Thứ năm, 2-4-26 10:19:22
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

កក់ក្តៅនៃសកម្មភាពសួរសុខទុក្ខ និងប្រសិទ្ធពរបុណ្យសែនដូនតា

Báo Cà Mau ជាមួយការយកចិត្តទុកដាក់ និងបង្កលក្ខណៈរបស់ខេត្ត បងប្អូនជនរួមជាតិ Khmer ទូទាំងខេត្ត ទើបបានទទួលបុណ្យភ្ជុំបិណ្ឌ សែនដូនតា ឆ្នាំ២០២៥ ដែលប្រព្រឹត្តឡើងចាប់ពីថ្ងៃទី ២១ដល់ថ្ងៃ២៣ ខែកញ្ញា ត្រូវនឹងថ្ងៃ ១៥រោច ខែអស្សុជ ដល់ថ្ងៃ ១កើត និង ២កើត ខែអស្សុជ ប្រកបដោយសុវត្ថិភាព សប្បាយរីករាយ កក់ក្តៅ និងសាមគ្គីភាពក្នុងសហគមន៍។

លោក Phạm Thành Ngại អនុលេខាបក្ស ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ប្រគេនអំណោយព្រះសង្ឃវត្តវង្សស្រង់ ក្របីឃ្លៀច (Cao Dân) ឃុំ Tân Lộc។

លោក Hồ Thanh Thuỷ (អាវព័ណ៌សខាងស្តាំ) អនុលេខាបក្ស ប្រធានគណៈចាត់តាំងបក្សខេត្ត រួមជាមួយក្រុមការងារបានអញ្ជើញទៅសួរសុខទុក្ខ និងប្រគេណអំណោយព្រះសង្ឃវត្តបុប្ផារាំម ខ្វែងបបែលខាងជើង (Cái Giá Chót) ឃុំ Hưng Hội។

នេះជាពិធីបុណ្យដ៏សំខាន់មួយរបស់បងប្អូនជនរួមជាតិ Khmer បុណ្យភ្ជុំបិណ្ឌ​សែនដូនតាជាឱកាសសម្រាប់រំលឹកនឹកគុណដល់បុព្វការីជនទាំង ឡាយមានមាតា បិតាជាដើម ព្រមទាំងឧទ្ទិសមគ្គផលជូនដួងវិញ្ញាណក្ខន្ធអ្នកដែលស្លាប់បាត់បង់ជីវិត។ ក្នុងបណ្តាថ្ងៃនេះដែរ ក្រៅពីសកម្ម ភាពដូចជា យកចង្ហាន់ និងទេយ្យវត្ថុផ្សេងៗទៅវត្ត និមន្តព្រះសង្ឃសូត្រមន្ត ទេសនា មាមីងពុទ្ធបរិស័ទថែមទាំងមានរៀបចំបាយស្ពកសម្រាប់សែនដូនតានៅគេហដ្ឋានរបស់ខ្លួនទៀតផង។ មានគ្រួសារជាច្រើនថែមទាំងបាននិមន្តព្រះសង្ឃមកផ្ទះដើម្បីដារបង្សុកកូលឧទ្ទិសភាគផល ជូនដួងវិញ្ញាណក្ខន្ធរបស់បុព្វការីជនទៀតផង។

លោក Bùi Tấn Bảy សមាជិកអចិន្ត្រៃប្រចាំការបក្ខភាគខេត្ត អនុប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត ប្រគេនអំណោយព្រះសង្ឃវត្ត គម្ពីរសាគរ ព្រែកជ្រៅ  (Xiêm Cán) ឃុំ  Hiệp Thành។

លោក Hồ Trung Việt សមាជិគអចិន្ត្រៃប្រចាំការបក្ខភាគខេត្ត ប្រធានគណៈឃោសនា និងអប់រំបក្សខេត្ត ថ្លែងយោបល់ប្រគេនពរដល់សមាគមព្រះសង្ឃសាមគ្គីស្នេហាជាតិខេត្ត។

ក្នុងបណ្តាថ្ងៃបុណ្យ ថ្នាក់ដឹកនាំខេត្តក៏បានចាត់តាំងជាច្រើនក្រុមការងារដើម្បីអញ្ជើញទៅសួរសុខទុក្ខ ប្រគេនជូននិងអំណោយ ប្រសិទ្ធពរបុណ្យភ្ជុំបិណ្ឌ សែនដូនតានៅតាមបណ្តាវត្ត Khmer ទាំងឡាយលើភូមិសាស្ត្រខេត្ត សម្តែងពីការយកចិត្ត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះព្រះសង្ឃ គណៈកម្មការ គ្រូអាចារ្យ ព្រមទាំងប្រជាពុទ្ធបរិស័ទ Khmer ទាំងឡាយ ញាំងឱ្យពិធីបុណ្យភ្ជុំបិណ្ឌ សែនដូនតាឆ្នាំនេះកាន់តែមានភាពសប្បាយរីករាយ និងកក់ក្តៅថែមទៀត៕

