Thứ ba, 20-10-26 01:34:00
Cà Mau, 32°C/ 32°C - 33°C Icon thời tiết nắng
Theo dõi Báo điện tử Cà Mau trên

គំរូភ្លឺស្វាង “ជីវិតល្អ បវរសាសនា”

Báo Cà Mau ក្នុងសហគមន៍ពុទ្ធសាសនាទក្ខិណានិកាយខ្មែរខេត្ត Cà Mau ព្រះតេជគុណ Tăng Sa Vong ព្រះចៅអធិការវត្តបុប្ផារាម (ហៅវត្តខ្វែងបបែលចាស់ (Cái Giá Chót) ឃុំ Hưng Hội គឺជាព្រះសង្ឃមួយអង្គដែលមានកិត្តិនាម តែងលើកកម្ពស់គំរូដ៏ភ្លឺស្វាងក្នុងការសិក្សា និងធ្វើតាមសតិអារម្មណ៍ សីលធម៌ និងរចនាបថរបស់ Hồ Chí Minh។

ព្រះតេជគុណ Tăng Sa Vong ជាព្រះសង្ឃដែលមានកិត្យានុភាពក្នុងពុទ្ធបរិស័ទ។

ប្រសូត្រ និងវ័យវឌ្ឍនាការក្នុងសហគមន៍ខ្មែរណាមបូដែលសម្បូរទៅដោយប្រពៃណីវប្បធម៌ និងស្មារតីសាមគ្គីភាព ព្រះតេជគុណ Tăng Sa Vong បានចិញ្ចឹមក្តីសង្ឃឹមក្នុងការបម្រើសាសនា បម្រើប្រជាពុទ្ធបរិស័ទតាំងពីព្រះខ្លួននៅក្មេង។

ក្នុងតួនាទីជាព្រះចៅអធិការវត្តបុប្ផារាម (Cái Giá Chót) ព្រះតេជគុណមិនត្រឹមតែយកព្រះទ័យ ទុកដាក់លើកិច្ចការផ្សព្វផ្សាយព្រះធម៌ ណែនាំពុទ្ធបរិស័ទប្រតិបត្តិធម៌អាថ៌ប៉ុណ្ណោះទេ ថែមទាំងបានចលនាបងប្អូន Khmer យ៉ាងសកម្មឱ្យរស់នៅ “ជីវិតល្អ បវរសាសនា” រួមគ្នាកសាងជីវភាពវប្បធម៌ថ្មី សាមគ្គីជួយគ្នាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច លុបបំបាត់ភាពក្រីក្រស្ថេរភាពទៀតផង។

នៅភូមិខ្វែបបែល (Cái Giá) មានជនរួមជាតិ Khmer រស់នៅច្រើនកុះករ ស្មើនឹងជាង ៩០% នៃចំនួនប្រជាជនក្នុងភូមិ។ ព្រះតេជគុណមានព្រះតម្រិះថា៖ “ផ្តោតលើសាសនាដើម្បីស្រោចស្រង់ជីវិត” គឺជាមធ្យោបាយជាក់ស្តែងបំផុតសម្រាប់អ្នកបួស ដើម្បីរួមចំណែកកសាងសង្គមឱ្យកាន់តែប្រសើរឡើង។ ឆ្លងតាមគំនិតនោះ ព្រះតេជគុណ រួមជាមួយគណៈកម្មការវត្ត បានរៀបចំសកម្មភាពមនុស្សធម៌ និងសប្បុរសធម៌ជាច្រើន ដែលបម្រើជាក់ស្តែងដល់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់។

