Chủ nhật, 11-10-26 02:48:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ដំណើរការថ្មី - ទំនុកចិត្តថ្មី

Báo Cà Mau ឃុំ Tân Lộc (ថ្មី) មានការរួមបញ្ចូលជាមួយបណ្តាឃុំ៖ Tân Lộc, Tân Lộc Bắc និង Tân Lộc Đông មុននេះជាតំបន់ប្រជុំជនដ៏យូរលង់ណាស់មកហើយរបស់បងប្អូនជនរួមជាតិ ជាពិសេសបងប្អូន Khmer ដោយសរុបទាំងអស់មានចំនួន៤២២គ្រួសារ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ជីវភាពបងប្អូនជនរួមជាតិនៅឃុំ Tân Lộc មានការអភិវឌ្ឍន៍មិនឈប់ឈរ។

ជិតដិតប្រជាជន បម្រើប្រជាជន គឺជាគោលដៅយ៉ាងសំខាន់របស់ឃុំ Tân Lộc (ថ្មី)។ (ក្នុងរូបថត៖ មន្តី្ររដ្ឋការឃុំ Tân Lộc ជំនួយឧបត្ថម្ភបងប្អូនប្រជាជនក្នុងការដោះស្រាយទម្រង់ការរដ្ឋបាលនៅមណ្ឌលផ្តល់សេវារដ្ឋបាលសាធារណៈ)។

លោក Lê Minh Đương ប្រធានការិយាល័ទទួលបន្ទុកខាងវប្បធម៌ និងសង្គម ឃុំ Tân Lộc ឱ្យដឹង៖ “បងប្អូនប្រជាជនទូទាំងភូមិភាគ ក្នុងនោះមានបងប្អូន ជនរួមជាតិ Khmer តែងយកចិត្តទុកដាក់ គាំទ្រយ៉ាងខ្លាំង និងស្របមតិចំពោះការអនុវត្តទម្រង់រដ្ឋអំណាច២ថ្នាក់។ ឃុំ Tân Lộc  តែងយកចិត្តទុកដាក់ ធ្វើយ៉ាងណាដើម្បីបម្រើបងប្អូនប្រជាជនបានល្អ និងមានប្រសិទ្ធភាពថែមទៀត។ ក្នុងនោះ ភារកិច្ចដែលសំខាន់ គឺការគិតគូរដល់ជីវភាពរស់នៅជូនបងប្អូន ជនរួមជាតិមួយថ្ងៃកាន់តែបានល្អប្រសើរ។

បណ្តាគោលការណ៍ណែនាំ និងគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការងារជនជាតិ ជាពិសេសកម្មវិធិគោលដៅជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ ក៏មានការផ្លាស់ប្តូរគ្រប់ជ្រុងជ្រោយផងដែរសម្រាប់ជីវភាពរស់នៅរបស់មាមីងបងប្អូន។ បច្ចុប្បន្ន ឃុំ Tân Lộc នូវត្រឹម១៣ គ្រួសារក្រ​និង២៤គ្រួសារប្រកៀកបន្ទាត់ក្រក្នុងជនរួមជាតិប៉ុណ្ណោះ។  ថ្មីៗនេះដែរ កម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមក៏បានផ្តល់ទំនុកចិត្តសម្រាប់បងប្អូនប្រជាជនផ្តើមអាជីពនៅភូមិភាគរបស់ខ្លួន។

លោក Danh Riêng (ជនជាតិ Khmer) នៅភូមិលេខ៧ ឃុំ Tân Lộc ជាគ្រួសារក្រដែលទទួលបានការឧបត្ថម្ភផ្ទះថ្មី មានលក្ខណៈដើម្បីឈានឡើងក្នុងការរស់នៅ។ “អាស្រ័យបក្ស និងរដ្ឋយកចិត្តទុកដាក់ជំនួយឧបត្ថម្ភសង់ផ្ទះថ្មី គ្រួសារខ្ញុំក៏មានលក្ខណៈឈានឡើងរួចចាកផុតការលំបាក សព្វថ្ងៃក៏ខិតខំរកស៊ី ប្រឹតសំចៃដើម្បីជីវភាពមួយថ្ងៃកាន់តែបានលំនឹង” លោក Danh Riêng មានប្រសាសន៍បែបនេះ។

ទម្រង់ចិញ្ចឹមអង្ទង់សាច់ និងបង្កាត់ពូជអន្ទង់របស់បង Trần Công Lý (ខាងឆ្វេងបង្អស់) ជាជនជាតិ Khmer នៅភូមិលេខ៧ ឃុំ Tân Lộc ​ផ្តល់មកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។

