Thứ ba, 13-10-26 01:58:51
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

Cà Mau ត្រៀមឱ្យការប្រណាំងធំ

Báo Cà Mau នៅត្រឹមតែជាងមួយសប្តាហ៍ទៀតប៉ុណ្ណោះ ការប្រកួតប្រណាំងទូក.ងថ្នាក់តំបន់ឆ្នាំ ២០២៥ ទីក្រុង Cần Thơ នឹងប្រព្រឹត្តទៅជាផ្លូវការ។ ប៉ុន្មានថ្ងៃនេះ ប្រសិនបើយើងបានទៅតំបន់ជនរួមជាតិភាគតិច បរិយាកាសហ្វឹកហាត់របស់ក្រុមទូក.ងទាំងឡាយពិតជាមានភាពអ៊ូអរខ្លាំងណាស់ បង្កើតបាននូវសូរសម្លេងយ៉ាងខ្ញៀវខ្ញាពេញទាំងភូមិស្រុក។

នឹងមានការចូលរួមប្រគួតរវាងក្រុមទូក.ងបុរស និងនារីប្រមាណ ៦០ ក្រុមក្នុងឱកាសបុណ្យអកអំបុក សំពះព្រះខែប្រណាំងទូ.ងទីក្រុង Cần Thơ ឆ្នាំ២០២៥។ (ក្នុងរូបថត៖ ពិធីប្រណាំងទូក.ង ឆ្នាំ២០២៤នៅខេត្ត Sóc Trăng (ចាស់) បច្ចុប្បន្នជាទីក្រុង Cần Thơ។

ប្រណាំងទូក.ង ជាកីឡាប្រពៃណីដ៏ពិសេសមួយរបស់ជនរួមជាតិ Khmer នៅតំបន់ |Nam Bộ បានក្លាយជាសកម្មភាពវប្បធម៌រួមរបស់សហគមន៍ទូទាំងតំបន់។ ហេតុនេះហើយក៏បានរួមចំណែកក្នុងការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិទៀតផង។

ទន្ទឹមជាមួយការហ្វឹកហាត់ សកម្មភាពត្រៀមកែជួសជុល និងបោះថ្មីសម្រាប់ទូង.ងនីមួយៗក៏ត្រូវបានយកចិត្តទុកដាក់យ៉ាងពីសេសផងដែរ តាំងពីគូរក្បាច់ ពិនិត្យល្បឿនទូកជាដើម។ ដោយសង្ឃឹមថានិងទទួលបានស្នាដៃខ្ពស់ក្នុងការប្រគួតនាពេលឆាប់ៗខាងមុខ។

រហូតមកទល់ពេលនេះ បណ្តាទូក.ងទាំងឡាយក៏ត្រៀមរៀបចំជាស្រេចអស់ដែរសម្រាប់ខាងគូគំនូរ និងកែជូសជុល។

ពិធីប្រគួតឆ្នាំនេះ មានការចូលរួមពីក្រុមទូក.ងចំនួន ៦០ ក្រុមដែលមកពីខេត្តនានាក្នុងតំបន់ ក្នុងនោះ Cà Mau មាន ១៣ ក្រុម រួមមានក្រុមបុរសចំនួន ៨ ក្រុម និងក្រុមទូកនារី ៥ ក្រុម។ វត្តកោះធំ (Cỏ Thum) ឃុំ Ninh Thạnh Lợi មាន ២ ក្រុមទូកបុរស និង​ ២ ក្រុម ទូកនារី។ ចំណែកវត្តក្បាលក្រពើ (Đàu Sấu) មាន ២ ក្រុមទូកបុរស និងវត្តង៉ាងយឿ (Ngan Dừa) មាន ១ ក្រុមបុរស និង ១ ក្រុមនារី ស្ថិតនៅឃុំ Hồng Dân) វត្តខ្វែងដង្ហិត (Đài Muồng) ឃុំ Phước Long ១ ក្រុមទូបុរស និង ១ ក្រុមនារី ព្រមទាំងវត្ត អណ្តូងចេក (Đìa Chuối) ឃុំ Vĩnh Mỹ ១ ក្រុមទូកនារី និងវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ១ ក្រុមទូកបុរស វត្តក្របីឃ្លៀច (cao Dân) ឃុំ Tân Lộc ១ ក្រុមទូក.ងបុរសផងដែរ។

ប៉ុន្មានថ្ងៃនេះ បរិយាកាសរៀបចំរបស់ក្រុមទូកទាំងឡាយកាន់តែមានភាពអ៊ូអរជាងពេលណាទាំងអស់ នៅតាមប្រឡាយទឹក សម្លេងស្រែកហូអឹងកងជាមួយការហ្វឹកហាត់ និងសម្លេងកញ្ចែលាយជាមួយស្នូរច្រវាប៉ះទង្កិចទឹក រួមជាមួយសូរសម្លេងគងរំពងជាសញ្ញាប្រាប់ថារដូវបុណ្យអុំទូកបានមកដល់ហើយ។

