Chủ nhật, 11-10-26 02:48:27
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បន្តអនុវត្តគោលនយោបាយនៅឃុំ សង្កាត់ថ្មី

Báo Cà Mau បន្ទាប់ពីការរៀបបញ្ចូលគ្នា ខេត្ត Cà Mau មានទាំងអស់ចំនួន ៦៤ អង្គភាពរដ្ឋបាល (៥៥ ឃុំ និង ៩ សង្កាត់)។ ក្នុងចំណោមបណ្តាឃុំ និងសង្កាត់ថ្មីនាពេលបច្ចុប្បន្នមានបណ្តាឃុំដែលស្ថិតក្នុងតំបន់ III និងភូមិ អនុសង្កាត់ជួបលំបាកពិសេសដែលត្រូវបានរៀបបញ្ចូលបណ្តាអង្គភាពថ្មី។ ទោះបីជាត្រូវបានរួមបញ្ចូលរវាងបណ្តាឃុំ សង្កាត់ថ្មីក៏ដោយ តែបណ្តាកម្មវិធី និងគោលនយោបាយជនជាតិតែងត្រូវបានបន្តអនុវត្តយ៉ាងល្អផងដែរសម្រាប់រាល់បណ្តាមុខសញ្ញាអាស្រ័យផលនូវតែទទួលផលតាមការកំណត់។

ផ្តើមពីបណ្តាកម្មវិធីគោលដៅជាតិ​ បណ្តាដងផ្លូវជនបក៏ទទួលបានការវិនិយោគ ធានាការធ្វើដំណើរទៅមក។

លើភូមិសាស្ត្រឃុំមានផ្ទៃដី ១៤០ ហិចតាសម្រាប់ចិញ្ចឹមបង្គាឧស្សាហកម្ម ផ្តល់ប្រភពចំណូលខ្ពស់សម្រាប់បងប្អូនប្រជាជននៅភូមិភាគ។

ជាឃុំមួយក្នុងចំណោម ៥ ឃុំដែលស្ថិតក្នុងតំបន់ III។ ឃុំ Quách Phẩm Bắc បន្ទាប់ពីបានរៀបបញ្ចូលក្លាយជាឃុំ Quách Phẩm សរុបផ្ទៃដីទាំងអស់មានចំនួន ៧.១៧៨,៦៩ ហិចតា។ មានចំនួន ១៩ ភូមិ និងមាន ៥.១៦០ គ្រួសារ និងចំនួនប្រជាជន ៨.៦៧៩.៦៣៥ នាក់។ ក្នុងនោះ មានចំនួនគ្រួសារជនរួមជាតិភាគតិច ១៨៩ គ្រួសារ និងចំនួនប្រជាជន ៨៨៨ នាក់។ សរុបចំនួនគ្រួសារមាន ៣០០ គ្រួសារ និងគ្រួសារប្រកៀកបន្ទាត់ក្រ ១៦៣ គ្រួសារ។ គ្រួសារប្រកៀកបន្ទាត់ក្រជាជនជាតិភាគតិច ៣០ គ្រួសារ គ្រួសារប្រកៀកបន្ទាត់ក្រ ១១ គ្រួសារ។

ទម្រង់ចិញ្ចឹមគ្រែងឈាមគឺជាសក្តានុពលរបស់ឃុំនាពេលបច្ចុប្បន្ន​ ដោយសរុបផ្ទៃដី ២.១០០ ហិចតា ជួយរាប់រយគ្រួសារមានប្រភពចំណូលនឹងនរ។

ក្រៅពីចិញ្ចឹមជលផល មានគ្រួសារជាច្រើនថែមទាំងបានឆ្លៀតយកផ្ទៃដីដែលនៅទំនេរដើម្បីដាំបន្លែសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារប្រចាំថ្ងៃ ព្រមទាំងបង្កើនប្រភពចំណូល។

បន្ទាប់ពីការរៀបបញ្ចូល ស្ថានភាពសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម​ ព្រមទាំងបណ្តាសកម្មភាពខាងវិស័យសេដ្ឋកិច្ច-សង្គមក៏បានលំនឹងល្អ ព្រមទាំងមានការអភិវឌ្ឍន៍គ្រប់វិស័យលើភូមិសាស្ត្រខេត្ត។ ក្នុងរយៈពេលខាងមុខ បណ្តាគម្រោងដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនរួមជាតិភាគតិចក៏បន្តអនុវត្ត ដើម្បីរួមចំណែកលើកកម្ពស់ជីវភាពស្មារតីសម្ភារៈរបស់បងប្អូនប្រជាជនក្នុងឃុំ៕