មិនត្រឹមបានរួចផុតពីភាពក្រីក្រប៉ុណ្ណោះទេ បងប្អូនជនជាតិ Khmer នៅឃុំ Tân Lộc កំពុងពង្រីកសាយភាយនូវទម្រង់នៃការប្រឡងប្រណាំងផលិត ឈានឡើងជីវភាពធូរធា ក្លាយជាគំរូឆ្នើមទៀតផង។ បង Trần Công Lý (ជនជាតិច Khmer) នៅភូមិលេខ៧ ជាមួយទម្រង់ចិញ្ចឹមអន្ទង់សាច់ និងបង្កាត់ពូជអន្ទង់ក៏ទទួលផលខាងវិស័យសេដ្ឋកិច្ចបានយ៉ាងរឹងមាំនៅភូមិភាគរបស់ខ្លួន។ បង Trần Công Lý ​ឱ្យដឹង៖ “ទម្រង់ចិញ្ចឹមអន្ទង់សាច់ និងអន្ទង់ពូជរបស់ខ្ញុំក៏អនុវត្តបានប្រមាណ៣ឆ្នាំនេះដែរហើយ។ ការលក់ចេញក៏បានលំនឹងល្អ ព្រមទាំងផ្តល់ប្រាក់ចំណូលខ្ពស់ទៀតផង។ ផ្តើមពីនោះ សេដ្ឋកិច្ចគ្រួសារខ្ញុំកាន់តែបានលំនឹង។ សព្វថ្ងៃគ្រួសារខ្ញុំកំពុងប្រមូលផ្តុំការចិញ្ចឹមថែទាំចំនួន១៦ល្អាងអន្ទង់ពូជ។ រាល់ខែលក់ចេញបានប្រមាណពី២០-៣០ពាន់ក្បាល ដោយតម្លៃមធ្យមចាប់ពី ៤-៥ ពាន់ដុង/កូន។

ជាមួយគោលដៅនៃការកសាងរដ្ឋអំណាច២ថ្នាក់ ស្និទ្ធិស្នាលប្រជាជន បម្រើប្រជាជន។​ ចាប់ពីថ្ងៃទី១មករា ខណៈពេលដែលឃុំ Tân Lộc បានដំណើរការជាផ្លូវការ ជំហានដំបូងសម្រាប់ឱ្យដំណើរការថ្មីដែលពោរពេញដោយការប្តេជ្ញាខ្ពស់ និងក្តីសង្ឃឹមទៀតផង។ ការឧបត្ថម្ភគាំទ្រ និងការឯកភាពទាំងស្រុងរបស់បងប្អូនជនរួមជាតិចំពោះការបង្កើតក្បាលម៉ាស៊ីនថ្មីរបស់ភូមិភាគក៏បានរួមចំណែកបង្កើនការផ្លាស់ថ្មីសម្រាប់មាតុភូមិ Tân Lộc។

ពង្រីកសុះសាយនូវបណ្តាទម្រង់ផលិតដែលមានប្រសិទភាព។ ក្នុងរូបថត៖ ទម្រង់ដាំដំណាំរបស់បងប្អូនប្រជាជននៅភូមិលេខ៧ ឃុំ Tân Lộc ។

លោក Hữu Thol លេខាសាខាបក្សភូមិលេខ៧ ឃុំ Tân Lộc ឱ្យដឹង៖ មានឃុំថ្មី ការធ្វើឯកសារ លិខិតស្នាមផ្សេងៗរបស់បងប្អូនប្រជាជនក៏មានភាពងាយស្រួលណាស់ដែរ និងឆាប់រហ័ស ព្រមទាំងមិនសូវមានការបង់ខាត់ប្រាក់កាស់ទៀតផង។ សម្រាប់មាមីងបងប្អូនដែលជាអ្នកទទួលផលផ្ទាល់ពិតជាមានក្តីសប្បាយរីករាយ និងគាំទ្រខ្លាំងណាស់។ នៅភូមិលេខ៧មាន២៣៧គ្រួសារ Khmer ដែលសរុបទាំងអស់៥៣៩គ្រួសារទូទាំងភូមិ តែសព្វថ្ងៃនូវត្រឹម៥គ្រួសារ និង១៧គ្រួសារក្បែរបន្ទាត់ក្រប៉ុណ្ណោះ ជីវភាពមាមីងបងប្អូនតែងមានការអភិវឌ្ឍន៍មិនឈប់ឈរ។

លោក Lâm Thu ជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិឃុំ Tân Lộc បានអះអាងថា៖ “បងប្អូនជនរួមជាតិតែងអនុវត្តល្អតាមគោលការណ៍ណែនាំ និងគោលនយោបាយរបស់គណបក្ស ក្រឹត្យច្បាប់រដ្ឋ ជាពិសេសតែងឯកភាពជាមួយការកសាងរដ្ឋអំណាច២ថ្នាក់។ ផ្តើមពីស្មារតីខិតខំឈានឡើង មាមីងបងប្អូនក៏បានបង្កើតយ៉ាងច្រើនទម្រង់ផលិតមានប្រសិទ្ធភាព​ ខិតខំព្យាយាមក្នុងការប្រឡងប្រណាំងកសាងជីវផាពថ្មីប្រកបដោយភាពសុខក្សេមក្សាន្តទៀតផង”។

សម្រាប់ឱ្យដំណើរការថ្មីដែលបានបើកចំហ បងប្អូនជនរួមជាតិនៅឃុំ Tân Lộc កាន់តែមានភាពជឿជាក់ និងប្រកបដោយក្តីសប្បាយរីករាយដើម្បីប្រទេសជាតិ មាតុភូមិកាន់តែសម្បូររុងរឿង កសាងជីវភាពសុខសាន្ត ស៊ីវិល័យ និងសុភមង្គល៕

 

Quốc Rin - Chí Thức

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។