Quỳnh Anh

ត្រៀមចេញទៅបំពេញកាតព្វកិច្ចជាយុវជន

ជាមួយស្មារតី និងការប្តេជ្ញាខ្ពស់ យុវជនខេត្ត Cà Mau បានត្រៀមលក្ខណៈជាស្រេចសម្រាប់ថ្ងៃបុណ្យទូទាំងប្រជាជន សរសេរបន្តនូវទំព័រសាវតាដ៏អង់អាចក្លាហានរបស់ប្រទេសជាតិ មាតុភូមិ។

ព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការបោះឆ្នោតបន្ទាប់ពីលើកដំបូងនៃការរួមបញ្ចូលខេត្ត

កាលពីថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០២៥ បានក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តសម្រាប់បក្ខភាគ និងប្រជាជនខេត្ត Cà Mau ទាំងមូលខណៈពេលដែលការបោះឆ្នោតតំណាងរដ្ឋសភានីតិកាលទី ១៦ និងតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិកាល ២០២៦ - ២០៣១ របស់ខេត្តដែលសម្រេចបានជោគជ័យល្អដោយអត្រាអ្នកទៅបោះឆ្នោតស្ទើគ្រប់ចំនួន។

ពូនផ្តុំគំនិតលះបង់ដើម្បីមាតុភូមិ

នៅបណ្តាថ្ងៃដើមឆ្នាំ គ្រប់តំបន់ភូមិភាគទូទាំងខេត្ត Cà Mau មានការមមាញឹកសម្រាប់ការបញ្ជូនយុវជនឱ្យចេញទៅបម្រើកងទ័ព។ ក្នុងចំណោមនោះ រូបភាពយុវជន Khmer ក្នុងឯកសណ្ឋានយោធាបានបន្សល់ទុកនូវចំណាប់អារម្មណ៍ដ៏ល្អប្រសើរខាងស្មារតីទទួលខុសត្រូវ និងទឹកចិត្តស្នេហាជាតិ ព្រមទាំងបំណងប្រាថ្នាចង់រួមចំណែកលះបង់ដើម្បីប្រទេសជាតិ មាតុភូមិរបស់ខ្លួន។

ជនរួមជាតិ Khmer Cà Mau ត្រៀមជាស្រេចសម្រាប់ទិវាបុណ្យធំ

ក្រោយការរៀបចំឡើងវិញនូវអង្គភាពរដ្ឋបាល ខេត្ត Cà Mau មានជនរួមជាតិ Khmer ជិត ២៧.០០០ គ្រួសារ ជាមួយមនុស្សរាយជាង ១១៦.៦០០ នាក់ និងប្រព័ន្ធវត្តអារាមព្រះពុទ្ធសាសនាថេរវាទ Khmer ដ៏វិសេសវិសាលចំនួន ២៨ វត្ត។ មកដល់ពេលនេះ អាស្រ័យដោយការងារឃោសនាយ៉ាងសម្បូរបែប និងមានប្រសិទ្ធភាព បណ្តាគ្រឹះស្ថានសាសនា និងបងប្អូនពុទ្ធបរិស័ទ Khmer បានត្រៀមជាស្រេចសម្រាប់ថ្ងៃបោះឆ្នោតអ្នកតំណាងរដ្ឋសភានីតិកាលទី XVI និងអ្នកតំណាងក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់ អាណត្តិ ២០២៦-២០៣១។

Cà Mau ចាត់តាំងជោគជ័យពិធីប្រគល់ និងទទួលយកទ័ពឆ្នាំ ២០២៦

កាលពីព្រឹកថ្ងៃទី ៥ ខែមីនា ទិវាជ្រើសរើសកងទ័ពខេត្ត Cà Mau បានប្រព្រឹត្តទៅក្នុងបរិយាកាសដ៏ឧឡារិក និងសប្បាយរីករាយ ដោយធានាសុវត្ថិភាព និងការប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិ។

សមាជិកអ្នកឈរឆ្នោតតំណាងក្រុមប្រឹក្សាប្រជាជនឃុំ Hồ Thị Kỷ ប្តេជ្ញាចិត្តអនុវត្តល្អភារកិច្ចជាអ្នកតំណាងប្រជាពលរដ្ឋ