 

Quỳnh Anh

ថ្នាក់ដឹកនាំខេត្តអញ្ជើញសួរសុខទុក្ខ និងប្រសិទ្ធពរជនរួមជាតិ Khmer ឱកាសបុណ្យសែនដូនតា

ក្នុងឱកាសបុណ្យសែនដូនតា ឆ្នាំ២០២៦ របស់ជនរួមជាតិ Khmer គណៈកម្មាធិការបក្សខេត្ត ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ខេត្ត Cà Mau បានចាត់តាំងគណៈប្រតិភូជាច្រើនក្រុម អញ្ជើញទៅសួរសុខទុក្ខ និងប្រសិទ្ធពរដល់បណ្តាអ្នកមុខអ្នកការសាសនា ព្រះសង្ឃ អ្នកមានកិត្យានុភាព និងមាមីងប្អូនជនរួមជាតិ Khmer នៅតាមបណ្តាភូមិភាគនានាក្នុងខេត្ត។

មានយ៉ាងច្រើនកម្មភាពសម្រាប់ឱកាសបុណ្យសែនដូនតា

គណៈកម្មាធិការប្រជាជនខេត្ត Cà Mau ទើបបានផ្សព្វផ្សាយផែនការចាត់តាំងបណ្ដាសកម្មភាពក្នុងឱកាសបុណ្យសែនដូនតារបស់បងប្អូនជនរួមជាតិ Khmer ឆ្នាំ ២០២៦ ដែលនឹងប្រព្រឹត្តឡើងក្នុងរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី ១០ ដល់ ១២ ខែតុលា (ត្រូវនឹងថ្ងៃទី ១៤, ១៥ រោច ខែភទ្របទ និង ១ កើតខែអស្សុជ)។

មហាសន្និបាតតំណាងសមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau អាណត្តិ ២០២៦-២០៣១៖

សមាគមមិត្តភាព Việt Nam - Campuchia ខេត្ត Cà Mau ទើបតែបានរៀបចំយ៉ាងមហោឡារិកនូវមហាសន្និបាតតំណាង អាណត្តិ ២០២៦-២០៣១ ដើម្បីបូកសរុប វាយតម្លៃគ្រប់ជ្រុងជ្រោយការងារកិច្ចការបរទេសប្រជាជនដំណាក់កាលកន្លង និងដាក់ចេញទិសដៅ ភារកិច្ចគន្លឹះសម្រាប់ដំណាក់កាលអភិវឌ្ឍន៍ថ្មី។

លើកកម្ពស់សមត្ថភាពឆ្លើយតបលើផ្ទៃសមុទ្រ

ចំពោះស្ថានភាពរដូវភ្លៀងព្យុះឈានចូលដំណាក់កាលកើនឡើងខ្លាំង ហានិភ័យគ្រោះថ្នាក់ និងឧបទ្ទវហេតុលើផ្ទៃសមុទ្រក៏កើនកើនឡើងណាស់ដែរ ម៉្លោះហើយកងកម្លាំងយោធាការពារព្រំដែនខេត្ត Cà Mau បានម្ចាស់ការលើកកម្ពស់សមត្ថភាពបញ្ជាប្រតិបត្តិការនាវា ទូក កប៉ាល់ និងដោះស្រាយសភាពការណ៍លើផ្ទៃសមុទ្រ សំដៅធានាសុវត្ថិភាពជូនកម្មាភិបាល យុទ្ធជន និងប្រជានេសាទ។

បង្កលក្ខណៈដើម្បីជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ

បុណ្យភ្ជុំបិណ្ឌ សែនដូនតារបស់ជនរួមជាតិ Khmer ឆ្នាំ២០២៦ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ៣ ថ្ងៃ (ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១២ ខែតុលា ត្រូវនឹងថ្ងៃទី ១-៣ រោច ខែភទ្របទ)។ ដើម្បីបង្កលក្ខណៈងាយស្រួលដើម្បីបងប្អូនជនរួមជាតិ Khmer ទទួលបុណ្យសែនដូនតាដោយរីករាយ ស្និទ្ធស្នាល សុវត្ថិភាព និងសំចៃ ប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានណែនាំដល់បណ្តាមន្ទីរ ស្ថាប័ន អង្គការនយោបាយ-សង្គមថ្នាក់ខេត្ត និងគណៈកម្មាធិការប្រជាជនគ្រប់បណ្តាឃុំ សង្កាត់ ម្ចាស់ការអនុវត្តបណ្តាសកម្មភាពស្របតាមលក្ខណៈជាក់ស្តែង។

