Thứ ba, 20-10-26 01:33:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

រីកសាយភាយនៃក្តីស្រឡាញ់តាមរយៈអាហារដ៏សាមញ្ញ

Báo Cà Mau អស់រយៈពេលជាង ១៥ ឆ្នាំមកហើយនាឱកាសវគ្គតាំងសមាធិក្នុងថ្ងៃពេញបូណ៌មីជារៀងរាល់ខែ ឬក៏ក្នុងបណ្តាពិធីបុណ្យដ៏ធំៗរបស់ព្រះពុទ្ធសាសនា បងស្រី Lâm Thị Yến (អាយុ ៦២ ឆ្នាំ នៅសង្កាត់ Tân Thành រួមជាមួយនឹងក្រុមស្មគ្រ័ចិត្តសម្បុរសធម៌រៀបចំម្ហូបបួសដើម្បីប្រគេនព្រះសង្ឃ និងចែកជូនមាមីងប្រជាពុទ្ធបរិស័ទដោយឥតគិតប្រាក់ដែលបានអញ្ជើញមកគោរពបូជានៅវត្ត Phật Tổ ស្ថិតនៅសង្កាត់ Ang Xuyên។

បងស្រី Yến (ស្តាំ) រៀបចំមុខម្ហូបដោយខ្លួនឯងតាំងពីព្រលឹមសម្រាប់ចែកជូនអ្នកជួបលំបាក។

តាំង​ពី​ព្រលឹម​ រូបភាព​របស់បងៗនារីដែល​បានស្ម័គ្រចិត្តចូលរួមដាំស្លចម្អិនមុខម្ហប់បួស បានក្លាយជាគំរូដែលបានឃើញជាប្រចាំ ​និងមានប្រជាពុទ្ធបរិស័ទជាច្រើនបាននិយមមកគោរពបូជាថ្វាយព្រះជារឿយៗ។ បងស្រី Yến ឱ្យដឹង៖ កិច្ចការជារឿយៗនេះក៏ត្រូវបានបងស្រីអ្វើអស់រយៈពេលចាច្រើនឆ្នាំមកហើយ។ សម្រាប់ទឹកប្រាក់ដំបូងបង្អស់ ភាគច្រើនសុទ្ធសឹងជាបងប្អូននារីក្នុងក្រុមបានរួមគ្នា បន្ទាប់ពីនោះក៏ពង្រីកសាយភាយដល់សង្គមគ្រួសារ និងមិត្តភក្តិ។ ជារៀងរាល់​ខែ ក្រុម​របស់​បងបាន​ធ្វើ​ម្ហូប​ប្រហែលជា ​៧​ដង គិត​ជាទឹកប្រាក់​មធ្យមចាប់ពី ​២-៣ ​លាន​ដុង​សម្រាប់ក្នុង​មួយ​លើក ហើយ​នៅ​ថ្ងៃ​បុណ្យ​ធំៗ​អាច​ឡើង​ដល់ទៅ ​៧-៨​ លាន​ដុង​ក្នុង​មួយ​លើក។

“ការងារពិតជាលំបាកណាស់ ពេលខ្លះត្រូវរៀបចំពី ២-៣ ថ្ងៃមុន ប៉ុន្តែម្នាក់ៗមានការងាររៀងៗខ្លួន តាំងពីទៅផ្សារទិញគ្រឿងផ្សំ កែច្នៃមុខម្ហូប ដាក់ក្នុងប្រអប់ ទោះបីលំបាកយ៉ាងណាក្តីក៏សប្បាយចិត្តណាស់ដែរ។ គ្រប់គ្នាចូលរួមវិភាគទាន ឃើញគ្រប់គ្នាចូលចិត្តម្ហូបឆ្ងាញ់ៗដែលខ្ញុំធ្វើ ភាពនឿយហត់ក៏រលាយបាត់អស់ទៅ។ មានអារម្មណ៍សប្បាយចិត្ត និងរំភើបពេកក្រៃ!” បងស្រី Yếnបាននិយាយដោតទឹកមុខញញឹមបែបនេះ។

បណ្តាចំណែកបាយប្រកបដោយទឹកចិត្តមនុស្សធម៌របស់បងស្រី Yến មិនត្រឹមសម្រាប់ចែកជូនមាមីងប្រជាពុទ្ធបរិស័ទដែលបានអញ្ជើញមកគោរពបូជាវត្តប៉ុណ្ណោះទេ ក្រុមសប្បុរសធម៌របស់បងស្រីថែមទាំងបានផ្តល់ុមុខម្ហូបអាហារដោយផ្ទាល់សម្រាប់ករណីជួបលំបាក ខ្វះសំណាង ដូចជា​៖ អ្នកកើតជំងឺអាសន្នរោគដែលពោញដោយគ្រោះថ្នាក់ដល់អាយុជីវិត មនុស្សចាស់ឯកា អ្នកលក់ឆ្នោត។ល។ មិនបញ្ឈប់ត្រឹមនោះ បងស្រី Yến រួមជាមួយក្រុមថែមទាំងត្រៀមជាស្រេចនៅអង្ករបន្ថែម រួមទាំងប្រាក់សុទ្ធ និងគ្រឿងបរិភោគផ្សេងៗសម្រាប់ចែកជូនអ្នកក្រីក្រ។ ជាពិសេស រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ បងស្រីតែងយកចិត្តទុកដាក់យ៉ាងពិសេសដល់អ្នកជំងឺលាងឈាមនៅមន្ទីរពេទ្យពហុព្យាបាល Cà Mau។

