Thứ hai, 31-8-26 16:34:02
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់ជីវភាពលើតំបន់ដីសម្រែ

Báo Cà Mau Cà Mau ជាតំបន់ដីចុងបញ្ចប់របស់មាតុភូមិ កន្លែងដែលជនរួមជាតិភាគតិចរួមមាន៖ Khmer, Hoa។ល។ បាននឹងកំពុងត្រូវបានរួមគ្នាចារឡើងនូវរឿងនិទានយ៉ាងល្អប្រពៃ អំពីការឈានឡើងធ្វើមាន ពីក្តីស្រឡាញ់ប្រទេសជាតិ មាតុភូមិ។ ពួកគាត់ជាអ្នកព្យាយាមច្នៃប្រឌិតក្នុងពលកម្មផង យកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅផង និងសកម្មអនុវត្តរាល់ចលនាបដិវត្តន៍ប្រចាំភូមិភាគផងដែរ។ ក្នុងចំនួននោះលោក Danh Sơn និងលោក Danh Sa Rây ជាកសិករជើងចាស់ពីររូបកើតក្នុងឆ្នាំ ១៩៥៨ នៅឃុំ Ninh Thạnh Lợi គឺជាគំរូឆ្នើម។

លោក Danh Sơn ថែទាំស្រះចិញ្ចឹមបង្គា។

ពីការទុក្ខលំបាកឈានដល់ជីវភាពសុខដមរម្យនា

លោក Danh Sơn ស្នាក់នៅភូមិ Thống Nhất បានឆ្លងកាត់ដំណាក់កាលយ៉ាងយូរនិង ទុក្ខវេទនា ដើម្បីស្វែងរកផ្លូវឆ្លងផុតពីភាពក្រីក្រ។ “គ្រួសារខ្ញុំកាលពីមុននៅភូមិ Bà Gồng ឃុំ Hồng Dân ខ្ញុំដាំបន្លែបង្ការចិញ្ចឹមជ្រូកពលកម្មនឿយហត់ទុំឆ្នាំប៉ុន្តែនៅតែមិនគ្រប់ហូប” គាត់នឹកឡើងវិញ។ ដោយផ្តេជ្ញាចិត្តផ្លាស់ប្ដូរជីវភាពគាត់បានប្រែបន្លាស់ទៅនៅភូមិ Thống Nhất ឃុំ Ninh Thạnh Lợi ។

ពេលផ្ទេរទៅទម្រង់ចិញ្ចឹមបង្គា គាត់ជួបទុក្ខលំបាកនិងអន្តរាយបន្តិចដែរ។ ប៉ុន្តែអាស្រ័យការឧបត្ថម្ភទាន់ពេលវេលា ពីមជ្ឈមណ្ឌលជំរុញកសិកជលកម្មរបស់ខេត្ត គាត់បានផ្ទេរវិទ្យាសាស្រ្តបច្ចេកទេស។ ហើយដោយការវិនិយោគដើមទុនពីធនាគារគាត់អនុវត្តទម្រង់បង្គា-ស្រូវគួបផ្សំចិញ្ចឹមចម្រុះមជ្ជាតិឯទៀត។ “អស់ច្រើនឆ្នាំស្វែងយល់រៀនសូត្រមកដល់ពេលនេះប្រាក់ចំណូលរបស់គ្រួសារខ្ញុំធូរធាជាងមុន ហើយជីវភាពក៏នឹងនរជាង” លោក Sơn រីករាយចេញរំលាករំលែក។ សព្វថ្ងៃគាត់មានកម្មសិទ្ធិលើផ្ទៃដីបង្កបង្កើនផល ៤,២ ហិកតាដី ហើយជីវភាពពេញដោយក្តីប្រាថ្នា។

ប្រការគួរមោទនភាពជាង គឺកូនទាំងបីរួបរបស់គាត់សុទ្ធតែរៀនចប់មហាវិទ្យាល័យមានការងារធ្វើនឹងនរនិងគ្រួសាររបស់ កូនប្រសារស្រីកូនប្រសារប្រុសសុទ្ធតែជាបក្ខជន។ នេះជាសក្ខីភាពច្បាស់ក្រឡែតឱ្យការយកចិត្តទុកដាក់ជ្រាលជ្រៅរបស់គាត់សម្រាប់ការរៀនសូត្ររបស់កូនចៅ។

អ្នករក្សាប្រទីបជូនសហគមន៍

ក៏ដូចជា លោក Danh Sơn លោក Danh Sa Rây នៅភូមិកោះធំក៏ជាគំរូគួរឱ្យស្ងើចសរសើរដែរ។ ដោយតួនាទីជាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិច គាត់បានអស់ពីចិត្តពលីកម្មសម្រាប់សហគមន៍។

