Thứ năm, 2-4-26 10:20:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ម្ចាស់ការបង្ការជំងឺផ្តាសាយ ហៀរសំបោរ

Báo Cà Mau អាកាសធាតុសើមត្រជាក់ និងក្តៅប្រែប្រួលខុសប្រក្រដី បង្កលក្ខណៈងាយស្រួលកើតជំងឺខាងផ្លូវដកដង្ហើម ជាពិសេសជំងឺផ្តាសាយ ហៀរសំបោរ។ បណ្តាភូមិភាគទាំងឡាយក្នុងខេត្តកំពុងធ្វើការផ្សព្វផ្សាយ ណែនាំបងប្អូនប្រជាជនអំពីវិធីសាស្ត្របង្ការជំងឺ និងការពារសុខភាព។

បុគ្គលិកនៃតំណាក់សុខាភិបាលឃុំ Khánh Bình ផ្សព្វផ្សាយពីវិធីសាស្ត្រថែទាំសុខភាព ធានាជាតិបំប៉នជូនបងប្អូនប្រជាជន។

ថ្វីត្បិតតែជំងឺផ្តាសាយជាជំងឺសាមញ្ញធម្មតា និងអាចជាសះស្បើយវិញភ្លាមៗបន្ទាប់ពីពេលឈប់សម្រាកប៉ុន្មានថ្ងៃក៏ដោយ តែក៏មិនត្រូវមានការធ្វេសប្រហែសនោះទេ។ ប្រសិនបើមិនបានព្យាបាលឲ្យល្អត្រឹមត្រូវ វាអាចនាំឲ្យកើតជាជំងឺបង្កគ្រោះថ្នាក់ផ្សេងៗទៀតបាន ដូចជា៖ ជំងឺរលាកសួត រលាករន្ធត្រចៀកកណ្ដាល រលាកប្រហោងឆ្អឹង ឬក៏ធ្ងន់ធ្ងរជាងនេះទៀតក៏អាចថាបាន ជាពិសេសចំពោះក្មេងៗកុមារ និងចាស់ព្រឹទ្ធាចារ្យដែលខ្សោយក្នុងខ្លួន។ ម្ចាស់ការក្នុងការបង្ការ និងព្យាបាលឲ្យបានឆាប់ខណ៖ដែលមានរោគសញ្ញាខុសធម្មតា​ដើម្បីការពារសុខភាពខ្លួនផងនិងអ្នកជិតខាងផង។

ការលើកកម្ពស់ចំណេះដឹងក្នុងការបង្ការព្យាបាលជំងឺរបស់បងប្អូនប្រជាជន ជាពិសេសនារដូវភ្លៀងក៏ត្រូវបានតំណាក់សុខាភិបាលឃុំ Khánh Bình ធ្វើការផ្សព្វផ្សាយដោយច្រើនវិធីសាស្ត្រក្នុងការបង្ការជំងឺយ៉ាងមានប្រសិទ្ធភាព។ ជាក់ស្តែងដូចជា៖ ផ្សព្វផ្សាយអំពីការថែរក្សារាងកាយឱ្យមានកំដៅ បាំងបិទពេល ហាលភ្លៀង ជំរុញទឹកចិត្តប្រជាជន ចាពិសេសចំពោះមុខសញ្ញាដែលងាយស្រួលកើតមានជំងឺត្រូវចាក់វ៉ាក់សាំងជាប្រចាំ។

ក្រៅពីនេះ តំណាក់សុខាភិបាលក៏បានផ្តល់អនុសាសន៍ឲ្យបងប្អូនប្រជាជនគួរលាងសម្អាតដៃជាប្រចាំ ពាក់ម៉ាស់ពេលទៅកន្លែងមានមនុស្សច្រើន។ ផ្តើមពីនោះក៏បង្កើនអាហារមានជាតិបំប៉នដើម្បីសុខភាព។  ទន្ទឹមនិងនោះ បណ្តាស្ថាប័ន​និងអង្គភាពផ្សេងៗលើភូមិសាស្ត្រសហការផ្សព្វផ្សាយបណ្តាវិធីសាស្ត្រក្នុងការបង្ការជំងឺតាមការណែនាំរបស់ផ្នែកសុខាភិបាល។

ប្អូនៗកុមារ គឺជាមុខសញ្ញាងាយកើតជំងឺខ្លាំងណាស់ អាស្រ័យដូច្នេះហើយ ការជំរុញទឹកចិត្តបងប្អូនប្រជាជនឱ្យនាំកូនក្មួយទៅចាក់វ៉ាក់សាំងតាមការកំណត់។

