Thứ năm, 2-4-26 10:19:19
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

ប្រសិទ្ធភាពនៃការផ្សព្វផ្សាយគោលនយោបាយ

Báo Cà Mau កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធី) គឺជាគោលនយោបាយសំខាន់មួយ បង្ហាញពីការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋរបស់យើង ដើម្បីផ្តល់អាទិភាពដើម្បីវិនិយោគក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមប្រកបដោយចីរភាពសម្រាប់ជនជាតិភាគតិច និងតំបន់ភ្នំ។ ដើម្បីឱ្យគោលនយោបាយនេះមានការស៊ីជម្រៅក្នុងជីវភាពរស់នៅ និងសម្រេចបាននូវគោលដៅតាមគម្រោងការដាក់ចេញ តួនាទីសម្រាប់ខាងការផ្សព្វផ្សាយគឺមានសារៈសំខាន់ និងមិនអាចខ្វះបានទៀតផង។

រយៈពេលកន្លង មន្ទីរជនជាតិ និងសាសនា ក៏ម្ចាស់ការក្នុងការចាត់តាំងរាល់វគ្គបណ្តុះបណ្តាល បំណិនខាងអាជីព ព្រមទាំងលើកកម្ពស់សមត្ថភាពជូនកម​្មាភិបាលដើម្បីអនុវត្តកម្មវិធី។

ក្នុងបរិបទនៃការផ្លាស់ប្តូរឌីជីថលដែលកំពុងក្លាយជាតម្រូវការចាំបាច់សម្រាប់គ្រប់វិស័យ សកម្មភាពនៃការផ្សព្វផ្សាយអំពីគោលនយោបាយដល់បងប្អូនជនជាតិភាគតិចបានជំរុញការអនុវត្តមានប្រសិទ្ធភាពដែលយោងតាមប្រព័ន្ធសារគមនាគមខុសៗគ្នា។

យោងតាមនោះដែរ ខេត្តក៏ចង្អុលការណែនាំ និងអនុវត្តយ៉ាងមានប្រសិទ្ធភាពនូវបណ្តាខ្លឹមសារគោលនយោបាយពាក់ព័ន្ធនៃកម្មវិធី ដើម្បីអនុវត្តបានល្អខាងការផ្សព្វផ្សាយ បណ្តុះបណ្តាល និងលើកកម្ពស់បំណិនក្នុងការចាត់តាំងផ្សព្វផ្សាយកម្មវិធី។ ក្នុងនោះ ប្រគល់ឱ្យមន្ទីរជនជាតិ និងសាសនាបានសហការជាមួយស្ថាប័នកាសែតជនជាតិ និងអភិវឌ្ឍន៍ កាសែត  វិទ្យុ និងទូរស្សន៍ Cà Mau ព្រមទាំងភ្នាក់ងារសារព័ត៌មានមួយចំនួន ដែលចាត់តាំងឃោសនាផ្សព្វផ្សាយស្តីពីមុខសញ្ញា ភារកិច្ច ខ្លឹមសារ និងដំណោះស្រាយដ៏សំខាន់ៗនៃគម្រោងរួម និងកម្មវិធី។ ធ្វើបច្ចុប្បន្នភាពជាប្រចាំនូវជំនាញលើការអភិវឌ្ឍន៍សហគមន៍ និងខ្លឹមសារពាក់ព័ន្ធផ្សេងទៀតសម្រាប់កម្មាភិបាលមូលដ្ឋានអនុវត្តកម្មវិធីនៅតាមបណ្តាឃុំដែលស្ថិតក្នុងតំបន់ IIIព្រមទាំងបណ្តតាឃុំដែលមានភូមិជួបលំបាកពិសេសនៃតំបន់ជនជាតិភាគតិច។ ទន្ទឹមនិងនោះ ចុះផ្សាយផលិតផលព័ត៌មានមួយចំនួនដែលស្តីពីកម្មវិធី ដូចជា៖ ផ្ទាំងរូបភាព ខិត្តប័ណ្ណ ដាក់ពង្រាយសៀវភៅណែនាំ (បណ្តុំឯកសារស្តីពីយន្តការ គោលនយោបាយ និងសេចក្តីណែនាំសម្រាប់ការអនុវត្តកម្មវិធី) សម្រាប់គ្រប់បណ្តាគណៈផ្នែក ភូមិភាគ និងកងជួរអ្នកមានប្រជាប្រិយទាំងឡាយលើភូមិសាស្ត្រ។ ចាត់តាំងសន្និសិទដើម្បីលើកសរសើរនូវបណ្តាគំរូឆ្នើមក្នុងការអនុវត្តកម្មវិធី...។

រួមជាមួយគ្រប់បណ្តាគណៈផ្នែក និងអង្គភាព សមាគមនារីគ្រប់លំដាប់ថ្នាក់បានជំរុញខ្លាំងខ្លាការផ្សព្វផ្សាយយ៉ាងទូលំទូលាយនូវគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋស្តីពីការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចយោងតាមកិច្ចប្រជុំផ្សេងៗផងដែរ។