លោក Danh Sa Rây ទោះជាមានវ័យចាស់ជរាក៏ដោយ តែនៅកម្លាំងពលកម្មយ៉ាងស្វាហាប់ទៀតផង។

ប៉ុន្មានឆ្នាំកន្លងមក គាត់សកម្មចលនាបងប្អូនអនុវត្តល្អគោលការណ៍មាគ៌ារបស់បក្សគោលនយោបាយច្បាប់របស់រដ្ឋ។ គាត់ឈានមុខក្នុងការ បរិច្ចាគដីធ្វើផ្លូវថ្នល់ ស្ពានដាំផ្កាលម្អ រួមចំណែកកសាងជនបទថ្មី។ “ខ្ញុំតែងធ្វើគំរូឈានមុខដើម្បីសមាជិកក្នុងគ្រួសារសហគមន៍ក្នុងភូមិត្រាបតាម” គាត់មានប្រសាសន៍ដូច្នេះ។

លើវិស័យសន្តិសុខ និងសណ្ដាប់ធ្នាប់ គាត់តែងប្រឹងប្រែងរក្សាផែនមហាសាមគ្គីក្នុងសហគមន៍អាសយជនជន សហការជាមួយកងកម្លាំងនគរបាលរក្សាសន្តិសុខនយោបាយសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ គាត់នៅម្ចាស់ការចូលរួមដោះស្រាយទាន់ពេលវេលានូវការជាប់ជំពាក់មិនទុកឱ្យកើតមាន “ចំណុចក្តៅ” ប្រចាំមូលដ្ឋាន រួមចំណែកចូលក្នុងការរក្សាភាពសុខសាន្តរបស់ភូមិស្រុក។

អំពីសេដ្ឋកិច្ចគ្រួសារលោក Sa Rây ក៏អភិវឌ្ឍន៍សែនជោគជ័យដោយទម្រង់បង្គា- ស្រូវលើផ្ទៃដី ៤,៣ ហិចតា។ ហើយគាត់បើកបន្ថែមហាងលក់ ដូរកំប៊ិចកំប៉ុក​ ដើម្បីឆ្លៀតយកកម្លាំងពលកម្មក្នុងគ្រួសារ។ ៥ ឆ្នាំកន្លង គ្រួសារគាត់មានប្រាក់ចំណូលប្រហែល ១ពាន់លានដុង ទិញបានរថយន្តមួយគ្រឿងសម្រាប់ខាងសេវាកម្មជូនបងប្អូននូវពេលដែលមានតម្រូវការទៀតផង។ គាត់ក៏មានកូនបីនាក់សុទ្ធតែប្រឡងជាប់ មហាវិទ្យាល័យហើយមានការងារធ្វើនឹងនរទាំងអស់។

លទ្ធផលប្រពៃលើតំបន់ដីសម្រែ

លោក Danh Sơn (កណ្ដាល) សំណេះសំណាលជាមួយកម្មាភិបាលឃុំ Ninh Thạnh Lợi កាលពីខែសីហា ឆ្នាំ២០២៥។

រឿងនិទានអំពីលោក Danh Sơn និងលោក Danh Sa Rây គឺជាសក្ខីភាពរស់រវើក សម្រាប់ ការឈានឡើងខ្លាំងក្លារបស់ជនរួមជាតិភាគតិចនៅ Cà Mau។ អាស្រ័យការយកចិត្តទុកដាក់របស់គណបក្សរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជីវភាពរបស់ប្រជាជនកាន់តែបានលើកកម្ពស់។ ប្រព័ន្ធអគ្គិសនី ទូរគមនាគមន៍ ផ្លូវថ្នល់សាលារៀនដំណាក់សុខាភិបាលបានវិនិយោគទុនកសាង កម្លាយតំបន់ដីសម្រែ ជូរប្រៃមួយកាលពីមុនក្លាយជាតំបន់ភូមិស្រុកគប្បីរស់នៅដូចសព្វថ្ងៃ។

គំរូរបស់លោក Sơn និងលោក Sa Rây មិនត្រឹមតែជាក្តីមោទនៈរបស់គ្រួសារប៉ុណ្ណោះទេតែនៅជាប្រភពបំផុសគំនិតសម្រាប់មនុស្សជាច្រើនទៀតផង។ ពួកគាត់បានបញ្ជាក់ពីឆន្ទៈយ៉ាងមុះមុត និងការស្រុះចិត្តរបស់ប្រជាជន អាចឆ្លងកាត់រាល់ទុក្ខលំបាកដើម្បីកសាងអនាគតមួយភ្លឺស្វាងសម្រាប់ខ្លួនគ្រួសារនិងសហគមន៍៕

