Chủ nhật, 11-10-26 02:48:26
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

នាំយកក្រឹត្យច្បាប់ចូលជិតប្រជាជន

Báo Cà Mau ដើម្បីលើកកម្ពស់ចំណេះដឹងខាងច្បាប់ជូនបងប្អូនជនរួមជាតិ Khmer ប៉ុន្មានឆ្នាំកន្លងមកនេះ ខេត្ត Cà Mau តែងចាត់តាំងបណ្តាសកម្មភាពផ្សព្វផ្សាយ និងអប់រំច្បាប់នៅតាមតំបន់ដែលមានបងប្អូនជនរួមជាតិរស់នៅច្រើនកុះករ។ បណ្តាសកម្មភាពនេះ ឆ្ពោះទៅនៃការបង្កើនចំណេះដឹងក្នុងការអនុវត្តគោលនយោបាយ និងក្រឹត្យច្បាប់។ ផ្តើមពីនោះ ជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅគ្រប់បណ្តាភូមិសាស្ត្រទៀតផង។

លេខាសាខាបក្សភូមិ និងជាប្រធានភូមិ ព្រមទាំងអ្នកមានប្រជាប្រិយក្នុងតំបន់ជនរួមជាតិតែងជួបសំណេះសំណាល និងដោះដូរការងារជាមួយបងប្អូនប្រជាជនក្នុងភូមិ។

នៅបណ្តាភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើន រាល់សកម្មភាពផ្សព្វផ្សាយ និងអប់រំច្បាប់នៅតាមមូលដ្ឋានក៏ត្រូវបានយកចិត្តទុកដាក់អនុវត្តដោយច្រើនទម្រង់ផ្សេងៗគ្នា។ បណ្តាសកម្មភាពដែលត្រូវបានអនុវត្ត ដូចជា៖ ផ្សព្វផ្សាយអំពីច្បាប់ស្តីពីសមភាពយេនឌ័រនៅតាមតំបន់ជនរួមជាតិភាគតិច ព្រមទាំងរាល់សេចក្តីកំណត់ស្តីពីច្បាប់ខាងជលផល ច្បាប់ហាមឃាត់ការរុករកចាប់ជលផលខុសច្បាប់ និងបំណិនក្នុងការអនុវត្តជំនួយការផ្លូវច្បាប់ជូនប្រធានភូមិ និងអ្នកមានប្រជាប្រិយទាំងឡាយក្នុងសហគមន៍ កម្មាភិបាលមូលដ្ឋ តំបន់ជនរួមជាតិភាគតិច ព្រមទាំងពិគ្រោះយោបល់សម្រាប់បងប្អូនខ្មែរនៅតាមបណ្តាភូមិភាគ។ ផ្សព្វផ្សាយគម្រោងការ “លើកកម្ពស់សមត្ថភាពនៃអ្នកធ្វើរបាយការណ៍ខាងច្បាប់ និងឃោសនិកច្បាប់អនុវត្តការផ្សព្វផ្សាយ និងអប់រំច្បាប់នៅតាមតំបន់ជនរួមជាតិភាគតិច និងតំបន់ភ្នំតំណាក់កាល២០២៤-២០៣០”។

ខេត្ត Cà Mau មានប្រហែ ២៦.៦៩៩ គ្រួសារ Khmer ដោយមានចំនួនប្រជាជនជាង ១១៦ ពាន់នាក់។ ដោយឡែកភូមិ Đay Tà Ni ឃុំ Hưng Hội ក្នុងចំណោម ៣៥៤ គ្រួសារ មានដល់ទៅ ៣១៨ គ្រួសារ Khmer។ ដើម្បីលុបបំបាត់ការមិនចេះអក្សរ និងភាពខុសប្លែកគ្នារវាងវប្បធម៌។ ជាច្រើនឆ្នាំកន្លងមកនេះ រដ្ឋអំណាចគ្រប់បណ្តាភូមិភាគដែលមានប្រប្អូនជនរួមជាតិ Khmer រស់នៅច្រើនកុះករបានអនុវត្តវិធីសាស្ត្រផ្សព្វផ្សាយ និងអប់រំច្បាប់ឱ្យចូលជិតប្រជាជន ក្នុងនោះយកចិត្តទុកដាក់ដល់តួនាទីរបស់អ្នកមានប្រជាប្រិយក្នុងតំបន់ជនជាតិភាគតិចផងដែរ។