សន្និបាតជួបជុំអ្នកបោះឆ្នោតគឺជាឱកាសសម្រាប់បក្ខជនអ្នកឈរឆ្នោតបានជួបដោះដូរជាមួយអ្នកបោះឆ្នោត ព្រមទាំងសម្តែងពីឆន្ទៈរបស់ខ្លួនចំពោះប្រទេសជាតិ មាតុភូមិខណៈពេលដែលខ្លួនបានជាប់ឆ្នោតតំណាងឱ្យប្រជាជន។ ផ្តើមពីនោះ ក៏ជាឱកាសសម្រាប់ប្រជាជនអ្នកបោះឆ្នោតសម្តែងពីតម្រូវការ និងផ្ញើនូវក្តីសង្ឃឹមរបស់ខ្លួនលើអ្នកឈរឆ្នោតពេលដែលបានជាបើឆ្នោតក្លាយជាអ្នកតំណាងឆ្នោត។ សន្និបាតនេះបានប្រព្រឹត្តឡើងដោយផ្តោតលើស្មារតី និងក្តីសង្ឃឹមរបស់ប្រជាជន ព្រមទាំងផ្តោតលើភាពស្មោះត្រង់ ប្រជាធិបតេយ្យ និងបើកទូលាយផងដែរ។

ឃុំ Long Điền ត្រៀមឱ្យថ្ងៃបោះឆ្នោត

អនុវត្តផែនការបោះឆ្នោតជ្រើសរើសតំណាងរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជនគ្រប់បណ្តាថ្នាក់ សម្រាប់អាណត្តិ ២០២៦-២០៣១ តហូតមកទល់ពេលនេះ គណៈកម្មាធិការរណសិរ្សមាតុភូមិ Việt Nam ឃុំ Long Điền ក៏បានបញ្ចប់សន្និបាតពិគ្រោះយោបល់លើកទីបី ដើម្បីបញ្ចប់បញ្ជីឈ្មោះបេក្ខជនផ្លូវការសម្រាប់អ្នកតំណាងឆ្នោតនៃក្រុមប្រឹក្សាប្រជាជនឃុំ។

ភូមិស្រុកអឹកធឹកទទួលនិទាឃរដូវ

ប៉ុន្មានថ្ងៃនេះ បរិយាកាសទទួលអំណរបុណ្យ Tết កាន់តែមានភាពអឹកធឹកនៅតាមតំបន់ភូមិស្រុកទូទាំងខេត្ត។ ជីវភាពសម្ភារៈ និងស្មារតីរបស់បងប្អូនប្រជាជនកំពុងមានភាពប្រសើរឡើងសម្រាប់តំបន់ជនរួមជាតិភាគតិចខេត្ត Cà Mau។

ប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចដំណាក់កាល ២០២៦-២០៣០

ឈានចូលដំណាក់កាលឆ្នាំ ២០២៦-២០៣០ ការប្រមូលផ្តុំអភិវឌ្ឍន៍តំបន់ជនជាតិភាគតិចនឹងបន្តជាភារកិច្ចដ៏សំខាន់របស់ខេត្ត Cà Mau ដើម្បីបង្រួមគម្លាតការអភិវឌ្ឍរវាងបណ្តាតំបន់ដែលបានអនុវត្តគោលដៅនៃការបង្កើនផ្តុំ ចីរភាព និងធានាថាគ្មាននរណាម្នាក់ត្រូវទុកចោលឡើយ។

គិតគូរលំនៅឋានជូនជនរួមជាតិភាគតិច

ក្នុងដំណើរអនុវត្តបណ្តាគោលនយោបាយសុខុមាលភាពសង្គម សម្រាប់តំបន់ជនរួមជាតិភាគតិច ការឧបត្ថម្ភលំនៅឋានជូនគ្រួសារមានស្ថានភាពលំបាក តែងបានចាត់ទុកជាភារកិច្ចស្នូល។ រយៈពេលកន្លង ផ្តើមពីការឧបត្ថម្ភរបស់រដ្ឋ រួមជាមួយការព្រួតដៃរបស់អង្គការ ស្ថាប័ន និងសហគមន៍ ផ្ទះមហាសាមគ្គីជាច្រើនបានសង់ថ្មី និងកែជួសជុល នាំមកនូវភាពសប្បាយរីករាយ អំពីលំនៅឋានស្ថេរភាពជូនជនរួមជាតិ។