ព្រះតេជគុណ Tăng Sa Vong មិនត្រឹមតែយកព្រះទ័យទុកដាក់លើកិច្ចការផ្សព្វផ្សាយព្រះធម៌ ណែនាំពុទ្ធបរិស័ទប្រតិបត្តិធម៌អាថ៌ប៉ុណ្ណោះទេ ថែមទាំងបានចលនាបងប្អូន Khmer សកម្មរស់នៅ “ជីវិតល្អ បវរសាសនា” រួមគ្នាកសាងមាតុភូមិ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ជាពិសេសចាប់ពីឆ្នាំ ២០១៩ រហូតមក ព្រះតេជគុណ Tăng Sa Vong រួមជាមួយគណៈកម្មការវត្ត បានរៀបចំសកម្មភាពមានអត្ថន័យជាច្រើនដូចជា៖ “ផ្សព្វផ្សាយដល់ពុទ្ធបរិស័ទ ឱ្យខិតខំថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនរួមជាតិខ្មែរ។ កសាង ជួសជុលវត្តអារាម ទីកន្លែងសក្ការបូជាដោយចំណាយថវិកាប្រមាណជាង ១០ ពាន់លានដុង។ ជារៀងរាល់ឆ្នាំ វត្តបានបង្កលក្ខណៈបង្រៀនទ្វេភាសាសម្រាប់កុមារប្រមាណ ១៤៥ នាក់ក្នុងភូមិ។ ទន្ទឹមនឹងនោះ បង្កលក្ខណៈឱ្យព្រះសង្ឃក្នុងវត្តបានបន្តការសិក្សាចំណេះទូទៅ។ ព្រះសង្ឃជាច្រើនអង្គ បានបញ្ចប់ការសិក្សាកម្រិតមធ្យមសិក្សាវិជ្ជាជីវៈ និងមហាវិទ្យាល័យ រួចបានលាចាកសិក្ខាបទ ហើយមានការងារធ្វើនឹងនរល្អទៀតផង។

រួមសហការជាមួយរដ្ឋអំណាចភូមិសាស្រ្តកសាងជនបទថ្មីលើកកំពស់ វត្តបានបរិច្ចាគកសាងផ្លូវបេតុងថ្មីប្រវែង ៣៥៥ ម៉ែត្រ ដែលមានតម្លៃសរុបប្រមាណ ៨៥ លានដុង។ ចលនាកសាងផ្ទះមេត្តាធម៌ចំនួន ៦ ខ្នង សម្រាប់គ្រួសារក្រក្នុងភូមិ អស់ថវិកាសរុប ៤១០ លានដុង។ ចែកអំណោយជាគ្រឿងឧបភោគបរិភោគដូចជា អង្ករ មី។ល។ ជូនប្រជាជនក្រីក្រចំនួន ១.៨០០ ចំណែក អស់ទឹកប្រាក់ ៥៤៥ លានដុង។ ឧបត្ថម្ភថ្លៃសិក្សាដល់ព្រះសង្ឃ និងចែកសៀវភៅ ប៊ិច ប្រាក់ ដល់កូនចៅគ្រួសារក្រ អ្នកចាស់ជរាមានជំងឺ និងអ្នកក្រីក្រដែលទទួលមរណភាព អស់ទឹកប្រាក់ ៧៣៥ លានដុង។

វត្តបុប្ផារាម (Cái Giá Chót) បានជួសជុលស្រស់ស្អាត ជាកន្លែងរៀបចំសកម្មភាពមានអត្ថន័យជាច្រើន ផ្សព្វផ្សាយដល់បងប្អូនឱ្យខិតខំថែរក្សាអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់ជនជាតិ។

ក្រៅពីនោះ វត្តថែមទាំងជួលគ្រូបង្រៀនភាសាអង់គ្លេសដោយឥតគិតថ្លៃសម្រាប់កូនចៅបងប្អូនជនជាតិ បំពាក់កុំព្យូទ័រចំនួន ១០ គ្រឿង សម្រាប់កូនចៅសិក្សាដោយឥតគិតថ្លៃ និងអនុវត្តការងារមានអត្ថន័យជាច្រើនទៀតនៅក្នុងភូមិភាគ។

មិនត្រឹមតែជាព្រះសង្ឃគំរូប៉ុណ្ណោះទេ ព្រះតេជគុណ Tăng Sa Vong ថែមទាំងជាបុគ្គលដែលមានកិត្យានុភាពក្នុងសហគមន៍ខ្មែរទៀតផង។ ព្រះអង្គតែងចូលរួមក្នុងកិច្ចប្រជុំ វេទិកា និងសន្និបាតជាមួយរដ្ឋអំណាចភូមិភាគ ដើម្បីផ្តល់មតិយោបល់ ឆ្លុះបញ្ចាំងពីទឹកព្រះទ័យ និងក្តីបំណងប្រាថ្នារបស់បងប្អូនប្រជាជន ព្រមទាំងចលនាប្រជាជនឱ្យជឿជាក់ និងអនុវត្តខ្ជាប់ខ្ជួននូវគោលនយោបាយរបស់បក្ស និងច្បាប់របស់រដ្ឋទៀតផង៕

