Thứ năm, 2-4-26 10:20:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើនការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម

Báo Cà Mau ដោយម្ចាស់ការ និងសកម្មក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតលើភូមិសាស្រ្ត្តសង្កាត់ An Xuyên ត្រូវបានបន្ថយចុះប្រៀបនិងពេលមុននេះ។ បច្ចុប្បន្នភូមិភាគកំពុងសកម្មក្នុងការជំរុញផ្សព្វផ្សាយដើម្បីលើកកម្ពស់ថែមទៀតសម្រាប់ស្មារតីយល់ដឹងរបស់បងប្អូនប្រជាជនក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត ជាពិសេសជំងឺគ្រុនឈាម។

ឆ្លងតាមរយៈពត៌មានវិទ្យាសុខាភិបាលអាចក្តាប់បានករណីកើតជំងឺគ្រុនឈាម និងដៃជើងមាត់។

យោងតាមស្ថិតិរបស់ដំណាក់សុខាភិបាលសង្កាត់ ចាប់តាំងពីដើមឆ្នាំរហូតមកដល់ថ្ងៃទី១១ សីហា សរុបលទ្ធផលលើភូមិសាស្ត្រកើតមានជំងឺគ្រុនឈាមចំនួន ៣៩ ករណី និងជំងឺដៃជើងមាត់ ៤៦ ករណី ព្រមទាំង ១២៨ ករណីសង្ស័យជាជំងឺកញ្ជ្រិល ស្ថានការកើតជំងឺមានការថយចុះប្រៀបនិងកាលមុននេះ។ ដើម្បីសម្រេចបាននូវលទ្ធផលនេះ ក៏មានតួនាទីដ៏សំខាន់សម្រាបខាងការងារផ្សព្វផ្សាយ។ លោក Nguyễn Hữu Phước អនុប្រធានដំណាក់សុខាភិបាល បានឱ្យដឹងៈ “អង្គភាពបានសហការជាមួយស្ថានីយផ្សាយសម្លេងផ្សព្វផ្សាយរៀងរាល់សប្តាហ៍ និងជាបន្ទាន់នៅពេលចាំបាច់ សហការជាមួយសហការីតាមបណ្ដាអនុសង្កាត់ និងឃោសនាផ្សព្វផ្សាយតាមគ្រួសារប្រជាជន ចែកខិត្តប័ណ្ណសម្រាប់ប្រជាជនក្តាប់ ហើយមានការយល់ដឹងចូលរួមក្នុងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត។ ទន្ទឹមនិងនោះ ទន្ទឹមនិងនោះ យោងតាមរាល់ពេលចាក់ថ្នាំបង្ការបើកទូលាយ ដំណាក់សុខាភិបាលបានឃោសនាផ្សព្វផ្សាយជូនអ្នកម្តាយទាំងឡាយនូវចំណេះដឹងស្តីពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺដៃជើងមាត់ និងជំងឺគ្រុនឈាមដើម្បីអនុវត្តល្អ ក៏ដូចជារួមចំណែកក្នុងការចលនាគ្រួសារឱ្យអនុវត្តតាមផងដែរ”។

បណ្ដាដំណាក់សុខាភិបាលបានចិញ្ចឹមត្រី៧ពណ៌ និងត្រីក្រឹមសម្រាប់ផ្តល់ជូនប្រជាជន។

រដ្ឋអំណាចគ្រប់បណ្ដាអនុសង្កាត់បានរួមដំណើរការយ៉ាងសកម្មក្នុងការងារឃោសនាផ្សព្វផ្សាយ និងចលនា។ លោក Võ Minh Trí ប្រធានអនុសង្កាត់លេខ១៣ បានចែករំលែថា៖  “កងកម្លាំនៃងអនុសង្កាត់បានអញ្ជើញទៅដល់គ្រួសារនីមួយៗដើម្បីរចលនា និងក្រើនរំលឹកបងប្អូនធ្វើអនាម័យជុំវិញលំនៅឋាន គ្របគម្របឱ្យជិតរាល់ឧបករផ្ទុកទឹក មិនទុកឱ្យសត្វមូសមានកន្លែងកើតបាន នៅពេលមានឃើញដង្កូវទឹកក្នុងពាង ក៏ដូចជាឧបករផ្ទុកទឹក គឺត្រូវចាក់ទឹកចោលភ្លាម ឬលែងត្រី៧ពណ៌ចូលទៅក្នុងដើម្បីកំចាត់ដង្កូវទឹក”។

ដោយសារតែបែននេះហើយ ទើបបងប្អូនប្រជាជនលើភូមិសាស្ត្រអាចក្តាប់បានល្អនូវរាល់ចំណេះដឹងខាងការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ ព្រមទាំងអនុវត្តល្អនៅតាមគ្រួសាររៀងៗខ្លួន។ អ្នកមីង Trần Tuyết Lan ស្នាក់នៅអនុសង្កាត់លេខ ១៣ បានឱ្យដឹង៖ “កន្លងហើយប្រធានអនុសង្កាត់បានជូនដំណឹងពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម គ្រួសារខ្ញុំក៏អនុវត្តតាម ដោយចិញ្ចឹមត្រីដើម្បីកំចាត់ដង្កូវទឹក និងបោសសម្អាតផ្ទះសម្បែងយ៉ាងស្អាតបាតទៀតផង”។

