Thứ năm, 2-4-26 10:19:20
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

បង្កើនតម្លៃបេតិកភណ្ឌវប្បធម៌របស់បណ្តាជនជាតិភាគតិច

Báo Cà Mau លោក Lý Vỹ Triều Dương នាយករងនៃមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍បានឱ្យដឹង រហូតមកដល់ពេលនេះ មន្ទីរក៏បានធ្វើការផ្សព្វផ្សាយស្ទើតែគ្រប់បណ្តាភារិកិច្ចដែលស្ថិតក្នុងគម្រោងទី៦របស់កម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិច និងតំបន់ភ្នំ (កម្មវិធី) ដំណាក់កាល ២០២១-២០២៥។

-លោកអាចឱ្យដឹងជាក់ប្រាកដអំពីលទ្ធផលនៃគម្រោងទី៦ផងបាទ ?

លោក Lý Vỹ Triều Dương ៖ សម្រាប់គម្រោងទី៦ មន្ទីរក៏បានកសាងផែនការអនុវត្តជាក់ស្តែងជាប្រចាំឆ្នាំសម្រាប់ផ្សព្វផ្សាយជូនបណ្តាអង្គភាពឯកទេសសម្រាប់ការអនុវត្តយផងតាមគោលនយោបាយ និងផែនការរួមរបស់ខេត្ត សហការជាមួយមន្ទីរជនជាតិ និងសាសនា ព្រមទាំងមន្ទីរហិរញ្ញវត្ថុ និងផ្សព្វផ្សាយអនុវត្តយ៉ាងល្អត្រឹមត្រូវតាមបណ្តាខ្លឹមសារ ថវិកាដែលត្រូវបានកំណត់។ ស្របឱកាសនោះ ក៏ធ្វើការប្រមូលផ្តុំរាល់បណ្តាភារកិច្ចដើម្បីអភិរក្ស និងពង្រីកតម្លៃវប្បធម៌ប្រពៃណីដ៏ល្អផូររផង់របស់បណ្តាជនជាតិភាគតិចផ្សារភ្ជាប់ជាមួយការអភិវឌ្ឍន៍ទេសចរណ៍លើភូមិសាស្ត្រខេត្ត។

ជាខ្លឹមសារមួយក្នុងចំណោមខ្លឹមសារដែលត្រូវបានអនុវត្តរបស់គម្រោងទី ៦ គឺការអភិរក្សនូវពិធិបុណ្យថ្វាយលោកយាយ Thiên Hậu របស់ជនរួមជាតិ Hoa។

ក្នុងនោះ ក៏បានសម្រេចជោគជ័យរាល់បណ្តាភារកិច្ចចម្បងមួយចំនួន ដូចជា៖ ចាត់តាំងអភិរក្ស លើកតម្កើងបណ្តាតម្លៃប្រវត្តិសាស្ត្រ វប្បធម៌ វត្តវង្សស្រង់ក្របីឃ្លៀច (Cao Dân) វត្តដូវណាយ (Đầu Nai) វត្តសិរីមង្គល ជ្រុងខ្មែរ (Rạch Giồng)... បង្កើតក្លឹបវប្បធម៌ប្រជាប្រិយនៅតាមបណ្តាភូមិភាគ (ឃុំ Hồ Thị Kỷ និងឃុំ Thanh Thùng...) ចាត់តាំងវគ្គបណ្តុះបណ្តាលអំពីបេតិកភណ្ឌវប្បធម៌របស់ជនរួមជាតិភាគតិច អភិរក្សនូវបណ្តាបុណ្យទានសំខាន់ៗមួយចំនួនរបស់បងប្អូនជនជាតិភាគតិច (ភាពយន្តស្តីពិធីបុណ្យថ្វាយលោកយាយ |Thiên Hậu និងភាពយន្តអំពីបណ្តាពិធីបុណ្យចូលឆ្នាំ Khmer...) វិនិយោគបណ្តាទូសៀវភៅនៅតាមបណ្តាតំបន់ជនជាតិភាគតិច។