ក្រុមកីឡាទូក.ងវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ហាត់អុំលើរន្ទា។

បង Hữu Đà Ra គ្រូបង្វឹកក្រុមនៃក្រុមទូក.ងវត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ បាននិយាយប្រាប់ថា៖ “ទោះបីជាមានការហត់នឿយខ្លាំងក៏ដោយ តែខ្ញុំពិតជារីករាយណាស់ដែលបានឃើញបងប្អូនកីឡាករទាំងឡាយរួមគ្នាហាត់យ៉ាងអស់ពីចិត្តរៀងរាល់ថ្ងៃបេះនេះ។ បើប្រៀបនឹងឆ្នាំមុនៗ ឆ្នាំនេះក្រុមយើងខ្ញុំហ្វឹកហាត់បានរយៈពេលយូរថ្ងៃជាង ហើយបច្ចេកអុំក៏កាន់តែមានភាពច្នៃប្រតិដ្ឋណាស់ដែរ។ យើងខ្ញុំប្តេជ្ញានឹងនាំមកនូវការប្រកួតប្រជែងដ៏ទាក់ ទាញអារម្មណ៍សម្រាប់ការប្រគួតលើកនេះ”។

ក្រុមទូក.ងបុរសវត្តង៉ាងយឿ (Ngan Dừa) ឃុំ Hồng Dân ហាត់អុំលើទូក ដើម្បីធានាខាងបច្ចេកទេសអុំុ។

ពិធីប្រណាំងទូក.ង ក្រៅពីបានបង្ហាញនូវការសាមគ្គីភាព និងការសម្របសម្រួលដ៏ស៊ីចង្វាក់គ្នារវាងកម្លាំង និងបច្ចេកទេស ក៏ជាឱកាសមួយដើម្បីផ្សារភ្ជាប់ សហគមន៍ និងអភិរក្សលក្ខណៈវប្បធម៌ និងសង្ឃឹមថាអាកាសធាតុអំណោយផល និងដំណាំសម្បូរបែប។ រាល់ចង្វាក់ច្រវា​លាយជាមួយសូរសម្លេងស្រែកហូរប្រ កបដោយស្មារតីសាមគ្គី និងមោទនភាពជាតិ ព្រមទាំងជំនឿលើជ័យជម្នះទៀតផង៕

Danh Điệp

ត្រៀមជាស្រេចសម្រាប់បម្រើរដូវបុណ្យសែនដូនតា

បុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ដល់ទី ១២ ខែតុលា។ ក្រុមសិល្បៈ Khmer ខេត្តបានរៀបចំកម្មវិធីសិល្បៈដ៏សម្បូរបែបសម្រាប់លើកយកទៅសម្តែងបម្រើមាមីងបងប្អូនតាមបណ្តាភូមិ ស្រុក និងតាមទីវត្តអារាម សាលាទាន ក្នុងបណ្តាថ្ងៃបុណ្យ។

ប្រវត្តិសាស្ត្រដ៏អង់អាចក្លាហាននៃវត្តខ្វែងដង្ហិត (Đìa Muồng)

នៅភូមិ Vĩnh Lộc ឃុំ Phước Long វត្តសិរីវង្សាជយារាម (Đìa Muồng) គឺជាទីកន្លែងប្រណិបត្តិជំនឿសាសនារបស់បងប្អូនជនរួមជាតិ Khmer ព្រមទាំងផ្សារភ្ជាប់ជាមួយព្រឹត្តិការណ៍ជាច្រើនក្នុងចលនាតស៊ូបដិវត្តន៍នៅភូមិភាគ។

ភាពទាក់ទាញនៃវប្បធម៌ Khmer

បណ្ដាឆ្នាំជិតៗនេះ វប្បធម៌ប្រពៃណីរបស់ជនរួមជាតិ Khmer បានបង្ហាញវត្តមានយ៉ាងច្រើនក្នុងបណ្ដាឈុតរូបថត វីដេអូចម្រៀង និងខ្លឹមសារច្នៃប្រតិដ្ឋរបស់យុវវ័យ។ ពីកន្លែងដែលត្រូវបានស្គាល់ថាជាចម្បងតាមរយៈពិធីបុណ្យទាន ឬសកម្មភាពសហគមន៍ តម្លៃវប្បធម៌ Khmer ក៏ត្រូវបាននាំចូលក្នុងលំហបណ្ដាញសង្គម បន្ថែមកម្លាំងរស់រវើកថ្មីក្នុងសម័យទំនើបផងដែរ។

ត្ជាប់លំហូរនៃតន្ត្រីប្រពៃណី

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប្រជាជន Khmer នៅ Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការបង្រៀនខាងតន្ត្រីពិណពាទ្យដល់យុវជនជំនាន់ក្រោយ។ ក្នុងចង្វាក់នៃការរស់នៅជីវិតសម័យទំនើបដែលរីករាលដាលពាសពេញភូមិស្រុក សំឡេងដ៏ពិរោះរណ្ដំនៃតន្ត្រីពិណពាទ្យនៅតែជាប្រភពដ៏រឹងមាំសម្រាប់ថែរក្សាអត្តសញ្ញាណវប្បធម៌របស់ជនរួមជាតិ Khmer។