Hoàng Quân

ខិតខំប្រឹងប្រែងដើម្បីរួចចាកក្រ

ពីមុន ដោយមានផ្ទៃដីត្រឹមតែ ២ កុងសម្រាប់ធ្វើស្រែ ហើយប្រាក់ចំណូលមិនស្ថិតស្ថេរ គ្រួសារបង Lưu Thanh Tuấn ជាជនជាតិ Khmer នៅភូមិ Kinh Đứng ឃុំ Khánh Hưng គឺជាគ្រួសារក្រីក្រអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ ដោយមិនព្រមចុះចាញ់ជាមួយការលំបាក គាត់បានផ្លាស់ប្តូរវិធីសាស្រ្តធ្វើស្រែចទៅជាដាំដំណាំជាច្រើនប្រភេទ ដែលមានដូចជា៖ ក្រូចថ្លុង ផ្លែល្ហុង ម្ទេស និងបន្លែបបង្ការ ព្រមទាំងធ្វើការជាកម្មករសំណង់ផងដែរ។ អាស្រ័យដូច្នេះហើយ នៅឆ្នាំ ២០២៤ គ្រួសារបងក៏បានរួចផុតពីភាពក្រីក្រ ជីវភាពកាន់តែមានស្ថិរភាព និងអភិវឌ្ឍផងដែរ។

លទ្ធផលនៃទម្រង់ចិញ្ចឹមបង្គាសុវត្ថិភាពជីវសាស្ត្រ។

បន្ទាប់ពីការរួមបញ្ចូលគ្នាផ្នែករដ្ឋបាល វិស័យជលផលនៅតែត្រូវបានកំណត់ថាជាវិស័យសេដ្ឋកិច្ចដ៏សំខាន់របស់ឃុំ Tân Hưng។ ពង្រីកសក្តានុពលស្តីពីលក្ខណៈធម្មជាតិ ភូមិភាគបានប្រមូលផ្តុំអភិវឌ្ឍទម្រង់ចិញ្ចឹមបង្គាវិបុលវប្បធម៌ទំនើបតាមទិសដៅធម្មជាតិ និងអនុវត្តផលិតផលមីក្រូជីវសាស្ត្រ និងការកែលម្អគុណភាពផលិតផល និងតម្លៃសេដ្ឋកិច្ច។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

នារីកាន់សាសនារួមដំណើរការកសាងជីវិតដ៏រុងរឿង

ពង្រីកស្មារតី "ជាតិល្អ បវរសាសនា" នារីសង្កាត់ង្វាថាញ់តែងសកម្មចូលរួមគ្រប់បណ្តាប្រពៃណីការពារបរិស្ថាន និងពង្រីកសេដ្ឋកិច្ចគ្រួសារ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិ។

ការផ្លាស់ប្តូរដ៏ធំនៃដើមទុនខ្នាតតូច

មិនត្រឹមបង្កើតឱកាសសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប៉ុណ្ណោះទេ ឥណទានផ្អែកលើគោលនយោបាយកំពុងក្លាយជាប្រព័ន្ធនៃការឧបត្ថម្ភមួយដែលជួយគ្រួសារក្រីក្រ និងគ្រួសារប្រកៀកបន្ទាត់ក្រ ជាច្រើន ព្រមទាំងគ្រួសារជនជាតិភាគតិចនៅខេត្ត Cà Mau ឱ្យវិនិយោគយ៉ាងក្លាហានលើការផលិត កសាងជីវភាពរស់នៅ ធ្វើឱ្យជីវិតរបស់ពួកគេមានស្ថិរភាពជាសន្សឹម និងឈានឡើងរួចចាកពីភាពក្រីក្រប្រកបដោយចីរភាពទៀតផង។

ម្ចាស់ការស្តារឡើងវិញនូវហ្វូងជ្រូកបន្ទាប់ពីកើតមានជំងឺរាតត្បាត

បន្ទាប់ពីរយៈពេលចិញ្ចឹមមានការប៉ះពាល់ដោយសារជំងឺ គ្រួសារ Khmer ជាច្រើនកំពុងបង្កើតឡើងវិញនូវហ្វូងជ្រូករបស់ខ្លួនតាមទំហំសមស្រប ដោយផ្តោតលើការបង្កាត់ពូជ បច្ចេកទេសក្នុងការថែទាំល្អត្រឹមត្រូវ ចាក់វ៉ាក់សាំង និងការប្រើប្រាស់ប្រភពចំណីដែលមានស្រាប់។