ការផ្សព្វផ្សាយអនុវត្តបណ្តាភារកិច្ចដែលស្ថិតក្នុងគម្រោងការទី ៦ ក៏បានរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ សម្ភារៈ ស្មារតី ព្រមទាំងកម្រឹតនៃការទទួលយកនូវវប្បធម៌របស់ជនរួមជាតិភាគតិចលើភូមិសាស្ត្រខេត្ត ផ្តើមពីនោះក៏បន្តការអភិរក្ស និងពង្រីកបេតិកភណ្ឌ និព្រមទាំងតម្លៃវប្បធម៌របស់បណ្តាជនជាតិភាគតិច។

-យោងតាមដំណើរការ ក្នុងឆ្នាំ២០២៥ នឹងបញ្ចប់ដំណាក់កាលទី ១ របស់កម្មវិធី សូមលោកជួយឱ្យដឹងអំពីផែនការ និងល្បឿននៃការអនុវត្តគម្រោងទី ៦ ក្នុងបណ្តាខែបណ្តបន្ទាប់ទៀត ក៏ដូចជាលទ្ធផលដែលសម្រេចបានរបស់គម្រោងការក្នុងដំណាក់កាលនេះដូចម្តេច?

លោក Lý Vỹ Triều Dương ៖ ឆ្នាំ២០២៥ នឹងបញ្ចប់ដំណាក់កាលទី ១ របស់កម្មវិធី មន្ទីរវប្បធម៌ កីឡា និងទេសចរណ៍កំពុងសហកាជាមន្ទាន់ជាមួយបណ្តាស្ថាប័ន អង្គភាព និងភូមិភាគដែលពាក់ព័ន្ធ ជំរុញខ្លាំងខ្លាខាងល្បឿននៃការអនុវត្តរាល់បណ្តាភារកិច្ចទាំងឡាយ។ គិតមកទល់ពេលនេះ រាល់ភារកិច្ចមួយចំនួនដែលត្រូវបានអន្តរភាពផ្តើមពីខេត្តទាំងពីរ Cà Mau (ចាស់) និង Bạc Liêu (ចាស់)​កំពុងបន្តការអនុវត្ត។

គម្រោងទី ៦ មិនត្រឹមតែអភិរក្ស និងផ្ទាល់ និងសម្អិតសម្អាងដោយផ្ទាល់ប៉ុណ្ណោះទេ ថែមទាំងពង្រកនូវតម្លៃបេតិកភណ្ឌវប្បធម៌របស់បណ្តាជនជាតិភាគតិចលើភូមិសាស្រ្ត។

ជាក់ស្តែងនៃបណ្តាខ្លឹមសារ៖ ឧបតម្ថម្ភវិនិយោគសាងសង់បណ្ដុះបណ្ដាលវប្បធម៌ និងកីឡា នៅតាមបណ្តាភូមិដែលមានជនជាតិភាគតិចរស់នៅច្រើនកុះករ។ ឧបត្ថម្ភកែជួសជុលសំណង់បេតិកភណ្ឌ វត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân)។ អភិរក្សបណ្តាពិធីបុណ្យប្រពៃណីរបស់បងប្អូនជនជាតិភាគតិច (ពិធីបុណ្យកំសាន្តរបស់ជនរួមជាតិ Khmer និងបុណ្យថ្វាយលោកយាយ Thiên Hậu របស់ជនរួមជាតិ Hoa)។ ព្រមទាំងជំនួយការផ្សព្វផ្សាយអំពីមរតកវប្បធម៌របស់ជនជាតិភាគតិច បង្កើតក្លឹបវប្បធម៌ប្រជាប្រិយបន្ថែមទៀត រៀបរៀងនិពន្ធ និងបោះពុម្ពផ្សាយផលិតផលសារព័ត៌មានអំពីមរតកវប្បធម៌របស់ជនជាតិភាគតិច… គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០២៥នេះឯង៕

-សូមអរគុណលោក!

Quỳnh Anh

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។