កម្មាភិបាលសុខាភិបាល សង្កាត់ An Xuyên អញ្ជើញទៅដល់គ្រួសារនីមួយៗ ដើម្បីផ្សព្វផ្សាយអំពីការបង្ការ និងប្រយុទ្ធប្រឆាំជំងឺរាតត្បាត។

ក្រៅពីនោះ ឆ្លងតាមរយៈប្រភពព័ត៌មានវិទ្យា “ប្រព័ន្ធនៃការពីនិត្យគ្រប់គ្រងជំងឺឆ្លង” ការរាំងស្កាត់ជំងឺរាតត្បាតត្រូវបានអនុវត្តប្រកបដោយភាពងាយស្រួលជាង។ កម្មាភិបាលនឹងធ្វើបច្ចុប្បន្នភាពផ្តើពីប្រភពព័ត៌មានវិទ្យា ដើម្បីក្តាប់ករណីកើតជំងឺ ផ្តើមពីនោះផ្សព្វផ្សាយការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតមានប្រសិទ្ធភាព មិនទុកឱ្យកើតមានករណីឆ្លងជំងឺរីករាលដាលជាដាច់ខាត។

លោក Phước បានឱ្យដឹងជាក់ស្តែងថា៖ “ខណៈពេលកើតមានករណីជំងឺគ្រុនឈាមរបស់ភូមិភាគដែលផ្តល់ដំណឹងតាមប្រព័ន្ធមៃព័ត៌មានវិទ្យា ដំណាក់សុខាភិបាលនឹងទំនាក់ទំនងជាមួយគ្រួសារប្រជាជនតាមរយៈលេខទូរស័ព្ទបានបង្ហាញចេញ បន្ទាប់ពីនោះកម្មាភិបាលក្រុមបង្ការ និងប្រយុទ្ធប្រឆាំងជំងឺរាតត្បាតចុះទៅតាមគ្រួសារនីមួយៗដើម្បីពិនិត្យបញ្ជាក់ រួចហើយចលនាកំចាត់ដង្កូវទឹកក្នុងចម្ងាយ ២០០ ម៉ែត្រ ព្រមទាំងរាយការណ៍មកដំណាក់សុខាភិបាលដើម្បីសហការបាញ់ថ្នាំហើយនិងបាញ់បន្តលើកទី២បន្ទាប់ពី១សប្ដាហ៍កន្លង”។

ការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម មិនត្រឹមអនុវត្តមួយថ្ងៃមួយពេលនោះទេ គឺចាំបាច់ត្រូវបន្តអនុវត្តជាប្រចាំ និងជាប់រហូតជាមួយគោលលំនាំ “គ្មានដង្កូវទឹក គ្មានជំងឺគ្រុនឈាម”។ គ្រួសារនិងឯកជននិមួយៗចូលរួមត្រួតពិនិត្យ និងប្រមូលសម្រាមជាប្រចាំ ព្រមទាំងកំទេចវត្ថុបំណែកនៅជុំវិញលំនៅឋាន ដូចជា៖ អំបែងដប សម្បកកង់ សម្បកលលាដូង សម្បកកំពង់បៀយ៉ែ… ត្រូវគ្របពាងទឹកឱ្យជិត ផ្ទុកទឹក និងលែងត្រី៧ព័ណ៌ ត្រីក្រឹមក្នុងអាងទឹក និងការផ្ទុកទឹកមិនបានបិទគម្របឱ្យជិត ព្រមទាំងសម្អាតអនាម័យបរិស្ថាន ផ្កាប់រាល់ឧបការផ្ទុកទឹកដែលមិនប្រើប្រាស់។

បាញ់ថ្នាំគីមីកំចាត់សត្វមូស ដើម្បីវិនិច្ឆ័យសម្បុកជំងឺនៅសង្កាត់ An Xuyên។

“ពីពេលឥឡូវរហូតដល់ចុងឆ្នាំ ដំណាក់សុខាភិបាលសហការជាមួយគ្រប់បណ្តាគណៈផ្នែកនិង ភូមិភាគបង្កើនការឃោសនាផ្សព្វផ្សាយនូវចំណេះដឹងពីការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម និងដៃជើងមាត់ ដើម្បីឱ្យប្រជាជនចូលរួមអនុវត្តបានល្អ។ ធ្វើបច្ចុប្បន្នភាពជារៀងរាល់ថ្ងៃស្តីពីស្ថានការណ៍ជំងឺគ្រុនឈាម និងដៃជើងមាត់លើតាមប្រព័ន្ធព័ត៌មានវិទ្យា ដើម្បីរកឃើញបានឆាប់រហ័ស មិនទុកឱ្យជំងឺរាតត្បាតកើតឡើង ព្រមទាំងចលនាប្រជាជនបើមានឃើញជំងឺចម្លែកត្រូវរាយការណ៍ទៅកាន់ដំណាក់សុខាភិបាលភ្លាមដើម្បីធ្វើការវិនិច្ឆ័យ” លោក Phước មានប្រសាសន៍បែបនេះ៕

Hồng Thía - Nhật Minh

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។