បក្ខជនមានគុណធម៌និងមនោសញ្ចេតនាពេញលេញ

នៅតាមជនបទភាគខាងត្បូងដ៏ស្ងប់ស្ងាត់ ដែលជាកន្លែងស្នូររគាំងវត្ត Khmer លាយឡំជាមួយចង្វាក់ជីវិតដ៏សុខសាន្ត មានបក្ខជន កម្មាភិបាល អស់ពីចិត្តម្នាក់ តែងលះបង់កម្លាំងកាយចិត្តយ៉ាងស្ងៀមស្ងាត់ដើម្បីការអភិវឌ្ឍភូមិស្រុក។ លោក Châu Phát ជាគំរូដ៏ភ្លឺស្វាងពីស្មារតី «ចាស់ទុំគំរូ» ក្នុងកិច្ចការកសាងភូមិស្រុក។

ស្ពានតភ្ជាប់រវាងជាតិ និងសាសនា

ព្រះតេជគុណ Dương Lượng ចៅអធិការវត្តសិរីវង្ស ចេកមាស ហៅអណ្តូងចេក (Đìa Chuối) ស្ថិតនៅឃុំ Vĩnh Mỹ ត្រូវបានគេស្គាល់ថាជា “ស្ពានតភ្ជាប់” រវាងរដ្ឋអំណាច និងប្រជាជន ព្រមទទាំងគោលនយោបាយរបស់បក្ស និងក្រឹត្យច្បាប់រដ្ឋចំពោះបងប្អូនជនរួមជាតិ Khmer ផងដែរ។ នោះគឺជាតួនាទីសដ៏សំខាន់ខណៈពេលដែលព្រះសង្ឃមិនត្រឹមអនុវត្តល្អភារកិច្ចសាសនាប៉ុណ្ណោះទេ ថែមទាំងមានតួនាទីជាអ្នកតំណាងរាស្ត្រ រួមចំណែកពង្រឹងផែនមហាសាមគ្គីទូទាំងជនជាតិនៅមូលដ្ឋានទៀតផង។

ចិញ្ចឹមមាន់ធ្វើមាននៅលើទឹកដីស្រុកកំណើត

មិនត្រឹមបានរួមចំណែកកសាងកម្មវិធីអភិវឌ្ឍន៍ជនបទថ្មីតាមរយៈកិច្ចការងារសហគមន៍ប៉ុណ្ណោះទេ ប្រជាជនជាច្រើននៅឃុំ Tân Lộc បានបង្ហាញពីស្មារតីហានគិត ហានធ្វើរបស់ខ្លួន តាមរយៈទម្រង់ផលិតកម្មប្រកបដោយប្រសិទ្ធភាព។ ផ្តើមពីការខិតខំប្រឹងប្រែង និងការស្រេកឃ្លានចង់សិក្សារៀនសូត្រ លោក Nguyễn Văn Luân នៅភូមិ Kinh Ngan បានបង្កើតទម្រង់ចិញ្ចឹមមាន់ពាណិជ្ជកម្មទទួលជោគជ័យ នាំមកនូវប្រាក់ចំណូលស្ថិរភាពនៅក្នុងស្រុកកំណើតរបស់ខ្លួន។

ស្ពានតភ្ជាប់ដើម្បីនាំយកសេចក្តីសម្រេចរបស់បក្សដល់ជនរួមជាតិ

នៅក្នុងពិធីប្រឡងឃោសនិក អ្នកឃោសនាពូកែថ្នាក់ខេត្ត Cà Mau ឆ្នាំ២០២៦ទើបបានប្រព្រឹត្តិឡើងកាលពីចុងខែមិថុនា បេក្ខជន Thạch Thị Hoa ដែលជាអ្នកឯកទេសមកពីគណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam សង្កាត់ Hiệp Thành បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង និងទទួលបានរង្វាន់លេខពីរយ៉ាងល្អឥតខ្ចោះ។ ដោយមានទំនុកចិត្ត និងការរៀបចំយ៉ាងហ្មត់ចត់ រួមទាំងមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងនោះ នាងមិនត្រឹមតែបញ្ជាក់ពីសមត្ថភាពផ្ទាល់ខ្លួនរបស់ប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាស្ពានតភ្ជាប់ដ៏រឹងមាំមួយដើម្បីនាំយកនូវគោលនយោបាយរបស់បក្សដល់ជនរួមជាតិភាគតិចទៀតផង។