“បណ្តាបាយសម្លមួយចំណែក ក៏អង្ករមួយបៅៗ ឬក៏ទឹកប្រាក់ប៉ុន្មានពាន់ដុង អំណោយទាំងនេះថ្វីត្បិតតែមិនសូវជាមានតម្លៃ ក៏ប៉ុន្តែខ្ញុំសង្ឃឹមថានឹងអាចជួយចែករំលែកទុក្ខលំបាកដល់អ្នកជំងឺទាំងឡាយឱ្យមានលក្ខណៈឈានឡើងឆ្លងការលំបាក ជំនួយកម្លាំង និងពេញដោយក្តីសង្ឃឹមសម្រាប់ប្រឈមមុខជាមួយជំងឺអាសន្នរោគ។ ខ្ញុំសង្ឃឹមថា ការងារសប្បុរសធម៌មិនចាំបាច់មានអ្វីដ៏ធំធេងនិងអស្ចារ្យខ្លាំងនោះទេ មានត្រឹមតែទឹកចិត្តសប្បុរសដែលត្រៀមជានិច្ចសម្រាប់អ្នកដែលត្រូវការពឹងពាក់” បងស្រី Yến បានដាក់ក្តីសង្ឃឹមបែបនេះ។

បងស្រី Trinh ស្នាក់នៅសង្កាត់ Tân Thành ជាពុទ្ធបរិស័ទតែងអញ្ជើញមកវត្ត Phật Tổ ជួយការងារវត្ត មានប្រសាសន៍ថា៖ ក្រៅពីកិច្ចការងារ ខណៈពេលដែលទំនេរ ខ្ញុំតែងចូលជួកិច្ច្ការងារវត្ត តែខណៈពេលដែលមានក្រុមដាំស្លរបស់បងស្រីអៀង ខ្ញុំក៏តែងជួយគាំទ្រ។ ឃើញថាបងៗធ្វើដោយអស់ពីចិត្ត ខ្ញុំក៏មានក្តីរំភើបខ្លាំងណាស់។ ជួលកាលខ្ញុំបានយកបាយសម្លទៅជូនអ្នកដែលដើរលក់ឆ្នោត ដើម្បីពួកគេមានបាយហូប”។

បន្ទាប់ពីមុខម្ហូបបានចម្អិនរួចស្រេច បងៗនារីក៏បានបញ្ចូលក្នុងប្រអប់ រួចហើយយកទៅចែកជូនមាមីងបងប្អូន។

ប្រការដែលសំខាន់គឺរាល់ទង្វើរបស់បងស្រី Yến តែងទទួលបានគាំទ្រអំពីគ្រួសារ។ ប្តី និងកូនៗទាំងឡាយដែលបានជំនួយការងារខាងដឹកជញ្ជូន ផ្តល់បាយម្ហូប និងជំនួយការរៀបចាំផ្សេងៗជាដើម។ អាស្រ័យការរួមដំណើរការទាំងនេះហើយ ក៏បានបង្កើនកម្លាំងសម្រាប់បងស្រីបន្តខិតខំ និងផ្សារភ្ជាប់បានយូរអង្វែងជាមួយសកម្មភាពដ៏មានអត្ថន័យនេះ

ដំណើរខ្សែជីវិតរបស់បងស្រី Yến ពិតជាមានសភាពសាមញ្ញខ្លាំងណាស់ តែបានបញ្ជាក់ឱ្យឃើញពីកិច្ចការដ៏តូច​ តែតែងត្រូវបានដំណើរការជាប្រចាំដោយបេះដូងដែលអាចបង្កើតនូវរាល់បញ្ហាយ៉ាងធំធេង ជំរុញទឹកចិត្តសម្រាប់អ្នករាល់គ្នាចូលរួម។ ទង្វើរបស់បងស្រី Yến គឺជាការផ្តល់នូវក្តីស្រឡាញ់ដែលយោងតាមរយៈបាយម្ហូបបួស និងអំណោយ ព្រមទាំងបណ្តាតម្លៃដ៏ធំធេងសម្រាប់ខាងស្មារតីនៃការចែករំលែក ជួយគ្នាទៅវិញទៅមក និងរីកសាយភាយនូវក្តីស្រឡាញ់តាមរយៈបាយម្ហូបអាហារដ៏សាមញ្ញសម្រាប់ពលករក្រខ្សត់ទាំងឡាយ៕

Quỳnh Anh - Mỹ Linh

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។