Thứ ba, 20-10-26 01:34:13
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់ជីវភាពលើតំបន់ដីសម្រែ

Báo Cà Mau Cà Mau ជាតំបន់ដីចុងបញ្ចប់របស់ប្រទេស ហើយក៏ជាតំបន់ភូមិភាគដែលមានបងប្អូនជនរួមជាតិភាគតិចរស់នៅច្រើនកុះករផងដែរ រួមមានដូចជា៖ Khmer, Hoa…។ បាននឹងកំពុងត្រូវបានរួមគ្នាចារឡើងនូវរឿងនិទានយ៉ាងល្អប្រពៃស្តីពីភាពឈានឡើងធ្វើមាន។ អំពីក្តីស្រឡាញ់ប្រទេសជាតិមិត្តភូមិ។ ពួកគាត់ជាអ្នកព្យាយាម និងច្នៃប្រឌិតក្នុងការពលកម្មផង និងយកចិត្តទុកដាក់ដល់ការរៀនសូត្ររបស់កូនចៅផង ព្រមទាំងសកម្មអនុវត្តរាល់ចលនាបដិវត្តន៍ប្រចាំភូមិភាគផង។ ក្នុងចំនួននោះ លោក Danh Sơn និងលោក Danh Sa Rây ជាកសិករជើងចាស់ពីររូបដែលកើតក្នុងឆ្នាំ ១៩៥៨ នៅឃុំ Ninh Thạnh Lợi គឺជាគំរូឆ្នើម។

ពីការទុក្ខលំបាកឈានដល់ជីវភាពសុខដមរម្យនា

លោក Danh Sơn ស្នាក់នៅភូមិ Thống Nhất បានឆ្លងកាត់ដំណាក់កាលយ៉ាងយូរនិង ទុក្ខវេទនា ដើម្បីឆ្លងផុតពីភាពក្រីក្រ។ “គ្រួសារខ្ញុំកាលពីមុននៅភូមិ Bà Gồng ឃុំ Hồng Dân ខ្ញុំដាំបន្លែបង្ការចិញ្ចឹមជ្រូក ពលកម្មនឿយហត់ទុំឆ្នាំ ប៉ុន្តែនៅតែមិនគ្រប់ហូប” គាត់នឹកឡើងវិញ។ ដោយផ្តេជ្ញាចិត្តផ្លាស់ប្ដូរជីវភាពគាត់បានប្រែបន្លាស់ទៅនៅភូមិ Thống Nhất ឃុំ |Minh Thạnh Lợi។ ពេលផ្ទេរទៅទម្រង់ចិញ្ចឹមបង្គា គាត់ជួបទុក្ខលំបាកនិងជួបផលពិបាកមិនតិចនោះទេ។ ប៉ុន្តែអាស្រ័យការឧបត្ថម្ភទាន់ពេលវេលារបស់មជ្ឈមណ្ឌលជំរុញកសិករបស់ខេត្ត គាត់ក៏បានផ្លាស់ប្តូរវិទ្យាសាស្រ្ត និងបច្ចេកទេស។ ហើយដោយការវិនិយោគដើមទុនពីធនាគារគាត់អនុវត្តទម្រង់បង្គា-ស្រូវគួបផ្សំចិញ្ចឹមត្រីចម្រុះឯទៀត។ “អស់រយៈពេលច្រើនឆ្នាំស្វែងយល់រៀនសូត្រ មកដល់ពេលនេះប្រាក់ចំណូលរបស់គ្រួសារខ្ញុំធូរធាជាង ហើយជីវភាពក៏នឹងនរជាង” លោក Sơn រីករាយចែករំលែកដូច្នេះ។ សព្វថ្ងៃគាត់មានផ្ទៃដីបង្កបង្កើនផលចំនួន ៤,២ ហិកតា ហើយជីវភាពពេញដោយក្តីប្រាថ្នា។

លោក Danh Sơn ថែទាំស្រះចិញ្ចឹមបង្គារបស់គ្រួសារ។

ប្រការគួរមោទនភាពជាង គឺកូនទាំង ៣ នាក់របស់គាត់សុទ្ធតែរៀនចប់មហាវិទ្យាល័យ និងមានការងារធ្វើនឹងនរ។ គ្រួសាររបស់កូនប្រសារស្រី និងកូនប្រសារប្រុសសុទ្ធតែជាបក្ខជន។ នេះជាសក្ខីភាពច្បាស់ក្រឡែតដែលបញ្ជាក់ពីការយកចិត្តទុកដាក់ជ្រាលជ្រៅរបស់គាត់សម្រាប់ការរៀនសូត្ររបស់កូនចៅ។

អ្នករក្សាប្រទីបជូនសហគមន៍

ក៏ដូចជាលោក Sơn លោក Danh Sa Rây នៅភូមិកោះធំក៏ជាគំរូគួរឱ្យស្ងើចសរសើរផងដែរ។ ដោយតួនាទីជាអ្នកមានកិត្យានុភាពក្នុងជនរួមជាតិភាគតិច គាត់បានអស់ពីចិត្តពលីកម្មសម្រាប់សហគមន៍។

