Thứ năm, 2-4-26 10:20:46
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ឧបត្ថម្ភផ្ទះសម្រាប់ជនរួមជាតិភាគតិចក្រីក្រ

Báo Cà Mau សម្រាប់ការគិតគូរអំពីជីវភាពរស់នៅរបស់បងប្អូនប្រជាជន និងការអនុវត្តសន្តិសុខសណ្តាប់ធ្នាប់សង្គម ខេត្ត Cà Mau តែងយកចិត្តទុកដាក់យ៉ាងពិសេសចំពោះការជំនួយឧបត្ថម្ភគ្រួសារគោលនយោបាយ និងគ្រួសារជួបលំបាក ពិសេសគ្រួសារជនជាតិភាគតិច ដើម្បីរួមចំណែកជួយបងប្អូនប្រជាជនមានទីលំនៅឋានសមរម្យ។

ថ្នាក់ដឹកនាំភូមិភាគពិនិត្យល្បឿននៃការសាងសង់ផ្ទះសម្រាប់គ្រួសារជនរួមជាតិ Khmer លើភូមិសាស្ត្រ (រូបថតឯកសារដែលបានថតនៅឃុំ Ninh Thạnh Lợi កាលពីខែឧសភា ឆ្នាំ២០២៥)។

បន្ទាប់ពីបានរួមបញ្ចូល សរុបចំនួនគ្រួសារអ្នកមានសគុណជាមួយបដិវត្តន៍ គ្រួសារសាច់ញាតិយុទ្ធជនពលី គ្រួសារក្រីក្រ និងក្បែរបន្ទាត់ក្រដែលជួបលំបាកខាងលំនៅឋាន ព្រមទាំងគ្រួសារស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំលើភូមិសាស្ត្រខេត្តត្រូវបានអនុម័តទាំងអស់មានចំនួន ៩.៦៧១ គ្រួសារ។ យោងតាមការពិនិត្យឡើងវិញនូវតម្រូវការឧបត្ថម្ភខាងផ្ទះស្នាក់នៅ គ្រួសារមានសគុណលើបដិវត្តន៍ និងសាច់ញាតិរបស់យុទ្ធជនពលីដោយផ្ទះចំនួន ៣.៧១៥ ខ្នង (សាងសង់ថ្មីបាន ១.៦៥២ ខ្នង និងកែជួសជុលបាន ២.០៦៣ ខ្នង។ សម្រាប់គ្រួសារក្រីក្រ គ្រួសារក្បែរបន្ទាត់ក្រដែលជួបលំបាកខាងលំនៅឋានដោយមានទាំងអស់ចំនួន​ ៥.៤២៥ ខ្នង (សង់ថ្មី ៤.៨៤៧ ខ្នង និងកែជួសជុលបាន ៥៧៨ ខ្នង)។ ចំណែកគ្រួសារដែលស្ថិតក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំរួមមានទាំងអស់ ៥៣១ ខ្នងដែលត្រូវបានសង់ថ្មី។ សរុបថវិកាសម្រាប់ក្នុងការអនុវត្ត ៤៧១ ពាន់លានដុង។

ដោយឡែកសម្រាប់ការឧបត្ថម្ផផ្តះស្នាក់នៅជូនគ្រួសារជនជាតិភាគតិចតាមតម្រូវការចំនួន ៥៣១ ខ្នង គិតរហូតដល់បំណាច់នៃខែមិថុនា ឆ្នាំ២០២៥ ខេត្ត Cà Mau (មុនពេលរួមបញ្ចូល) ក៏អនុវត្តបាន ៣៥៥​ខ្នងផងដែរ ដោយសរុបថវិកាទឹកប្រាក់ ២១,៣ ពាន់លានដុង។ ខេត្ត Bạc Liêu  (មុនពេលរួមបញ្ចូល) ក៏សង់បានសម្រេច ១៧៦ ខ្នង ក្នុងនោះមាន ៣៦ ខ្នងដែលផ្តើមពីប្រភពទុននៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំមាន ១៤០ ខ្ន​ងដែលផ្តោតលើប្រភពនៃការចលនាសង្គម សរុបទឹកប្រាក់ប្រមាណជាង ១០,៥ ពាន់លានដុង។

ផ្ទះដែលទទួលបានការឧបត្ថម្ភពីកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ បានជួយគ្រួសារជនរួមជាតិភាគតិចជាច្រើនមានលំនៅឋានសមរម្យ។ (រូបថតនៅឃុំ Ninh Quới)

