Thứ năm, 2-4-26 08:48:39
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

លើកកម្ពស់គុណភាពក្នុងការបម្រើប្រជាជន

Báo Cà Mau ក្នុងដំណើរការអនុវត្តទម្រង់រដ្ឋអំណាច ២ថ្នាក់ សង្កាត់ Giá Rai ក៏បានដាក់ចេញជាជាក់ស្តែងដោយកម្មវិធី និងគម្រោងការដែលសមស្រប បញ្ជាក់ច្បាស់តាមដំណើរការអនុវត្ត និងជាក់លាក់តាមតម្រូវការអនុវត្ត និងចាត់ចែងកាតព្វកិច្ចយ៉ាងច្បាស់លាស់ទៅលើគណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងអង្គការចាត់តាំងបក្ស ស្ថាប័ននិងអ្គភាព រួមទាំងឯកជនជាមេដឹកនាំ និងគ្រប់គ្រងជាដើម។ ប្រព័ន្ធក្បាលម៉ាស៊ីនថ្មីបានសម្របខ្លួនយ៉ាងឆាប់រហ័ស មានភាពសកម្មក្នុងការសហការដោះស្រាយរាល់កិច្ចការងារ កាត់បន្ថយពេលវេលា និងចំណាយថវិកាសម្រាប់ក្នុងការគ្រប់គ្រង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបម្រើប្រជាជន។

កម្មាភិបាល បុគ្គលិកនិយោជិតសង្កាត់ Giá Rai ចូលរួមវគ្គបណ្តុះបណ្តាលលើកកម្ពស់ចំណេះដឹងខាងបច្ចេវិទ្យាព័ត៌មាន និងផ្លាស់ប្តូរឌីជីថល។

លោក Trần Tam Trung ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ បានឱ្យដឹងថា៖ “បន្ទាប់ពីដំណើរការបានជាង ២ខែ ប្រព័ន្ធក្បាលម៉ាស៊ីនរបស់សង្កាត់ក៏ដំណើរការបានយ៉ាងនឹងនរល្អ ធានាបាននូវភាពរលូនក្នុងការគ្រប់គ្រង និងដឹកនាំ ក៏ដូចជាការអនុវត្តភារកិច្ចនយោបាយ សេដ្ឋកិច្ច-សង្គម ការពារសន្តិសុខ និងសណ្តាប់ធ្នាប់លើភូមិសាស្ត្រទៀតផង។ សង្កាត់បានអនុវត្តយ៉ាងឆាប់រហ័ស មានតម្លាភាព និងតាមពេលវេលា ព្រមទាំងរៀបចំ និងកែលម្អកម្លាំងកងជួរកម្មាភិបាលរ បុគ្គលិកនិយោជិតដើម្បីលើកកម្ពស់សុពលភាព និងប្រសិទ្ឋិភាពរបស់សកម្មភាពផងសែរ”។

មជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈសង្កាត់ Giá Rai គឺជាកន្លែងបង្ហាញច្បាស់អំពីទឹកចិត្ត នៃការឯកភាព និងការសម្រេចចិត្តរបស់ប្រព័ន្ធក្បាលម៉ាស៊ីនថ្មីស្តីខាងស្មារតីក្នុងការបម្រើបងប្អូនប្រជាជន។ លោក Trịnh Văn Bền អនុប្រធានមជ្ឈមណ្ឌល បានចែករំលែកថា៖ “មជ្ឈមណ្ឌលត្រូវបានបង្កើត និងរៀបចំបុគ្គលិក ឧបករណ៍សម្ភារៈយ៉ាងគ្រប់គ្រាន់ ព្រមទាំងបង្កើតប្រព័ន្ធបច្ចេកវិទ្យាសារព័ត៌មាន ធានាបាននូវការតភ្ជាប់ជាប់ជាមួយប្រព័ន្ធរបស់ខេត្ត។ អនុវត្តទទួលការទទួលយក និងផ្តល់លទ្ធផលនៃនីតិវិធីរដ្ឋបាលតាមប្រព័ន្ធការងារច្ករមួយ ចាត់តាំងទទួលប្រជាពលរដ្ឋ ព្រមទាំងទទួលនិងវិនិច្ឆ័យសំណុំឯកសារផ្សេងៗយ៉ាងឆាប់រហ័សនិងមានប្រសិទ្ធភាពទៀតផង”ុ។