ក្តីរីករាយរបស់ប្រជាជន Khmer ដែលទទួលបានប័ណ្ណបើកបរ

អស់រយៈពេលជាច្រើនឆ្នាំកន្លង ដោយសារតែជំនាញខាងអាន និងសរសេរភាសា Việt Nam មានកម្រិត លោក Danh Hồng Cư (អាយុ ៤៦ ឆ្នាំ នៅភូមិ Thanh Sơn ឃុំ Vĩnh Mỹ) មិនហ៊ានចុះឈ្មោះប្រឡងយកប័ណ្ណបើកបរនោះទេ។ ហើយតម្រូវការដឹកជញ្ជូនរបស់គ្រួសារគាត់សម្រាប់ការងារ និងទំនិញគឺមានសារៈសំខាន់ខ្លាំងណាស់ ប៉ុន្តែឧបសគ្គភាសាបានបង្ខំឱ្យគាត់ពឹងផ្អែកលើតែម៉ូតូ ៥០ccតែមួយគ្រឿងជាប្រចាំ។ ថ្មីៗនេះ ក្តីរីករាយយ៉ាងខ្លាំងបានកើតឡើងនៅពេលដែលលោក Cư ជាមនុស្សម្នាក់ក្នុងចំណោមជនជាតិភាគតិចទាំង ៣០ នាក់ដែលបានប្រឡងជាប់ និងទទួលបានប័ណ្ណបើកបរម៉ូតូប្រភេទ A1។

ត្រៀមរួចរាល់សម្រាប់ឆ្នាំសិក្សាថ្មី

ថ្ងៃនេះ ទី៥ ខែកញ្ញា គ្រប់សាលាសាកលទូតាំងខេត្ត Cà Mau បានផ្តើមបើកបវេសនកាលព្រមគ្នាជាផ្លូវការ ចាប់ផ្តើមឱ្យឆ្នាំសិក្សាថ្មី ២០២៦-២០២៧។

ពណ៌សម្បុរវប្បធម៌បង្កើនភាពទាក់ទាញទេសចរណ៍

ចាប់ពីថ្ងៃទី ២៨ ខែសីហា ដល់ថ្ងៃទី ១ ខែកញ្ញា ខេត្ត Cà Mau នឹងធ្វើជាម្ចាស់ផ្ទះនៃទិវាបុណ្យបេតិកភណ្ឌវប្បធម៌ និងពិធីបុណ្យបាល់ឡុងហោះលើកដំបូង ក្រោមប្រធានបទ " ប្រមូលផ្តុំអត្តសញ្ញាណវប្បធម៌នៃចំណុចខាងត្បូងបំផុតរបស់ប្រទេសជាតិ"។

សកម្មអភិរក្សអក្សរខ្មែរនៅខេត្ត Cà Mau

អនុវត្តតាមគោលការណ៍របស់បក្ស និងរដ្ឋស្តីពីការអភិរក្ស និងលើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ ការងារបង្រៀន និងរៀនអក្សរ Khmer នៅខេត្ត Cà Mau តែងទទួលបានការយកចិត្តទុកដាក់ និងចង្អុលការយ៉ាងជិតស្និទ្ធពីសំណាក់គណបក្ស និងរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ផងដែរ។

ជីវពលថ្មីនៃសិល្បៈប្រជាប្រិយ Khmer

ថ្មីៗនេះ សមាគមសិល្បៈប្រជាប្រិយខេត្ត Cà Mau បានចាត់តាំងជោគជ័យមហាសន្និបាតលើកទី១ អាណត្តិ ២០២៦-២០៣១ បើកចេញនូវក្តីសង្ឃឹមថ្មីក្នុង ការអភិរក្ស និងពង្រីកផ្សាយតម្លៃបេតិកភណ្ឌវប្បធម៌ប្រពៃណីរបស់ភូមិភាគ។ ក្នុងទិដ្ឋភាពវប្បធម៌ដ៏សម្បូរបែបនោះ សិល្បៈប្រជាប្រិយ Khmer តែងបញ្ជាក់ពីឋានៈជាផ្នែកដ៏សំខាន់ រួមចំណែកធ្វើឱ្យជីវភាពវប្បធម៌ស្មារតីរបស់ជនរួមជាតិ ក្នុងខេត្តកាន់តែសម្បូរបែប។