អភិរក្សបេតិកភណ្ឌផ្តើមពីអ្នករក្សាបេតិកភណ្ឌ

បេតិកភណ្ឌវប្បធម៌អរូបីគឺជាផលិតផលខាងវិញ្ញាណដែលជាប់ទាក់ទងនឹងសហគមន៍ និងបុគ្គលម្នាក់ៗផងដែរ។ បន្តពីមួយជំនាន់ទៅមួយជំនាន់តាមរយៈប្រពៃណីផ្ទាល់មាត់ ការហ្វឹកហាត់ ការអនុវត្ត និងទម្រង់ផ្សេងៗដទៃទៀត។ តម្លៃទាំងនេះបានរួមចំណែកដល់អត្តសញ្ញាណវប្បធម៌នៃតំបន់ និងសហគមន៍នីមួយៗទៀតផង។

អភិរក្សវប្បធម៌ផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍

គណៈកម្មាធិការប្រជាជនខេត្តទើបតែប្រកាសឱ្យប្រើផែនការលេខ ៥៤០/KH-UBND នាថ្ងៃទី ៨ កញ្ញា ឆ្នាំ២០២៦ ស្តីអំពី "ស្តារ អភិរក្ស និងពង្រីកបណ្តាតម្លៃវប្បធម៌ប្រពៃណីល្អប្រសើររបស់ជនរួមជាតិភាគតិច" ឆ្នាំ ២០២៦ ទទួល បានការឯកភាព សប្បាយរីករាយពីបងប្អូនបណ្តាជនជាតិភាគតិចនៅលើភូមិសាស្ត្រ។

សិល្បៈ Khmer ជាមួយចង្វាក់យុគសម័យឌីជីថល

ក្នុងចង្វាក់នៃជីវិតសម័យទំនើប សិល្បៈ Khmer ខេត្ត Cà Mau នៅតែបន្តរក្សាតម្លៃប្រពៃណីរបស់ខ្លួន ចាប់ពីរបាំ និងតន្ត្រី រហូតដល់ល្ខោនយូកេ។ ទោះជាយ៉ាងណាក៏ដោយ សម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព បញ្ហាប្រឈមនៃប្រភពធនធានមនុស្ស និងវិធីសាស្រ្តច្នៃប្រតិដ្ឋក្នុងការចូលរួមជាមួយសាធារណជនកំពុងបង្កើតម្រូវការថ្មីៗ។

តម្លៃនៃមុខម្ហូបរបស់ជនជាតិ Hoa

ជាតំបន់មួយដែលមានជនរួមជាតិភាគតិចរស់នៅច្រើន ជាពិសេសជនជាតិ Khmer និង Hoa Cà Mau មានសក្តានុពល និងគុណសម្បត្តិសំខាន់ៗសម្រាប់ការអភិវឌ្ឍទេសចរណ៍វប្បធម៌។ នេះរួមបញ្ចូលទាំងការទាញយកតម្លៃវប្បធម៌ខាងមុខម្ហូបរបស់សហគមន៍ Hoa ដើម្បីបង្កើតអត្តសញ្ញាណពិសេសដោយឡែករបស់ខ្លួន និងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

ផ្ទេរក្តីស្រឡាញ់ចំពោះវប្បធម៌

នៅវត្តជ្រុងខ្មែរ (Rạch Giồng) ឃុំ Hồ Thị Kỷ ដែលជាកន្លែងមានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ចូលចិត្តចំពោះកីឡាទូក.ងបានជ្រួតជ្រាបក្នុងដួងចិត្តរបស់ក្មេងៗរួចទៅហើយ។ តាមរយៈការឆ្លៀតយកមែកស្នោរ ឬដើមស្នោរដែលដុះតាមព្រែក ប្រឡាយ រួមជាមួយនឹងកៅស៊ូកង និងបន្ទះប្លាស្ទិក ក្មេងៗបានបង្កើតដោយដៃផ្ទាល់នូវ «ទូក.ងស្នោរ» យ៉ាងស្រស់ស្អាត និងគួរឱ្យស្រឡាញ់។

រឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពី "ដែកគោលមាស"

មកកាន់តំបន់ភូមិស្រុក Khmer Nam Bộ ងាយស្រួលបានឃើញនូវរូបភាពស្ត្រីវ័យចំណាស់ដែលគោរពបូជាព្រះពុទ្ធសាសនាស្លៀកអាវពណ៌ស និងពាក់ក្រវិលមាសភ្លឺចែងចាំង។ ក្នុងឃ្លាំងវប្បធម៌របស់ជនរួមជាតិ Khmer ដែលរក្សារឿងព្រេងនិទានគួរឱ្យចាប់អារម្មណ៍មួយអំពីប្រភពដើមនៃគ្រឿងអលង្ការប្រភេទនេះផងដែរ។