តួយ៉ាងដូចជាលោក Sơn Tài អាយុ ៥៥ ឆ្នាំ នៅភូមិ Đay Tà Ni មិនត្រឹមជាកសិករផលិតពូកែប៉ុណ្ណោះទេ លោកថែមទាំងបានបងប្អូនប្រជាជនមានទំនុកចិត្តទៀតផង។ រយៈពេលជាង ១៤ ឆ្នាំក្នុងតួនាទីជាអ្នកមានប្រជាប្រិយក្នុងជនរួមជាតិ លោក Sơn Tài គឺជាខ្សែរយៈតភ្ជាប់រវាងកម្មាភិបាលភូមិសម្រាប់ការផ្សព្វផ្សាយបណ្តាគោលនយោបាយ និងក្រឹត្យច្បាប់ដល់បងប្អូនប្រជាជន។

ក្រៅពីការងារធ្វើស្រែប្រចាំថ្ងៃ  លោក Sơn Tài តែងអញ្ជើញទៅដល់គ្រួសារមាមីងបងប្អូនទាំងឡាយក្នុងភូមិដើម្បីស្វែងយល់ពីស្ថានភាពនៃការផលិតផង និងឆ្លៀតឱកាសដើម្បីផ្សព្វផ្សាយផងដែរ។ លោក Tài ឱ្យដឹង៖ “ដែលខ្លួនជាអ្នកមានប្រជាប្រិយ ខ្ញុំតែងធ្វើជាគំរូឈានមុខរាល់គ្រប់កិច្ចការងារ ដំបូងត្រូវអនុវត្តល្អរាល់បណ្តាគោលការណ៍ណែនាំ និងគោលនយោបាយ ព្រមទាំងក្រឹត្យច្បាប់។ បន្ទាប់ពីនោះ គឺការចលនាមាមីងបងប្អូនដើម្បីរួមគ្នាអនុវត្តល្អតាមច្បាប់ ជៀសឆ្ងាយពីគ្រោះសង្គម មិនប្រព្រឹត្តិល្មើសជាដាច់ខាត”។

គោលការណ៍ណែនាំ និងគោលនយោបាយ ព្រមទាំងក្រឹត្យច្បាប់តែងត្រូវបានផ្សព្វផ្សាយដល់គ្រួសារប្រជាជន។

ស្រដៀងនឹងនេះដែរ ក្លឹប៣សកម្មក្នុងជនរួមជាតិ Khmer នៅឃុំ Hưng Hội ក៏ជាចំណុចដ៏លេចធ្លោសម្រាប់ក្នុងការផ្សព្វផ្សាយ បង្កើតការផ្លាស់ប្តូរយ៉ាងសកម្មខាងចំណេះដឹង និងទង្វើរបស់បងប្អូនប្រជាជន។ បណ្តាសមាជិកទាំងឡាយតែងសកម្មក្នុងការសហការជាមួយរដ្ឋអំណាចភូមិភាគ​ នគរបាលឃុំក៏បង្កើនការត្រួតពិនិត្យ ធានាសន្តិសុខ និងសណ្តាប់ធ្នាប់នៅមូលដ្ឋាន ដោះស្រាយរាល់ករណីទំនាស់ផ្សេងៗក្នុងប្រជាជន រួមចំណែកបង្ការ ទប់ស្កាត់គ្រោះសង្គមផ្តើមពីមូលដ្ឋាន។

ទន្ទឹមជាមួយបណ្តាដំណោះស្រាយរបស់រដ្ឋអំណាចភូមិភាគគ្រប់លំដាប់ថ្នាក់។ ការប្រមូលផ្តុំទូទាំងស្រទាប់វណ្ណៈប្រជាជនសម្រាប់ក្នុងការផ្សព្វផ្សាយច្បាប់ក៏ផ្តល់ប្រសិទ្ធភាពខ្ពស់ជាង។ បណ្តាអង្គការចាត់តាំងមហាជន និងអាជីវកម្ម ក្លឹប ទម្រង់ពូកែៗជាដើម។ ថែមទាំងមានភាពរីកសុះសាយក្នុងសហគមន៍ផង និងកាត់បន្ថយភាពធ្ងន់ធ្ងរខាងថវិកា រួមចំណែកផ្សព្វផ្សាយ និងចលនាបងប្អូនជនរួមជាតិភាគតិចទូទាំងខេត្តកសាងសង្គមឱ្យកាន់តែរឹងមាំ រស់នៅប្រកបកិច្ចការងារតាមច្បាប់រដ្ឋធម្មនុញ្ញ និងក្រឹត្យច្បាប់ អភិវឌ្ឍន៍ចីរភាពតំបន់ជនជាតិភាគតិច៕

 

Kim Phượng - Quốc Hùng

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។