Chủ nhật, 11-10-26 02:48:28
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់ការយល់ដឹង និងបំប៉នខាងជំនានញ

Báo Cà Mau មន្ទីរជនជាតិ និងសាសនាតែងយកចិត្តទុកដាក់ បណ្តុះបណ្តា និងបំប៉នខាងចំណេះដឹងជូនកម្មាភិបាលដែលបម្រើការងារជនជាតិនៅមូលដ្ឋាន ព្រមទាំងអ្នកមានប្រជាប្រិយទាំងឡាយផងដែរ ដើម្បីឆ្លើយតបតម្រូវការ និងភារកិច្ចនៃការកសាងបក្ស និងប្រព័ន្ធនយោបាយ អភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅភូមិភាគ។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិ និងសាសនា ផ្សព្វផ្សាយជូនកម្មាភិបាលដែលបម្រើខាងការងារជនជាតិ និងអ្នកមានប្រជាប្រិយក្នុងជនរួមជាតិភាគតិចនៅមណ្ឌលអប់រំអចិន្ត្រៃយ៍ខេត្ត។

យោងតាមគោលដៅនៃការអនុវត្តកម្មវិធីគោលដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាល ២០២១-២០២៥ (ហៅថាកម្មវិធី) រហូតដល់ចុងឆ្នាំ២០២៥ ជំនួយការអនុវត្តបច្ចេកវិទ្យាព័ត៌មានជូនប្រមាណ៧០%កម្មាភិបាលដែលស្ថិតក្នុងប្រព័ន្ធនយោបាយមូលដ្ឋាន ព្រមទាំងបំប៉នខាងចំណេះដឹងស្តីពីគោលនយោបាយជនជាតិ និងសកម្មភាពជនជាតិជូនកម្មាភិបាលនិយោជិត និងមន្តី្ររដ្ឋការនៅតាមបណ្តាភូមិភាគនៃតំបន់ជនជាតិភាគតិច។

ដើម្បីសម្រេចតាមផែនការដែលបានដាក់ចេញប្រចាំឆ្នាំ មន្ទីរជនជាតិ និងសាសនា បានចាត់តាំងជាច្រើនវគ្គបណ្តុះបណ្តាល និងបំប៉នខាងមុខជំនាញ ព្រមទាំងបង្កើនសមត្ថភាពនាស្តីពីការអភិវឌ្ឍន៍សហគមន៍ និងបណ្តាខ្លឹមសារពាក់ប័ន្ធជូនកម្មាភិបាលមូលដ្ឋាននៅតាមបណ្តាឃុំតំបន់ III ព្រមទាំងបណ្តាឃុំជួបលំបាកពិសេសនៃតំបន់ជនជាតិភាគតិច។ ផ្តើមពីនោះ ចេញផ្សាយផលិតផលព័ត៌មានមួយចំនួនដូចជា៖ បដា ខិតប័ណ្ណ និងផ្សព្វផ្សាយដោយសៀវភៅដៃណែនាំស្ដីពីគោលនយោបាយ និងវិធានការអនុវត្តកម្មវិធីជូនគ្រប់បណ្តាស្ថាប័ន ភូមិភាគ និងអ្នកមានប្រជាប្រិយទាំងឡាយលើភូមិសាស្ត្រ។

លោក Dương Thanh Hùng សមាជិកចង្អុលការណែនាំបក្សនៃសាខាបក្សភូមិ Bến Gỗ ឃុំ Hồ Thị Kỷ ឱ្យដឹង៖ “តាមរយៈវគ្គបណ្តុះបណ្តាលខ្ញុំក៏ទទួលបានចំណេះដឹងជាមូលដ្ឋាន ព្រមទាំងបំណិន វិធីសាស្ត្រសម្រាប់ខាងការផ្សព្វផ្សាយ ចលនាក្នុងតំបន់ជនរួមជាតិភាគតិច។ ផ្តើមពីនោះ​ ក៏ពង្រីកតួនាទីជាសមាជិកបក្សក្នុងការគាំទ្រគណៈកម្មាធិការបក្ស និងរដ្ឋអំណាចគ្រប់បណ្តាថ្នាក់ ព្រមទាំងអនុវត្តមួយថ្ងៃកាន់តែបានល្អថែមទៀតចំពោះគោលនយោបាយជនជាតិ កសាងជនបទថ្មី បង្កើនផែនមហាសាមគ្កីទូទាំងជនជាតិ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ជនជាតិភាគតិច”។