ដើម្បីសម្រេចបាននូវលទ្ធផលនៃការលុបបំបាត់ផ្ទះបណ្ដោះអាសន្ន និងផ្ទះទ្រុឌទ្រោម ការជំនួយឧបត្ថម្ភផ្តះស្នាក់នៅ និងដីធារសម្រាប់គ្រួសារជនជាតិភាគតិច កន្លងហើយ គ្រប់បណ្តាភូមិភាគក៏មានយ៉ាងច្រើនទម្រង់ដ៏ពូកែៗ និងរបរៀបធ្វើមានប្សរិទ្ធភាពផងដែរ។ តួយ៉ាងដូចជាគ្រួសារដែលមិនទាន់មានដីធារសម្រាប់សង់ផ្ទះ ខេត្តក៏ចង្អុលការណែនាំគ្រប់បណ្តាភូមិភាគដើម្បីបង្កើនល្បឿនពិនិត្យ និោងបញ្ជាក់ច្បាស់គ្រប់មុខសញ្ញាទាំងឡាយ លំដាប់អាទិភាព និងដំណើរការដោះស្រាយ ព្រមទាំងចលនាគ្រួសារ សាច់ញាតិ​បរិច្ចាគ​ដី ឬ​ក៏ឱ្យខ្ចី​ដី​សង់​សម្រាប់ផ្ទះ (ដោយកំណត់​រយៈពេល​ចាប់ពី ​២០ ​ឆ្នាំ​ឡើង​ទៅ​) ។ យល់ព្រមឱ្យខ្ចីមូលនិធិដីសាធារណៈរបស់ភូមិភាគ។ ពិនិត្យ និងរៀបចំចាត់ចែងឱ្យបងប្អូនប្រជាជនចូលរស់នៅក្នុងតំបន់តាំងទីលំនៅថ្មីលើភូមិសាស្ត្រ។

ទន្ទឹមនិងនោះ ជំរុញខ្លាំងខ្លាការងារផ្សព្វផ្សាយ​ និងពង្រីកកម្លាំងរួមនៃប្រព័ន្ធនយោបាយ និងទូទាំងសង្គម ដើម្បីអនុវត្តកម្មវិធីលុបបំបាត់ផ្ទះបណ្តោះអាសន្ន និងផ្ទះទ្រុឌទ្រោមលើភូមិសាស្ត្រខេត្ត បង្កើតឥទ្ធិពលនៃការទំនាក់ទំនងបានល្អ ព្រមទាំងពង្រីកសាភាយខាងស្មារតីជួយគ្នាទៅវិញទៅមក ព្រួតដៃគ្នាដើម្បីសហគមន៍ ពោលគឺមិនត្រូវទុកចោលឱ្យអ្នកណាមួយនៅពីក្រោយជាដាច់ខាត។ ពង្រីកតួនាទីរណសិរ្សមាតុភូមិ និងអង្គការចាត់តាំងនយោបាយ-សង្គមគ្រប់លំដាប់ថ្នាក់ ជាពិសេសថ្នាក់មូលដ្ឋាន ដើម្បីជួយឧបត្ថម្ភបណ្តាគ្រួសារដោយផ្តោតលើស្មារតី “អ្នកណាមានរបស់ជួយរបស់ អ្នកណាមានកម្លាំងជួយកម្លាំង អ្នកណាមានច្រើននជួយច្រើន មានតិចជួយតិច” រួមចំណែកបង្កើនល្បឿនដើម្បីសម្រេចជោគជ័យ និងបង្កើន កម្ពស់គុណភាពសម្រាប់ផ្ទះស្នាក់នៅ។

ប្រគល់ជូនផ្ទះមហាសាមគ្គីដល់គ្រួសារគោលនយោបាយនៅឃុំ Hồng Dân។

ជាពិសេស ខេត្តបានបត់បែនក្នុងការផ្លាស់ប្តូរគ្រួសារដែលអាស្រ័យផលរាល់បណ្តាកម្មវិធីយ៉ាងណាឱ្យមានការសមស្រប គណៈកម្មាធិការប្រជាជនខេត្តបានប្រគល់ឱ្យទៅគណៈកម្មាធិការប្រជាជនឃុំដើម្បីសម្រេចការផ្លាស់ប្តូរ និងទទួលខុសត្រូវដោយខ្លួនឯងស្តីពីភាពជាក់លាក់។ ផ្តើមពីនោះ ក៏ជំនួយការពិនិត្យសាឡើងវិញ ព្រមទាំងបញ្ជាក់រាល់មុខសញ្ញាអាស្រ័យផលបានយ៉ាងឆាប់រហ័ស និងសមស្របយោងទៅតាមភាពជាក់ស្តែងរបស់ភូមិភាគ បង្កលក្ខណៈងាសយស្រួលសម្រាប់គ្រួសារទាំងឡាយមានផ្ទះនៅ និងរស់នៅប្រកបដោយភាពសុខសាន្តទៀតផង៕

Kim Phượng

កាលថ្ងៃទី ១៣សីហា នាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល Phạm Minh Chính បានដឹកនាំកិច្ចប្រជុំទូទាំងប្រទេសដើម្បីធ្វើការបូកសរុបលទ្ធផលនៃកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ តំណាក់កាលឆ្នាំ ២០២១-២០២៥ និងកំណត់ទិសដៅខ្លឹមសារនៃតំណាក់កាលឆ្នាំ ២០២៦-២០៣០។ ផ្តើមពីនោះ ក្នុងតំណាក់កាលទី I (២០២១-២០២៥) សរុបប្រភពថវិកាសម្រាប់អនុវត្តជាង ១៣៧.០០០ ពាន់លានដុង ព្រមទាំងជំនួយឧត្ថម្ភដីធារសម្រាប់សង់ផ្ទះ និងដីស្នាក់នៅជូន ៥៣.១១៦ គ្រួសារ ព្រមទាំងឧបត្ថម្ភផ្ទៃដីផលិតជូន ១៣.៣៩៧ គ្រួសារផងដែរ៕

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។