វេជ្ជបណ្ឌិត ឯកទេស១ Nguyễn Công Tác ប្រធានតំណាក់សុខាភិបាលឃុំ Khánh Bình ឱ្យដឹង៖ ភូមិសាស្ត្រធំទូលាយ មានដល់ទៅ២៥ភូមិ ក្នុងនោះបណ្តាភូមិទាំងឡាយដូចជា ភូមិលេខ៦,​៧, ៨ និងភូមិ Minh Hà ជាភូមិដែលមានបងបញអូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករ។ ការថែទាំសុខមាលភាពលើកដំ បូងសម្រាប់បងប្អូនប្រជាជនតែងត្រូវបានតំណាក់សុខាភិបាលយកចិត្តទុកដាក់។ នៅដំណាក់កាលសំខាន់ៗ ជាពិសេសរដូវភ្លៀង បុគ្គលិកតំណាក់សុខា ភិបាល និងភូមិតែងសហការចុះទៅដោយផ្ទាល់តាមភូមិសាស្ត្រដើម្បីផ្សព្វផ្សាយ និងមានវិធីសាស្ត្រក្នុងការបង្ការមេរោគឆ្លង ព្រមទាំងជំងឺខាងផ្លូវដកដង្ហើម វិធីសាស្ត្រការពារ និងថែទាំសុខភាពផងដែរ។

តំណាក់សុខាភិបាលឃុំ Lương Thế Trân ក៏បានធ្វើការផ្សព្វផ្សាយ លើកកម្ពស់បណ្តាវិធីសាស្ត្រក្នុងការបង្ការជំងឺមេរោគ ផ្តើមពីនោះ ណែនាំបងប្អូនប្រជាជនលើកកម្ពស់ស្មារតីថែទាំសុខភាព។

យោងតាមប្រសាសន៍របស់វេជ្ជបណ្ឌិតឯកទេស១ Huỳnh Ngọc Lan Chi ប្រធានទំណាក់សុខាភិបាល Lương Thế Trân​៖ “រដូវភ្លៀង អាកាសធាតុសើមត្រជាក់ខ្លាំងងាយស្រួលឆ្លងមេរោគក្នុងពេលហាលភ្លៀង ឬក៏ការប្រែប្រួលនៃអាកាសធាតុខុសប្រក្រដី។ វីរុសផ្តាសាយរីករាលដាលយ៉ាងឆាប់រហ័សក្នុងបរិស្ថានរស់នៅផ្តុំគ្នាច្រើន ជាពិសេសទីកន្លែងមិនធានាអនាម័យ។ បងប្អូនប្រជាជនអាចពិនិត្យព្យាបាលនៅផ្ទះក៏បានប្រសិនបើជំងឺស្រាលជាមួយករពីគ្រុនផ្តាសាយកម្រិតខ្ពស់មិនធ្លាក់ចុះ ពិបាកដកដ នឿយហត់ក្នុងរយៈពេលយូរ ព្រមទាំងកើតមានជំងឺប្រចាំកាយ គួរទៅពិនិត្យព្យាបាលឱ្យបានទាន់ពេលដើម្បីមានវិធីសាស្ត្រក្នុងការព្យាបាល។

រួមជាមួយការពិនិត្យ និងព្យាបាល បណ្តាតំណាក់សុខាភិបាលទាំងឡាយថែមទាំងសហការផ្សព្វផ្សាយអំពីវិធីសាស្ត្រថែទាំសុខភាព ជាពិសេសចំពោះប្អូនៗកុមារ។

បច្ចុប្បន្ន ការចាក់វ៉ាក់សាំងផ្តាសាយទទួលបានការយកចិត្តទុកដាក់ខ្លាំងឡើងពីបងប្អូនប្រជា ជាពិសេសក្រុមអ្នកស្ថិតក្នុងហានិភ័យខ្ពស់។ រយៈពេលខាងមុខ តំណាក់សុខាភិបាលឃុំនឹងនឹងបន្តជំរុញខ្លាំងខ្លាការផ្សព្វផ្សាយ និងពិនិត្យអង្កេតដើម្បីការពារបានល្អថែមទៀតនូវសុខមាលភាពសហគមន៍។ ក្រៅពីនោះ បងប្អូនប្រជាជនថែមទាំងកាត់បន្ថយជំងឺផ្តាសាយ ដូចជា៖ រក្សាកំដៅរាងកាយ ប្តូរផ្លាស់សំលៀកបំពាក់ស្ងួតធានាមិនសើមទឹកភ្លៀង។ ផ្តើមពីនោះ បំប៉នជាតិវីតាមីន ជាពិសេសវីតាមីនប្រភេទ C ដើម្បីបង្កើនប្រព័ន្ធការពាររាងកាយស្អាត និងជៀសវាងការស្និទ្ធស្នាលជាមួយអ្នកមានរោគសញ្ញាផ្តាសាយ។

រដូវភ្លៀងឆ្នាំនេះអាចនឹងអូសអន្លាយ និងមានភាពប្រែប្រួលខុសប្រក្រដី និងស្មុគស្មាញជាងរាល់ឆ្នាំ។ ដូច្នេះហើយ បងប្អូនប្រជាជនគ្រប់រូបត្រូវម្ចាស់ការក្នុងការការពារសុខភាព មិនត្រូវមានការធ្វេសប្រហែសជាមួយជំងឺជាដាច់ខាត ពីព្រោះបើមិនព្យាបាលទាន់ពេលនោះទេ អាចនឹងកើតមានករណីគ្រោះថ្នាក់ ប៉ះពាល់ដល់សុខភាពទៀតផង៕

 

Quỳnh Anh - Mỹ Linh

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។