Thứ năm, 2-4-26 10:20:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

មានទំនុកចិត្តលើក្បាលម៉ាស៊ីននៃរដ្ឋអំណាច២ថ្នាក់

Báo Cà Mau ឃុំ Hồ Thị Kỷ ជាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ ជាអង្គភាពរដ្ឋបាលថ្នាក់ឃុំតែមួយគត់របស់ខេត្ត Cà Mau ដែលមិនបានរៀបចំរួមបញ្ចូលខណៈដែលខេត្តបានផ្តើមអនុវត្តទម្រង់រដ្ឋអំណាច២ថ្នាក់។ ជារួមជាមួយបណ្តាឃុំ សង្កាត់ទាំងឡាយទូទាំងខេត្ត ឃុំ Hồ Thị Kỷ បានដំណើរការរៀបចំក្បាលម៉ាស៊ីនថ្មី ដើម្បីធានាស្ថេរភាព និងប្រសិទ្ធភាពជូនប្រជនជាតិ។

បងប្អូនប្រជាជនមកកាន់មណ្ឌលសេវាកម្មរដ្ឋបាលឃុំ Hồ Thị Kỷ ដើម្បីធ្វើលិខិតស្នាមដែលលើកដំបូងដំណើរការរដ្ឋអំណាច២ថ្នាក់។

ឃុំ Hồ Thị Kỷ មានផ្ទៃដីធម្មជាតិ ៩៣,៦ គីឡូម៉ែត្រការ៉េ ដោយមានប្រមាណជាង៥.០០០គ្រួសារនិងចំនួនប្រជាជន២៧.២៨៣នាក់ ក្នុងនោះមាន ៦០០ គ្រួសារជនជាតិភាគតិច ប្រមូលផ្តុំនៅភូមិទាំង២ គឺ Đường Đào និង Cây Khô។ អាស្រ័យការរៀបចំបានល្អផ្នែកខាងប្រព័ន្ធចាត់តាំង ប៉ុន្មានថ្ងៃដំបូងនៃដំណើរការអនុវត្តរដ្ឋអំណាច២ថ្នាក់នៅឃុំក៏បានប្រព្រឹត្តិឡើងយ៉ាងមានប្រសិទ្ធភាព កំណត់នូវការចាប់ផ្តើមថ្មីយ៉ាងមានប្រសិទ្ធភាពសម្រាប់សកម្មភាពនៃការគ្រប់គ្រងរដ្ឋនៅភូមិភាគ។

លោក Nguyễn Việt Bắc ប្រធានផ្នែកខាងវប្បធម៌ឃុំ បានឲ្យដឹងថា៖ “អាស្រ័យការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ មណ្ឌលសេវារដ្ឋបាលឃុំទទួលបានការវិនិយោគសម្ភារៈយ៉ាងគ្រប់គ្រាន់ ឃុំក៏បានរៀបចំចាត់ចែងរាល់មុខងារ​ និងភារកិច្ចជាក់ស្តែងដល់បុគ្គលិកនីមួយៗសម្រាប់ខាងការទទួលបន្ទុកឯកសារ និងដោះស្រាយរាល់លិខិតស្នាមផ្សេងៗ... ដូច្នេះហើយទើបការអនុវត្តរបស់មណ្ឌលធានាល្អគ្រប់តំណាក់កាល និងមានប្រសិទ្ធភាពល្អតាមតម្រូវការរបស់បងប្អូនប្រ ជាជន”។