លោក Nguyễn Thành Niệm នារករងនៃមន្ទីជនជាតិ និងសាសនា ឱ្យដឹង៖ “រហូតមកដល់ពេលនេះ បុគ្គលិកដែលចូលរួមក្នុងការផ្សព្វផ្សាយអនុវត្តកម្មវិធី អ្នកមានប្រជាប្រិយ បងប្អូនជនរួមជាតិភាគតិច និងប្រជាជនទាំងឡាយលើភូមិសាស្ត្រដែលជាតំបន់ជនជាតិភាគតិចរបស់ខេត្តក៏ក្តាប់បានយ៉ាងពេញលេញនូវព័ត៌មានអំពីខ្លឹមសារនៃគោលនយោបាយឧបត្ថម្ភ មុខសញ្ញា ភូមិសាស្ត្រដែលបានអនុវត្ត ទិសដៅ ប្រភពកម្លាំង ដំណើរការ និងរបៀបចាត់តាំងអនុវត្តបណ្តាអនុគម្រោងផ្សេងៗដែលស្ថិតក្នុងកម្មវិធី។ ផ្តើមពីនោះ ក៏មានការចូលរួមយ៉ាងសកម្ម និងមានប្រសិទ្ធភាពសម្រាប់ក្នុងការអនុវត្ត ក៏ដូចជាការតាមដាន ពិនិត្យអង្កេតលើការអនុវត្តកម្មវិធី”។

ក្រៅពីនោះ គ្រប់បណ្តាគណៈផ្នែក និងអង្គភាព ព្រមទាំងរដ្ឋអំណាចភូមិភាគក៏បានជំរុញខ្លាំងខ្លាការឃោសនាផ្សព្វផ្សាយអំពីគោលនយោបាយរបស់បក្ស និងរដ្ឋស្តីពីការអភិវឌ្ឍន៍តំបន់ជនជាតិភាគតិច តាមរយៈប្រព័ន្ធផ្សព្វផ្សាយ សន្និសីទ សកម្មភាពសហគមន៍។ល។ រណសិរ្សមាតុភូមិ និងអង្គការនយោបាយសង្គមគ្រប់លំដាប់ថ្នាក់បានធ្វើសកម្មភាពប្រមូលផ្តុំប្រជាជនចូលរួមអនុវត្តកម្មវិធី បង្កើតការឯកភាពគ្នាក្នុងសហគមន៍។ រដ្ឋអំណាចគ្រប់បណ្តាថ្នាក់ឃុំ និងភូមិ មានតួនាទីផ្ទាល់ក្នុងការរៀបចំចាត់តាំងផ្សព្វផ្សាយ និងចលនាបងប្អូនប្រជាជនចូលរួមកម្មវិធី មិនតែប៉ុណ្ណោះថែមទាំងចូលរួមការពិនិត្យអង្កេតចំពោះការអនុវត្តរាល់បណ្តាសកម្មភាពនៅភូមិភាគផងដែរ។

យោងតាមបណ្តាប្រព័ន្ធផ្សព្វផ្សាយ សារគមនាគម សៀវភៅ កាសែត និងអ្នកមានប្រជាប្រិយក្តាប់បានសភាពការទាន់ពេល ផ្តើមពីនោះក៏ជំរុញខ្លាំងខ្លាការងារផ្សព្វផ្សាយពីកម្មវិធីជូនបងប្អូនប្រជាជនផងដែរ។

លោក Nguyễn Thành Niệm បានឱ្យដឹងបន្ថែមទៀតថា៖ “យោងតាមរយៈនៃការជំរុញខ្លាំងខ្លាសកម្មភាពផ្សព្វផ្សាយ ពង្រីកទូលាយខាងការងារជនជាតិ ព្រមទាំងអនុវត្តកម្មវិធី និងគោលនយោបាយជនជាតិ ក៏បានរួមចំណែកអភិវឌ្ឍន៍គ្រប់ជ្រុងជ្រោយខាងវិស័យសេដ្ឋកិច្ច វប្បធម៌ សង្គម ធានាការពារប្រទេសជាតិ មាតុភូមិ និងសន្តិសុខ សណ្តាប់ធ្នាប់នៅតាមតំន់ជនជាតិភាគតិច ព្រមទាំងលើកកម្ពស់ចំណេះដឹងនៅតាមបណ្តាគណៈផ្នែកគ្រប់លំដាប់ថ្នាក់ រួមទាំងបងប្អូនជនរួមជាតិស្តីខាងវិស័យនៃកិច្ចការងារជនជាតិ និងអនុវត្តគោលនយោបាយជនជាតិ។ បង្កើនការឯកភាពទូតាំងសង្គម បង្កើតប្រភពធនធានដើម្បីបងប្អូនជនជាតិភាគតិច ពង្រីកខ្លឹមសារ ម្ចាស់ការ និងសកម្មក្នុងដំណើរការចូលរួមផ្សព្វផ្សាយ  ពិនិត្យតាមដានការអនុវត្តកម្មវិធី រួមទាំងគោលនយោបាយនៅតាមតំបន់ជនជាតិភាគតិចសម្រេចបានលទ្ធផលខ្ពស់ ក៏ដូចជាទិសដៅនៃគម្រោងការដាក់ចេញផងដែរ”៕

Quỳnh Anh

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។