Loan Phương - Nguyễn Linh

មនោសញ្ចេតនារវាងកងទ័ព និងប្រជាជនតំបន់ព្រំដែន

ផ្តើមពីបណ្ដាអំណោយទាំងឡាយ វាចារសួរសុខទុក្ខ រហូតដល់ការរួមដំណើរជាមួយសិស្សានុសិស្សមានស្ថានភាពលំបាក កម្មាភិបាល យុទ្ធជនកងទ័ពការពារព្រំដែនខេត្ត Cà Mau កំពុងរួមចំណែកបន្ថែមនូវរឿងរ៉ាវដ៏ល្អប្រសើរអំពីមនោសញ្ចេតនារវាងកងទ័ព និងប្រជាជននៅតំបន់ព្រំដែនសមុទ្រ។

បណ្តាទឹកចិត្តសប្បុរសធម៌ឆ្ពោះទៅកាន់កុមារក្រីក្រក្នុងរដូវបុណ្យសែនព្រះខែ

ដោយបំណងប្រាថ្នានាំមកនូវសេចក្តីរីករាយយ៉ាងពេញលេញក្នុងពិធីបុណ្យសែនព្រះខែដល់កុមារគ្រប់រូប បុគ្គល និងអង្គការជាច្រើនបានរៀបចំអំណោយដ៏មានអត្ថន័យ ដើម្បីជូនដល់ប្អូនៗកុមារដែលមានស្ថានភាពជួបការលំបាក។

ចិញ្ចឹមគោពូជ លំនឹងជីវភាព

លើដំណើរផ្លូវជម្នះការលំបាករបស់ប្រជាជនក្រីក្រឃុំ Phong Hiệp សមាគមអតីតយុទ្ធជនឃុំតែងរួមដំណើរ និងណែនាំបច្ចេកទេសជូនប្រជាពលរដ្ឋអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគ្រប់ទម្រង់។ ការរួមដំណើរប្រកបដោយការទទួលខុសត្រូវនោះបានក្លាយជាកម្លាំងចលករ ជួយគ្រួសារក្រីក្រជាច្រើនមានទំនុកចិត្តអភិវឌ្ឍន៍សេដ្ឋកិច្ច និងចាកផុតពីភាពក្រីក្រប្រកបដោយចីរភាព។

បង្កលក្ខណៈដើម្បីរៀនអក្សរ

សម្រាប់សិស្សជាច្រើន ការចាប់ផ្តើមនៃឆ្នាំសិក្សាថ្មីគឺជាសេចក្តីរីករាយ និងជាឱកាសដើម្បីជួបជុំជាមួយគ្រូបង្រៀន និងមិត្តភក្តិ និព្រមទាំងចាប់ផ្តើមដំណើរថ្មីមួយផងដែរ។ ប៉ុន្តែសម្រាប់សិស្សដែលមានជីវភាពខ្វះខាត ក្មេងកំព្រា ឬកុមារ Khmer នៅពីក្រោយសេចក្តីរីករាយនោះគឺជាការព្រួយបារម្ភយ៉ាងធំណាស់ដែរអំពីសៀវភៅសិក្សា សម្លៀកបំពាក់ ថ្លៃសិក្សា និងសមត្ថភាពក្នុងការបន្តចូលរៀន។

កសិករឃុំ Vĩnh Phước វិញភឿក លំនឹងសេដ្ឋកិច្ចជាបន្តបន្ទាប់

ផ្តើមពីផ្ទៃដីដែលធ្លាប់បានបោះបង់ចោល រហូតដល់ចម្ការឈើហូផ្លែ និងបន្លែបង្ការដែលផ្តល់ប្រាក់ចំណូលស្ថិរភាព កសិករនៅក្នុងឃុំ Vĩnh Phước កំពុងផ្លាស់ប្តូរផ្នត់គំនិត និងវិធីសាស្រ្តរបស់ខ្លួនជាសន្សឹមៗ ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម។ ដោយធ្វើការជាមួយសមាជិករបស់ខ្លួន សមាគមកសិករឃុំ Vĩnh Phước បានផ្តល់ការឧបត្ថម្ភផ្នែកខាងដើមទុន វិទ្យាសាស្ត្រ បច្ចេកទេស កសាង ព្រមទាំងពង្រីកទម្រង់សេដ្ឋកិច្ចសមស្រប ដើម្បីង្កើតសន្ទុះសម្រាប់កសិករមានលក្ខណៈឈានឡើងធ្វើមានដោយស្របច្បាប់។