មកកាន់មណ្ឌលសេវាកម្មរដ្ឋបាលឃុំ Hồ Thị Kỷ ក្នុងការធ្វើលិខិតស្នាមចុះអេតាស៊ីវិល បង Võ Tuấn Anh និងបងស្រី Đặng Hồng Gấm នៅភូមិ Cái Bác មានក្តីសប្បាយរីករាយ និងពេញចិត្តខ្លាំងណាស់។ បង Tuấn ឱ្យដឹង៖ ខ្ញុំមានដើមកំណើតនៅ Cần Thơ ពេលនេះរួមជាមួយប្រពន្ធមកកាន់គណៈកម្មាធិការប្រជា ជនឃុំដើម្បីធ្វើអេតាស៊ីវិលមិនទាន់បាន១០នាទីផងក៏សម្រេចរួចរាល់ និងឆាប់រហ័សទៀតផង។ ខ្ញុំឃើញថា ការរៀបចំក្បាលម៉ាស៊ីននៃរដ្ឋអំណាច២ថ្នាក់​ជំហានដំបូងក៏ដំណើរការបានយ៉ាងល្អផងដែរសម្រាប់បងប្អូនប្រជាជន កម្មាភិបាលគ្រប់រូបតែងរាក់ទាក់ រោះរាយ និងអស់ពីចិត្តទៀតផង។

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនឃុំ Hồ Thị Kỷ ធ្វើការពិនិត្យ និងចង្អុលការណែនាំ រៀបចំបន្ទប់ធ្វើការថ្មី ដើម្បីធានាដំណើរការបានទៀងទាត់ និងមានប្រសិទ្ថភាពចំពោះក្បាលម៉ាស៊ីន២ថ្នាក់។

 លោក Nguyễn Trí Thức ប្រធានភូមិ Cây Khô ឱ្យដឹង៖ បច្ចុប្បន្នទូទាំងភូមិតែងបន្តដំណើរការនៃក្លឹបឌីជីថលសហគមន៍ ជំនួយមាមីងបងប្អូនអនុវត្តការកំណត់នាមអេឡិកត្រូនិក ដំឡើងកម្មវិធីធានាការពារសង្គម សុខមាលភាព អនុវត្តសេវាកម្មតាមបណ្តាញកម្រិត២លើប្រព័ន្ធសេវាកម្មរបស់ខេត្ត និងប្រទេសជាតិ ព្រមទាំងបង្កើតក្រុម Zalo រដ្ឋជាមួយបណ្តាគ្រួសារ សាច់សាលោហិត និងបងប្អូនប្រជាជនក្នុងភូមិ ដើម្បីឧត្តានកម្មបំណិនខាងឌីជីថលជូនបងប្អូនប្រជាជន។

ក្លឹបសកម្មភាពឌីជីថលសហគមន៍នៅភូមិ Cây Khô ជំនួយឧបត្ថម្ភខាងបំណិនឌីជីថល។

ឃុំ Hồ Thị Kỷ សម្បូរដោយប្រវត្តិសាស្ត្រ វប្បធម៌ និងប្រពៃណីបដិវត្តន៍ មានកិត្តិយសបានប្រធានរដ្ឋផ្តល់កិត្តនាមជាអង្គភាពវិរៈភាពនៃកងកម្លាំងប្រដាប់អាវុធប្រជាជន ជាប្រពៃណីស្នងបន្តក្នុងការអភិរក្ស និងពង្រីកតម្លៃវប្បធម៌អរូបីថ្នាក់ជាតិផ្នែកខាងសិល្បៈវង់ភ្លេងស្គរធំរបស់ Khmer... នេះជាកិត្តិយស ជាមោទនភាពដ៏ធំធេងសម្រាប់រដ្ឋអំណាច និងប្រជាជនទូទាំងឃុំផងដែរ។

ការអភិរក្ស និងពង្រីកប្រពៃណីក្នុងដំណើរការដែលពេញដោយក្តីរំភើប បក្ខភាគ រដ្ឋអំណាច និងប្រជាជនឃុំ Hồ Thị Kỷ បន្តសាមគ្គី រួមកម្លាំងកសាងមាតុ ភូមិមួយថ្ងៃកាន់តែសម្បូររុងរឿង និងចីរភាពក្នុងដំណើរការថ្មី៕

 

Loan Phương

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។