតីនិងវប្បធម៌របស់សហគមន៍ទាំងមូលទៀតផង។

ចំណុចលេចធ្លោនៃវត្តអារាម Khmer

បង្គោលទង់សាសនានៅតាមទីធ្លានៃវត្តអារាម Khmer Nam Bộ មិនត្រឹមតែជាចំណុចលេចធ្លោផ្នែកខាងស្ថាបត្យកម្មប៉ុណ្ណោះទេ ថែមទាំងជានិមិត្តរូបខាងវិញ្ញាណដ៏ពិសិដ្ឋរបស់ប្រជាជន Khmer ទៀតផង។

ទីលានកំសាន្តក្រោមដំបូលវត្ត

សម្រាប់កុមារ Khmer នៅឃុំ Hồ Thị Kỷ រដូវវិស្សមកាលឆ្នាំនេះអាចនិយាយបានថា ជារដូវកាលមួយដែលគួរឱ្យចងចាំនៅរាល់បណ្តារូបភាពដ៏ស្រស់ស្អាតមួយ - ការចងចាំនៃទីលានកំសាន្តសប្បាយក្រោមដំបូលវត្តអារាម ជាកន្លែងដែលសំណើចលាយឡំជាមួយចំណេះដឹង សេចក្តីស្រឡាញ់ និងការចែករំលែកនៅពេលរសៀលដ៏ស្ងប់ស្ងាត់មួយផងដែរ។