Thứ ba, 20-10-26 01:34:30
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

យុវជនកងទ័ពការពារព្រំដែន សកម្មជួយឧបត្ថម្ភប្រជាជនចូលជិតសេវាកម្មអ៊ីនធឺណែត

Báo Cà Mau កន្លងមកនេះ យុវជនកងទ័ពការពារព្រំដែនសមុទ្រខេត្ត Cà Mau បានសហការផ្សព្វផ្សាយយ៉ាងសកម្មរាល់បណ្តាទម្រង់នៃការស្ម័គ្រចិត្តជួយឧបត្ថម្ភប្រជាជននៅតាមតំបន់ព្រំដែនសមុទ្ររបស់ខេត្តបានចូលជិតសេវាកម្មអ៊ីនធឺណែត ដើម្បីអនុវត្តទម្រង់នៃរដ្ឋអំណាច ២ ថ្នាក់ រួមចំណែកនាំយកបច្ចេកវិទ្យាឌីជីថលកាន់តែជិតស្និទ្ធជាមួយប្រជាជន។

ជំនួយបងប្អូនប្រជាជនដំឡើងកម្មវិធីប្រើប្រាស់សេវាកម្មសាធារណៈ។

ជាមួយ ១៣ ទម្រង់នៃការស្ម័គចិត្ត មានកម្មាភិបាលជាង ៥០ ​រូប និងយុទ្ធជនកងទ័ពការពារព្រំដែនសមុទ្រខេត្តបានសហការយ៉ាងលម្អិតជាមួយរដ្ឋអំណាចភូមិភាគ និងអង្គការចាត់តាំងសម្ព័ន្ធយុវជនភូមិភាគដែលជាទីតាំងជំរំទ័ពដើម្បីធ្វើការផ្សព្វផ្សាយច្រើនសកម្មភាពជាក់ស្តែង ដូចជា៖ ណែនាំប្រជាជនដំឡើង និងប្រើប្រាស់កម្មវិធី VNeLD ចូលរុករកលើប្រព័ន្ធសេវាកម្មជាតិ និងភូមិភាគ បញ្ជូនឯកសារ និងស្វែងរកលទ្ធផលតាមប្រព័ន្ធអ៊ីនធឺណិត។ ជំនួយឧបត្ថម្ភលំហូរ ទទួលយក និងដោះស្រាយរាល់ចំងាល់ផ្សេងៗរបស់បងប្អូនប្រជាជននៅតាមមណ្ឌលរដ្ឋបាលថ្នាក់ឃុំ និងសង្កាត់។

ណែនាំមនុស្សចាស់អនុវត្តរាល់បណ្តាទម្រង់ការងាររដ្ឋបាលតាមបទប្បញ្ញត្តិ។

មិនផ្អាក់ត្រឹមការឧបត្ថម្ភខាងបច្ចេកទេសប៉ុណ្ណោះទេ បណ្តាក្រុមការងារដទែទៀតក៏បានផ្សព្វផ្សាយយ៉ាងសកម្ម និងលើកកម្ពស់ការយល់ដឹងក្នុងសហគមន៍ស្តីពីការផ្លាស់ប្តូរឌីជីថល និងជំរុញទឹកចិត្តបងប្អូនប្រជាជនឱ្យប្រើប្រាស់បណ្តាសេវាកម្មតាមប្រព័ន្ធអ៊ីនធឺណិត។ សកម្មភាពនេះមានអត្ថន័យយ៉ាងពិសេសសម្រាប់មនុស្សចាស់ និងអ្នកជួបការលំបាក កម្មករ សិស្សនិស្សិត ព្រមទាំងបណ្តាមុខសញ្ញាដែលគ្មានលក្ខណៈចូលជិតបច្ចេកវិទ្យាព័ត៌មាន។

កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនសមុទ្រខេត្តបានអញ្ជើញមកដល់ផ្ទះដើម្បីជំនួយបងប្អូនប្រជាជនអនុវត្តរាល់បណ្តាទម្រង់ការងាររដ្ឋបាលសាធារណៈ។

វរសេនីយ៍ឯកបម្រុង Đặng Việt Hùng ប្រធានអធិការផ្នែកខាងនយោបាយ គណៈមេបញ្ជាការកងទ័ពការពារព្រំដែនខេត្ត បានឱ្យដឹង៖ “នេះគឺជាសកម្មភាពសម្រាប់ជំនួយឧបត្ថម្ភនៃការអនុវត្តទម្រង់រដ្ឋអំណាច ២​ថ្នាក់ ព្រមទាំងផ្តល់សេវាកម្មតាមប្រព័ន្ធអ៊ីនធឺណែតតាមតំបន់ព្រំដែនខេត្ត ផ្សារភ្ជាប់ជាមួយនឹងយុទ្ធនាការយុវជនស្ម័គ្រចិត្តរដូវវិស្សមកាល​ ឆ្នាំ២០២៥។ ទន្ទឹមនឹងនោះ បណ្តាសកម្មភាពរបស់កម្មាភបាលសម្ព័ន្ធយុវជនកងទ័ពការពារព្រំដែនខេត្តបានរួមចំណែកបង្កើតការផ្លាស់ប្តូរយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពក្នុងការបម្រើសេវាកម្ម ផ្តល់មកនូវការពេញចិត្តសម្រាប់បងប្អូនប្រជាជនផងដែរ។ ស្របឱកាសនោះ អនុវត្តទិសដៅនៃការកសាងខឿនរដ្ឋបាលតាមបែបទំនើប តម្លាភាព និងប្រកបដោយភាពរួសរាយរាក់ទាក់ រួមចំណែកក្នុងការកសាងរដ្ឋាភិបាលឌីជីថល និងសង្គមឌីជីថលចាប់ពីកម្រិតមូលដ្ឋាន”។

ក្រៅពីជួយបងប្អូនប្រជាជនប្រើប្រាស់បណ្តាកម្មវិធីសេវាកម្ម កម្មាភិបាល យុទ្ធជនគ្រប់បណ្តាអង្កភាពទាំងឡាយថែមទាំងបានសហការជាមួយសម្ព័ន្ធយុវជនភូមិភាគធ្វើអនាម័យបរិស្ថាន កាត់ស្មៅតាមជញ្ចើមថ្នល់។

ប៉ុន្មានឆ្នាំកន្លងមកនេះ យុវជនកងទ័ពការពារព្រំដែនខេត្តនឹងបន្តសហការជាមួយរដ្ឋអំណាច ព្រមទាំងអង្គការចាត់តាំងសម្ព័ន្ធយុវជនបន្តពង្រីកក្រុមយុវជនស្ម័គ្រចិត្ត។ យកចិត្តទុកដាក់ក្នុងការប្រមូលផ្តុំកងកងម្លាំងជំនាញត្រឹមត្រូវ ធានាខាងបំណិន ភារកិច្ចទទួលខុសត្រូវ ជាក់ស្តែង និងមានប្រសិទ្ធភាព៕

 

Hoàng Tá

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។