លោក Danh Sa Rây ទោះជាមានវ័យចាស់ជរាក៏ដោយ តែលោកនូវតែងមានកម្លាំងពលកម្មយ៉ាងស្វាហាប់។

ប៉ុន្មានឆ្នាំកន្លងមក គាត់សកម្មចលនាបងប្អូនអនុវត្តល្អគោលការណ៍មាគ៌ារបស់បក្ស និងគោលនយោបាយច្បាប់របស់រដ្ឋ។ គាត់ជាអ្នកឈានមុខក្នុងការបរិច្ចាគដីធ្វើផ្លូវថ្នល់ ស្ពាន និងដាំផ្កាលម្អ រួមចំណែកកសាងជនបទថ្មី។ “ខ្ញុំតែងធ្វើគំរូឈានមុខដើម្បីសមាជិកក្នុងគ្រួសារសហគមន៍ក្នុងភូមិត្រាបតាម” លោក Sơn មានប្រសាសន៍បែបនេះ។

លើវិស័យសន្តិសុខសណ្ដាប់ធ្នាប់ គាត់តែងប្រឹងប្រែងរក្សាផែនមហាសាមគ្គីក្នុងសហគមន៍អាសយជនជន សហការជាមួយកងកម្លាំងនគរបាលរក្សាសន្តិសុខនយោបាយ និងសណ្ដាប់ធ្នាប់សុវត្ថិភាពសង្គម។ គាត់នៅម្ចាស់ការចូលរួមដោះស្រាយទាន់ពេលវេលានូវការជាប់ជំពាក់មិនទុកឱ្យកើតមាន “ចំណុចក្តៅ” ប្រចាំមូលដ្ឋាន រួមចំណែកចូលក្នុងការរក្សាភាពសុខសាន្តរបស់ភូមិស្រុក។

អំពីសេដ្ឋកិច្ចគ្រួសារលោក Sa Rây ក៏អភិវឌ្ឍន៍សែនជោគជ័យដោយទម្រង់បង្គា-ស្រូវលើផ្ទៃដី ៤,៣ ហិចតា។ ហើយគាត់បើកបន្ថែមតៀមលក់សារពើភ័ណ្ឌដើម្បីឆ្លៀតយកកម្លាំងពលកម្មក្នុងគ្រួសារ។ ៥ ឆ្នាំកន្លង គ្រួសារគាត់មានប្រាក់ចំណូលប្រហែល ១ ពាន់លានលានដុង ទិញបានទាំងឡានកង់បួនដើម្បីធ្វើសេវាកម្មជូនបងប្អូនពេលត្រូវការទៀតផង។ គាត់ក៏មានកូន ៣ នាក់សុទ្ធតែប្រឡងជាប់មហាវិទ្យាល័យហើយមានការងារធ្វើនឹងនរល្អ។

លទ្ធផលប្រពៃលើតំបន់ដីសម្រែ

ប្រវត្តិរបស់លោក Danh Sơn និងលោក Danh Sa Rây គឺជាសក្ខីភាពរស់រវើកសម្រាប់ការឈានឡើងខ្លាំងក្លារបស់ជនរួមជាតិភាគតិចនៅ Cà Mau។ អាស្រ័យការយកចិត្តទុកដាក់របស់គណបក្សរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ ជីវភាពរបស់ប្រជាជនកាន់តែបានលើកកម្ពស់។ ប្រព័ន្ធអគ្គិសនី ទូរគមនាគមន៍ ផ្លូវថ្នល់សាលារៀនដំណាក់សុខាភិបាលបានវិនិយោគទុនកសាង កម្លាយតំបន់ដីសម្រែ ជូរប្រៃមួយកាលពីមុនក្លាយជាតំបន់ភូមិស្រុកគប្បីរស់នៅដូចសព្វថ្ងៃ។

លោក Danh Sơn (កណ្ដាល) សំណេះសំណាលជាមួយកម្មាភិបាលឃុំ |Ninh Thạnh Lợi ខែសីហា ឆ្នាំ២០២៥។

គំរូរបស់លោក Sơn និងលោក Sa Rây មិនត្រឹមតែជាក្តីមោទនៈរបស់គ្រួសារប៉ុណ្ណោះទេតែនៅជាប្រភពបំផុសគំនិតសម្រាប់មនុស្សជាច្រើនទៀតផង។ ពួកគាត់បានបញ្ជាក់ថាដោយឆន្ទៈពលភាពនិងការស្រុះចិត្តរបស់ប្រជាជន អាចឆ្លងកាត់រាល់ទុក្ខលំបាកដើម្បីកសាងអនាគតមួយភ្លឺស្វាងសម្រាប់ខ្លួនគ្រួសារនិងសហគមន៍។

Hoàng Quân

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។