Thứ ba, 20-10-26 01:33:45
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

អ្នក “បណ្តុះពូជ” ខាងបញ្ញានៅភូមិស្រុក

Báo Cà Mau នៅភូមិ Bà Gồng ឃុំ Hồng Dân អ្នកស្រុកនៅទីនេះតែងរំលឹកដល់លោក Danh Bá ដែលជាគំរូ ខាងចិញ្ចឹមកូនសិក្សារៀនសូត្របានល្អ។ ទោះបីជាសេដ្ឋកិច្ចគ្រួសារជួបលំបាកក៏ដោយ លោកតែងប្តេជ្ញាចិត្តដើម្បីចិញ្ចឹមកូនរៀនសូត្រដល់ទីបញ្ចប់ ហើយតែងចាត់ទុកបញ្ញាគឺជាសម្បត្តិទ្រព្យដ៏ប្រសើរក្រៃលែងបំផុត។

លោកពូ Danh Bá តែងទូន្មានកូនៗរបស់ខ្លួនបានល្អអំពីការសិក្សារៀនសូត្រដើម្បីអនាគតដ៏ភ្លឹស្វាង និងរួមចំណែកជួយកិច្ចការសង្គម។

ជាអ្នកធ្លាបើបានបួសរៀននៅវត្តឧត្តង្គមានជ័យសិរីព្រឹក្សា ឡាងយឿ (Ngàn Dừa) ឃុំ Hồng Dân លោកពូ Danh Bá តែងយល់ច្បាស់ និងគិតថាមានតែងការសិក្សារៀនសូត្រទេទើបអាចជួយឱ្យខ្លួនរួចចាកក្របាន។ ចំណេះដឹងមិនត្រឹមតែបង្កើនខាងប្រជាបញ្ញាប៉ុណ្ណោះទេ ថែមទាំងបញ្ជាក់ពីអាកប្បកិរិយាសម្រាប់បំភ្លឺផ្លូវឆ្ពោះទៅអនាគតដ៏ភ្លឺស្វាងទៀតផង។ អាស្រ័យដូច្នេះហើយ ខណៈពេលដែលលាចាកសិក្ខាបទ លោកពូតែងប្រកាន់គំនិតត្រូវតែបង្កលក្ខណៈឱ្យកូនរៀនសូត្រដលើទីបញ្ចប់ មិនទុកឱ្យពួកគេមានសភាពដូចយើងខ្ញុំនោះទេ។

និយាយចេញគឺងាយខ្លាំងណាស់​ តែដើម្បីចិញ្ចឹមកូន ៤ នាក់រៀនសូត្រឱ្យដល់ទីបញ្ចប់វាមិនមែនជាការងាយស្រួលសម្រាប់កសិករដូចយើងខ្ញុំនោះទេ។ មានពេលខ្លះគិតថាមិនអាចទៅរួចផង តែជាមួយឆន្ទៈដ៏មុះមុតមិនររាថយរបស់លោកឪពុក។ សំណាងណាស់ខណៈដែលមានគោលនយោបាយឥណទានអនុគ្រោះសម្រាប់សិស្សនិស្សិតរបស់បក្សនិងរដ្ឋដែលកលាយជាទីបង្អែកដ៏រឹងមាំសម្រាប់ជំនួយគ្រួសារលោកឆ្លងកាត់ការលំបាក។ ផ្តើមពីប្រភពទុននេះ ក៏បានជួយឱ្យកូនៗរបស់លោកមានលក្ខណៈសិក្សារៀនសូត្រដល់ទីបញ្ចប់ បង្វែក្តីស្រមៃរបស់ខ្លួនឱ្យក្លាយជាការពិតទៀតផង។

ភាពជោគជ័យបានឈានមកដល់ កូនច្បងទាំង ៣ នាក់របស់លោកសុទ្ធតែបានបញ្ចប់បរិញ្ញាបត្រមហាវិទ្យាល័យ និងមានការងារធ្វើរៀងៗខ្លួនទៀតផង។ ចំណែកកូនពៅសព្វថ្ងៃកំពុងសិក្សាមហាវិទ្យាល័យឆ្នាំទីបី ជិតចេញសាលាផងដែរ។ បានឃើញកូនៗវិវឌ្ឍខ្លួនបែបនេះ លោកពូ Danh Bá មានមោទនភាពជាខ្លាំង។

មិនត្រឹមជាឪពុកដ៏ល្អប៉ុណ្ណោះទេ លោកពូ Danh Bá ថែមទាំងជាគ្រូបង្រៀនអក្សរ Khmer ដល់កូនក្មួយជនរួមជាតិ និងព្រះសង្ឃវត្តឡាងយឿ (Ngan Dừa) ទៀតផង។ (ក្នុងរូបថត៖​លោកពូ Danh Bá រៀបចំគ្រោងមេរៀនមុនពេលទៅបង្ហាត់)។

មិនត្រឹមគិតគូរឱ្យកូនរៀនសូត្របានល្អប៉ុណ្ណោះទេ ទោះបីជាខ្លួនមានវ័យចាស់ជរាក៏ដោយ​ លោកយ័ញបា តែងអស់ពីចិត្តជាមួយការសិក្សារៀនសូត្ររបស់កូនក្មួយក្នុងភូមិស្រុក។ ជាមួយចំណេះដឹងដែលមានស្រាប់ លោកពូតែងស្ម័គ្រចិត្តចូលរួមបង្ហាត់បង្រៀនអក្សរ Khmer  ជូនកូនក្មួយ និងព្រះសង្ឃវត្តឡាងយឿ ដែលជាទីតាំងធ្លាប់បានផ្តល់ចំណេះដឹងដល់ខ្លួនកាលពី​មុន។ លោកគិតថា ទង្វើរបស់ខ្លួនហាក់បីដូចជាពន្លឺកាំច្រួចដ៏តូចមួយ តែតែងរាយសាយភាយសម្រាប់ខាងស្មារតីសិក្សារៀនសូត្រ ធ្វើជាគំរូសម្រាប់បញ្ញវន្តកូនខ្មែរគ្រប់ជំនាន់យកតម្រាប់តាម និងខិតខំសង្វាតរៀនសូត្រដើម្បីរួមចំណែកកសាងអនាគតឱ្យភ្លឺស្វាងថែមទៀតសម្រាប់ខ្លួននិងប្រទេសជាតិ។

គំរូរបស់លោកពូ Danh Bá បានឆ្លុះបញ្ចាំងពីទំនុកចិត្ត និងក្តីសង្ឃឹមផ្នែកខាងតម្លៃដ៏ថ្លៃថ្នូខាងបញ្ញា៕

Thia Ni - Chanh Đa

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។