មណ្ឌលបម្រើសេវាកម្មសាធារណៈសង្កាត់ Giá Rai គឺជាកន្លែងបង្ហាញច្បាស់នូវការឯកភាព និងប្តេជ្ញាចិត្តរបស់កម្មាភិបាលជាក្បាលមា៉ស៊ីនថ្មីស្តីខាងស្មារតីក្នុងការបម្រើប្រជាជន។

ទឹកចិត្ត និងឥរិយាបទក្នុងកិច្ចការងាររបស់កម្លាំងកម្មាភិបាល បុគ្គលិក និយោជិតសង្កាត់ Giá Rai ក៏បានបង្ហាញនូវកាតព្វកិច្ច និងការសម្រេចចិត្តខ្ពស់ក្នុងការអនុវត្តភារកិច្ច។ ការទទួល និងដោះស្រាយនីតិវិធីរដ្ឋបាលក៏ទទួលបានការយកចិត្តទុកដាក់អនុវត្តយ៉ាងមានប្រសិទ្ធភាពផងដែរ បង្កើតបាននូវការឯកភាព និងទំនុកចិត្តក្នុងសង្គមចំពោះគំរូនៃរដ្ឋបាល ២ថ្នាក់។

សង្កាត់ Giá Rai បន្តពង្រឹងការរៀបចំប្រព័ន្ធក្បាលម៉ាស៊ីន ដើម្បីធានាឱ្យមានភាពតូចសមរម្យ និងមានប្រសិទ្ធិភាពខ្ពស់ ព្រមទាំងសហគ្រាសឱ្យបានល្អបំផុតសម្រាប់បម្រើប្របងប្អូនប្រជាជននិងអាជីកម្ម ។ “ភូមិភាគមានគោលដៅឆ្ពោះទៅកសាងរដ្ឋបាលទំនើប និងជំនាញ ដោយយកបច្ចេកវិទ្យាឌីជីថលជាមូលដ្ឋានសម្រាប់ឱ្យការគ្រប់គ្រង ដឹកនាំ និងដោះស្រាយនីតិវិធីរដ្ឋបាល។ បង្កើនការពង្រឹងឱ្យបានមឹងម៉ាត់រវាងគណៈកម្មាធិការសង្កាត់ជាមួយបណញរាស្ថាបប័ន្ថ អង្គភាពគ្រប់លំដាប់ថ្នាក់ខេត្ត ដើម្បីធានាបាននូវព័ត៌មានទាន់ហេតុការណ៍រាល់បណញតាភារកិច្ចដែលជាកម្មសិទ្ធិ” លោកត្រឹងតាមទ្រុង បានអះអាងបែបនេះ។

កងជួរកម្មាភិបាល បុគ្គលិក និយោជិតសង្កាត់ Giá Rai បង្កើនស្មារតីទទួលខុសត្រូវ និងប្តេជ្ញាចិត្តសម្រេចល្អនូវរាលើភារកិច្ចរបស់ខ្លួន។

បណ្តាភារកិច្ចដ៏សំខាន់ៗដែលភូមិភាគបានបញ្ជាក់ច្បាស់ថាជាលក្ខណៈគ្រប់ជ្រុងជ្រោយសម្រាប់កម្មាភិបាល បុគ្គលិក​និយោជិត ចាត់តាំងកម្លាំងភារកិច្ចយ៉ាងច្បាស់លាស់ ទប់ស្កាត់រាល់ខ្វះប្រភពធនធានមនុស្សសម្រាប់ខាងវិស័យដ៏សំខាន់ៗមួយចំនួន។ សម្រេចនិងយកចូលដំណើរការយ៉ាងនឹងនរសម្រាប់បណ្តាស្ថាប័នឯកទេស អង្គភាពនៃបុព្វហេតុកិច្ចការងារ ជាពិសេសមជ្ឈមណ្ឌលបម្រើរដ្ឋបាលសាធារណៈ។ រៀបចំចាត់តាំងវគ្គបណ្ដុះបណ្ដាល បន្ថែមសម្រាប់លើកម្ពស់សមត្ថភាពក្នុងការគ្រប់គ្រង ដឹកនាំ និងជំនាញប្រើប្រាស់បច្ចេកវិទ្យាសារព័ត៌មាន ការផ្លាស់ប្តូរឌីជីថលសម្រាប់កម្មាភិបាល បុគ្គលិកនិយោជិតទាំងឡាយគ្រប់រូប៕

Phạm Quốc Rin

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។