អ្នកស្រី Quách Kiều Mai នាយករងនៃមន្ទីរជនជាតិ និងសាសនា ឱ្យដឹង៖ “ការរៀបចំវគ្គបណ្តុះបណ្តាលនេះ ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹង ពង្រឹងជំនាញ និងសិក្សាយល់ដឹងខាងគោលនយោបាយជនជាតិ ព្រមទាំងលើកកម្ពស់ប្រជាបញ្ញាឯកទេស វិជ្ជាជីវៈ បំណិនក្នុងការសន្ទនាដោយផ្ទាល់ជាមួយបងប្អូនជនរួមជាតិភាគតិចជូនគ្រប់បណ្តាកម្មាភិបាលមូលដ្ឋាន ប្រធានភូមិ អនុសង្កាត់ និងឯកជនសម្រាប់អ្នកមានប្រជាប្រិយទាំងឡាយក្នុងជនរួមជាតិភាគតិចផងដែរ។​ ផ្តើមពីនោះ ក៏រួមចំណែកអនុវត្តមានប្រសិទ្ធភាពខាងសកម្មភាពនៃការផ្សព្វផ្សាយ ចលនាបងប្អូនជនជាតិភាគតិចអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមយោងតាមវិធានការណ៍ និងគោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ បង្កើនផែនមហាសាមគ្គីទូទាំងជនជាតិ”។

ទន្ទឹមនិងនោះ មន្ទីរជនជាតិ និងសាសនា ថែមទាំងបានចាត់តាំងវគ្គបំប៉នចំណេះដឹង និងបណ្តុះបណ្តាលរៀបចំបម្រុងឈានចូលបន្តសិក្សាកម្រិតមហាវិទ្យាល័យ វិទ្យាល័យ និងបន្ទាប់ពីមហាវិទ្យាល័យ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខាងប្រភពធនធានមនុស្សសម្រាប់តំបន់ជនជាតិភាគតិច។

បន្ទាប់ពីវគ្គបណ្តុះបណ្តា​ និងបំប៉នចំណេះដឹងខាងការងារជនជាតិ កងជួរកម្មាភិបាលមូលដ្ឋាន ភូមិ អនុសង្កាត់ដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើននឹងយកទៅផ្សព្វផ្សាយឡើងវិញជូនមាមីងបងប្អូនៅភូមិភាគរបស់ខ្លួន។

“រហូតមកទល់ពេលនេះ កងជួរកម្មាភិបាលមូលដ្ឋាន និងបណ្តាអ្នកមានប្រជាប្រិយ ក៏ដូចជាបងប្អូនជនរួមជាតិភាគតិចទាំងឡាយ រួមទាំងប្រជាជនជាទូទៅផងដែរនៅតាមតំបន់ជនជាតិភាគតិចរបស់ខេត្តក៏ក្តាប់បានជាមូលដ្ឋាន និងគ្រប់សព្វផងដែរអំពីបណ្តាខ្លឹមសារនៃគោលនយោបាយជនជាតិ និងរាល់មុខសញ្ញាទាំងឡាយ​ ព្រមទាំងភូមិភាគដែលបានអនុវត្ត គោលដៅ ប្រភពធនធាន ដំណើរការអនុវត្ត និងវិធីសាស្ត្រក្នុងការចាត់តាំងអនុវត្តសម្រាប់បណ្តាគម្រោង និងអនុគម្រោងផ្សេងៗដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិ។ អាស្រ័ដូច្នេះហើយ បណ្តាកងជួរកម្មាភិបាលចូលរួមមួយថ្ងៃកាន់តែច្រើនឡើង ផ្តល់នូវប្រសិទ្ធភាពសម្រាប់ខាងការផ្សព្វផ្សាយអនុវត្តកិច្ចការងារជនជាតិ។​ លើកកម្ពស់សមត្ថភាព គុណភាពខាងការងារសេនាធិការ កសាង និងចាត់តាំងអនុវត្តបណ្តាគោលនយោបាយជនជាតិក្នុងតំណាក់កាលនាពេលបច្ចុប្បន្ននេះនៅតាមគ្រប់បណ្តាភូមិភាគ ក៏ដូចជាការតាមដាន ពិនិត្យអង្កេតចំពោះការអនុវត្តកម្មវិធី”។

ក្រៅពីនោះ ក្នុងរយៈពេលបុ៉ន្មានឆ្នាំកន្លងមកនេះ មន្ទីរសារព័ត៌មាន និងគមនាគមន៍ (បច្ចុប្បន្នបានផ្ទេរភារកិច្ចឱ្យទៅមន្ទីរវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា) អនុវត្តវត្តការផ្លាស់ប្តូរឌីជីថលក្នុងការចាត់តាំងផ្សព្វផ្សាយអនុវត្តកម្មវិធី ស្របពេលនោះក៏អនុវត្តរាល់បណ្តាសកម្មភាពសន្និសិទ្ធ​ សិក្ខាសាលា និងជំនួយការបង្កើតបណ្តាទីតាំងឧបត្ថម្ភបងប្អូនជនរួមជាតិភាគតិចខាងការអនុវត្តកម្មវិធីបច្ចេកវិទ្យាសារព័ត៌មាននៅគ្រប់តាមបណ្តាស្ថាប័ននៃគណៈកម្មាធិការប្រជាជនឃុំ ដើម្បីបម្រើខាងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ព្រមទាំងធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅតាមតំបន់ជនជាតិភាគតិច៕

 

Quỳnh Anh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។