រួមដំណើរជាមួយអ្នកក្រ

ការគិតគូរចំពោះអ្នកក្រីក្រ និងមុខសញ្ញាងាយរងគ្រោះ ជាគោលនយោបាយសង្គមដ៏សំខាន់មួយ ដែលឆ្លុះបញ្ចាំងពីស្មារតី "ជួយគ្នាទៅវិញទៅមក" និងជាប្រពៃណីវប្បធម៌ដ៏ស្រស់ស្អាតរបស់ជនជាតិផងដែរ។

បង្កើនប្រាក់ចំណូលអាស្រ័យដាំផ្សិតចំបើង

ដោយប្រើប្រាស់វត្ថុធាតុដើមកសិកម្មដែលធ្លាប់ស្គាល់ក្នុងការផលិត បង Lê Công Đoàn និងបង Phạm Chí Nguyện នៅភូមិ Nhà Máy ឃុំ Khánh Hưng បានក្លាហានបង្កើតទម្រង់ដាំផ្សិតចំបើង។ ទម្រេង់នេះមិនត្រឹមតែប្រើប្រាស់ធនធានដែលមានយ៉ាងងាយស្រួលប៉ុណ្ណោះទេ ថែមទាំងបង្កើតប្រាក់ចំណូលយ៉ាងសមគួរជាមួយនឹងផលចំណេញរហ័សពីការវិនិយោគផងដែរ។

លទ្ធផលនៃអក្សរសិល្ប៍ជនជាតិភាគតិច

សាខាសមាគមអក្សរសិល្ប៍បណ្តាជនជាតិភាគតិច Việt Nam ទីក្រុង Cần Thơ ទើបចាត់តាំងបូកសរុបនិងជូនរង្វាន់ប្រឡងវណ្ណកម្មអក្សរសិល្ប៍ប្រធានបទជនជាតិភាគតិចឆ្នាំ២០២៥-២០២៦ ពីប្រភពថវិកាសង្គមភាវូបនីយកម្ម។ នេះជាទីលានលេងកំសាន្តសង្ឃឹមថានឹងជួយបង្កើនភាពសម្បូរបែបបន្ថែមទៀតដល់វណ្ណកម្មអក្សរសិល្ប៍លើប្រធានបទស្តីពីជីវភាពរស់នៅ និងវប្បធម៌របស់ជនរួមជាតិជនជាតិភាគតិចតំបន់ដីសណ្តទន្លេគូវឡុង។

ជីវិតរស់នៅស្ថិរភាព - អនាគតនឹងពេញដោយភាពសុខសាន្ត

តាមរយៈចម្ការបន្លែ ការដាំដំណាំផ្សេងៗ និងការធ្វើផែនការដោយប្រុងប្រយ័ត្នផងនោះ កសិករជាច្រើនកំពុងកសាងជីវភាពរស់នៅប្រកបដោយស្ថិរភាពបន្តិចម្តងៗ បង្កើនប្រាក់ចំណូល និងកែលម្អជីវិតរស់នៅរបស់ពួកគេយ៉ាងសកម្ម។ ពួកគេមិនត្រឹមតែពឹងផ្អែកលើបទពិសោធន៍ប៉ុណ្ណោះទេ ថែមទាំងធ្វើពិពិធកម្មដំណាំរបស់ខ្លួនដោយក្លាហាន បង្កើនរដូវដាំនិងឆ្លៀតយកផ្ទៃដីប្រកបដោយប្រសិទ្ធភាព និងវិនិយោគឡើងវិញ ដើម្បីបើកផ្លូវឆ្ពោះទៅរកការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព។

យុទ្ធជនពិការ រួមកម្លាំងកសាងភូមិស្រុក

នៅភូមិ Lý Ấn ឃុំ Hưng Mỹ លោក Nguyễn Văn Chen ជាអតីតយុទ្ធជនពិការ ៤/៤ ហើយក៏ជាកសិករ Khmer មួយរូបដែលឧស្សាហ៍ព្យាយាម និងចូលរួមចំណែកយ៉ាងសកម្មក្នុងការកសាងភូមិស្រុកផងដែរ។ ចំពោះលោក កម្លាំងពលកម្មមិនត្រឹមតែផ្គត់ផ្គង់គ្រួសាររបស់ខ្លួនប៉ុណ្ណោះទេ ថែមទាំងធ្វើការរួមគ្នាដើម្បីធ្វើឱ្យភូមិស្រុកកាន់តែបៃតង ស្អាត និងស្រស់ស្អាតជាងមុនទៀតផង។